Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ហេតុ​អ្វី​អ្នកអភិវឌ្ឍសំណង់អគារគួរវិនិយោគលើស្ថាបត្យកម្ម?

១ year
1 នាទីក្នុងការអាន
31
ទស្សនា
FacebookTwitterLinkedinTelegramQR Code
 ហេតុ​អ្វី​អ្នកអភិវឌ្ឍសំណង់អគារគួរវិនិយោគលើស្ថាបត្យកម្ម?
FacebookTwitterLinkedinTelegramQR Code

​ខុស​ពី​សំណង់​អគារ​បែប​ប្រអប់​ (​Box​ ​Building​) ​ដូច​យើង​ធ្លាប់​ឃើញ​កន្លងមក​ ​សំណង់​ជាច្រើន​រួម​មាន​អគារ​ពាណិជ្ជកម្ម​ ​និង​គម្រោង​លំនៅ​ដ្ឋា​ន​នានា​ ​កំពុង​មានសន្ទុះ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​សំណង់​អគារ​ថ្មីៗ​ទាំងនេះ​លេចចេញ​ជា​រូបរាង​ជាមួយនឹង​ការរចនា​ម៉ូដ​ប្លែកៗ​ ​និង​មាន​ស្តង់​ដារ​ស្ថាបត្យកម្ម​ត្រឹមត្រូវ​ ​ហើយ​នេះ​គឺជា​កត្តា​ធំ​មួយ​ដែល​ជួយ​បន្ថែម​តម្លៃ​ឱ្យ​អគារ​ទាំងនោះ​។​ ​តើ​ការ​វិនិយោគ​លើ​ស្ថាបត្យកម្ម​អាច​បន្ថែម​តម្លៃ​ឱ្យ​សំណង់​អគារ​ដោយ​របៀបណា​?

ហេតុ​អ្វី​អ្នកអភិវឌ្ឍសំណង់អគារគួរវិនិយោគលើស្ថាបត្យកម្ម?​«​ស្ថាបត្យកម្ម​»​ ​អាច​បកស្រាយ​បាន​ថា​ជា​ដំណើរការ​រាប់​ចាប់ពី​ ​ការ​ចុះ​ពិនិត្យមើល​ ​និង​សិក្សា​ពី​ការដ្ឋាន​សាងសង់​ ​ការ​យល់ច្បាស់​ពី​គោលបំណង​ព្រមទាំង​មុខងារ​នៃ​សំណង់​អគារ​ (​ប្រើ​សម្រាប់​ធ្វើអ្វី​ ​និង​សម្រាប់​អ្នកណា​) ​ការកំណត់​ប្លង់​បាត​ ​ប្រព័ន្ធ​ទឹក​ភ្លើង​ ​ការរចនា​ម៉ូដ​សំណង់​ ​ការ​ជ្រើសរើស​សម្ភារៈសំណង់​ ​បច្ចេកទេស​សាងសង់​ ​ការ​សាងសង់​ ​ក៏ដូចជា​បន្ទាប់ពី​សាងសង់​ហើយ​ផង​ដែរ​។​

បន្ថែម​គុណភាព​ដល់​​ការរស់នៅរបស់អ្នកប្រើប្រាស់

បន្ថែម​គុណភាព​ដល់​​ការរស់នៅរបស់អ្នកប្រើប្រាស់

​សំណង់​អគារ​មួយ​កាន់តែ​មានគុណ​តម្លៃ​ ​លុះត្រាតែ​វា​អាច​បន្ថែម​គុណភាព​ដល់​ការរស់នៅ​ ​អាច​បម្រើ​ប្រយោជន៍​ ​បំពេញ​តាម​តម្រូវ​ការ​ ​និង​បន្ថែម​គុណ​តម្លៃ​ដល់​បទពិសោធន៍​អ្នកប្រើប្រាស់​។​ ​លក្ខណៈ​ទាំងនេះ​អាច​សម្រេច​បានជា​មួយ​ការ​សាងសង់​ដោយមាន​ស្ថាបត្យកម្ម​ត្រឹមត្រូវ​ដែល​បូក​បញ្ចូល​ធាតុ​មួយ​ចំនួន​ដូចជា​ ​ការរចនា​នៃ​សោភ័ណ​ភាព​អគារ​ ​បច្ចេកទេស​សាងសង់​ ​សម្ភារៈសំណង់​ដែល​យកមក​ប្រើប្រាស់​ ​និង​ការ​បំពាក់​បច្ចេកវិទ្យា​ផ្សេងៗ​សម្រាប់​អ្នកប្រើប្រាស់​ជាដើម​។​

​តួយ៉ាង​ ​អគារ​ពាណិជ្ជកម្ម​ដែល​បាន​រចនា​និង​សាងសង់​ឡើង​ដោយ​បច្ចេកទេស​ត្រឹមត្រូវ​សម្រាប់​មុខងារ​នៃ​អគារ​និង​ការ​បំពាក់​បច្ចេកវិទ្យា​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នកប្រើប្រាស់​ជាក់ស្តែង​ ​នឹង​ជួយ​ជ​ម្រុ​ញ​ឱ្យ​ពួកគេ​មាន​ផលិតភាព​ការងារ​កាន់តែ​ខ្ពស់​។​ ​រីឯ​លំនៅ​ដ្ឋា​ន​ដែល​រចនា​ដោយ​ប្រើប្រាស់​ពណ៌​ចូលគ្នា​ល្អ​ ​ឬ​ប្រើ​សម្ភារៈសំណង់​មានគុណ​ភាព​ខ្ពស់​ -​ល​- ​នឹង​បង្ក​ឱ្យ​មាន​ផាសុកភាព​ដល់​អ្នក​រស់នៅ​។​

បង្កើតសោ​ភ័​ណ​ភាព​

បង្កើតសោ​ភ័​ណ​ភាព​

​សំណង់​អគារ​ដែល​នៅសល់​ប៉ុន្មាន​ពី​ ​១​០​ ​ទៅ​ ​២​០​ឆ្នាំមុន​ ​ច្រើនតែ​សង់​ឡើង​ដោយ​ផ្តោត​សំខាន់​លើ​មុខងារ​ជាងសោ​ភ​័​ណ​ភាព​។​ ​ស្រប​ពេល​ដែល​ការរស់នៅ​ប្រចាំថ្ងៃ​នៅតែ​បន្ត​ប្រែប្រួល​ ​រស​និយម​ ​និង​ចំណង់ចំណូលចិត្ត​របស់​ប្រជាជន​ក៏បាន​ផ្លាស់ប្តូរ​ទៅ​តាមពេលវេលា​ដូចគ្នា​។​ ​ជាពិសេស​ ​ការ​ឱ្យ​តម្លៃ​ទៅលើ​សោភ័ណ​ភាព​នៃ​របស់​ប្រើប្រាស់​ ​រួម​ទាំង​លំនៅ​ដ្ឋា​ន​និង​សំណង់​អគារ​ផ្សេងៗ​ដែរ​ ​បាន​ក្លាយ​ជា​បទដ្ឋាន​ថ្មី​មួយ​ ​ដោយ​គេ​ជឿ​ថា​វា​នឹង​បន្ថែម​សោភ័ណ​ភាព​ឱ្យ​ជីវិត​ពួកគេ​ ​តាមរយៈ​ស្ថាបត្យកម្ម​ដែល​រួមបញ្ចូល​នូវ​ភាព​ជឿនលឿន​ ​និង​ការ​ដើរ​ទាន់សម័យ​កាល​។​ ​ហេតុនេះ​ហើយ​ ​សោភ័ណ​ភាព​នៃ​ស្ថាបត្យកម្ម​ក៏​បន្ថែម​តម្លៃ​ ​និង​មាន​សារសំខាន់​ដូចគ្នា​ទៅ​នឹង​សំណង់​ដែល​បំ​ពេញមុខ​ងារ​ឱ្យ​អ្នកប្រើប្រាស់​។​

បង្កើតតម្លៃ​លក់

បង្កើតតម្លៃ​លក់

​កាលណា​អគារ​ត្រូវ​បាន​សាងសង់​ឡើង​ប្រកបដោយ​គុណភាព​ ​អាច​បម្រើ​ផលប្រយោជន៍​និង​បំពេញ​តាម​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់​វា​ ​ហើយ​ថែមទាំង​ពោរពេញ​ដោយ​សោភ័ណ​ភាព​ទៀត​នោះ​ ​អ្នកប្រើប្រាស់​នឹង​កាន់តែ​ផ្ដល់​តម្លៃ​ឱ្យ​សំណង់​។​ ​ការ​កើន​ឡើង​នៃ​តម្លៃ​សំណង់​បានន័យ​ថា​ ​សំណង់​ទាំងនោះ​អាច​ដាក់​លក់​ ​ឬ​ជួល​ក្នុង​ទី​ផ្សារ​បាន​ក្នុង​តម្លៃ​ខ្ពស់​ ​ហើយ​អ្នក​ដែល​ទទួល​បានផល​ចំណេញ​គឺ​ម្ចាស់​សំណង់​អគារ​។​

​ទោះ​យ៉ាងណា​ ​ការងារ​ស្ថាបត្យកម្ម​គប្បី​ឆ្លងកាត់​ការសិក្សា​ ​ការពិចារណា​ ​ការរចនា​ ​និង​ការ​សាងសង់​ដោយ​អ្នកជំនាញ​មាន​ភាព​ច្នៃប្រឌិត​ ​និង​មាន​បទពិសោធន៍​ខ្ពស់​។​
​ដូចនេះ​សូម​អ្នកស្រាវជ្រាវ​ ​និង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​នេះ​ឱ្យ​បាន​ច្រើន​ ​មុន​សម្រេច​ចិត្ត​។​

​So​r​so​r ​Architect​s ​និង​ ​So​r​so​r ​Interior​ ​គឺជា​ក្រុមហ៊ុន​រចនា​ ​និង​ ​សាងសង់​ស្ថាបត្យកម្ម​ដែល​បាន​ធ្វើការ​លើ​គម្រោង​ជាច្រើន​ ​រួម​មាន​ការិយាល័យ​ ​ភោជនីយដ្ឋាន​ ​អគារ​ពាណិជ្ជកម្ម​ ​ព្រមទាំង​លំនៅ​ដ្ឋា​ន​មួយ​ចំនួន​ទៀត​ផង​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​ឬ​ការ​ប្រឹក្សា​លើ​គម្រោង​ស្ថាបត្យកម្ម​ផ្សេងៗ​ ​អ្នក​អាច​ទំនាក់ទំនង​ទៅ​ ​Email​: ​in​f​[email protected]​so​r​so​r​architect​s.​co​m​ ​ឬ​ទូរស័ព្ទ​ទៅកាន់​ ​Office​: 023 90 10 44/ ​Mobile​: 092 170 136

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ៦​ចំណុច​គួរ​ពិចារណាមុន​​វិនិយោគលើ​​អចល​ន​ទ្រព្យ


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: វិនិយោគលើស្ថាបត្យកម្មអ្នកអភិវឌ្ឍសំណង់អគារ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ការងារ​ចំនួន​ ​៤​ ​ដែល​ពេញ​និយម​ខ្លាំង​សម្រាប់​ឆ្នាំ២០២១

ការងារ​ចំនួន​ ​៤​ ​ដែល​ពេញ​និយម​ខ្លាំង​សម្រាប់​ឆ្នាំ២០២១

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist