Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ការងារ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​

១ year
1 នាទីក្នុងការអាន
31
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការងារ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​
FacebookTwitterLinkedinTelegramQR Code

​ងាកឆ្វេង​ ​ងាក​ស្តាំ​ ​ឃើញ​ការ​រីក​ចម្រើន​នៃ​វិ​ស័​យ​អចល​ន​ទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​ច្រើន​កំពុងតែ​សាងសង់​ ​តាមរយៈ​វត្តមាន​នៃ​សំណង់​ផ្សារ​ទំនើប​ ​អគារ​ខ្ពស់​ៗ​និង​លំនៅ​ដ្ឋា​ន​នានា​។​ ​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​វិ​ស​័​យ​អចល​ន​ទ្រព្យ​នោះ​ទេ​ ​តែ​វា​ក៏បាន​បង្ហាញ​ពី​ឱកាស​ការងារ​ជាច្រើន​ក្នុង​វិ​ស័​យ​នេះ​ផង​ដែរ​។​

​តើ​អ្នក​ចាប់អារម្មណ៍​ចង់​បម្រើ​ការ​ ​ឬ​កំពុង​បម្រើ​ការ​ការងារ​ណាមួយ​ខាងក្រោម​នេះ​ ​ឬទេ​?
​ការងារ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​

ស្ថាបត្យករ​ (​Architect​)

ស្ថាបត្យករ​ (​Architect​)

​មិនថា​គម្រោង​សំណង់​អគារ​ ​ផ្ទះ​ ​ឬ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នីមួយៗ​សុទ្ធតែ​ត្រូវការ​ជំនាញ​របស់​ស្ថាបត្យករ​ដើម្បី​រចនា​ប្លង់​ទៅតាម​ក​ម្រិ​ត​ស្ដង់​ដារ​ ​និង​ចេញ​ម៉ូត​សំណង់​គំរូ​។​ ​ស្ថាបត្យករ​សិក្សា​ស្វែងយល់​លម្អិត​ពី​គម្រោង​ ​វត្ថុធាតុ​ប្រើប្រាស់​បាន​យូរ​ ​មុខងារ​ ​និង​ការ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ ​ដែល​ធានា​បាន​ទាំង​គុណភាព​ ​និង​សុវត្ថិភាព​សំណង់​។​
​ជាទូទៅ​ ​ស្ថាបត្យករ​ចូលរួម​គ្រប់​ដំណាក់កាល​នៃ​គម្រោង​សាងសង់​នីមួយៗ​ ​ដោយ​ពួកគេ​ធ្វើ​កិច្ចការ​នេះ​ជាមួយ​អ្នកជំនាញ​ផ្សេងទៀត​ ​ដើម្បី​ប្រាកដ​ថា​គម្រោង​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​។​

​វិស្វករ​សំណង់​ស៊ីវិល​ (​Civil Engineer​)

​វិស្វករ​សំណង់​ស៊ីវិល​ (​Civil Engineer​)

​មាន​វិ​ស័​យ​ជាច្រើន​ដែល​ត្រូវការ​វិស្វករ​ដូចជា​ ​ខាង​អគ្គិសនី​ ​ខាង​បរិស្ថាន​ជាដើម​ ​ចំណែក​ឯ​វិស្វករ​ក្នុង​វិ​ស័​យ​សំណង់​ ​គេ​ឲ្យនាម​ថា​ ​វិស្វករ​សំណង់​ស៊ីវិល​។​ ​វិស្វករ​សំណង់​ស៊ីវិល​មាន​តួនាទី​មើលការខុសត្រូវ​ ​និង​ត្រួតពិនិត្យ​គម្រោង​ ​រួម​ទាំង​រៀបចំផែនការ​សាងសង់​ ​ការថែទាំ​ជួសជុល​ ​និង​ការ​គ្រប់គ្រង​កម្មករ​។​ល​។​ ​ពួកគេ​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ ​ស្ដង់​ដារ​សំណង់​ ​ការ​សាងសង់​ស្របតាម​ផែនការ​ ​តាម​ពេលកំណត់​ ​និង​លក្ខណៈ​ជាក់លាក់​។​

​អ្នក​រចនា​ខាងក្នុង​ (​Interior​ ​Designer​)

​អ្នក​រចនា​ខាងក្នុង​ (​Interior​ ​Designer​)

​អ្នក​រចនា​ខាងក្នុង​មាន​តួនាទី​រៀបចំ​ ​តុបតែង​ ​កែ​លម្អ​នូវ​បរិយាកាស​ខាងក្នុង​សំណង់​ ​ដើម្បីឲ្យ​មាន​ភាព​ទាក់ទាញ​ ​សោភ័ណ​ភាព​និង​ភាព​ស្រស់​ស្អាត​ ​តាមរយៈ​ការប្រើប្រាស់​ពណ៌​ ​ភ្លើង​ ​គ្រឿង​សង្ហា​រឹម​ ​និង​ស​ម្ភារៈ​ផ្សេងៗ​ទៅតាម​ ​ទំហំ​ ​និង​ទីតាំង​អចល​ន​ទ្រព្យ​ ​តម្រូវ​ការ​អ្នក​រស់នៅ​ ​និង​
​តម្រូវ​ការ​របស់​អតិថិជន​។​

​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ (​Real Estate Agent​)

​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ (​Real Estate Agent​)

​ភ្នាក់ងារ​អចល​ន​ទ្រព្យ​មាន​តួនាទី​ណែនាំ​ ​និង​ប្រឹក្សា​ដល់​អតិថិជន​ក្នុង​ការ​ទិញ​ ​ឬ​លក់​អចល​ន​ទ្រព្យ​។​ ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ចាំបាច់​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ទើប​អាច​ធ្វើការ​បាន​។​ ​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ភាគច្រើន​បម្រើ​ការ​ជា​ភ្នាក់ងារ​ផ្នែក​លក់​នៅ​តាម​ក្រុមហ៊ុន​អចល​ន​ទ្រព្យ​ ​ឬ​ម្ចាស់​គម្រោង​ដែល​សាងសង់​អគារ​ ​ផ្ទះ​ ​ឬ​បុរី​លក់​ជាដើម​។​ ​ជាទូទៅ​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ទទួល​បាន​ប្រាក់ចំណូល​តាមរយៈ​ប្រាក់​ក​ម្រៃ​ជើងសារ​ (​Commission​)​។​

ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​ (​Real Estate​ ​Broker​)

ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​ (​Real Estate​ ​Broker​)

​ការងារ​របស់​ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​មិន​ខុសប្លែក​គ្នា​ពី​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ច្រើន​ទេ​គឺ​ ​ពួកគេ​ណែនាំ​ ​និង​ផ្តល់​ព័ត៌មាន​ដល់​អតិថិជន​ក្នុង​ការ​ទិញ​ ​ឬ​លក់​អចល​ន​ទ្រព្យ​។​ ​នៅ​ប្រទេស​កម្ពុជា​ ​ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​ច្រើនតែ​ធ្វើការ​ដោយ​ឯករាជ្យ​ ​និង​មិន​ស្ថិតនៅ​ក្រោម​ក្រុមហ៊ុន​ទិញ​ ​លក់​ ​ជួល​ ​ឬ​ម្ចាស់​អចល​ន​ទ្រព្យ​ណាមួយ​ទេ​។​ ​ដោយឡែក​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ដូចជា​សហរដ្ឋអាមេរិក​ ​ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​ត្រូវ​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​ផ្នែក​អចល​ន​ទ្រព្យ​និង​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​ជាមុន​សិន​ ​ទើប​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ​ដោយ​ឯករាជ្យ​បាន​។​

មេធាវី​ផ្នែក​អចល​ន​ទ្រព្យ​ (​Real Estate​ ​Attorney​)

មេធាវី​ផ្នែក​អចល​ន​ទ្រព្យ​ (​Real Estate​ ​Attorney​)

​មេធាវី​ផ្នែក​អចល​ទ្រព្យ​ទទួល​ ​រៀបចំ​ ​ត្រួតពិនិត្យ​ ​ប្រឹក្សា​ផ្តល់​យោបល់​ ​សម្របសម្រួល​ឯកសារ​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ឬ​លក់​អចល​ន​ទ្រព្យ​ ​ដូចជា​ ​កិច្ចព្រមព្រៀង​ទិញ​លក់​ ​ឯកសារ​បញ្ចាំ​ ​ឯកសារ​កម្មសិទ្ធិ​ឬ​ឯកសារ​ផ្ទេរ​សិទ្ធិ​។​ល​។​ ​មុននឹង​ទិញ​ ​លក់​ ​ឬ​ផ្ទេរ​កម្មសិទ្ធិ​អចល​ន​ទ្រព្យ​បាន​សម្រេច​ ​ពួកគេ​ត្រូវ​ធានា​ថា​ ​កាតព្វកិច្ច​ទាំងអស់​របស់​ភាគី​មួយៗ​ត្រូវ​បាន​បំពេញ​តួយ៉ាងដូចជា​ ​ការ​បង់ពន្ធ​ជាដើម​។​ ​ក្នុង​ករណី​មាន​ទំនាស់​រវាង​អ្នក​លក់​និង​អ្នកទិញ​ ​ភាគី​ទាំងសងខាង​អាច​ជួល​មេធាវី​ធ្វើជា​អ្នកតំណាង​ ​ដើម្បី​សម្របសម្រួល​តាម​ផ្លូវច្បាប់​ ​និង​ឈាន​រក​ដំណោះស្រាយ​។​

​អ្នកគ្រប់គ្រង​អចល​ន​ទ្រព្យ​ (​Property​ ​Manager​)

​ការងារ​ចំបង​របស់​អ្នកគ្រប់គ្រង​អចល​ន​ទ្រព្យ​មាន​ដូចជា​រៀបចំ​ ​ការ​ប្រមូល​ថ្លៃ​ជួល​ទៅ​ឱ្យ​ម្ចាស់​អចល​ន​ទ្រព្យ​ ​ដោះស្រាយបញ្ហា​នានា​ករណី​មាន​ការខូចខាត​ ​ត្រូវការ​ជួសជុល​ ​និង​ធានា​នូវ​ការថែទាំ​នៃ​អចល​ន​ទ្រព្យ​ទាំងមូល​ផង​ដែរ​។​ ​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​អចល​ន​ទ្រព្យ​ ​ក៏​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ ​ក្នុង​ការ​ឆ្លើយតប​យឺតយ៉ាវ​នូវ​សំណើ​ថែទាំ​ ​ដែល​អាច​បណ្ដាលឲ្យមាន​ការ​ខកចិត្ត​ពីសំណាក់​អ្នកទិញ​ ​ជួល​ ​ឬ​ប្រើប្រាស់​អចល​ន​ទ្រព្យ​នោះ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ការងារវិ​ស័​យ​អចល​ន​ទ្រព្យ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
​A​B​A​ ​ដាក់ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​កាត​ ​សម្រាប់​កា​របើក​កាត​ឥណពន្ធ​ភ្លាម​ៗ​

​A​B​A​ ​ដាក់ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​កាត​ ​សម្រាប់​កា​របើក​កាត​ឥណពន្ធ​ភ្លាម​ៗ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist