Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ការចំណាយ​លើការ​សិក្សា​ចាត់​ទុក​ជា​ការវិនិយោគ​ឬទេ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
255
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការចំណាយលើការសិក្សាចាត់ទុកជាការវិនិយោគឬទេ?
FacebookTwitterLinkedinTelegramQR Code

​បើ​និយាយ​ពី​ការ​វិនិយោគ​ ​គឺ​យើង​សំដៅ​ដល់​ការ​ចំណាយ​ដើមទុន​ ​ទាំង​ប្រាក់កាស​ ​ពេលវេលា​ ​កម្លាំង​កាយ​ចិត្ត​ ​ឬ​ការ​ខិតខំ​ប្រឹងប្រែង​ ​ដែល​យើង​រំពឹង​ថា​នឹង​ទទួល​បានផល​ចំណេញ​ត្រឡប់មកវិញ​នា​ពេល​អនាគត​។​ ​ហេតុនេះ​ ​បើ​យើង​គិតថា​ចំណាយ​លើ​ការសិក្សា​ជា​ការ​វិនិយោគ​ ​លុះត្រាតែ​វា​ពិតជា​ស្រប​ទៅតាម​អត្ថន័យ​នៃ​ការ​វិនិយោគ​ដែរ​។

ការចំណាយលើការសិក្សាចាត់ទុកជាការវិនិយោគឬទេ?
យើងនឹងលើកយកចំណុចខ្លះៗ​ខាងក្រោម​នេះមក​ពិចារណា​ថា​ការ​សិក្សាអាចចាត់​ទុកជា​ការវិនិយោគ​ឬទេ។

១. ចំណាយថវិកា

​ដូចគ្នា​ទៅ​នឹង​ការណ៍​ដែល​អ្នក​វិនិយោគ​បណ្ដាក់ទុន​ទៅលើ​អាជីវកម្ម​ដែរ​ ​ការសិក្សា​ទាមទារ​ឱ្យ​អ្នក​ត្រូវ​ចំណាយ​ថវិកា​ ​ទាំង​ថ្នាក់​វិទ្យាល័យ​ក្ដី​ ​ថ្នាក់​មហាវិទ្យាល័យ​ក្ដី​ ​រាប់ទាំង​ចំណាយ​លើស​ម្លៀ​ក​បំពាក់​ ​សម្ភារ​សិក្សា​ជាដើម​។​ ​រីឯ​ក្ដី​រំពឹង​នៃ​ផល​ចំណេញ​ដែល​ចង់បាន​ត្រឡប់មកវិញ​ ​គឺ​ក្រោម​រូបភាព​ជា​ចំណេះ​ដឹង​ ​ចំណេះវិជ្ជា​ ​និង​ជំនាញ​ ​ហើយ​អាច​​​យកទៅ​បង្កើត​ចំណូល​វិញ​បាន​ ​ស្រប​ពេល​ដែល​ការ​បណ្ដាក់ទុន​វិនិយោគ​មាន​ក្ដី​រំពឹង​ទទួល​ត្រឡប់មកវិញ​ជា​សាច់ប្រាក់​។


២. ចំណាយ​ពេលវេលា

ចំណាយពេលវេលា

​ដូចគ្នានឹង​ការ​វិនិយោគ​ ​ផល​ចំណេញ​ពី​ការសិក្សា​ក៏​ត្រូវការ​ពេលវេលា​ទើប​អាច​ទទួល​បានផល​ចំណេញ​មកវិញ​។​ ​ដោយ​ជាក់ស្ដែង​ ​យើង​ដឹង​ហើយ​ថា​ទម្រាំតែ​រៀនចប់​ទទួល​បាន​សញ្ញាប័ត្រ​បឋម​ភូមិ​ ​យើង​ត្រូវ​ចំណាយ​ពេល​ ​៩​ឆ្នាំ​ ​ឬ​ទាល់តែ​រៀនចប់​ថ្នាក់​ទី​៩​ ​ហើយ​ត្រូវ​ចំណាយ​ពេល​៣​ឆ្នាំ​ទៀត​ ​ឬ​លុះត្រាតែ​ចប់​ថ្នាក់ទី១​២​ ​ទើប​អាច​សម្រេច​បាន​ក​ម្រិ​ត​សិក្សា​ទុតិយ​ភូមិ​ (​និយាយ​នេះ​បើ​អត់​ត្រួត​ថ្នាក់​ទេ​)​។​ ​តែ​បើ​ចង់​បន្ត​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ទៀត​ ​អ្នក​ត្រូវ​ចំណាយ​ពេល​ ​៤​-​៥​ឆ្នាំ​បន្ថែម​ទៀត​។​


៣. ផលចំណេញ

 

ផលចំណេញ

​នៅ​ពេល​យើង​ចំណាយ​ពេលវេលា​ ​ថវិកា​របស់យើង​ទៅលើ​របស់​អ្វីមួយ​ ​យើង​រមែង​មាន​ក្ដី​រំពឹង​ផល​ចំណេញ​ណាមួយ​ត្រឡប់មកវិញ​។​ ​សម្រាប់​ការ​វិនិយោគ​លើ​អាជីវកម្ម​ ​យើង​រំពឹង​ថា​នឹង​ទទួល​បានផល​ចំណេញ​ជា​ទឹកប្រាក់​ឬ​គុណ​តម្លៃ​នៃ​ការ​វិនិយោគ​ត្រឡប់មកវិញ​ ​ស្រប​ពេល​ដែល​ការសិក្សា​ហុច​ផល​ត្រឡប់មកវិញ​ក្រោម​រូបភាព​ជា​ ​ឱកាស​ការងារ​ ​ប្រាក់ចំណូល​សមរម្យ​ ​ឬ​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ ​ហើយ​អ្នក​នឹង​ក្លាយ​ជា​ធនធាន​សំខាន់​មួយ​សម្រាប់​ប្រទេសជាតិ​អ្នក​។​

​ចំណុច​ទាំងនេះ​ហើយ​ ​ទើប​យើង​ហ៊ាន​និយាយ​បាន​ថា​ ​ការសិក្សា​ក៏​អាច​ចាត់​ទុក​បានជា​ការ​វិនិយោគ​ដែរ​។​ ​រីឯ​ផល​ចំណេញ​វិញ​ ​វាក៏​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់យើង​ម្នាក់ៗ​ផង​ដែរ​ ​ដើម្បី​ទទួល​បាន​ផ្លែផ្កា​អំណោយផល​ ​តិច​ច្រើន​ ​តូច​ធំ​ ​ទៅតាម​ដើមទុន​ដែល​យើង​បណ្ដាក់​ទៅ​៕​ ​តែ​កុំ​ភ្លេច​ចូលរៀន​ផង​ណា៎​!

ចុចទីនេះស្វែងយល់បន្ថែមពី: មាន​ត្រឹម​សញ្ញាបត្រ​​គ្រប់គ្រាន់​​ហើយមែនទេ​?

ពាក្យទាក់ទង: ការចំណាយលើការសិក្សាចាត់ទុកជាការវិនិយោគឬទេ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ពិពិធកម្មផលបត្រ

ពិពិធកម្មផលបត្រ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist