Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

 តើ​អាជីកម្ម​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​បើ​អត់​សាច់​ប្រាក់?

២ ឆ្នាំមុន
2 នាទីក្នុងការអាន
269
ទស្សនា
FacebookTwitterLinkedinTelegramQR Code
 តើ​អាជីកម្ម​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​បើ​អត់​សាច់​ប្រាក់?
FacebookTwitterLinkedinTelegramQR Code

​កាលពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ ​នៅ​ឆ្នាំ​ ​២​០​០​៨​ ​ដោយសារ​ទី​ផ្សារ​អចល​ន​ទ្រព្យ​មាន​ភាព​រង្គោះរង្គើ​ ​មនុស្សម្នាក់​ៗ​ចាប់ផ្ដើម​ភ័យខ្លាច​ ​ហើយ​នាំគ្នា​ដកប្រាក់​របស់​ខ្លួន​ពី​ធនាគារ​មកវិញ​។​ ​ប៉ុន្តែ​ដោយ​ចំនួន​អ្នកខ្ចី​ក៏មាន​ច្រើន​ ​ហើយ​មិន​មានលទ្ធភាព​បង់​ប្រាក់​ត្រឡប់​សង​ទៅ​ធនាគារ​វិញ​នោះ​ ​ធ្វើ​ឱ្យ​ធនាគារ​មិន​មាន​ប្រាក់​បង្វិល​គ្រប់គ្រាន់​ដក​ឱ្យ​ទៅ​ម្ចាស់​ដើម​ ​ទើប​ធនាគារ​ជាច្រើន​ ​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ ​ឬ​រហូតដល់​បិទទ្វារ​តែម្ដង​។​

 តើ​អាជីកម្ម​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​បើ​អត់​សាច់​ប្រាក់?​ក្នុង​ករណី​ដែល​ធនាគារ​បង្វិល​ប្រាក់​មិនទាន់​ ​ឬ​មិន​គ្រប់គ្រាន់​ ​ឬ​អត់​សាច់ប្រាក់​ ​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ “​ហា​និ​ភ័យ​សន្ទនីយភាព​” ​ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​ “​Liquidity​ ​Risk​”​។​

​តាមពិត​ទៅ​ ​វា​មិនមែន​អាច​កើតឡើង​តែ​លើ​ធនាគារ​នោះ​ទេ​ ​តែ​អាច​កើត​លើ​គ្រប់​ប្រភេទ​នៃ​ដំណើរការ​អាជីវកម្ម​ ​សាជីវកម្ម​ ​ការ​រកស៊ី​ ​មុខ​ជំនួញ​ ​និង​ការ​វិនិយោគ​ផង​ដែរ​។​

​តើ​សន្ទនីយភាព​ជា​អ្វី​?

​តើ​សន្ទនីយភាព​ជា​អ្វី​?

អេ​ដ​មីន​ជឿ​ថា​ពាក្យ​នេះ​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ ​និង​ជួបប្រទះ​ប៉ុន្មាន​ទេ​។​ ​សន្ទនីយភាព​ (​liquidity​) ​ជា​ពាក្យ​បច្ចេកទេស​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ក្នុង​ការ​ប​ម្លែ​ង​ទ្រព្យ​សកម្ម​ (​asset​) ​ឲ្យទៅ​ជា​សាច់ប្រាក់​ ​ឬ​សមត្ថភាព​ទូទាត់​បំណុល​រយៈពេល​ខ្លី​បាន​។​
​ទ្រព្យ​សកម្ម​នៅ​ត្រង់នេះ​សំដៅ​ដល់​ផលិតផល​ ​ឬ​ទំនិញ​សម្រាប់​លក់ដូរ​ ​និង​លុយ​ដែល​អតិថិជន​ជំពាក់​។​


​ចុះ​ “​Liquidity​ ​Risk​” ​ឬ​ ​ហា​និ​ភ័យ​សន្ទនីយភាព​ ​មានន័យ​ដូចម្ដេច​?

“​Liquidity​ ​Risk​” ​សំដៅ​ដល់​ហា​និ​ភ័យ​ដែល​គ្រឹះស្ថាន​មិន​អាច​ទូទាត់​បំណុល​ ​ដោយសារ​កង្វះ​សាច់ប្រាក់​។​ ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ​ ​វា​គឺជា​ហា​និ​ភ័យ​មួយ​ដែល​ក្រុមហ៊ុន​ ​មិន​អាច​បំពេញ​កាតព្វកិច្ច​សងបំណុល​រយៈពេល​ខ្លី​បាន​ (​short​-​term​ ​debt​) ​ហើយ​ជាទូទៅ​បំណុល​នេះ​សំដៅ​ដល់​លុយ​ដែល​ក្រុមហ៊ុន​ជំពាក់​អ្នកផ្គត់ផ្គង់​ (s​up​pliers​) ​ថ្លៃ​ពលកម្ម​ (​ប្រាក់ខែ​បុគ្គលិក​) ​និង​បំណុល​ធនាគារ​ជាដើម​។​


តើ​ក្រុមហ៊ុន​មួយ​អាច​ប្រឈម​នឹង​ ​liquidity​ ​risk​ ​ខ្ពស់​ដោយសារ​កត្តា​អ្វីខ្លះ​?

តើ​ក្រុមហ៊ុន​មួយ​អាច​ប្រឈម​នឹង​ ​liquidity​ ​risk​ ​ខ្ពស់​ដោយសារ​កត្តា​អ្វីខ្លះ​?

‣ ​ចំណាយ​ទៅលើ​ទ្រព្យ​សកម្ម​រយៈពេល​វែង​ (​non-current asset​) ​ដោយ​គ្មាន​គម្រោង​៖​ ​ឧទាហរណ៍​នៃ​ ​non-current asset​s (​មូលធន​នឹង​) ​ដូចជា​សម្ភារ​ការិយាល័យ​ (​តុ​ ​ទូរ​ ​កៅអី​…) ​ម៉ាស៊ីន​ព្រី​ន​ ​ម៉ាស៊ីនត្រជាក់​ ​កុំព្យូទ័រ​ -​ល​- ​ដែល​សុទ្ធតែ​ជា​ចំណាយ​ធំ​ៗ​ ​បើ​សិន​ក្រុមហ៊ុន​មួយ​ចាយ​លុយ​ទៅលើ​ទ្រព្យ​ទាំងអស់​នេះ​ច្រើន​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់​ ​ក្រុមហ៊ុន​អាច​នឹង​ខើច​លុយ​ដែល​គួរតែ​បម្រុង​ទុក​ប្រើប្រាស់​ពេល​ត្រូវ​ការបន្ទាន់​។​

‣ ​សាច់ប្រាក់​ជាប់​គាំង​ក្នុង​ផលិតផល​ ​ឬ​ទំនិញ​របស់​អាជីវកម្ម​៖​
​ពេល​អតិថិជន​លុបចោល​ការ​កុម្ម៉ង់​ ​បូក​ផ្សំនឹង​អីវ៉ាន់​លក់​មិនសូវ​មាន​តម្រូវ​ការ​ ​ធ្វើឲ្យ​ផលិតផល​ក្នុង​ស្តុក​មិន​អាច​លក់​ចេញ​បាន​ទាន់ពេល​វេលា​ ​ដូច្នេះ​ក្រុមហ៊ុន​ក៏​មិន​ទទួល​ចំណូល​ពី​កា​រលក់​ដូចគ្នា​។​

‣ ​ទុក​ពេល​ឲ្យ​អតិថិជន​ទូទាត់​ថ្លៃ​ទំនិញ​យូរ​ពេក​៖​
​អតិថិជន​ទទួល​បាន​ផលិតផល​ហើយ​ ​តែ​យើង​មិនទាន់​បាន​លុយ​ពី​គាត់​ទេ​។​ ​បានន័យ​ថា​ ​លុយ​គឺ​នៅ​ក្នុង​ដៃ​របស់​អតិថិជន​នៅឡើយ​ ​ខណៈ​ពេល​ដែល​វា​គួរតែ​បាន​មកដល់​ដៃ​អាជីវកម្ម​។​ ​ផ្ទុយទៅវិញ​ ​ការ​ពន្លឿន​ពេល​ទូទាត់​ពី​អតិថិជន​អាច​ធានា​នូវ​ការ​បង្វិល​លុយ​ឱ្យ​បាន​ទៀងទាត់​ជាង​មុន​។​

‣ ​ភាគ​ហ៊ុនិ​ក​មិន​ទម្លាក់​ដើមទុន​៖​ ​ជា​មូលហេតុ​មួយទៀត​នៃ​ហា​និ​ភ័យ​សន្ទនីយភាព​ ​ដែល​ម្ចាស់ក្រុមហ៊ុន​មិន​បញ្ចេញ​លុយ​បន្ថែម​ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម​។​


ការ​អត់​សាច់ប្រាក់​ក្នុង​ដៃ​ ​នឹង​បង្ក​បញ្ហា​អ្វីខ្លះ​ដល់​ក្រុមហ៊ុន​?

ការ​អត់​សាច់ប្រាក់​ក្នុង​ដៃ​ ​នឹង​បង្ក​បញ្ហា​អ្វីខ្លះ​ដល់​ក្រុមហ៊ុន​?

​សន្ទនីយភាព​ទាប​ពេក​ (​low​ ​liquidity​)​៖​ ​នៅ​ពេល​ដើមទុន​ជាប់​គាំង​ក្នុង​ផលិតផល​លក់​ ​ជា​កាលៈទេសៈ​មួយ​ក្រុមហ៊ុន​នឹង​ត្រូវ​សម្រេច​ចិត្ត​លក់​ផលិតផល​ទាំងនោះ​ក្នុង​តម្លៃ​ទាប​ជាង​ទី​ផ្សារ​ ​ឬ​លក់​ឡៃ​ឡុង​ទាំង​ខាតដើម​។​ ​ក្រៅពី​នេះ​ ​សាជីវកម្ម​ ​ឬ​អាជីវកម្ម​នឹង​គ្មាន​ប្រាក់​គ្រប់​ចំនួន​ ​សម្រាប់​បំពេញ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ ​បង់ពន្ធ​ជូន​រដ្ឋ​ ​និង​បើកប្រាក់ខែ​ដល់​បុគ្គលិក​។​ល​។​

​ជា​លទ្ធផល​ ​ក្រុមហ៊ុន​អាច​នឹង​ត្រូវ​ដក​លុយ​ពី​ធនាគារ​ដែល​នឹង​ប៉ះពាល់​ដល់​ការប្រាក់​ ​បាត់បង់​ទំនុក​ចិត្ត​ដៃគូ​អាជីវកម្ម​ ​ការ​ប្ដឹងផ្ដល់​តាម​ផ្លូវច្បាប់​ពីសំណាក់​ ​អ្នកផ្គត់ផ្គង់​ ​ឬ​ឈាន​ទៅដល់​ដំណាក់កាល​ក្ស័យធន​ ​បើ​ហា​និ​ភ័យ​សន្ទនីយភាព​ធ្ងន់ធ្ងរ​ ​ពិបាក​ស្រោចស្រង់​។​


តើ​ក្រុមហ៊ុន​អាច​ទប់​ស្កាត់​បញ្ហា​អត់មាន​សាច់ប្រាក់​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ដោយ​វិធី​ណាខ្លះ​?

តើ​ក្រុមហ៊ុន​អាច​ទប់​ស្កាត់​បញ្ហា​អត់មាន​សាច់ប្រាក់​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ដោយ​វិធី​ណាខ្លះ​?

​១​. ​ឧ​ស្សាហ៍​តាមដាន​សុខភាព​ក្រុមហ៊ុន​ ​តាមរយៈ​រូបមន្ត​អនុ​បាត​សន្ទនីយភាព​
​២​. ​ព្យាករណ៍​លំ​ហូរ​សាច់ប្រាក់​ទុក​សម្រាប់​ថ្ងៃខាងមុខ​
​៣​. ​កំណត់​រយៈពេល​ទូទាត់ប្រាក់​ជំពាក់​ជាមួយ​អតិថិជន​ឱ្យ​ច្បាស់លាស់​
​៤​. ​រក្សា​ទំនាក់ទំនង​ល្អ​ ​ទាំង​ជាមួយ​ធនាគារ​ ​និង​អ្នកផ្គត់ផ្គង់​។​

​ក្រៅពី​កង្វះ​សាច់ប្រាក់​ដោយសារ​ហា​និ​ភ័យ​សន្ទនីយភាព​នេះ​ ​ម្ចាស់​អាជីវកម្ម​ ​ក៏​គួរ​យកចិត្តទុកដាក់​ជាមួយ​ហា​និ​ភ័យ​ផ្សេងទៀត​ដូចជា​ ​ហា​និ​ភ័យ​ប្រតិបត្តិការ​ ​ហា​និ​ភ័យ​ទី​ផ្សារ​ ​ហា​និ​ភ័យ​អត្រា​ការប្រាក់​ជាដើម​។​ ​ការ​យកចិត្តទុកដាក់​ជាមួយ​ហា​និ​ភ័យ​ទាំងនេះ​ ​ជា​យុទ្ធសាស្ត្រ​ ​និង​ផែនការ​គ្រប់គ្រង​អាជីវកម្ម​ ឱ្យ​ចៀស​ផុត​ពី​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​។​


**​បញ្ជាក់​៖​ ​នៅ​ក្នុង​មេរៀន​ហិរញ្ញវត្ថុ​ ​និង​ដំណើរការ​ក្រុមហ៊ុន​ជាក់ស្ដែង​ ​ហា​និ​ភ័យ​សន្ទនីយភាព​មាន​ភាព​ស៊ី​ជម្រៅ​ ​និង​ភាព​ស្មុគ​ស្មាញ​ជាង​នេះ​។​ ​អត្ថបទ​ខាងលើ​គ្រាន់តែ​បង្ហាញ​ចំណុច​ត្រួសៗ​សំខាន់​ៗ​ ​សម្រាប់​ប្រិយ​មិត្ត​ស្វែងយល់​តែប៉ុណ្ណោះ​៕​


​ប្រភព​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​

​១​. ​National Bank​ o​f​ ​Cam​bo​d​i​a​ | ​P​r​a​k​as​ on ​Liquidity​ ​Risk​ ​Management​ ​Framework​ ​for​ B​F​I​s
​២​. ​What​ ​i​s ​Funding​ ​Liquidity​ ​Risk​? | (​corporate​finance​inst​i​tur​e​.​co​m​)
​៣​. ​Financial​ ​Analysis​: ​Liquidity​ ​Risk​ | (​invest​o​p​e​d​i​a​.​co​m​)
​៤​. ​How​ ​to​ ​Manage​ ​Financial Risk​ ​in​ ​your​ ​Business​ | (​v​e​l​o​trade​.​co​m​)
​៥​. ​Guide​ ​to​ ​man​aging​ ​liquidity​ ​risk​ | C​P​A​ ​Australia​
​៦​. ​Should​ ​Co​m​pan​i​e​s ​Always​ ​Have​ ​High​ ​Liquidity​? | (​invest​o​p​e​d​i​a​.​co​m​)
​៧​. ​How​ ​t​h​e​ 2008 ​Financial Crisis​ ​Affected​ ​t​h​e​ ​Banking​ ​Sector​ (​invest​o​p​e​d​i​a​.​co​m​)​

Check here to see CGCC recommends ways to Access to Guaranteed Loans

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៤ ខែមុន

ការការពារហិរញ្ញវត្ថុ

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ហិរញ្ញវត្ថុ
៥ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៥ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៥ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្ថបទបន្ទាប់
 ​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​សែក​

 ​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​សែក​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version