Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ទម្លាប់ចាយលុយ​តាម​ជនជាតិ​ជប៉ុន​ Kakeibo

២ ឆ្នាំមុន
1 នាទីក្នុងការអាន
742
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទម្លាប់ចាយលុយតាមជនជាតិជប៉ុន​ Kakeibo
FacebookTwitterLinkedinTelegramQR Code

​K​a​k​e​i​bo ​ដែល​អាច​អាន​បាន​ថា​ “​កា​ កេ ​បូ​” ​មានន័យ​ថា​សៀវភៅ​ហិរញ្ញវត្ថុ​គ្រួសារ​ (​household​ ​financial​ ​ledger​) ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​១​៩​០​៤​ ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ​H​an​i​ ​M​o​to​ko ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ត្រីជន​ជាតិ​ជប៉ុន​ដំបូងបង្អស់​ ​ដែល​មាន​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​ (​Journalist​) ​។

ទម្លាប់ចាយលុយតាមជនជាតិជប៉ុន​ Kakeibo

​វិធីសាស្ត្រ​ K​a​k​e​i​bo ​ខុស​ពី​គេ​ ​ដោយ​វា​មិន​ប្រើ​កម្មវិធី​គ្រប់គ្រង​លុយ​តាម​ប្រព័ន្ធ​កំព្យូ​ទ័​រ​ ​ឬ​ ​Excel​ ​ដូចដែល​អ្នក​ធ្លាប់ធ្វើ​ពីមុន​ទេ​ ​តែ​វា​ផ្ដោ​ត​ទៅលើ​ការ​កត់ត្រា​ទុក​ ​ដើម្បី​កំណត់​ពី​ទម្លាប់​ចាយវាយ​របស់​អ្នក​វិញ​។​

​ជា​ធម្មតា​ ​គេ​តែង​ប្រើ​វិធីសាស្ត្រ​នេះ​ជា​រៀងរាល់​ដើមខែ​នីមួយៗ​ ​ហើយ​គន្លឹះ​សំណួរ​សំខាន់​ៗ​ពី​វិធីសាស្ត្រ​ K​a​k​e​i​bo ​នេះ​មាន​ ​៤​ ​គឺ​៖

១. តើក្នុង​មួយ​ខែ អ្នក​នៅ​សល់​លុយ​ប៉ុន្មាន?

តើក្នុងមួយខែ អ្នកនៅសល់លុយប៉ុន្មាន?

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​នេះ​បាន​ ​អ្នក​ត្រូវ​បូកសរុប​ប្រភព​ប្រាក់ចំណូល​អ្នក​ទាំងអស់​បញ្ចូល​គ្នា​ ​បន្ទាប់មក​យក​វា​ទៅកាត់​កង​លើ​ចំណាយ​ថេរ​ (​fixed​ ​expense​) ​ដូចជា​ ​ថ្លៃ​ស្នាក់​នៅ​ ​ទឹក​ភ្លើង​ ​ចំណាយ​លើ​ការ​បង់​រំលស់​ ​ធានា​រ៉ាប់រង​ជាដើម​។​

​នៅ​ពេល​ទូទាត់​រួចរាល់​ ​តើ​អ្នក​នៅសល់​លុយ​នោះ​ប៉ុន្មាន​សម្រាប់​ចាយវាយ​មួយ​ខែពេញ​?


២. តើក្នុង​មួយ​ខែ ​អ្នក​ចង់​សន្សំ​លុយ​ប៉ុន្មាន?

តើក្នុងមួយខែ អ្នកចង់សន្សំលុយប៉ុន្មាន?

​បន្ទាប់ពី​ដឹង​នូវ​ចំនួន​តួ​រលេ​ខ​ទឹកប្រាក់​ដែល​នៅសល់​បន្ទាប់ពី​ទូទាត់​ហើយ​ ​រឿង​បន្ទាប់​ ​គឺ​កំណត់​គោលដៅ​សន្សំ​ ​ដោយ​កំណត់​ចំណាយ​ប្រចាំ​ស​ប្តាហ៍ ​ហើយ​អ្នក​​​ចាំបាច់​គួរតែ​ប្រកាន់ខ្ជាប់​ ​ដើម្បី​សម្រេច​គោលដៅ​សន្សំ​នេះ​។​ ​តើ​គួរ​សន្សំ​ប៉ុន្មាន​ក្នុង​មួយ​ខែ​ ​បើ​ផ្អែក​តាម​ស្ថានភាព​ហិរញ្ញវត្ថុ​រាល់ថ្ងៃ​នេះ​ ​ហើយ​សន្សំ​ដើម្បី​អី​?

​គ​ន្លឺះ​៖​ ​គួរ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ ​SMART​ ​Goal​ ​Strategy​ ​ដើម្បី​ឱ្យ​ការ​សន្សំ​អ្នក​កាន់តែ​មានប្រសិទ្ធិភាព​។


៣. តើក្នុង​មួយ​ខែ តើ​អ្នក​ចំណាយ​លុយ​ចំនួន​ប៉ុន្មាន?

តើក្នុងមួយខែ តើអ្នកចំណាយលុយចំនួនប៉ុន្មាន?

​ទាញ​សៀវភៅ​មក​កត់ត្រា​ការចាយវាយ​ដែល​អ្នក​នឹង​ត្រូវ​ចាយ​ក្នុង​មួយ​ខែ​នេះ​ ​ដោយ​បែងចែក​ចំណាយ​នោះ​ទៅជា​ ​៤​ ​ចំណុច​សំខាន់​ៗ​ដូចជា​៖​

  • ​ចំណាយ​ដើម្បី​រស់​ (​ចំណាយ​ដែល​ចាំបាច់​ដូចជា​ ​ម្ហូបអាហារ​)
  • ​ចំណាយ​លើ​ចំណង់​/​ជម្រើស​ (​ចំណាយ​ទៅលើ​ចំណង់​មួយ​ចំនួន​ដែល​យើង​ខ្វះ​វាក​៏​រស់​បាន​ ​ដូចជា​ចំណាយ​លើស​ម្លៀ​ក​បំពាក់​ថ្មីៗ​ ​ញ៉ាំ​អាហារ​ខាងក្រៅ​ ​ឬ​ចំណាយ​លើ​ការ​ហូប​ប៊ី​យ៉ែ)
  • ​ចំណាយ​បន្ថែម​ (​ចំណាយ​ដែល​មិនបាន​រំពឹង​ទុក​ដូចជា​ការ​ជួសជុល​ ​ពិធី​ខួបកំណើត​ ​មង្គលការ​មិត្តភក្តិ​ជាដើម​) ​។​
  • ​វប្បធម៌​ (​វា​ជា​វប្បធម៌​ចាយវាយ​អ្នក​ដែល​មាន​ដូចជា​ទៅមើលកុន​ ​ទិញ​សៀវភៅ​ជាដើម​)​។​ ​ចំណាយ​នេះ​ ​អាច​ស្ថិត​ក្នុង​ចំណាយ​លើ​ចំណង់​/​ជម្រើស​ ​ប៉ុន្តែ​វិធីសាស្ត្រ​ K​a​k​e​i​bo ​បាន​បែងចែក​ចំណុច​នេះ​ ​អាស្រ័យ​ទៅតាម​វប្បធម៌​របស់​ជនជាតិ​ជប៉ុន​ប៉ុណ្ណោះ​។

៤. តើក្នុង​មួយ​ខែនេះ​ អ្នក​មាន​ចំណុច​ណាដែល​ខ្វះខាត និង​ចង់​កែ​ប្រែ​ចំណុច​នោះ​ដោយរបៀប​ណា?

តើក្នុងមួយខែនេះ អ្នកមានចំណុចណាដែលខ្វះខាត និងចង់កែប្រែចំណុចនោះដោយរបៀបណា?

​នៅ​រៀល​រាល់​ចុង​ស​ប្ដាហ៍ ​ឬ​ចុងខែ​នីមួយៗ​ ​អ្នក​ត្រូវ​មើល​ឡើងវិញ​នូវ​អ្វី​ដែល​អ្នក​កំពុង​អនុវត្ត​ ​ដើម្បី​ដឹង​ថា​ ​តើ​អ្នក​ពិតជា​នៅ​លើ​ផ្លូវ​តែមួយ​ដែល​ខិត​ជិតដល់​គោលដៅ​ ​ឬ​យ៉ាងណា​? ​តើ​អ្នក​ចំណាយ​ច្រើន​ទៅលើ​អ្វី​? ​តើ​អ្នក​នឹង​ផ្លាស់ប្តូរ​អ្វី​នៅ​ខែក្រោយ​? ​តាមដាន​រាល់​ការ​ចំណាយ​នីមួយៗ​ដោយ​ពិនិត្យមើល​ការ​ចំណាយ​ប្រចាំ​ស​ប្តាហ៍ ​និង​ប្រចាំខែ​ដើម្បី​កំណត់​ ​ឬ​កាត់បន្ថយ​ដើម្បី​សន្សំ​បន្ថែម​។​

​មកដល់​សព្វថ្ងៃនេះ​ ​វិធីសាស្ត្រ​ K​a​k​e​i​bo ​មាន​អាយុកាល​ជាង​ ​១​០​០​ឆ្នាំ​ហើយ​ ​ប៉ុន្តែ​យើង​ឃើញ​ថា​ ​ប្រជាជន​ជប៉ុន​នៅតែ​បន្ត​អនុវត្ត​វិធីសាស្ត្រ​នេះ​ដដែល​ ​ដ្បិត​ថា​វា​មានប្រសិទ្ធិភាព​ខ្ពស់​ពី​ការថែទាំ​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​

​យ៉ាងណាមិញ​ ​អ្នក​អាច​សាកល្បង​វិធីសាស្ត្រ​នេះ​ក្នុងរយៈពេល​មួយ​ខែ​នេះ​សិន​បាន​ ​ដើម្បី​ដឹង​ថា​ ​តើ​វា​ពិតជា​មានប្រសិទ្ធិភាព​ដូច​គេ​ថា​មែន​ឬ​យ៉ាងណា​?

ពាក្យទាក់ទង: ​ Kakeiboជនជាតិជប៉ុនទម្លាប់ចាយលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist