Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

វិធីសាស្ត្រធ្វើឲ្យលុយសន្សំកើនឡើងទ្វេដង

២ ឆ្នាំមុន
1 នាទីក្នុងការអាន
797
ទស្សនា
FacebookTwitterLinkedinTelegramQR Code
វិធីសាស្ត្រធ្វើឲ្យលុយសន្សំកើនឡើងទ្វេដង
FacebookTwitterLinkedinTelegramQR Code

​ការ​សន្សំប្រាក់​ ​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដែល​បុគ្គល​គ្រប់រូប​ ​គួរតែ​ស្វែងយល់​ ​និង​រៀបចំផែនការ​សន្សំ​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ​។​ ​មាន​មនុស្សជា​ច្រើន​ ​មាន​ការលំបាក​ក្នុង​ការ​សន្សំប្រាក់​ ​ដោយសារតែ​ចូលចិត្ត​ចំណាយ​នៅ​ក្នុង​ការ​ ​Shopping​ ​ទិញ​ ​ទំនិញ​ផ្សេងៗ​ជាដើម​។​ ​នៅ​ក្នុង​អត្ថបទ​នេះ​ ​អ្នក​នឹង​ទទួល​បាន​គន្លឹះ​ផ្សេងៗ​ក្នុង​ការ​បង្កើន​ប្រាក់​ ​សន្សំ​របស់​អ្នកឲ្យ​កើន​ឡើង​ទ្វេ​ដង​៖​

​១​. ​ជ្រើសរើស​វិធីសាស្ត្រ​សន្សំ​ច្បាស់លាស់​

ជ្រើសរើស​វិធីសាស្ត្រ​សន្សំ​ច្បាស់លាស់​

​ដើម្បី​ឱ្យ​ការ​សន្សំ​របស់​អ្នក​កើន​ទ្វេ​ដង​ ​ឬ​មានប្រសិទ្ធិភាព​ ​អ្នក​គួរ​ជ្រើសរើស​ផែនការ​សន្សំ​មួយ​ដែល​សក្តិ​សម​បំផុត​សម្រាប់​ស្ថានភាព​ហិរញ្ញវត្ថុ​អ្នក​បច្ចុប្បន្ន​។​ ​កន្លងមក​កាក់​សេន​ ​ធ្លាប់​លើកឡើង​ម្ដង​រួចមក​ហើយពី​វិធីសាស្ត្រ​ទាំងនោះ​ ​រួម​មាន​ ​៥​០​/​៣​០​/​២​០​ ​៧​០​/​១​០​/​២​០​ ​ឬ​ ​៨​០​/​២​០​ជាដើម​។​ ​អ្នក​អាច​រើស​ផែនការ​ចំណាយ​ណាមួយ​ ​ឬ​ផែនការ​ផ្សេងទៀត​ដែល​អ្នកបង្កើត​ឡើង​សមស្រប​បំផុត​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ ​ហើយ​គោរព​ទៅតាម​ការកំណត់​ទាំងនោះ​។​


​២​. ​គោលដៅ​ក្នុង​ការ​សន្សំ​ (​Set​ ​Saving​ ​Goal​)

គោលដៅ​ក្នុង​ការ​សន្សំ​ (​Set​ ​Saving​ ​Goal​)

​មុននឹង​ចាប់ផ្តើម​សន្សំ​ ​ឬ​បង្កើន​ការ​សន្សំ​ ​អ្នក​គួរតែ​មាន​គោលដៅ​មួយ​ដែល​ច្បាស់​ ​លាស់​ជា​ជំនួយ​ក្នុង​ការ​ដឹង​ថា​ ​អ្នក​កំពុងតែ​សន្សំ​ទៅតាម​អ្វី​ដែល​អ្នក​ចង់បាន​។​ ​គោលដៅ​ក្នុង​ ​ការ​សន្សំ​អាច​ជា​ ​ការ​សន្សំ​សម្រាប់​ការ​បង់ថ្លៃ​សាលារៀន​ ​សន្សំ​ក្នុង​ការ​ទិញ​ផ្ទះ​ ​ឬ​សន្សំ​សម្រាប់​ ​ការ​ចូលនិវត្តន៍​ជាដើម​។​ ​កំណត់​គោលដៅ​របស់​អ្នក​ ​រួច​ដាក់​ប្រាក់សន្សំ​ទៅតាម​ការកំណត់​នោះ​ជាប្រចាំ​។​


​៣​. ​សន្សំ​ដោយ​ប្រើ​គណនី​បញ្ញើ​មានកាល​កំណត់​ (​Fixed​ ​Deposit Account​)

សន្សំ​ដោយ​ប្រើ​គណនី​បញ្ញើ​មានកាល​កំណត់​ (​Fixed​ ​Deposit Account​)​តាមពិត​ទៅ​ ​ការ​សន្សំ​ជាមួយ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ផ្ដល់​ផល​ចំណេញ​ដល់​អ្នក​ច្រើន​តាមរយៈ​អត្រា​ការប្រាក់​ខ្ពស់​ជាង​គណនី​សន្សំប្រាក់​ទូទៅ​ (​Saving Account​)​។​ ​វា​ជា​ប្រភេទ​គណនី​នៅ​ក្នុង​ធនាគារ​ដែល​ដាក់ឲ្យ​អ្នកប្រើប្រាស់​ក្នុង​ការ​សន្សំប្រាក់​ដោយមាន​កាល​កំណត់​ជាក់លាក់​មួយ​។​ ​និយាយ​ឲ្យ​ងាយ​យល់​ ​ប្រាក់​ដែល​ដាក់​នៅ​ក្នុង​គណនី​មានកាល​កំណត់​នេះ​ទទួល​បាន​ការប្រាក់​ខ្ពស់​ជា​ប្រភេទ​គណនី​ផ្សេង​ ​គ្រាន់តែ​អ្នក​មិន​អាច​ដកប្រាក់​មុន​កាល​កំណត់​បានទេ​ ​ឬ​អ្នក​អាច​ខាតបង់​ការប្រាក់​ ​ប្រសិនបើ​អ្នក​ចង់​ដកប្រាក់​នោះ​មុន​កាល​កំណត់​របស់​ធនាគារ​។​


​៤​. ​កាត់បន្ថយ​ការ​ចំណាយ​ (​Decrease​ ​Expense​)

កាត់បន្ថយ​ការ​ចំណាយ​ (​Decrease​ ​Expense​)

​មិនមែន​ជា​រឿង​ថ្មី​អី​នោះ​ទេ​ ​ដរាបណា​ចំណាយ​ខ្ពស់​ជាង​ចំណូល​ ​ពាក្យ​ថា​ ​«​សន្សំ​»​ ​នឹង​មិន​កើតមានឡើង​បាន​ឡើយ​។​ ​ចាប់ផ្ដើម​ដោយ​កាត់បន្ថយ​ចំណាយ​ ​ឬ​កត់ត្រា​ចំណាយ​របស់​អ្នកជា​ប្រចាំថ្ងៃ​ ​ហើយ​រៀន​បែងចែក​នូវ​អ្វី​ដែល​គួរតែ​ចំណាយ​ ​និង​អ្វី​ដែល​មិនគួរ​ចំណាយ​ ​ចៀសវាង​ការចាយវាយ​ទៅតាម​អារម្មណ៍​មួយ​ឆាវ​ (​Impulsive​ ​spending​)​។​ ​អ្នក​អាច​ដោ​ន​ឡូ​ត​នូវ​កម្មវិធី​ ​កត់ត្រា​ចំណាយ​នៅ​ក្នុង​ទូរសព្ទ​ដែ​របស់​អ្នក​ ​ដើម្បី​ងាយស្រួល​តាមដាន​។​ ​ក្រៅពី​តាមដាន​ចំណាយ​រួចហើយ​ ​អ្នក​គួរ​មាន​ទម្លាប់​សន្សំសំចៃ​សំ​សំចៃ​ផ្សេងៗ​ ​ដូចជា​ ​សន្សំសំចៃ​ទឹក​ភ្លើង​ ​ចំណាយ​មិន​ចាំបាច់​ទៅលើ​ការ​បរិភោគ​ខាងក្រៅ​ជាដើម​។​


​៥​. ​រកចំណូល​បន្ថែម​

​រកចំណូល​បន្ថែម​

​ចំណុច​ចុងក្រោយ​នេះ​ ​សំដៅ​ទៅលើ​ការ​បង្កើន​ប្រភព​ចំណូល​បន្ថែម​។​ ​តាមពិត​ទៅ​ ​ការ​បង្កើន​ប្រភព​ប្រាក់ចំណូល​អាច​មាន​ច្រើន​ ​ដោយ​អ្នក​អាច​បង្កើន​ប្រាក់ចំណូល​តាមរយៈ​កា​រិនិ​យោគ​លើ​ភាគ​ហ៊ុន​ ​ប័ណ្ណ​បំណុល​ វិ​ស័​យ​អចល​ន​ទ្រព្យ​ ​ឬ​ពុំ​ដូច្នោះ​ទេ​អ្នក​អាច​ ​បង្កើន​ចំណូល​បន្ថែម​តាមរយៈ​លក់​អីវ៉ាន់​អន​ឡា​ញ​ ​ការងារ​ជា​ ​free​lancer​ ​ជាដើម​។​

​អ្នក​ទាំងអស់គ្នា​មាន​ដឹង​ឬទេ​ថា​ ​ការ​សន្សំ​មានប្រយោជន៍​ជា​ខ្លាំង​សម្រាប់​អ្នក​ ​មិនថា​គោលដៅ​សន្សំ​របស់​ ​អ្នកមាន​រយៈពេល​ខ្លី​ ​ឬ​វែង​នោះ​ទេ​ ​ប្រសិនបើ​អ្នក​អាច​ចាប់ផ្តើម​បាន​កាន់តែ​លឿន​ ​កាន់តែ​ល្អ​ ​ប្រាក់សន្សំ​របស់​អ្នក​អាច​ជា​ខ្នង​បង្អែក​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ទៅ​ថ្ងៃ​អនាគត​។​
​ចុះ​អ្នក​ទាំងអស់គ្នា​វិញ​ ​«​មាន​វិធីសាស្ត្រ​សន្សំ​លុយ​ឱ្យ​កើន​ទ្វេ​»​ ​ពិសេស​ៗ​ ​ចង់​យកមក​ចែករំលែក​ដល់​អ្នក​ផ្សេង​ឯទៀត​ដែរ​ឬទេ​?​

ពាក្យទាក់ទង: សន្សំលុយឲ្យកើនទ្វេដង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?
សន្សំ
៦ ខែមុន

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?
សន្សំ
៦ ខែមុន

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់
សន្សំ
៦ ខែមុន

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់

សន្សំ
៦ ខែមុន

សម្រេចគោលដៅហិរញ្ញវត្ថុ ចាប់ផ្ដើមដោយការសន្សំប្រាក់

សន្សំ
៦ ខែមុន

ដាក់លុយសន្សំនៅធនាគារគេគិតការប្រាក់ឲ្យដូចម្ដេច

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៧ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៨ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

អត្ថបទបន្ទាប់
“Demand” និង “Need”ខុសគ្នា​ដែរ​ទេ?

“Demand” និង “Need”ខុសគ្នា​ដែរ​ទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist