Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង, ហិរញ្ញវត្ថុ

ធានារ៉ាប់រង​ជា​ផ្នែក​មួយ​សំខាន់នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
200
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធានា​រ៉ាប់រង​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​
FacebookTwitterLinkedinTelegramQR Code

​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​រាប់​ចាប់ពី​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ ​ផែនការ​សន្សំ​ ​គម្រោង​ចូលនិវត្តន៍​ ​ការ​វិនិយោគ​ ​និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​។​ ​ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ​ការប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដែរ​។​ ​ខាងក្រោម​នេះ​ ​យើង​នឹង​វែកញែក​ថា​វា​សំខាន់​ត្រង់ណា​ខ្លះ​។​

ធានា​រ៉ាប់រង​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

​យើង​ដឹង​ហើយ​ថា​ ​គោលបំណង​ចំបង​នៃ​ការ​ទិញ​ធានា​រ៉ាប់រង​គឺ​ដើម្បី​ការពារ​អ្នក​និង​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ពី​ការ​ខាតបង់​ដែល​មិនបាន​ដឹងមុន​។​

​សាក​គិត​មើល​ទាំងអស់គ្នា​មើ​ល៍​ថា​ ​បើសិនជា​អ្នក​ជួបប្រទះ​នឹង​ហេតុការណ៍​ណាមួយ​ដែល​តម្រូវ​ឱ្យ​អ្នក​ខាតបង់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ភ្លាម​ៗ​ ​តើ​អ្នក​នឹង​ដោះស្រាយ​ដូចម្ដេច​?

  1. ​បើ​អ្នក​បាន​ត្រៀម​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បញ្ហា​បន្ទាន់​ ​នោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​មិន​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​។​
  2. ​​តែ​បើ​អ្នក​មិនបាន​ត្រៀម​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ​ទេ​ ​ហើយ​ថែមទាំង​គ្មាន​ធានា​រ៉ាប់រង​ទៀត​នោះ​ ​អ្នក​នឹង​ត្រូវ​ដោះស្រាយ​ដោយខ្លួនឯង​ ​ដោយ​ជម្រើស​អាច​មាន​ដូចជា​ ​ទៅ​ខ្ចី​លុយ​ញាតិមិត្ត​ឬ​ធនាគារ​ ​ដក​លុយ​សន្សំ​ផ្ទាល់ខ្លួន​ ​បញ្ចាំ​ទ្រព្យសម្បត្តិ​ជាដើម​។​ ​វា​នឹង​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​ ​ជាពិសេស​គឺ​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​តែម្ដង​។​
  3. ​​ដោយឡែក​ ​ប្រសិនបើ​អ្នក​បាន​ទិញ​ធានា​រ៉ាប់រង​ទុកជាមុន​វិញ​ ​នៅ​ពេល​មាន​ហេតុការណ៍​ដែល​ត្រូវការ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ ​វា​នឹង​អាច​ជួយ​អ្នក​បាន​យ៉ាងហោចណាស់​ក៏​មួយ​ផ្នែក​ដែរ​។​

​ឧទាហរណ៍​ ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​បង្ក​ឱ្យ​មានការ​ខាតបង់​ទាំង​យានយន្ត​ផ្ទាល់ខ្លួន​និង​អ្នកដទៃ​។​ ​កាលបើ​មាន​ធានា​រ៉ាប់រង​ ​យ៉ាងហោចណាស់​អ្នក​ក៏​អាច​ទទួល​បាន​ជំនួយ​ជា​សំណង​លើ​ការខូចខាត​ទាំង​ចំពោះខ្លួន​ឯង​និង​អ្នក​ដែល​រងគ្រោះថ្នាក់​នោះ​ផង​ដែរ​។​ ​បើ​ទោះបីជា​សំណង​ពី​ធានា​រ៉ាប់រង​អាច​តិចតួច​ក្ដី​ ​តែ​ហោច​ណាស់​វា​អាច​ជួយស្រោចស្រង់​អ្នក​ពី​ការ​ប៉ះពាល់​ដល់​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ធ្ងន់ធ្ងរ​។​

​សូម​ចំណាំ​ថា​ ​នេះ​គ្រាន់តែ​ជាឧទាហរណ៍​ប៉ុណ្ណោះ​ ​ដោយ​ជាក់ស្ដែង​ ​គោលការណ៍​ធានា​រ៉ាប់រង​គឺ​ខុសៗគ្នា​អាស្រ័យ​លើ​ប្រភេទ​កញ្ចប់​សេវា​ធានា​រ៉ាប់រង​នីមួយៗ​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ផ្សេងគ្នា​ ​អ្នកទិញ​ធានា​រ៉ាប់រង​ផ្សេងគ្នា​ ​ទ្រព្យ​ដែល​ត្រូវ​បាន​ធានា​រ៉ាប់រង​ផ្សេងគ្នា​ ​នោះ​លក្ខខណ្ឌ​ក្នុង​គោលការណ៍​ក៏​ខុសគ្នា​ទៅតាម​នោះ​ដែរ​។​

​បន្ថែម​ពី​នេះ​ ​ការ​ទិញ​ធានា​រ៉ាប់រង​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​រៀបចំផែនការ​ហិរញ្ញវត្ថុ​ផង​ដែរ​ ​ដោយ​អ្នក​បាន​ត្រៀម​ខ្លួន​ចំពោះ​ហា​និ​ភ័យ​នៃ​ការ​ខាតបង់​លុយកាក់​ដែល​មិនបាន​រំពឹង​ទុក​ ​ស្រប​ពេល​ដែល​វា​ប្រៀប​បាន​ដូចជា​ការ​សន្សំ​ជាប្រចាំ​សម្រាប់​តម្រូវ​ការ​លុយកាក់​ភ្លាម​ៗ​។​

​ម្យ៉ាងទៀត​ ​ដើម្បី​ធានា​បាន​ថា​ ​អ្នក​នៅតែ​អាចប​ន្ត​ដំណើរ​ស​ម្រ​ច​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​ ​បើ​ទោះបីជា​អ្នក​បាន​ប្រឈមមុខនឹង​វិបត្តិ​ហិរញ្ញវត្ថុ​ក៏ដោយ​។​ ​ចំណែក​ឯ​មូលនិធិ​បន្ទាន់​របស់​អ្នក​ដែល​បាន​សន្សំ​កន្លងមក​ហើយ​នោះ​ក៏​នៅ​ដដែល​ ​មិន​រង​ទង្គិច​ដោយ​មិន​ត្រូវ​ដក​យកទៅ​ចំណាយ​លើ​បញ្ហា​កើតមាន​ភ្លាម​ៗ​នោះ​ទេ​៕​

ចុចទីនេះដើម្បីស្វែង់បន្ថែម: ហេតុ​អ្វី​​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សំខាន់?

ពាក្យទាក់ទង: ការ​គ្រប់គ្រង​ធានារ៉ាប់រង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៧ ថ្ងៃមុន

កុំខ្ចីកម្ចី ៤ នេះឲ្យសោះ!

ហិរញ្ញវត្ថុ
១ week

រក្សាទំនុកចិត្ត និងការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ជាមួយ ABA

ហិរញ្ញវត្ថុ
១ month

មេរៀនហិរញ្ញវត្ថុទាំង ៥ របស់លោក Donald Trump​

ហិរញ្ញវត្ថុ
២ ខែមុន

ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច​ និងមីក្រូសេដ្ឋកិច្ច

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារសំខាន់នៃ​ ផលិតផលក្នុងស្រុកសរុប (GDP) និង​ ផលិតផលជាតិសរុប (GNP)

ហិរញ្ញវត្ថុ
៣ ខែមុន

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
៣ ខែមុន

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
៣ ខែមុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

អត្ថបទបន្ទាប់
អ្វីទៅជាForex?

អ្វីទៅជាForex?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist