Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

អតិផរណា​កំពុងតែ​កើន​ឡើង តើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?

១២ ខែមុន
1 នាទីក្នុងការអាន
36
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អតិផរណា​កំពុងតែ​កើន​ឡើងតើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?
FacebookTwitterLinkedinTelegramQR Code

​មកដល់​ថ្ងៃនេះ​ ​ថ្លៃ​សាំង​ឡើង​ដល់​ 5800៛ ​ហើយ​!! 😱
​យើង​ឃើញ​ថា​អតិផរណា​កំពុងតែ​កើន​ឡើង​ ​ហើយ​មិន​ដឹង​ថា​វា​នឹង​ថមថយ​ក្នុងពេលឆាប់ៗ​នេះ​ឬ​អត់​។​ ​នេះ​គ្រាន់តែ​សាំង​មួយ​មុខ​ប៉ុណ្ណោះ​ដែល​ឡើងថ្លៃ​គួរ​ឱ្យ​កត់​សម្គាល់​។​ ​ចុះបើ​ទំនិញ​ដែល​យើង​ត្រូវ​ការប្រើប្រាស់​រាល់ថ្ងៃ​ដទៃទៀត​ត្រូវ​ឡើងថ្លៃ​ខ្លាំង​ប្រហែល​នេះ​ទៀត​ ​តើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​សម្រប​ទៅតាម​អតិផរណា​របៀបណា​ខ្លះ​ទៅ​?

អតិផរណា​កំពុងតែ​កើន​ឡើងតើ​យើង​គួរ​កែ​ទម្លាប់​ចាយលុយ​យ៉ាងណា?

១ ​កាត់បន្ថយ​ការ​ទិញ​ខោអាវ​ថ្មី​ ​និង​ទំនិញ​សម្ភារ​និយម​មួយ​ចំនួន​​

សម្ភារ​ទាំងអស់​នេះ​មិនមែន​ជា​តម្រូវ​ការចាំបាច់​ដែល​យើង​ត្រូវ​ការផ្លាស់ប្តូរ​រៀងរាល់ថ្ងៃ​ ​ឬ​រាល់​ខែ​ទេ​។​ ​វា​មិន​ត្រឹមតែ​មិន​សំខាន់​នៅ​ពេលនេះ​ទេ​ ​តែ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​យើង​កាន់តែ​ខ្លាំង​។​ ​ម៉្យាង​ ​ដោយ​ចំណូលចិត្ត​របស់យើង​ម្នាក់ៗ​ ​និង​បច្ចេកវិទ្យា​តែង​មាន​ការផ្លាស់ប្ដូរ​ ​រីក​ចម្រើន​ ​មាន​ចេញ​ស៊េ​រី​ថ្មីៗ​រហូត​ ​ចុងក្រោយ​អ្វី​ដែល​យើង​ខាតបង់​ធ្ងន់ធ្ងរ​នោះ​ ​គឺ​ប្រាក់កាក់​ដែល​យើង​គួរ​សន្សំសំចៃ​ទុក​ប្រើ​ទៅលើ​ចំណាយ​ចាំបាច់​ក្នុង​ពេល​ទំនិញ​ឡើងថ្លៃ​នេះ​ទៅវិញ​។​

២ ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​

​បន្ទាប់ពី​កាត់បន្ថយ​ការ​ចំណាយ​ ​យើង​ក៏​ត្រូវ​កែ​ទម្លាប់​នៃ​ការរស់នៅ​មួយ​ចំនួន​ដើម្បី​អាច​សន្សំសំចៃ​បាន​ច្រើនជាង​មុន​។​ ​ចាប់ផ្តើម​ដោយ​កាត់បន្ថយ​ការ​ហូបបាយ​ក្រៅ​មក​ជា​ខ្ចប់​អាហារ​ទៅ​កន្លែងធ្វើការ​ ​ប្រើប្រាស់​ស​ម្ភារៈ ​ឬ​ទំនិញ​ដែល​មាន​តម្លៃ​សមរម្យ​។​ ​ប្រសិនបើ​យើង​ច​ម្អិ​ន​អាហារ​ដោយខ្លួនឯង​ ​មិនគួរ​ខ្ជះខ្ជាយ​ ​ទិញ​ច្រើន​ឲ្យ​សល់​ទុក​ប្រើ​មិនទាន់​ ​ផ្ទុយទៅវិញ​ត្រូវ​កំណត់​បរិមាណ​សម​ល្មម​ដែល​គួរ​ទិញ​។​ ​ម៉្យាង​ ​យើង​ក៏​គួរ​កាត់បន្ថយ​ទម្លាប់​ក​ម្សាន្ដ​មួយ​ចំនួន​ដូចជា​ការ​ ​មើលកុន​ ​ដើរលេង​ ​ឬ​ការ​ជួបជុំ​ចុង​ស​ប្ដាហ៍​ដែល​ទាំងអស់​នេះ​មិន​ស្ថិត​ក្នុង​ការ​ចំណាយ​ចាំបាច់​។​

៣ ​ថែរក្សា​សម្ភារ​ប្រើប្រាស់​ឲ្យ​ប្រើបានយូរ​

​នៅ​ពេល​យើង​ចេះ​ថែទាំ​របស់របរ​ ​និង​ប្រើ​វា​ដោយ​យកចិត្តទុកដាក់​និង​មាន​ការប្រុងប្រយ័ត្ន​ទើប​វា​មិន​ងាយ​បាត់​ ​ឬ​បែកបាក់​ ​អ៊ីចឹង​យើង​អាច​ប្រើបានយូរ​ហើយ​មិន​ចាំបាច់​អស់​លុយ​ច្រើន​។​ ​មួយវិញទៀត​ ​យើង​ក៏​មិន​ចង់​ចំណាយ​ពីរ​-​បី​ដង​ទៅលើ​ទំនិញ​ ​ឬ​របស់របរ​ដដែល​ ​ដែល​គ្រាន់តែ​បាត់​ ​ឬ​បែកបាក់​ដោយសារ​ភាព​ធ្វេសប្រហែស​របស់យើង​ទេ​។​

៤ ​ចៀសវាង​បង្កើត​បំណុល​ថ្មី​

​អ្វី​ដែល​យើង​គួរ​ធ្វើ​ជាចាំបាច់​ក្នុង​អំឡុង​ពេល​មាន​អតិផរណា​គឺ​បង្កើន​ចំណូល​ ​និង​កាត់បន្ថយ​ចំណាយ​។​ ​តែ​បើ​មិនបាន​បង្កើន​ចំណូល​បន្ថែម​ទេ​ ​ក៏​មិនគួរ​បង្កើន​ចំណាយ​ដែល​អាច​ក​កើតជា​បំណុល​ដែរ​។​ ​បើ​មាន​បំណុល​ចាស់​ស្រាប់​ ​យើង​ត្រូវ​មានការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​ដែល​ជួយ​រៀបចំ​ចំណូល​ ​ចំណាយ​ ​និង​បំណុល​ប្រចាំខែ​ ​ដែល​បែងចែក​ចំណូល​ជា​ផ្នែក​ៗ​សម្រាប់​ទូទាត់​ចំណាយ​ ​ទុក​សងបំណុល​ ​និង​សន្សំសំចៃ​ផង​។​
​យើង​មិន​អាច​គ្រប់គ្រង​អតិផរណា​បានទេ​ ​តែ​យើង​អាច​គ្រប់គ្រង​និង​កែប្រែ​ទម្លាប់​ចាយវាយ​ផ្ទាល់ខ្លួន​បាន​ ​ដោយ​យើង​គួរតែ​ក្បិត​ក្បៀ​ត​ជាង​មុន​។​ ​

កាក់​សេន​សង្ឃឹម​ថា​ ​៤​ចំណុច​ខាងលើ​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​និង​ជា​គោលការណ៍​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​បង្កើត​ទម្លាប់​ចាយវាយ​បែប​សន្សំសំចៃ​ដ៏​ល្អ​ប្រសើរ​មួយ​ដល់​យើង​ទាំងអស់គ្នា​ ​ជាពិសេស​កំឡុង​ពេល​អតិផរណា​កើន​ឡើង​ដូចនេះ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ផែនការ​ហិរញ្ញវត្ថុ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
ហិរញ្ញវត្ថុ
៦ ខែមុន

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៦ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៧ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

អត្ថបទបន្ទាប់
ការគ្រប់គ្រង់ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​

ការគ្រប់គ្រង់ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist