Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

រៀនចប់​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​​អាច​ធ្វើការងារ​អី្វ​ខ្លះ​?

១ year
1 នាទីក្នុងការអាន
579
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រៀនចប់​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​​អាច​ធ្វើការងារ​អី្វ​ខ្លះ​?
FacebookTwitterLinkedinTelegramQR Code

​រៀនចប់​បាក់ឌុប​ហើយ​ ​បាន​រើស​ជំនាញ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ហើយនៅ?​ ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​គឺជា​មុខជំនាញ​មួយ​ក្នុងចំណោម​មុខជំនាញ​ពេញ​និយម​ដទៃ​ ​ទៀត​ដែល​សិស្សានុសិស្ស​ជាច្រើន​បាន​ជ្រើសរើស​រៀងរាល់​ឆ្នាំ​ ​។​

​សម្រាប់​អ្នក​ធ្លាប់​គិត​ចង់​សិក្សា​ជំនាញ​នេះ​តែ​មិន​ដឹង​ថា​បន្ទាប់ពី​រៀនចប់​ហើយ​អាច​ធ្វើការងារ​អី្វ​ខ្លះ​ ​ថ្ងៃនេះ​យើង​នឹង​ងាក​មក​មើល​អាជីព​មួយ​ចំនួន​ដែល​អ្នក​បញ្ចប់​ការសិក្សា​ផ្នែក​ ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​អា​ចចាប់​យក​បាន​។​

គណនេយ្យករ​

គណនេយ្យករ​

​ក្រោយ​ពី​ចប់​ជំនាញ​មួយ​នេះ​ភាគច្រើន​គឺ​គេ​ជ្រើសរើស​ធ្វើជា​គណនេយ្យករ​។​ ​ទំនួល​ខុសត្រូវ​ចម្បង​នៃ​តំណែង​មួយ​នេះ​គឺ​កត់ត្រា​ទិន្នន័យ​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត​ជា​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំខែ​និង​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​។​ ​ក្រៅពី​នេះ​ ​គណនេយ្យករ​មាន​ភារកិច្ច​រៀបចំ​ឯកសារ​បង់ពន្ធ​ផ្សេងៗ​ ​សហការ​ជាមួយ​សវ​នក​រ​ក្នុង​ការពិនិត្យ​ឯកសារ​ ​រៀបចំ​ឯកសារ​ទៅកាន់​អតិថិជន​ឬ​អ្នកផ្គត់ផ្គង់​ ​វិភាគ​ប្រាក់ចំណេញ​និង​លំ​ហូរ​ចំណូល​រួច​បង្កើត​ផែនការ​កញ្ចប់​ថវិកា​ផង​ដែរ​។​ ​ទំនួល​ខុសត្រូវ​ខាងលើ​នេះ​អាច​ផ្លាស់ប្តូរ​ទៅតាម​ក្រុមហ៊ុន​នីមួយៗ​និង​ឋានៈ​របស់​គណនេយ្យករ​ដូចជា​ជំនួយ​ការ​គណនេយ្យ​ ​ប្រធាន​គណនេយ្យ​ ​និង​ប្រធាន​ហិរញ្ញវត្ថុ​ (​Chief Financial Officer​ ​ឬ​ C​F​O) ​ជាដើម​។

បុគ្គលិកនៅ​ធនាគារ​

បុគ្គលិកនៅ​ធនាគារ​

​ក្នុង​វិ​ស័​យ​ធនាគារ​ក៏​ត្រូវការ​អ្នកមាន​ជំនាញ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ដែរ​ ​តែ​គេ​ត្រូវ​សិក្សា​ ​ផ្នែក​ធនាគារ​បន្ថែម​ទៀត​ដើម្បីឲ្យ​មាន​ជំនាញ​កាន់តែ​ច្បាស់​អំពី​វិ​ស័​យ​ធនាគារ​។​ ​នៅ​ក្នុង​ផ្នែក​នេះ​មាន​ប្រភេទ​ការងារ​ជាច្រើន​ដូចជា​ ​អ្នកគ្រប់គ្រង​ឥណទាន​ ​អ្នកវិភាគ​ក​ម្ចី (​Credit​ ​Analyst​) ​ប្រធាន​ហិរញ្ញវត្ថុ​។​ល​។

សវនករ

សវនករ

​ជំនាញ​សវនកម្ម​ជា​ជំនាញ​មួយ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​។​ ​ការងារ​ចម្បង​របស់​សវ​នក​រ​គឺ​ពិនិត្យ​លើ​សុ​ក្រឹត្យ​ភាព​និង​ស្តង់​ដារ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដោយមាន​សរសេរ​របាយការណ៍​បញ្ជាក់​ពី​លទ្ធផល​នៃ​ការពិនិត្យ​(​Auditor​’s ​Opinion​)​នា​ពេល​បញ្ចប់​ការងារ​។​ ​បច្ចុប្បន្ន​ ​សវនកម្ម​មិន​ត្រូវ​បាន​ប្រើប្រាស់​ជាទូទៅ​ដូច​គណនេយ្យ​នោះ​ទេ​ ​ដែល​ភាគច្រើន​ ​គេ​ប្រើ​សម្រាប់​តែ​ក្រុមហ៊ុន​ធំ​ៗ​និង​ក្រុមហ៊ុន​ដែល​ដាក់​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​នៅ​ក្នុង​ផ្សារ​មូលបត្រ​តែប៉ុណ្ណោះ​។​

ផ្នែកពន្ធដា

ផ្នែកពន្ធដា

​ការងារ​ពន្ធដារ​មាន​ទី​ផ្សារ​ច្រើន​ដោយសារតែ​សន្ទុះ​នៃ​ចំនួន​ក្រុមហ៊ុន​បង្កើត​ថ្មី​នៅតែ​កើន​ ​ឡើង​ជាបន្តបន្ទាប់​ ​ដូចនេះ​ការរៀបចំ​បង់ពន្ធ​ក៏មាន​តម្រូវ​ការ​ច្រើន​ដែរ​។​ ​ចំពោះ​ផ្នែក​នេះ​ ​អ្នក​អាច​បំ​ពេញការ​ងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ឬនៅ​តាម​ក្រុមហ៊ុន​។​ ​ទំនួល​ខុសត្រូវ​ ​លើ​ការងារ​ប្រភេទ​នេះ​មាន​ផ្សេងៗ​គ្នា​ទៅតាម​មុខតំណែង​ដូចជា​អ្នក​ប្រឹក្សា​ទៅលើ​ពន្ធដារ​ ​អ្នក​រៀបចំ​ឯកសារ​សម្រាប់​បង់ពន្ធ​ (​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ ​ឬ​រៀបចំ​ឱ្យ​ក្រុមហ៊ុន​ជា​ ​អតិថិជន​ឬ​ជា​ភ្នាក់ងារ​បង់ពន្ធ​) ​ជាដើម​។

​អ្នក​ប្រឹក្សា​ផ្នែក​គ្រប់គ្រង

​អ្នក​ប្រឹក្សា​ផ្នែក​គ្រប់គ្រង

​អ្នក​ប្រឹក្សា​ផ្នែក​គ្រប់គ្រង​ ​ឬ​អាច​ហៅ​បាន​ថា​អ្នកវិភាគ​ការ​គ្រប់គ្រង​គឺជា​អ្នកបង្កើត​ផែនការ​
​ប្រឹក្សា​និង​ផ្ដល់​យោបល់​ដែល​ជួយ​ជំរុញ​ឲ្យ​អាជីវកម្ម​រីក​ចម្រើន​ទៅមុខ​ទាំង​លើ​ផ្នែក​គ្រប់​ ​គ្រង​ទូទៅ​ ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​ឬ​គម្រោង​ការ​អាជីវកម្ម​ដទៃទៀត​ ​ក្នុង​គោលបំណង​ឲ្យ​ ​ក្រុមហ៊ុន​នោះ​ទទួល​បាន​ប្រាក់ចំណេញ​កាន់តែ​ច្រើន​តាមរយៈ​ការ​កាត់បន្ថយ​ចំណាយ​ ​និង​បង្កើន​ចំណូល​។

ម្ចាស់អាជីវកម្ម

ម្ចាស់អាជីវកម្ម

​ទោះបី​ជំនាញ​នេះ​មិនបាន​ផ្តោត​ចម្បង​តែ​លើ​ការ​គ្រប់គ្រង​អាជីវកម្ម​ ​ប៉ុន្តែ​ជាទូទៅ​ ​នៅ​ឆ្នាំ​មូលដ្ឋាន​នៃ​ថ្នាក់​សាកលវិទ្យាល័យ​រមែង​មានការ​បញ្ចូល​មុខវិជ្ជា​សម្រាប់​ការ​ ​ប្រើប្រាស់​ទូទៅ​ក្នុង​អាជីវកម្ម​ដូចជា​មុខវិជ្ជា​ទី​ផ្សារ​ ​និង​ច្បាប់​អាជីវកម្ម​។​ ​ម្យ៉ាងទៀត​ ​ជំនាញ​ ​គណនេយ្យ​និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ​ក៏មាន​អត្ថប្រយោជន៍​សំខាន់​ដល់​ការ​គ្រប់គ្រង​ ​ដំណើរការ​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ដែរ​។​

​អ្នកវិភាគ​ហិរញ្ញវត្ថុ​

​អ្នកវិភាគ​ហិរញ្ញវត្ថុ​

​នៅ​ប្រទេស​កម្ពុជា​ ​អាជីព​មួយ​នេះ​មិនសូវ​ជា​ត្រូវ​បាន​គេ​លើកយកមកនិយាយ​នោះ​ទេ​ ​ព្រោះ​ភាគច្រើន​ទាល់តែ​ជា​ក្រុមហ៊ុន​ធំ​ ​ឬ​ក្រុមហ៊ុន​អន្តរជាតិ​ទើប​មាន​តម្រូវ​ការ​មុខ​ ​ដំណែង​អ្នកវិភាគ​ហិរញ្ញវត្ថុ​នេះ​។​ ​ការងារ​ចម្បង​របស់​អាជីព​មួយ​នេះ​គឺ​ពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ​ពីមុន​របស់​ក្រុមហ៊ុន​ ​ហើយ​ប៉ាន់ស្មាន​លើ​ចំណូល​និង​ចំណាយ​នា​ពេល​អនាគត​ ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សម្រេច​ចិត្ត​ទៅលើ​ការ​វិនិយោគ​ផ្សេងៗ​របស់​ក្រុមហ៊ុន​មួយ​នោះ​។​

​ក្រៅពី​ការងារ​ដែល​បាន​លើកឡើង​ប៉ុន្មាន​ខាង​មុននេះ​ ​នៅ​មានការងារ​ជាច្រើន​ទៀត​ដែល​អ្នក​សិក្សា​ជំនាញ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​អាច​ស្វែងរក​ ​បត់បែន​ខ្លួន​ ​និង​ហ្វឹកហាត់​ ​ជំនាញ​បន្ថែម​ ​ដើម្បី​សម្រប​តាម​តម្រូវ​ការ​ក្នុង​ទី​ផ្សារ​ការងារ​។​ ​ដោយហេតុថា​គ្រប់​ក្រុមហ៊ុន​តែង​ត្រូវការ​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ក្នុង​កិច្ច​ដំ​ណេី​រកា​រ​អាជីវកម្ម​ឱ្យ​មាន​ភាព​រលូន​និង​ល្អ​ប្រសើរ​ទៅមុខ​៕​ ​

​សូម​កុំ​ភ្លេច​! ​ចូលរួម​ជាមួយ​ ​កាក់​សេន​-K​A​K​CENT​ ​នៅ​លើ​ ​Telegram​ ​ឥឡូវនេះ​!

ចុចទីនេះស្វែងយល់បន្ថែមពី: ការងារ​សម្រាប់​អ្នករៀន​ចប់​ជំនាញ​គណនេយ្យ​និងហិរញ្ញវត្ថុ


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: រៀនចប់​ជំនាញ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

អត្ថបទបន្ទាប់
របៀបរៀបចំផែនការ​ចូលនិវត្តន៍

របៀបរៀបចំផែនការ​ចូលនិវត្តន៍

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist