Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

នៅរៀនគួរវិនិយោគទៅលើអ្វី?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
800
ទស្សនា
FacebookTwitterLinkedinTelegramQR Code
នៅរៀនគួរវិនិយោគទៅលើអ្វី?
FacebookTwitterLinkedinTelegramQR Code

​ពេល​នៅ​រៀន​ ​សិស្ស​ ​និស្សិត​ក៏​អាច​ប្រឡូក​ក្នុង​វិ​ស័​យ​វិនិយោគ​បាន​ ​ដរាបណា​យើង​ចេះ​បែងចែក​ពេលវេលា​បាន​ត្រឹមត្រូវ​រវាង​ការ​វិនិយោគ​ ​និង​ការសិក្សា​ ​មិន​ឲ្យ​លើសខ្វះ​ព្រំដែន​ទៅវិញទៅមក​ ​ហើយ​ប្រាកដ​ចិត្ត​ថា​អ្នក​អាច​រ៉ាប់រង​ហា​និ​ភ័យ​នានា​កំឡុង​ពេល​វិនិយោគ​នេះ​បាន​។​ អេ​ដ​មីន​សូម​ផ្ដល់​គំនិត​ ​៤​ ​យ៉ាង​ ​សម្រាប់​អ្នក​កំពុង​រៀនសូត្រ​ដែល​មានបំណង​វិនិយោគ​៖​

​១​. ​ភាគ​ហ៊ុន​ ​និង​ប​ណ្ណ​បំណុល​៖​ ​

ភាគ​ហ៊ុន​ ​និង​ប​ណ្ណ​បំណុល​៖​ ​

សិស្ស​និស្សិត​អាច​វិនិយោគ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ​អាច​ទិញ​ភាគ​ហ៊ុន​ចាប់ពី​មួយ​ហ៊ុន​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​៧​ ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​។​ ​ចំពោះ​ “​ភាគ​ហ៊ុន​” ​នៅ​ពេល​ក្រុមហ៊ុន​ប្រកាស​ចែក​ភាគ​លាភ​ ​យើង​នឹង​ទទួល​បាន​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ ​ដោយ​ផ្អែក​ទៅលើ​សម​មាត្រ​ភាគ​ហ៊ុន​ដែល​វិនិ​យោគិន​ម្នាក់​មាន​។​ ​

ចំណែក​ឯ​ “​ប​ណ្ណ​បំណុល​ ​ឬ​សញ្ញា​ប​ណ្ណ” ​វិញ​ វិនិ​យោគិន​នឹង​ទទួល​បាន​ពី​អ្នក​បោះផ្សាយ​ ​នូវ​ការប្រាក់​នៅ​ពេល​ជាក់លាក់​ណាមួយ​ជាប្រចាំ​ ​ព្រមទាំង​ប្រាក់ដើម​ត្រឡប់មកវិញ​នៅ​ចុង​គ្រា​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​វ័យ​សិក្សា​ ​គួរ​វិនិយោគ​លើ​អ្វី​ដែល​អ្នក​គិតថា​អ្នក​អាច​ទប់ទល់​​​នឹង​ហា​និ​ភ័យ​បាន​ ​តែ​ប្រសិនបើ​លោកអ្នក​នៅ​ស្ទាក់ស្ទើរ​ ​មិន​ដឹង​ចាប់ផ្ដើម​វិនិយោគ​ពី​ចំណុច​ណា​ ​គួរ​ស្វែងរក​អ្នកជំនាញ​ ​ឬ​ឈ្មួញ​ជើងសារ​ណា​ម្នាក់​ដើម្បី​ពិគ្រោះ​យោបល់​អំពី​ការ​ជូ​ញ​ដូរ​ហ៊ុន​នេះ​។​


​២​. ​វិនិយោគ​លើ​ការសិក្សា​៖​ ​

វិនិយោគ​លើ​ការសិក្សា

តើ​អ្នកដឹង​ទេ​ថា​ ​ការសិក្សា​ក៏​ជា​ការ​វិនិយោគ​មួយ​ដែរ​? ​ចំណាយ​ថវិកា​ទៅលើ​ការរៀនសូត្រ​ ​គឺជា​ការ​បណ្ដាក់ទុន​វិនិយោគ​ទៅលើ​វិជ្ជា​ ​បច្ចេកទេស​ ​បំណិន​ផ្សេងៗ​ដើម្បី​អភិវឌ្ឍ​មូលធន​បញ្ញា​។​ ​វា​ទាមទារ​ឲ្យ​យើង​ចំណាយ​កម្លាំង​ ​ពេលវេលា​ ​ការ​អត់ធ្មត់​ ​ការ​តាមដាន​លទ្ធផល​សិក្សា​ ​ការស្វែងរក​គន្លឹះ​រៀន​ឆាប់​ចេះ​ ​ដូចគ្នា​ទៅ​នឹង​តិច​និ​ច​លេង​ភាគ​ហ៊ុន​នេះឯង​។​ ​ចំណុច​សំខាន់​ដែល​យើង​ចាត់​ទុក​ការសិក្សា​រៀនសូត្រ​ជា​ការ​វិនិយោគ​នោះ​ ​គឺ​ផល​ចំណេញ​។​ ​

នៅ​ពេល​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​ឬ​ប​ណ្ណ​បំណុល​ វិនិ​យោគិន​ទទួល​បាន​មកវិញ​នូវ​ភាគ​លាភ​ ​ឬ​អត្រា​ការប្រាក់​។​ ​រីឯ​ការសិក្សា​ផ្ដល់​ភាព​ចំណេញ​តាមរយៈ​ការ​ផ្ដល់​នូវ​ចំណេះ​ដឹង​ ​និង​ចំណេះ​ធ្វើ​នានា​ ​ដើម្បីឲ្យ​សិក្ខាជន​យក​តម្រិះ​ទាំងនោះ​មក​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​សង្គម​ ​ក្នុង​កន្លែង​ការងារ​ ​ក្នុង​កន្លែង​រកស៊ី​ជាដើម​។​


​៣​. ​វិនិយោគ​លើ​ជំនាញ​ហាត់​ការ​៖​

វិនិយោគ​លើ​ជំនាញ​ហាត់​ការ

​ជំនាញ​ហាត់​ការ​ ​ឬ​ ​Inter​n​ship​ ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ចំពោះ​និស្សិត​ ​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ការងារ​ជាក់ស្តែង​។​ ​សិស្ស​និស្សិត​មិន​ចាំបាច់​ទាល់​ទទួល​បាន​ប្រាក់ចំណូល​នោះ​ឡើយ​ ​ដោយ​បន្ទាប់ពី​ឆ្នាំ​ទី​១​ ​ឬ​ទី​២​ ​ទៅ​ ​ពួកគេ​គួរតែ​ចាប់ផ្ដើម​វិនិយោគ​ពេលវេលា​លើ​ជំនាញ​ហាត់​ការ​ណាមួយ​ ​តួយ៉ាងដូចជា​ការងារ​ស្ម័គ្រចិត្ត​ (​ត្រូវនឹង​ជំនាញ​) ​ការងារ​ជួយ​សង្គម​ ​ឬ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ណាមួយ​ដោយ​ផ្ទាល់​តែម្ដង​។​ ​

ជំនាញ​ហាត់​ការ​នឹង​ជួយ​ពង្រឹង​សក្ដានុពល​ C​V​ ​ក៏ដូចជា​ប្រវត្តិ​ការងារ​ (​work​ ​port​folio​) ​ព្រមទាំង​ជា​ការ​វិនិយោគ​លើ​ចំណេះ​ដឹង​ដើម្បី​ត្រៀម​ខ្លួន​ប្រឡូក​ក្នុង​ទី​ផ្សារ​ការងារ​ប្រកួតប្រជែង​នៅ​ពេលរៀន​ចប់​ទៀត​ផង​។​


​៤​. ​សន្សំប្រាក់​៖​ ​

សន្សំប្រាក់

សន្សំប្រាក់​ ​ក៏​ជា​ការ​វិនិយោគ​ដែរ​ឬ​? ​មិនមែនទេ​ ​តែ​វា​ក៏មាន​ទំនាក់ទំនង​ជាមួយគ្នា​ដែរ​។​ ​ដើម្បី​វិនិយោគ​បាន​ ​លុះ​ត្រា​យើង​ជា​សិស្ស​និស្សិត​សន្សំ​លុយ​ឱ្យ​បាន​សិន​ដែរ​។​ ​អ្នក​មិន​ចាំបាច់​ទាល់តែ​មាន​លុយកាក់​ច្រើន​សន្សំ​នោះ​ឡើយ​ ​ដោយ​ផ្ដើម​ពី​ចំនួន​តិចតួច​ទៅ​សិន​ក៏បាន​ ​ឬ​ពុំ​ដូច្នោះ​ទេ​អ្នក​អាច​បើក​គណនី​សន្សំ​មានកាល​កំណត់​ (​Fixed​ ​Deposit​) ​នឹង​អាចឲ្យ​យើង​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ឬ​ទាប​ ​ទៅតាម​លក្ខខណ្ឌ​នៃ​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នីមួយៗ​។​ ​វា​ផ្ដល់​ភាព​ងាយស្រួល​ដល់​សិស្ស​ ​និស្សិត​ ​ដែល​មានបំណង​សន្សំ​លុយ​នៅ​ធនាគារ​ ​ហើយ​ចង់បាន​ការប្រាក់​ ​ជាជាង​សន្សំ​ក្នុង​កូនជ្រូក​ ​មិនបានការ​ប្រាក់​ ​ហើយ​ពេលខ្លះ​កណ្ដៀរ​កោរ​លុយ​ទៀត​។​


​ក្រៅពី​វិនិយោគ​ទាំងនេះ​ទៅ​ ​សិស្ស​និស្សិត​ដែល​មាន​ក្ដី​បំណង​ចង់បើ​ក​ដំណើរការ​អាជីវកម្ម​ណាមួយ​ ​វា​ជា​ឱកាសល្អ​សម្រាប់​ពួកគាត់​ចំណាយ​ពេលវេលា​ ​ប្រើប្រាស់​ដើមទុន​បន្តិចបន្តួច​វិនិយោគ​លើ​អាជីវកម្ម​ ​ក្នុង​រូបភាព​ជា​អាជីវកម្ម​អន​ឡា​ញ​ជាដើម​។​ ​យ៉ាងណាមិញ​ ​ការ​វិនិយោគ​ដែល​ល្អ​បំផុត​នោះ​ ​គឺ​ការ​វិនិយោគ​លើ​ខ្លួនឯង​ ​តាមរយៈ​ការ​ចាយ​ពេលវេលា​លើ​ការរៀនសូត្រ​ឱ្យ​បាន​ចប់​ចុង​ចប់​ដើ ​ដើម្បី​ក្រេប​យក​ចំណេះវិជ្ជា​ ​ជា​ទុន​សម្រាប់​វិនិយោគ​នៅ​ថ្ងៃក្រោយ​៕​

ពាក្យទាក់ទង: featured
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៥ ថ្ងៃមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

វិនិយោគ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៤ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
១ month

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

វិនិយោគ
១ month

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

អត្ថបទបន្ទាប់
ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist