Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ការគ្រប់គ្រង់ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​

១២ ខែមុន
1 នាទីក្នុងការអាន
14
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការគ្រប់គ្រង់ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​
FacebookTwitterLinkedinTelegramQR Code

​ចង់​វិនិយោគ​ ​ប៉ុន្តែ​មិន​ចង់​ប្រថុយ​ទេ​ ​ខ្លាច​ខាត​
​កុំ​ទាន់​ភ័យ​អី​ ​អ្នក​អាច​សាក​វិធី​ទាំងនេះ​ ​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​របស់​អ្នក​បាន​។​

ការគ្រប់គ្រង់ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​

១ វិនិយោគ​លើ​ប្រភេទ​ខុសៗគ្នា​៖ ចម្រុះ​ការ​វិនិយោគ​ទៅតាម​ប្រភេទ​ផ្សេងៗ​ ​រវាង​ភាគ​ហ៊ុន​ ​មូលបត្រ​បំណុល​ ​កាក់​គ្រីប​តូ ​អចល​ន​ទ្រព្យ​ ​។​ល​។​ ​ហើយ​កុំ​វិនិយោគ​ទាំងអស់​ ​ទុក​សាច់ប្រាក់​ក្នុង​ដៃ​ផង​។​

២ ​តាមដាន​ទី​ផ្សារ​ឲ្យបាន​ទៀងទាត់​៖ ​ដើម្បី​ដឹង​ថា​ទី​ផ្សារ​មានការ​ធ្លាក់ចុះ​ ​ឬ​ឡើង​ ​តើ​គួ​រលក់​ឬ​អត់​។​

៣ ​ដឹង​ពី​កាល​កំណត់​វិនិយោគ​៖ ​អាច​ជា​រយៈពេល​ខ្លី​ចាប់ពី​៣​ទៅ​៦​ខែ​សម្រាប់​ហា​និ​ភ័យ​ខ្ពស់​ ​ឬ​រយៈពេល​វែង​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​សម្រាប់​ហា​និ​ភ័យ​ទាប​។​

៤ ​កំណត់​អតិបរមា​នៃ​ការ​ខាតបង់​៖ ​កំណត់​តម្លៃ​ទាប​បំផុត​ ​ដែល​អ្នក​អាច​ទទួលយក​បាន​ ​ដើម្បីឲ្យ​ដឹង​ពី​ពេល​ដែល​គួ​រលក់​
​ឬ​ផ្អាក​ការ​វិនិយោគ​មួយ​នោះ​។​

៥ ​កុំ​វិនិយោគ​ទៅតាម​អារម្មណ៍​៖ ​វា​អាច​ធ្វើឲ្យ​យើង​ទិញ​ ​ចូល​ពេល​ទី​ផ្សារ​កំពុង​ឡើងថ្លៃ​ដោយសារ​ភាព​លោភលន់​ ​ឬ​លក់​ចេញ​ពេល​ទី​ផ្សារ​កំពុង​ធ្លាក់ចុះ​ដោយសារ​ភាព​ភ័យខ្លាច​។​

៦ ​កុំ​ខ្ចី​លុយ​គេ​យកមក​វិនិយោគ​៖ ​កុំ​ឃើញ​ទី​ផ្សារ​ឡើង​ខ្ចី​លុយ​គេ​មក​វិនិយោគ​ ​ដោយសារ​ចង់​ចំណេញ​ ​ព្រោះ​វា​អាច​ក្លាយ​ជា​បំណុល​អាក្រក់​។​

៧ ​វិនិយោគ​តែ​ចំនួន​ប្រាក់​ថេរ​ជាប្រចាំ​ (​Dollar​-​cost​ ​a​v​e​raging​)៖ ​ធ្លាប់​កំណត់​ដាក់លុយ​វិនិយោគ​ប៉ុណ្ណា​ ​ដាក់​តែ​ប៉ុណ្ណឹង​ទៅ​ ​កុំ​វិនិយោគ​ចុះឡើង​ ​ឬ​លោភលន់​ទៅតាម​ស្ថានភាព​ទី​ផ្សារ​។​

៨ ​កំណត់​ចំនួន​លុយ​ចំណេញ​ដែល​អ្នក​ចង់បាន​៖ ​ពេល​ដែល​ចំណេញ​លើស​ពី​លុយដើម​ដែល​បាន​វិនិយោគ​ហើយ​ ​គួរ​ដក​លុយដើម​ចេញ​។​ ​បន្ទាប់មក​វិនិយោគ​តែ​លុយ​ ​ចំណេញ​បានហើយ​ ​បើ​ទោះបី​ខាត​លុយ​នោះ​អស់​ ​ក៏​យើង​អត់​អស់​អី​ដែរ​។​

៩ ​វិនិយោគ​ត្រឹម​អ្វី​ដែល​ខ្លួន​មានលទ្ធភាព​បាត់បង់​៖ ​កុំ​វិនិយោគ​លុយ​ដែល​ត្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ ​វិនិយោគ​តែមួយ​ភាគ​នៃ​លុយ​ដែល​នៅសល់​ ​ដើម្បី​ចៀសវាង​ធ្លាក់ខ្លួន​ក្រ​ដោយសារ​ការ​វិនិយោគ​ខុស​។​

១០ ​ចៀសវាង​លើ​ការ​វិនិយោគ​ណា​មាន​ហា​និ​ភ័យ​ខ្ពស់​៖ ​កុំ​ដាក់លុយ​ច្រើន​ក្នុង​វិនិយោគ​ណា​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​។​​ជាចុងក្រោយ​ ​កុំ​ភ្លេច​សិក្សាស្រាវជ្រាវ​ ​និង​សម្រេច​ចិត្ត​ឲ្យបាន​ច្បាស់លាស់​មុននឹង​វិនិយោគ​ ​ហើយ​វិនិយោគ​ត្រឹម​លទ្ធភាព​ដែល​អ្នក​អាច​ខាតបង់​បានហើយ​ណា៎​

ពាក្យទាក់ទង: គ្រប់គ្រង់ហា​និ​ភ័យ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អត្ថបទបន្ទាប់
មូលហេតុបណ្ដាលឲ្យ​អ្នក​ធ្លាក់​ក្នុង​បំណុលអាក្រក់

មូលហេតុបណ្ដាលឲ្យ​អ្នក​ធ្លាក់​ក្នុង​បំណុលអាក្រក់

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist