Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ប្រសិនបើ​ផ្ដល់​សេវាកម្ម​មិនបាន​ល្អ

១ year
1 នាទីក្នុងការអាន
95
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ប្រសិនបើ​ផ្ដល់​សេវាកម្ម​មិនបាន​ល្អ
FacebookTwitterLinkedinTelegramQR Code

​ម្ចាស់​អាជីវកម្ម​ម្នាក់ៗ​តែងតែ​ចង់​ទទួល​បាន​ភាព​ជោគជ័យ​លើ​អាជីវកម្ម​របស់​ខ្លួន​ទើប​ខំ​បង្កើន​គុណភាព​ផលិតផល​ ​បង្កើត​គំនិតច្នៃប្រឌិត​ថ្មីៗ​ ​និង​យុទ្ធសាស្ដ្រ​ទាក់ទាញ​អតិថិជន​។​ ទន្ទឹម​នឹង​នេះ​ ​សេវាកម្ម​អតិថិជន​ល្អ​ក៏​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​យកចិត្ត​អតិថិជន​ដែរ​។​
​តែ​បើ​អាជីវកម្ម​មួយ​មិនបាន​ផ្ដល់​សេវាកម្ម​ល្អ​ដល់​អតិថិជន​ ​អាជីវកម្ម​នោះ​អាច​រង​ផល​ប៉ះពាល់​ដូច​ខាងក្រោម​។​

1. បាត់បង់​អតិថិជន​

បាត់បង់​អតិថិជន

​បើ​ទំនិញ​របស់​អ្នកមានគុណ​ភាព​ខ្ពស់​ ​ប្រាកដ​ណាស់​ថា​មានការ​គាំទ្រ​ ​និង​ទំនុក​ចិត្ត​យូរអង្វែង​ពី​អតិថិជន​។​ ​តែ​បើ​ទំនិញ​មានគុណ​ភាព​ល្អ​ហើយ​ ​ចំណែក​ឯកា​រ​បម្រើ​សេវាកម្ម​ជូន​អតិថិជន​មាន​ភាព​យឺតយ៉ាវ​ ​មិន​រួសរាយ​រាក់ទាក់​ ​មិន​អាច​បំពេញចិត្ត​អតិថិជន​ទេ​ ​អ្នក​នឹង​ចាប់ផ្ដើម​បាត់បង់​អតិថិជន​បន្តិច​ម្ដងៗ​។​ ​ដោយ​អតិថិជន​អាច​មិន​សប្បាយចិត្ត​រឿង​សេវាកម្ម​មិន​ល្អ​ ​ដូច្នេះ​ពួកគេ​អាច​នឹង​ប្ដូរ​ទៅ​ទិញ​ផលិតផល​នៅ​ហាង​ផ្សេង​ដែល​មានគុណ​ភាព​ប្រហែលគ្នា​នឹង​អ្នក​ ​តែ​គេ​ផ្ដល់​សេវាកម្ម​ល្អ​​​ជាង​នេះ​។​

2. ​បាត់បង់​ប្រាក់ចំណូល​

បាត់បង់​ប្រាក់ចំណូល​

នៅ​ពេល​បាត់បង់​ចំនួន​អតិថិជន​បន្តិច​ម្ដងៗ​នឹង​មានការ​ប៉ះពាល់​ដល់​ចំណូល​ដែល​ទទួល​បាន​ ​ហើយ​ប្រាក់ចំណេញ​ក៏​ចាប់ផ្ដើម​ធ្លាក់ចុះ​ទៅតាម​ហ្នឹងដែរ​។​ ​នេះ​ជា​កត្តា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​អាជីវកម្ម​ខ្លាំង​ ​ព្រោះ​អាជីវកម្ម​តូច​ ​ធំ​ ​សុទ្ធតែ​ត្រូវការ​ចំណាយ​ជាប្រចាំ​ ​ដូចជា​លើ​ថ្លៃ​ទឹក​ភ្លើង​ ​ថ្លៃ​វត្ថុធាតុដើម​ ​ថ្លៃឈ្នួល​ ​ប្រាក់ខែ​បុគ្គលិក​ ​និង​ចំណាយ​ចាំបាច់​ផ្សេងៗ​ទៀត​។​ល​។​ ​ប្រសិនបើ​ប្រាក់ចំណូល​នៅតែ​បន្ត​ធ្លាក់ចុះ​ ​វា​អាច​នឹង​ឈាន​ដល់​កា​រលក់​គ្រឿងបរិក្ខារ​ចេញ​យក​ប្រាក់​ ​ការ​បិទ​ហាង​ ​ឬ​ការ​សេង​ហាង​ជាដើម​។​

3. ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​

ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​

ការ​បញ្ចេញមតិ​យោបល់​ដោយ​អតិថិជន​ ​ឬ​ ​customer​ ​review​s ​ពិតជា​សំខាន់​ ​និង​អាច​ហុច​ផល​វិជ្ជមាន​ ​ឬ​អវិជ្ជមាន​ដល់​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​។​ ​ប្រសិន​
​customer​ ​review​ ​នោះ​ជាម​តិ​សរសើរ​ ​អាច​ជួយ​ឲ្យ​មាន​កំណើន​អតិថិជន​។​ ​តែ​បើជា​មតិ​រិះគន់​ ​វា​អាច​ធ្វើឲ្យខូច​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​ទៅវិញ​ ​ឬ​អាច​ធ្វើឲ្យ​បាត់បង់​អតិថិជន​ទៀត​ផង​។​ ​ម៉្យាង​ ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​នៅ​សម័យនេះ​ផង​ ​មនុស្សម្នា​អាច​មើលឃើញ​មតិ​រិះគន់​ទាំងឡាយ​យ៉ាង​ឆាប់រហ័ស​ ​តាមរយៈ​គេហទំព័រ​ ​ឬ​បណ្ដាញ​សង្គម​នានា​របស់​អាជីវកម្ម​ផ្ទាល់​ដែល​អាច​ធ្វើឲ្យ​បាត់បង់​ទាំង​អតិថិជន​ថ្មី​ ​និង​ចាស់​។​
​ចំណុច​សំខាន់​ៗ​៣​ខាងលើ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​មិនបាន​ដិតដល់​ពិតជា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ដំណើរការ​អាជីវកម្ម​របស់​លោកអ្នក​។​ ​ប៉ុន្តែ​អ្នក​អាច​​​យក​មតិ​យោបល់​រិះគន់​នានា​ពី​អតិថិជន​មក​ស្ថាបនា​ ​សិក្សា​ពី​កំហុស​ឆ្គង​ ​ប្រឈមមុខនឹង​បញ្ហា​ ​និង​កែ​លម្អ​សេវាកម្ម​របស់​អាជីវកម្ម​ខ្លួន​ឲ្យ​ប្រសើរ​ឡើងវិញ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
អាហរ័ណ​ ​នីហរ័ណ មានន័យ​យ៉ាងណា​?

អាហរ័ណ​ ​នីហរ័ណ មានន័យ​យ៉ាងណា​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist