Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

១ year
1 នាទីក្នុងការអាន
12
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
FacebookTwitterLinkedinTelegramQR Code

​ធ្លាប់តែ​ឮ​គេ​ត្អូញត្អែរ​រឿង​អីវ៉ាន់​ឡើងថ្លៃ​ ​ឬ​រូបិយប័ណ្ណ​ចុះថោក​ពេល​អតិផរណា​កើន​ឡើង​។​ ​ចុះបើ​អតិផរណា​ធ្លាក់​ក្រោម​ ​០​% ​វិញ​ ​បញ្ច្រាស​បែប​នេះ​ ​ជា​ស្ថានភាព​ល្អ​ឬទេ​?

​តើ​អ្វី​ទៅជា​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ​?

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ​ ​ដែល​ពាក្យ​បច្ចេកទេស​គេ​ហៅថា​បរិត្តផរណា​ (​deflation​) ​សំដៅ​លើ​ ​ការ​ធ្លាក់ចុះ​នៃ​ក​ម្រិ​តថ្លៃ​ជាទូទៅ​របស់​ទំនិញ​ ​និង​សេវា​ ​ក្នុង​ប្រទេស​ឬ​តំបន់​ ​ក្នុងរយៈពេល​ជាក់លាក់​ណាមួយ​ ​ហើយ​តម្លៃ​រូបិយប័ណ្ណ​កើន​ឡើង​ ​ដែល​នេះ​ផ្ទុយពី​បាតុភូត​នៃ​អតិផរណា​។​ ​បានន័យ​ថា​ចំណាយ​លុយ​ដដែល​ ​តែ​អាច​ទិញ​ទំនិញ​បាន​ច្រើនជាង​មុន​ ​ឬ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ "​ទំនិញ​ចុះថោក​"​។​

​ស្ថានភាព​នេះ​កើតមានឡើង​ដោយសារ​៖​

  • តំ​ហ​យ​ចំនួន​ក្រដាសប្រាក់​ក្នុង​សេដ្ឋកិច្ច​៖​ ​ពេល​ដែល​បរិមាណ​ក្រដាសប្រាក់​ថយ​ចុះ​ ​ធ្វើ​ឱ្យ​តម្លៃ​រូបិយ​ប​ណ្ណ​នោះ​កើន​ឡើង​។​ ​បន្លែ​ម​លើ​នេះ​ ​បើ​ធនាគារ​កណ្ដាល​ធ្វើការ​ត​ម្លើ​ង​អត្រា​ការប្រាក់​ធ្វើឲ្យ​ប្រជាជន​ទុក​ប្រាក់សន្សំ​ច្រើនជាង​ចំណាយ​ ​ហើយ​ក​ម្ចី (​borrowing​ ​cost​) ​ក៏​ថ្លៃ​ជាង​មុន​ ​នោះ​ការ​ចំណាយ​ ​និង​ខ្ចី​លុយ​មក​វិនិយោគ​ក៏​ដាំ​ក្បាល​ចុះ​តាម​នោះ​។​
  •  ​កំណើន​នៃ​ផលិតផល​៖​ ​ពេល​ផលិតផល​លើស​តម្រូវ​ការ​ ​អាជីវកម្ម​នឹង​ត្រូវ​ទម្លាក់​តម្លៃ​ផលិតផល​ដើម្បី​ទាក់ចិត្ត​ភ្ញៀវ​ឱ្យ​ទិញ​ទំនិញ​នោះ​។​
  •  ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​៖​ ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​បាន​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិត​ ​និង​បង្កើន​ទំហំ​ផលិតកម្ម​ ​នាំឲ្យ​តម្លៃ​នៃ​ទំនិញ​ធ្លាក់ចុះ​ផង​ដែរ​។​ ​តែ​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ក្នុង​និន្នាការ​នេះ​ ​មិនសូវ​អុជ​ភ្លើង​ដល់​សេដ្ឋកិច្ច​ទេ​។​

​តើ​បរិត្តផរណា​ផ្តល់​ប៉ះពាល់​អ្វីខ្លះ​?

​តើ​បរិត្តផរណា​ផ្តល់​ប៉ះពាល់​អ្វីខ្លះ​?

  • ​អាជីវកម្ម​ជួប​វិបត្តិ​៖​ ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ​ ​និង​តម្រូវ​ការ​ ​ញ៉ាំង​ឱ្យ​អាជីវកម្ម​ជួបនឹង​ការ​ ​ខាតបង់​ធ្ងន់ធ្ងរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​អាជីវកម្ម​អាច​ធ្លាក់​ក្នុង​បំណុល​ ​ឬ​ឈាន​ដល់​ការ​ក្ស័យធន​។​
  •  ​ភាព​អត់​ការងារ​ធ្វើ​កើន​ឡើង​៖​ ​នៅពេលដែល​ក្រុមហ៊ុន​ ​ឬ​អាជីវកម្ម​បាត់បង់​ប្រាក់ចំណូល​ ​ក៏​តម្រូវ​ឲ្យ​ពួកគេ​កាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ​ ​ក៏ដូចជា​កាត់បន្ថយ​ចំនួន​បុគ្គលិក​។​
  •  ​ការ​វិនិយោគ​ក្នុងស្រុក​ ​និង​បរទេស​ថយ​ចុះ​៖​ ​នៅពេលដែល​តម្លៃ​ធ្លាក់ចុះ​ ​ទាំង​ផលិតផល​ប្រើប្រាស់​ ​អាច​នាំឲ្យ​អ្នក​វិនិយោគ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ខាតបង់​។​
  •  ​សកម្មភាព​សេដ្ឋកិច្ច​ចាប់ផ្ដើម​រង្គោះរង្គើ​៖​ ​ផល​ប៉ះពាល់​ដែល​រៀបរាប់​ខាងលើ​ ​អាច​ជា​កា​របើក​ក្បាល​ទៅ​រក​ឱនភាព​សេដ្ឋកិច្ច​ (​recession​) ​និង​ដែល​នឹកស្មាន​មិនដល់​នោះ​គឺ​វិសម្ពាធ​សេដ្ឋកិច្ច​ (​depression​)​។​ ​ដូចជា​ ​សហរដ្ឋអាមេរិក​បាន​ជួប​វិបត្តិ​នេះ​ក្នុង​ឆ្នាំ​១​៩​២​០​ ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នាំឲ្យ​ឈាន​ទៅ​រក​វិបត្តិសេដ្ឋកិច្ច​ ​និង​វិសម្ពាធ​សេដ្ឋកិច្ច​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​។​

​តើ​យើង​គួរ​ត្រៀម​ខ្លួន​បែប​ណា​ចំពោះ​បាតុភូត​ ​Deflation​ ​នេះ​?

  • មាន​លុយ​បម្រុង​ទុក​ពេល​អាសន្ន​ (​emergency fund​)​៖​ ​អាច​រ៉ាប់រង​ចំណាយ​ចាំបាច់​បាន​ពី​៣​-​៦​ខែ​
  • ​កុំ​បង្កើន​បំណុល​អាក្រក់​៖​ ​សេដ្ឋកិច្ច​មិន​ល្អ​ ​អ៊ីចឹង​កុំ​បន្ថែម​បំណុល​ឲ្យ​ខ្លួន​ ​បើសិនជា​អាច​ ​សង​ផ្ដាច់​បំណុល​កាន់តែ​ប្រសើរ​
  •  ​ចៀសវាង​ការ​ទិញ​តាម​អារម្មណ៍​
  •  ​បង្កើន​ប្រភព​ចំណូល​អកម្ម​។

​ការសិក្សា​ ​និង​ស្រាវជ្រាវ​អំពី​បាតុភូត​សេដ្ឋកិច្ច​ពិតជា​មាន​សារៈសំខាន់​សម្រាប់​យើង​ជា​ពលរដ្ឋ​។​ ​ព្រោះ​នៅពេលដែល​យើង​ដឹង​ពី​មូលហេតុ​ ​និង​ផលវិបាក​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​ ​យើង​នឹង​ដឹង​ពី​របៀបរៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ​ ​ដោយ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ ​និង​គ្រួសារ​៕​


© 2022 - 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន

ពាក្យទាក់ទង: ​អតិផរណា​ធ្លាក់​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

កុំខ្ចីកម្ចី ៤ នេះឲ្យសោះ!

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

រក្សាទំនុកចិត្ត និងការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ជាមួយ ABA

ហិរញ្ញវត្ថុ
២ ខែមុន

មេរៀនហិរញ្ញវត្ថុទាំង ៥ របស់លោក Donald Trump​

ហិរញ្ញវត្ថុ
២ ខែមុន

ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច​ និងមីក្រូសេដ្ឋកិច្ច

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារសំខាន់នៃ​ ផលិតផលក្នុងស្រុកសរុប (GDP) និង​ ផលិតផលជាតិសរុប (GNP)

ហិរញ្ញវត្ថុ
៣ ខែមុន

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
៣ ខែមុន

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
៣ ខែមុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

អត្ថបទបន្ទាប់
ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist