Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ប្រយ័ត្ន​ចាញ់​បោក​អស់​លុយ​ព្រោះ​ Internet scam

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
177
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ប្រយ័ត្នចាញ់បោកអស់លុយព្រោះ Internet scam

\

FacebookTwitterLinkedinTelegramQR Code

​Inter​net​ ​scam​ ​ឬ​ ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណេ​ត​ ​សំដៅ​ទៅលើ​សកម្មភាព​ ​សេវាកម្ម​ ​ឬ​កម្មវិធី​ផ្សេងៗ​ដែល​អាច​ឆបោក​ឱ្យ​អ្នក​ដែល​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បោកប្រាស់​ទាំងនោះ​ ​ហើយ​ផ្ដល់​ទិន្នន័យ​របស់​អ្នក​ទៅកាន់​ពួកគេ​ ​ក្រោម​រូបភាព​ជា​ការ​ចុះឈ្មោះ​។​ ​ជា​ធម្មតា​ វេ​ប​សាយ​ទាំងនោះ​ ​តម្រូវ​ឲ្យ​មានការ​បំពេញ​បែបបទ​(​ទិន្នន័យ​ផ្ទាល់ខ្លួន​ ​ឬ​ព័ត៌មាន​នៃ​កាត​ធនាគារ​) ​មុននឹង​ឈាន​ទៅដល់​ការ​ប្រគល់​រង្វាន់​ជាដើម​។

ប្រយ័ត្នចាញ់បោកអស់លុយព្រោះ Internet scam

ខាងក្រោមនេះជា​ទម្រង់​រូប​ភាព​ខ្លះៗ ដែល​តែងកើត​​មានជា​រឿយៗ​ នៅ​ក្នុង​ប្រព័ន្ធ​អ៉ីនធឺណេត ៖

១.​ការ​ឆបោកលេី​បណ្តាញ​សង្គម

​ការបោកប្រាស់​យក​លុយ​លេី​បណ្តាញ​សង្គម​ ​កំពុង​កេី​ត​ឡេី​ង​យ៉ាងសកម្ម​ផង​ដែរ​ ​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​។​ ​ម្យ៉ាងទៀត​ ​ការ​ឆបោក​នេះ​ ច្រេី​ន​កេី​ត​មាន​ឡេី​ង​ទៅ​លេី​មនុស្ស​ក្នុង​វ័យ​ចំណាស់​ ​ដែល​ពួកគាត់​ច្រេី​ន​មិនទាន់​យល់ច្បាស់​ពី​ការ​ប្រេី​ប្រាស់​បណ្តាញ​សង្គម​។​ ​ការ​ឆបោក​ទាំងនោះ​ ​អាច​មាន​ជា​ការ​លួច​យក​គណនី​នៃ​បណ្តាញ​សង្គម​ ហេី​យ​ផ្ញេី​សារ​ទៅកាន់​សាច់ញាតិ​ ​មិត្តភក្តិ​របស់​ម្ចាស់​គណនី​ ដេីម្បី​វេរ​លុយ​ឱ្យ​ជា​ដេី​ម​។​


២.​ការ​ឆបោក​ដោយ​រង្វាន់

ការឆបោកដោយរង្វាន់

​ជា​ធម្មតា​ ​ការ​ឆបោក​នេះ​ភាគច្រើន​កើតឡើង​ដោយ​ការ​ទទួល​សារ​ពី​ជន​ប្លែក​មុខ​ ​តាមរយៈ​បណ្តាញ​សង្គម​ វេ​ប​សាយ​ ​ឬ​ប្រព័ន្ធ​សារ​ទូរសព្ទ​ ​ដោយសារ​ទាំងនោះ​រួម​មាន​ “​លោក​អ្នកឈ្នះ​រង្វាន់​!” ​ឬ​ “​អ្នក​ត្រូវ​បាន​ជ្រើសរើស​ផ្ដល់​ជូន​រង្វាន់​ធំ​!”​។​ ​បន្ទាប់មក​ ​ដើម្បី​ទទួល​បាន​រង្វាន់​ទាំងនោះ​ ​អ្នក​ត្រូវ​តម្រូវ​ឱ្យ​បំពេញ​បែបបទ​អាសយដ្ឋាន​ ​និង​លេខ​កូ​ដ​ធនាគារ​ជាមុន​សិន​ ​ដែល​ជន​ឆបោក​ទាំងនោះ​ ​នឹង​មានឱកាស​ទទួល​បាន​ទិន្នន័យ​សំខាន់​ៗ​របស់​អ្នក​បាន​យ៉ាង​ងាយ​។​


៣.​ឆបោក​លើ​កាត​ឥណទាន

ឆបោកលើកាតឥណទាន

​បច្ចុប្បន្ន​ទី​ផ្សារ​ទិញដូរ​ទំនិញ​អន​ឡា​ញ​តាម​វេ​ប​សាយ​មាន​ច្រើន​សន្ធឹកសន្ធាប់​ ​ដែល​ជា​កត្តា​ ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​ ​ដោយ​ពុំ​ចាំបាច់​ដើរ​ទិញ​អីវ៉ាន់​ដោយ​ផ្ទាល់​។​ ​យ៉ាងណាមិញ​ ​យើង​ក៏​ឃើញ​ថា​ ​មានការ​កើន​ឡើង​នូវ​វេ​ប​សាយ​ទិញដូរ​ក្លែងក្លាយ​ជាច្រើន​ ​ដោយ​វេ​ប​សាយ​ទិញដូរ​ទាំងនោះ​អ្នក​តម្រូវ​ឱ្យ​អ្នក​បំពេញ​លេខ​ធនាគារ​ ​លេខ​កូ​ដ​សម្ងាត់​ ​ឬ​កាត​ឥណទាន​របស់​អ្នក​ ​ដែល​អនុ​ញ្ញាតិឱ្យ​ឧក្រិដ្ឋជន​ទាំងនោះ​ ​អាច​ចម្លង​ទិន្នន័យ​របស់​អ្នក​ទាំងស្រុង​បាន​យ៉ាង​ងាយ​។​


៤.​កម្មវិធី​ក្លែង​ក្លាយ

​អ្នក​ក៏​ប្រហែលជា​ធ្លាប់​បាន​ទទួល​សារ​ថា​ “​កុំព្យូទ័រ​របស់​អ្នកមាន​បញ្ហា​ ​ហើយ​ចូរ​ទាញ​យក​កម្មវិធី​នេះ​ដើម្បី​ ​ក​ម្ចាត់ ​ឬ​ពន្លឿន​កុំព្យូទ័រ​របស់​អ្នក​”​។​ ​នៅ​ពេល​អ្នក​ទាញ​យក​កម្មវិធី​នោះ​មក​ត​ម្លើ​ង​ ​កម្មវិធី​នោះ​នឹង​លួច​យក​ទិន្នន័យ​របស់​អ្នក​ ​ឬ​វា​នឹង​ ​E​nc​rip​t​ (​បិទ​) ​ឯកសារ​អ្នក​ទាំងអស់​ ​ដោយ​តម្រូវ​ឱ្យ​អ្នកមាន​លេខ​កូ​ដ​ពី​ពួកគេ​។​ ​ដើម្បី​ទទួល​បាន​លេខ​កូ​ដដោះ​ឯកសារ​ ​អ្នក​ត្រូវ​តម្រូវ​ឱ្យ​ផ្ញើ​ប្រាក់​របស់​អ្នក​ទៅកាន់​ពួកគេ​។​ ​ជា​ធម្មតា​ ​វា​នឹង​កំណត់ពេលវេលា​ណាមួយ​ជាក់លាក់​ ​ហើយ​ប្រសិនបើ​អ្នក​ដោះស្រាយ​មិនទាន់ពេល​វេលា​ទេ​ ​អ្នក​នឹង​បាត់បង់​ឯក​សារសំខាន់​ៗ​ក្នុង​កុំព្យូទ័រ​អ្នកជា​រៀង​រហូត​។​


៥.​ការ​ឆបោក​តាម​រយៈ​អ៊ីម៉ែល

ការឆបោកតាមរយៈអ៊ីម៉ែល

​ការ​ឆបោក​ប្រភេទ​នេះ​ ​គឺជា​ការ​ទទួល​បាន​សារ​សម្ងាត់​តាមរយៈ​អ៊ី​ម៉ែ​ល​ ​ពី​ប្រភព​មិន​ ​ច្បាស់លាស់​(​ក្លែង​បន្លំ​) ​ហើយ​តម្រូវ​ឲ្យ​អ្នក​បំពេញ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ ​ឬ​របស់​ក្រុមហ៊ុន​ជាដើម​។​ ​អ្នក​អាច​នឹង​ត្រូវ​គេ​បោក​យក​ទិន្នន័យ​សំខាន់​ៗ​ផ្ទាល់ខ្លួន​ ​ឬ​ក្រុមហ៊ុន​របស់​អ្នក​ ​ដោយ​ការ​ឆបោក​តាមរយៈ​អ៉ី​ម៉ែ​ល​នេះ​ផង​ដែរ​។​ ​ដូច្នេះ​ ​អ្នក​អាច​ ​ធ្វើ​ការពិនិត្យ​តួ​រ​អក្សរ​ ​ឬ​ផ្ទៀងផ្ទាត់​ពី​ប្រភព​ជាមុន​សិន​ ​មុន​ឈាន​ដល់​ការ​សម្រេច​ផ្ដល់​ទិន្នន័យ​របស់​អ្នក​ទៅ​គេ​។​ ​ជាទូទៅ​ ​សារ​បែប​នេះ​អាច​នឹង​ទាមទារ​រក​នូវ​ “​កាត​ឥណទាន​ ​លេខ​គណនេយ្យ​ធនាគារ​ ​ឬ​លេខ​កូ​ដ​សម្ងាត់​របស់​អ្នក​” ​ជាដើម​។​


គន្លឹះការពារ​ខ្លួន​របស់អ្នក

គន្លឹះការពារខ្លួនរបស់អ្នក

ដើម្បី​បញ្ជៀស​ពី​បញ្ហាទាំង​នេះ អ្នក​អាច ៖

  • ​ប្រើប្រាស់​កម្មវិធី​ក​ម្ចាត់​មេរោគ​ ​ឬ​បើក​ ​Fire​wall​ ​Program​
  • ​ត្រួតពិនិត្យ​ ​និង​មាន​ការប្រុងប្រយ័ត្ន​ពី​តំណ​រលីង​ “ ​h​t​t​p​s:” ​ដែល​អ្នក​កំពុង​ប្រើប្រាស់​
  • ​កុំ​ឆ្លើយតប​ទៅ​នឹង​អ៉ី​ម៉ែ​ល​ដែល​មានការ​ស្នើសុំ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​
  • ​ទាក់ទង​ទៅកាន់​ស្ថាប័ន​ហិរញ្ញវត្ថុ​អ្នក​ភ្លាម​ៗ​ ​ប្រសិនបើ​មាន​ការសង្ស័យ​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​ជាមួយ​ប្រតិបត្តិការ​ធនាគារ​របស់​អ្នក​
  • ​ចំពោះ​អ្នក​ប្រេី​ប្រាស់​បណ្តាញ​សង្គម​ ​គួរ​ថែរក្សា​ ​លេខ​សម្ងាត់​គណនី​របស់​ខ្លួន​ ​ព្រមទាំង​ឧបករណ៍​ដែល​ភ្ជាប់​ជាមួយ​បណ្តាញ​សង្គម​(​ទូរសព្ទ​ ​កុំព្យូទ័រ​ ​អាយ​ផេ​ត​) ​ជា​ដេី​ម​។​ ​ប្រសិន​បេី​មានការ​បាត់បង់​ឧបករណ៍​ទាំងនោះ​ ​អ្នក​គួរ​ឆាប់​ផ្លាស់ប្តូរ​លេខ​សម្ងាត់​នៃ​បណ្តាញ​សង្គម​របស់​អ្នក​ឱ្យ​បាន​ភ្លាម​ៗ​ផង​ដែរ​។​

​ថ្មីៗ​នេះ​ ​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ ​ក្រសួងមហាផ្ទៃ​ (​Ministry​ o​f​ ​IT​, ​Ministry of Interior​) ​ក៏បាន​ចេញ​បង្ហាញ​វីដេអូ​អំពី​ “​ប្រភេទ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​” ​ដែល​ជា​ការបោកប្រាស់​ដែល​ហាក់​មាន​សកម្មភាព​ច្រើន​កន្លងមក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ការ​ឆបោក​តាមរយៈ​ការ​តេ​មក​លេខ​ជនរងគ្រោះ​ហើយ​ប្រាប់​ថា​ ​ឈ្នះ​រង្វាន់​ធំ​ ​ឬ​ទទួល​កេរ្តិ៍​មរតក​រាប់​លាន​ដុល្លា​ជាដើម​ ​ដែល​តម្រូវ​ឱ្យ​ផ្ញើ​លុយ​មួយ​ចំនួន​ទៅកាន់​ពួកគេ​សិន​ ​ទើប​អាច​ទទួល​បាន​រង្វាន់​ទាំងនោះ​។​

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ ​អ្នក​ទាំងអស់គ្នា​អា​ចចុច​នៅ​តំណ​រលីង​នេះ​៖

https://www.facebook.com/IT.Department.MOI/videos/284034526034048/

ពាក្យទាក់ទង: Internet scam
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​គឺ​ជា​អ្វី?

ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​គឺ​ជា​អ្វី?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist