Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់

អាជីវកម្ម​បែប​ណា​ត្រូវ​ចាត់​ទុក​ជា​អាជីវកម្ម​មិន​ស្របច្បាប់?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
722
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អាជីវកម្មបែបណាត្រូវចាត់ទុកជាអាជីវកម្មមិនស្របច្បាប់?
FacebookTwitterLinkedinTelegramQR Code

​អាជីវកម្ម​ដែល​មិន​ស្រប​ច្បាប់​ ​គឺជា​ប្រភេទ​អាជីវកម្ម​ទាំងឡាយ​ណា​ ​ដែល​មាន​ការប្រាសចាក​ពី​ផ្នែក​សីលធម៌​ ​និង​បទបញ្ញត្តិ​របស់​ប្រទេស​មួយ​។​ ​តួយ៉ាងដូចជា​ថ្មីៗ​នេះ​ដែល​ប្រទេស​កម្ពុជា​ទើប​តែ​ចេញច្បាប់​ហាមឃាត់​នូវ​អាជីវកម្ម​ជួញ​ដូរ​សត្វ​ឆ្កែ​ដែល​ជា​ប្រភេទ​អាជីវកម្ម​ខុសច្បាប់​។

អាជីវកម្មបែបណាត្រូវចាត់ទុកជាអាជីវកម្មមិនស្របច្បាប់

​ប្រភេទ​អាជីវកម្ម​ខុសច្បាប់​មាន​ច្រើន​ប្រភេទ​ដូចជា​ ​ការ​កាប់ព្រៃ​ឈើ​និង​សម្លាប់​សត្វព្រៃ​ខុសច្បាប់​ ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ ​ជួញ​ដូរ​មនុស្ស​ ​គ្រឿងញៀន​ ​និង​អាវុធ​ខុសច្បាប់​ ​និង​ការ​រត់​ពន្ធ​វត្ថុបុរាណ​ខុសច្បាប់​ជាដើម​។​

​ស្រប​ពេល​ដែល​បច្ចុប្បន្ន​ ​ប្រធាន​បទ​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​អាជីវកម្ម​ក្លែង​បន្លំ​ម៉ាក​សញ្ញា​ ​អាជីវកម្ម​លាង​លុយ​ ​និង​អាជីវកម្ម​ដែល​មិន​មានបាន​ចុះបញ្ជី​ឬ​បង់ពន្ធ​ត្រឹមត្រូវ​។


១. អាជីវកម្ម​ក្លែង​បន្លំ​ម៉ាក​សញ្ញា

អាជីវកម្មក្លែងបន្លំម៉ាកសញ្ញា

​ការ​ក្លែង​បន្លំ​ផ្លាក​សញ្ញា​ ​ឬ​ម៉ាក​យីហោ​ ​គឺជា​ការ​បង្កើត​នូវ​ផលិតផល​ ​ឬ​ទំនិញ​ដែល​មាន​ផ្លាក​ឬ​ម៉ាក​សញ្ញា​ដែល​មាន​លក្ខណៈ​ស្រដៀង​ ​ឬ​ពិបាក​សម្គាល់​ទៅ​នឹង​ម្ចាស់​ដើម​។​ ​ប្រភេទ​អាជីវកម្ម​នេះ​បាន​ធ្វើឲ្យ​ប្រជាជន​មួយ​ចំនួន​ចំណាយ​ប្រាក់​របស់​ខ្លួន​ខុស​ពី​អ្វី​ដែល​រំពឹង​ ​និង​អាច​ទទួលរង​ការ​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង​ (​ចំពោះ​ទំនិញ​បរិភោគ​ ​ថ្នាំសង្កូវ​ ​ឬ​ផលិតផល​ថែ​សម្រស់​)​។


២. អាជីវកម្ម​លាង​លុយ

អាជីវកម្មលាងលុយ

​ការ​លាង​លុយ​ជា​ដំណើរការ​ដែល​ឧក្រិដ្ឋជន​ក្លែង​បន្លំ​ ​ឬ​លាក់បាំង​នូវ​ភាព​មិន​ស្អាតស្អំ​ក៏ដូចជា​ប្រភព​លុយ​ខុសច្បាប់​របស់​ពួកគេ​។​ ​ជាទូទៅ​ ​វា​មាន​ប្រតិបត្ដិការ​ច្រើន​នៅ​លើ​ទី​ផ្សារងងឹត​ ​ដោយសារតែ​ទិន្នន័យ​ទិញ​លក់​ទាំងអស់​មិន​មានការ​កត់ត្រា​ប្រភព​ដើម​នៃ​លុយ​នោះ​ឡើយ​។​


៣. អាជីវកម្ម​មិន​មាន​ការ​ចុះ​បញ្ជី​ ឬ​បង់​ពន្ធ

អាជីវកម្មមិនមានការចុះបញ្ជី ឬបង់ពន្ធ

​ដូច​បាន​លើកឡើង​ថា​ ​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​មិនបាន​ចុះបញ្ជី​អាជីវកម្ម​ ​ឬ​បង់ពន្ធ​ត្រឹមត្រូវ​ ​នោះ​ត្រូវ​បាន​ចាត់ទុកថា​ជា​អាជីវកម្ម​មិន​ស្រប​ច្បាប់​។​ ​ប៉ុន្ដែ​ក៏មាន​សំណួរ​ទាក់ទង​ជាច្រើន​ផង​ដែរ​ថា​ “​អាជីវកម្ម​នេះ​បាន​បង់ពន្ធ​និង​ចុះបញ្ជី​ពាណិជ្ជកម្ម​រួចហើយ​ ​ចុះ​ហេតុអ្វីបានជា​នៅតែ​ខុសច្បាប់​ទៀត​?”​។​ ​ឧទាហរណ៍​ ​ងាយ​ៗ​មួយ​សម្រាប់​មិត្ត​អ្នកអាន​គឺ​៖​

​ប្រសិនបើ​អ្នក​បើក​អាជីវកម្ម​នាំចូល​ស្រា​ ​រួម​មាន​ស្រា​បៀ​ ​និង​ស្រាទំពាំងបាយជូរ​ ​ប៉ុន្ដែ​អ្នក​បង់ពន្ធ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​តែ​ចំពោះ​ស្រា​បៀ​តែប៉ុណ្ណោះ​។​ ​នោះ​អាជីវកម្ម​របស់​អ្នក​ស្ថិតនៅ​ជា​អាជីវកម្ម​ខុសច្បាប់​នៅឡើយ​ ​ដោយសារតែ​អ្នក​ពុំបាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ទៅលើ​មុខ​ទំនិញ​ស្រាទំពាំងបាយជូរ​ ​ហើយ​នេះ​ក៏​ជា​បញ្ហា​ដែល​អាជីវករ​ទាំងឡាយ​មិនគួរ​មើល​រំលង​ ​ព្រោះថា​ការ​ធ្វេី​បែប​នេះ​អាច​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការ​រកស៊ី​គេច​ពន្ធ​។​

​ការ​ប្រកបរបរ​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​ឬ​មិន​មានការ​បង់ពន្ធ​ ​គឺ​ងាយ​ទទួលរង​ហា​និ​ភ័យ​ពី​សំណាក​ច្បាប់​ ​ជាពិសេស​គឺ​អាច​រង​នូវ​ការ​ពិន័យ​ជា​សាច់ប្រាក់​ ​ឬ​ការ​ផ្ដន្ទាទោស​ផ្សេងៗ​ទៅ​តាមច្បាប់​បញ្ញត្តិ​ដែល​បាន​ចែង​៕

Click here to read more about: អាជីវកម្ម​​ត្រូវ​រ៉ាប់រង​ចំណាយ​អ្វីខ្លះ​ ​ទម្រាំ​បាន​ប្រាក់ចំណេញ?

ពាក្យទាក់ទង: អាជីវកម្មបែបណាត្រូវចាត់ទុកជាអាជីវកម្មមិនស្របច្បាប់?អាជីវកម្មមិនស្របច្បាប់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ
ពន្ធនិងច្បាប់
៤ ខែមុន

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?
ពន្ធនិងច្បាប់
៥ ខែមុន

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?

"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
ពន្ធនិងច្បាប់ វិនិយោគ
២ ឆ្នាំមុន

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ឆ្នាំមុន

សវនកម្ម (Audit)

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

តើហាងបញ្ចាំជាប្រភេួទអាជីវកម្មស្របច្បាប់ដែរឬទេ?
ពន្ធនិងច្បាប់
២ ឆ្នាំមុន

តើ​ហាង​បញ្ចាំ​ជា​ប្រភេទ​​អាជីវកម្ម​ស្រប​ច្បាប់​ដែរ​ឬ​ទេ?

អត្ថបទបន្ទាប់
គួរគិតពីអ្វីខ្លះដើម្បីបើកដំណើរការអាជីវកម្មមួយឱ្យស្របច្បាប់?

គួរគិតពីអ្វីខ្លះ​ដើម្បី​បើក​ដំណើរ​ការ​អាជីវកម្ម​មួយ​ឱ្យ​ស្រប​ច្បាប់?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist