Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

អាហរ័ណ​ ​នីហរ័ណ មានន័យ​យ៉ាងណា​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1.7k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អាហរ័ណ​ ​នីហរ័ណ មានន័យ​យ៉ាងណា​?
FacebookTwitterLinkedinTelegramQR Code

​មិនមែន​ទាន់ហន់​អី​ទេ​ណា៎​! ​សូម​បញ្ជាក់​ឲ្យហើយ​
​ពេល​ឃើញ​ពាក្យ​ ​«​អាហរ័ណ​ ​នីហរ័ណ​»​ ​នៅ​តាម​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ ​តើ​អ្នក​ទាំងអស់គ្នា​បញ្ចេញ​សំ​លេង​អាន​ដូចម្ដេច​? ​ហើយ​មាន​ដែល​ឆ្ងល់​អត់​ថា​ពាក្យ​ទាំងពីរ​នេះ​មានន័យ​យ៉ាងណា​?

អាហរ័ណ​ ​នីហរ័ណ មានន័យ​យ៉ាងណា​?

​បើមិនទាន់​ដឹង​ច្បាស់​ទេ​ ​មក​ស្រាយ​ច​ម្ងល់ ​និង​ស្វែងយល់​ពី​ពាក្យ​ ​«​អាហរ័ណ​ ​នីហរ័ណ​»​ ​នេះ​ជាមួយ​កាក់​សេន​ទាំងអស់គ្នា​
​ពាក្យ​ ​«​អាហរ័ណ​ ​នីហរ័ណ​»​ ​គឺជា​ពាក្យ​បាលី​សំស្ក្រឹត​ ​ដែល​យោងទៅតាម​ការសង្កេត​ឃើញ​ជាក់ស្តែង​គេ​និយម​ប្រើ​ពាក្យ​នេះ​សម្រាប់​ ​ឯកសារ​ផ្លូវការ​ ​ដូចជា​ការ​ចុះបញ្ជី​ឈ្មោះ​អាជីវកម្ម​ ​ក្នុង​ឯកសារ​ច្បាប់​ ​និង​សេចក្ដីប្រកាស​របស់​​​ក្រសួង​នានា​ ​ជាពិសេស​ក្នុង​បរិ​បទ​នៃ​វិ​ស​័​យ​ពាណិជ្ជកម្ម​។​

​«​អាហរ័ណ​»​ ​បានន័យ​ថា​ ​«​ការនាំចូល​»​ ​ដែល​ជា​ភាសា​អង់គ្លេស​គេ​ហៅថា​ ​Import​។​ ​អាហរ័ណ​ ​សំដៅ​ដល់​ការនាំចូល​វត្ថុធាតុដើម​ ​ឬ​ផលិតផល​ពី​ប្រទេសក្រៅ​ចូល​មក​ក្នុងស្រុក​។​ ​ការនាំចូល​ផ្តល់​ជា​អត្ថប្រយោជន៍​សំខាន់​ដល់​អាជីវកម្ម​ ​និង​អ្នកប្រើប្រាស់​ម្នាក់ៗ​ ​ក្នុង​ការស្វែងរក​ទំនិញ​ដែល​មិនទាន់​មាន​ ​ឬ​មិន​អាច​​​រក​បាន​ក្នុងស្រុក​។​ ​ជាឧទាហរណ៍​ ​ប្រទេស​កម្ពុជា​នាំចូល​ប្រេងកាត​ ​ក្រណាត់​ ​យានយន្ត​ ​ថ្នាំសង្កូវ​ ​ពីក្រៅ​ប្រទេស​ដូចជា​ប្រទេស​ចិន​ ​ថៃ​ ​ហុងកុង​ ​វៀតណាម​ តៃ​វ៉ាន់​ ​និង​កូរ៉េ​ខាងត្បូង​ ​ដែល​ជា​ដៃគូ​នាំចូល​សំខាន់​ៗ​របស់​កម្ពុជា​។​

​«​នីហរ័ណ​»​ ​បានន័យ​ថា​ ​«​ការនាំចេញ​»​ ​ដែល​ជា​ភាសា​អង់គ្លេស​ហៅថា​ ​Export​។​ ​នីហរ័ណ​ ​សំដៅ​ដល់​ការនាំចេញ​ផលិតផល​ ​ឬ​សេវាកម្ម​ដែល​បាន​ផលិត​ក្នុងស្រុក​ ​លក់​ចេញ​ទៅក្រៅ​ប្រទេស​។​ ​ជាទូទៅ​ ​ក្រុមហ៊ុន​អាច​ជ្រើសរើស​នាំចេញ​ផលិតផល​ ​ឬ​សេវាកម្ម​របស់​ពួកគេ​ទៅក្រៅ​ប្រទេស​ ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ ​វាយលុក​ចូល​ទី​ផ្សារ​ថ្មី​លើឆាកអន្តរជាតិ​ ​និង​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​សកល​ច​។​ ​ឧទាហរណ៍​ ​៖​ ​ប្រទេស​កម្ពុជា​នាំចេញ​ផលិតផល​ក្នុងស្រុក​រួម​មាន​ ​ស្បែកជើង​ ​កៅស៊ូ​ធម្មជាតិ​ ​និង​យានយន្ត​ជាដើម​ ​ដែល​មានដៃ​គូ​នាំចេញ​សំខាន់​ៗ​របស់​កម្ពុជា​ដូចជា​ ​សហរដ្ឋអាមេរិក​ ​ហុងកុង​ ​សិង្ហបុរី​ ​កាណាដា​ ​អាល្លឺម៉ង់​ ​និង​ចក្រភពអង់គ្លេស​។​ល​។​

​ការនាំចេញ​ ​នាំចូល​ ​មាន​ភាព​ចាំបាច់​ ​និង​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ដ៏​ប្រសើរ​បំផុត​របស់​ប្រទេស​មួយ​ដើម្បី​ទទួល​បាន​តុល្យភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ ​និង​ភាព​សម្បូរ​បែប​នៃ​សេដ្ឋកិច្ច​។​ ​ម៉្យាង​ ​ពេល​ការនាំចេញ​មានការ​រីក​ចម្រើន​ ​ក្រុមហ៊ុន​ជាច្រើន​នឹង​ត្រូវ​បង្កើត​ដើម្បី​បំពេញ​តម្រូវ​ការនាំចេញ​ ​នេះ​ក៏​ជា​ការ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ ​ដែល​ជួយ​សម្រួល​ ​និង​ផ្តល់​នូវ​ក​ម្រិ​ត​ជីវភាព​ប្រសើរ​មួយ​ដល់​ប្រជាជន​ក្នុងស្រុក​។​ ​ក្រៅពី​ជា​ផ្នែក​មួយ​ក្នុង​ការ​លើកស្ទួយ​ ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសជាតិ​ ​ការនាំចូល​និង​ការនាំចេញ​ក៏​ប្រៀប​ដូច​ការ​ជួយគ្នាទៅវិញទៅមក​ ​សម្រួល​ដល់​ការ​ខ្វះខាត​ ​និង​ជួយ​បង្កើន​ទំនាក់ទំនង​ ​និង​គោល​នយោបាយ​បរទេស​រវាងប្រទេស​និង​ប្រទេស​។​

Click here to read more about: What are the Benefits of Importing and Exporting Products?


© 2021 - 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ​ ​នីហរ័ណអាហរ័ណ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៥ ថ្ងៃមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

វិនិយោគ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៤ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
១ month

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

វិនិយោគ
១ month

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

អត្ថបទបន្ទាប់
ការប្រុងប្រយ័ត្នពេលប្រើប្រាស់​សេវា​ធនាគារ​លើ​ទូរសព្ទ​ដៃ

ការប្រុងប្រយ័ត្នពេលប្រើប្រាស់​សេវា​ធនាគារ​លើ​ទូរសព្ទ​ដៃ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist