Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី

Kacnika ដោយ Kacnika
3 months មុន
ប្រភេទ ចំណូលចំណាយ
ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី
22
ទស្សនា

​ការ​រក​សុី​មិនថា​តូច​ឬ​ធំ​ ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​មិនមែន​មាន​ដើមទុន​បើក​អាជីវកម្ម​ហើយ​ការងារ​ចប់​ ​រង់ចាំ​តែ​ជោគជ័យ​នោះ​ទេ​។​ ​ការ​រកស៊ី​បែប​ណា​ក៏​ត្រូវការ​អ្នកគ្រប់គ្រង​ដែល​មាន​ជំនាញ​ ​និង​ការ​គ្រប់គ្រង​ដែល​មានប្រសិទ្ធិភាព​ដែរ​។​ ​ដូច្នេះ​បើ​ចង់​ចេញ​រកស៊ី​ ​យ៉ាងហោចណាស់​គួរតែ​មាន​ជំនាញ​៦​នេះ​ ​ដើម្បីឲ្យ​របរ​រក​សុី​ដើរទៅ​មុខ​បាន​យ៉ាង​រលូន​។​

ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី

1. ​ជំនាញ​ហិរញ្ញវត្ថុ​

​ជំនាញ​នេះ​អាច​ជួយ​យើង​ក្នុង​ការចាត់ចែង​ហិរញ្ញវត្ថុ​ទាំងមូល​របស់​អាជីវកម្ម​ដូចជា​ ​រៀបចំផែនការ​ ​តាមដាន​ ​និង​ ​គ្រប់គ្រង​សកម្មភាព​ចំណូល​ ​និង​ចំណាយ​ ​ព្រោះ​បើ​អ្នកតា​ម​ដាន​មិនបាន​ត្រឹមត្រូវ​ ​អ្នក​ពិបាក​ណាស់​ក្នុង​ការប្រើប្រាស់​លុយ​ឲ្យ​មានប្រយោជន៍​ដល់​អាជីវកម្ម​ ​និង​អាច​ធ្វើឲ្យ​ខាតបង់​។​

2. ​ជំនាញ​ទី​ផ្សារ​ ​លក់​ ​និង​ ​សេវាកម្ម​អតិថិជន​​

ជំនាញ​ខាង​ទី​ផ្សារ​ ​និង​លក់​ ​ជា​ជំនួយ​ដល់​អាជីវកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ ​និង​ស្វែងរក​អតិថិជន​ដែល​ត្រូវការ​ផលិតផល​ឬ​សេវា​របស់យើង​។​ ​ពេល​មាន​អតិថិជន​ហើយ​ ​ជំនាញ​ខាង​សេវាកម្ម​អតិថិជន​នឹង​ជួយ​ឲ្យ​យើង​ចេះ​ផ្គាប់ចិត្ត​ ​បំពេញ​តម្រូវ​ការ​ ​និង​ដោះស្រាយបញ្ហា​ជូន​អតិថិជន​។​

3. ​ជំនាញ​ដឹកនាំ​

ចំពោះ​អាជីវករ​ដែល​ត្រូវធ្វើ​ការ​ជា​ក្រុម​ ​ឬ​មាន​បុគ្គលិក​ក្រោមបង្គាប់​ ​ជំនាញ​នេះ​ជួយ​ឲ្យ​ ​ដឹង​ពី​របៀប​ដឹកនាំ​សមាជិក​ ​ឬ​បុគ្គលិក​ឲ្យ​មានការ​សហការ​គ្នា​បាន​ល្អ​ ​និង​រឹង​មាំ​។​ ​ជំនាញ​នេះ​សំខាន់​ព្រោះ​វា​ផ្តោត​លើ​មនុស្ស​ ​និង​ផ្តល់​ចក្ខុវិស័យ​ក្នុង​ការ​​​ដឹកនាំ​អាជីវកម្ម​ឲ្យ​ដំ់ណើ​រកា​រ​ទៅ​មុ​។​

4. ​ជំនាញ​ទំនាក់ទំនង​ ​និង​ចរចា​

ជំនាញ​ចរចា​ ​និង​ទំនាក់ទំនង​អាច​ជួយ​សម្របសម្រួល​គម្រោង​ផែនការ​ឲ្យ​ដើរ​រលូន​ជាង​មុន​ ​ជួយ​ឲ្យ​យើង​ចរចា​កិច្ចសន្យា​បាន​សម្រេច​ ​និង​ ​ជៀស​វៀង​ពី​បញ្ហា​ ​ឬ​ការយល់​ច្រ​លំ​ដែល​អាច​ប៉ះពាល់​ដល់​ការ​សហការ​ណាមួយ​។​ ​មិនតែប៉ុណ្ណោះ​ ​ជំនាញ​នេះ​ក៏​ជួយ​ឲ្យ​យើង​បង្កើន​ភាព​ទាក់ទាញ​ ​និង​ទំនុក​ចិត្ត​ដល់​អតិថិជន​ដើម្បីឲ្យ​ការចរចា​បានផល​ទៅតាម​ការ​រំពឹង​ទុក​ផង​ដែរ​។​

5. ​ជំនាញ​ដោះស្រាយបញ្ហា​

របររកស៊ី​ណា​ក៏​គង់​ជួប​បញ្ហា​តូច​ ​ឬ​ធំ​ ​តែ​អ្វី​ដែល​សំខាន់​គឺ​យើង​មាន​ភាព​រហ័សរហួន​ក្នុង​ការដោះស្រាយបញ្ហា​ទាំងនោះ​។​ ​ដូច្នេះ​ ​យើង​គួរតែ​មាន​ជំនាញ​នេះ​ ​ព្រោះ​វា​ជួយ​យើង​ស្វែងយល់​ដើមហេតុ​នៃ​បញ្ហា​ ​និង​រក​វិធី​ដោះស្រាយ​ត្រឹមត្រូវ​ ​សក្ដិ​សម​ដើម្បី​ជៀស​ផុត​ពី​ហា​និ​ភ័យ​។​ ​ជាពិសេស​ ​ជំនាញ​នេះ​អាច​ជួយ​ឲ្យ​យើង​ចេះ​បត់បែន​ ​ដោះស្រាយបញ្ហា​ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​។​

6. ​បង្កើត​បណ្តាញ​ទំនាក់ទំនង​

​បណ្តាញ​ទំនាក់ទំនង​ក៏​ជា​រឿង​សំខាន់​ក្នុង​ការ​រក​សុី ​ក្នុង​ករណី​យើង​មានបំណង​ចង់​ស្វែងរក​ដៃគូ​រ​សហការ​ ​ឬ​ចង់​ពង្រីក​អាជីវកម្ម​។​ ​យើង​អាច​ប្រើ​ជំនាញ​នេះ​ដើម្បី​បាន​ស្គាល់​ទាក់ទង​មនុស្ស​ច្រើន​ក្នុង​វិ​ស​័​យ​ផ្សេងៗ​ ​ដើម្បី​សហការ​គ្នា​ ​និង​ទាក់ទាញ​អ្នក​វិនិយោគ​ផង​ដែរ​។​
​ជាចុងក្រោយ​ ​ជំនាញ​ទាំង​៦​នេះ​ជា​ជំនួយ​មួយ​ផ្នែក​ជ​ម្រុ​ញ​ដល់​ការ​រកស៊ី​របស់យើង​ឲ្យ​កាន់តែ​រីក​ចម្រើន​។​ ​ទន្ទឹម​នឹង​នោះ​ដែរ​ ​ការ​អត់​ធ្នត់ ​តស៊ូ​ ​ខិតខំ​ប្រឹងប្រែង​ ​ក៏​រួមចំណែក​ក្នុង​ការ​ជោគជ័យ​នៃ​អាជីវកម្ម​របស់យើង​។​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ចេះជំនាញចេញរកសុី

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។