Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

៦ ខែមុន
1 នាទីក្នុងការអាន
10
ទស្សនា
FacebookTwitterLinkedinTelegramQR Code
FacebookTwitterLinkedinTelegramQR Code

​សិស្សានុសិស្ស​វិទ្យាល័យ​ជាទី​នឹករលឹក​…
​ថ្មើរ​នេះ​ប្រហែលជា​កំពុង​រង់ចាំ​លទ្ធផល​ប្រឡង​បាក់ឌុប​ ​ដែល​ជា​សមរភូមិ​ប្អូន​ៗ​បាន​ត្រៀម​សមត្ថភាព​អស់​រយៈពេល​១​២​ឆ្នាំ​ហើយ​ ​ត្រូវ​ទេ​?

​ស្រប​ពេល​នឹង​ការ​ទន្ទឹម​រង់ចាំ​នេះ​ អេ​ដ​មីន​ជឿ​ថា​អ្នក​ទាំងអស់គ្នា​កំពុង​គិតគូរ​ថា​ខ្លួនឯង​ត្រូវ​រៀន​ជំនាញ​អី​ ​គួរ​ចាប់​យក​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ ​ឬ​ជំនាញ​ដែល​មាន​តម្រូវ​ការ​ទី​ផ្សារ​ខ្ពស់​។​ ​នេះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​តានតឹង​មួយ​ ​តែ​កុំ​ស្មុគ​ស្មាញ​ពេក​ណ៎​រ​ ​ថ្ងៃនេះ​ អេ​ដ​មីន​ចង់​មក​ចែករំលែក​គំនិត​មួយ​ចំនួន​ ​ដើម្បីឲ្យ​ប្អូន​ៗ​ទាំងអស់​អាច​​​យកទៅ​ពិចារណា​។​

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

​១​. ​ដើរតាម​បេះដូង​ ​ជឿ​លើ​ទេពកោសល្យ​ខ្លួនឯង​

​រើស​ជំនាញ​ដែល​កើត​ចេញពី​ក្ដី​ស្រឡាញ់​ ​ទើប​យើង​បញ្ចេញ​កម្លាំង​កាយ​ចិត្ត​ ​ប្រឹងប្រែង​ដោយ​ថាមពល​ ​ហើយ​អាច​ប្រកបការងារ​ ​ឬ​មុខរបរ​នោះ​ដោយ​មិន​ធុញទ្រាន់​។​ ​មាន​និស្សិត​មិន​តិច​ទេ​ ​ដែល​រៀន​ដល់​ឆ្នាំ​ទី​២​ ​ឬ​៣​ហើយ​ ​ក៏​បង្វែរ​មក​រៀន​ជំនាញ​ផ្សេង​ដែល​ខ្លួន​ស្រឡាញ់​វិញ​។​

​បើ​សិន​ជំនាញ​ដែល​យើង​ស្រឡាញ់​នោះ​ ​មាន​ទី​ផ្សារ​ស្រាប់​ ​ចាត់ទុកថា​ជា​ភ័ព្វសំណាង​ធំធេង​ណាស់​
​ព្រោះ​យើង​មិនសូវ​បារម្ភ​ខ្លាច​ចេញទៅ​ ​មិនសូវ​មាន​ក្រុមហ៊ុន​រើស​ ​ហើយ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត​ ​ប្រាក់ខែ​ខ្ពស់​ ​តំណែង​ឡើង​លឿន​ក៏​ថា​បាន​។​ ​តែ​ក៏​អាច​ជា​រឿង​មិន​ល្អ​ដែរ​ ​បើ​ជំនាញ​នោះ​ជា​ចំណង់ចំណូលចិត្ត​យើង​ ​ហើយ​អ្នក​ស្រលាញ់​មុខវិជ្ជា​នោះ​ក៏​ច្រើន​ដូចគ្នា​។​ ​ពីមុន​ ​យើង​ធ្លាប់តែ​លឺ​ពាក្យចចាមអារ៉ាម​ថា​ ​អ្នករៀន​គណនេយ្យ​ ​និង​ធនាគារ​ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី​ ​ហូរហៀរ​យកទៅ​ណា​មិន​អស់​ ​ដែល​ការណ៍​នេះ​ហើយ​បង្កើត​ជា​ការប្រកួតប្រជែង​ដណ្ដើម​ការងារ​យ៉ាង​សន្ធឹក​។​

​តែ​ក៏​ពុំមែន​បានន័យ​ថា​ ​យើង​រៀន​ពុំបាន​ដែរ​។​ ​សម័យនេះ​ ​មាន​ជំនាញ​តែមួយមុខ​ ​មិន​គ្រប់គ្រាន់​ទេ​ ​សិស្ស​និស្សិត​គួរ​មាន​ជំនាញ​អម​ ​ឬ​ជំនាញ​គួបផ្សំ​ដទៃទៀត​ ​ដូចជា​ភាសាបរទេស​ ​កុំព្យូទ័រ​ ​ចំណេះ​ដឹង​ផ្នែក​ឌី​ជី​ថល​ ​ហើយ​បើ​ចង់​ឱ្យ​ខ្លួនឯង​លេចធ្លោ​មួយ​ក​ម្រិ​ត​ទៀត​ ​គួរ​ឈោង​ចាប់​វិញ្ញា​បន​ប​ត្រ​បច្ចេកទេស​ ​ដូចជា​ ​A​C​CA​, ​CAT​, C​F​A​ ​ជាដើម​ (​សម្រាប់​និស្សិត​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​)​។​

​២​. ​បើ​សិន​ជំនាញ​យើង​ស្រឡាញ់​នោះ​ ​មិន​មាន​ទី​ផ្សារ​វិញ​?

​មិនមែន​បានន័យ​ថា​ ​យើង​រៀន​ពុំបាន​ទេ​ ​ព្រោះ​វា​ជា​ ​challenge​ ​មួយ​ដែល​យើង​ត្រូវ​បង្កើត​ឱកាស​ ​និង​ទី​ផ្សារ​ដោយខ្លួនឯង​។​ ​មនុស្សពូកែ​ជា​អ្នកបង្កើត​ទី​ផ្សារ​ ​ដោយ​ច្បិច​យក​គន្លឹះ​សំខាន់​ៗ​ពី​ទី​ផ្សារ​ផ្សេង​ដែល​មានស្រាប់​។​ ​នោះ​យូរ​ៗ​ទៅ​ ​មនុស្ស​នឹង​មើលឃើញ​ពី​តម្លៃ​នៃ​ជំនាញ​នោះ​ ​ទី​ផ្សារ​នឹង​កើន​ឡើង​ជាលំដាប់​ទៅតាម​ហ្នឹង​ដែរ​។​

​៣​. ​ចុះបើ​ករណី​ជំនាញ​ដែល​យើង​មិន​ស្រឡាញ់​ ​មាន​ទី​ផ្សារ​ច្រើន​វិញ​?

​ជំនាញ​ដែល​ត្រូវប៉ាន់​មួយ​ចំនួន​អាច​មិនមែន​ជា​ជំនាញ​ក្នុង​ក្ដី​ស្រមៃ​។​ ​ត្បិតថា​ ​ឱកាស​ការងារ​មាន​ច្រើន​ក៏​មែនពិត​ ​តែ​យើង​មិន​អាច​ចេះតែ​រៀន​ៗ​មិន​ដឹង​គោលដៅ​ខ្លួនឯង​ទេ​។​ ​សួរ​ខ្លួនឯង​យើង​ជា​បុគ្គល​ដែល​ឱ្យ​អាទិភាព​លើ​ចំណង់ចំណូលចិត្ត​ខ្លួនឯង​ ​ឬ​ឱកាស​ការងារ​ទូលំ​ទួ​លាយ​ ​ប្រាក់ខែ​ច្រើន​? ​ហើយ​យើង​ត្រូវ​វិភាគ​មើល​ទៀត​ថា​តម្រូវ​ការ​ច្រើន​នោះ​ ​ច្រើន​ដល់​ថ្នាក់​ចង្អៀត​ទេ​? ​ឬ​ច្រើនតែ​បរិមាណ​ ​រីឯ​គុណភាព​ពិបាក​ទទួលយក​?

​៤​. ​ដើម្បី​ដឹង​ថា​ជំនាញ​ដែល​យើង​ចង់​រៀន​ ​នឹង​ផ្ដល់​ឱកាស​ការងារ​ខ្ពស់​ ​យើង​គួរ​ធ្វើ​ដូចម្ដេច​?

​ដំបូង​ដែល​គួរ​ធ្វើ​នោះ​ ​គឺ​ត្រូវ​ចេះ​សង្កេតមើល​ ​និង​វិនិច្ឆ័យ​ស្ថានភាព​ស្រុកទេស​យើង​ ​ថា​កំពុង​ខ្វះ​អ្វី​ ​ត្រូវការ​អ្វី​? ​តើ​មាន​វិ​ស​័​យ​អ្វី​ ​ដែល​កំពុង​ឡើង​ត្រដែត​ ​មាន​សក្ដានុពល​ជាដរាប​? ​បើ​យើង​ពុំ​ច្បាស់​ ​យើង​ត្រូវ​ចេះ​សាកសួរ​យោបល់​ ​ការ​ប្រឹក្សា​បន្ថែម​ពី​ឪពុក​ម្ដាយ​ ​ព្រឹទ្ធាចារ្យ​ ​សិស្ស​ច្បង​។​ល​។​ ​ម្យ៉ាងទៀត​សោត​ ​យើង​ពុំគួរ​អារកាត់​ ​យក​ផ្នត់គំនិត​មក​វាយ​តម្លៃ​ថា​ជំនាញ​នេះ​អន់​ ​ជំនាញ​ហ្នឹង​រៀន​ទៅ​ធ្វើ​អ្នកក្រ​ទេ​។​ ​ជំនាញ​អ្វី​ក៏មាន​តម្លៃ​របស់​វា​រៀងៗខ្លួន​ ឱ្យ​តែ​យើង​ជា​សិក្ខាជន​អភិវឌ្ឍ​ខ្លួនឯង​នូវ​ពុទ្ធិ​ ​បច្ចេកទេស​ ​និង​ជំនា​ញ់​ទន់​ផ្សេងៗ​ទៅតាម​និន្នាការ​ទី​ផ្សារ​។​

​សង្ឃឹម​ថា​ការ​បកស្រាយ​ខាងលើ​ ​នឹង​ត្រួសត្រាយ​បាន​មួយ​ផ្នែក​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្អូន​ៗ​។​ ​ជូនពរ​ប្រឡងជាប់​ ​និង​ជោគជ័យ​ក្នុង​ថ្នាក់ឧត្តម​សិក្សា​ទាំងអស់គ្នា​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

​ឯកសារ​យោង​:
1. ​Passion​ ​v​s ​Money​: ​Should​ ​Y​ou ​Choose​ ​a​ ​Job​ ​Y​ou ​Love​ or ​One​ ​That​ ​Pay​s? | ​University​ o​f​ ​t​h​e​ ​P​o​to​ma​c
2. ​T​h​e​ ​Importance​ o​f​ ​Education​ ​in​ ​Finding​ ​a​ ​Job​
3. C​h​oo​sing​ ​a​ ​major​ ​base​d​ on ​passion​ ​rather than​ ​stability​ ​lead​s ​to​ ​happiness​ – ​T​h​e​ ​Daily​ ​A​z​t​e​c
4. ​សិស្ស​ទើប​បញ្ចប់​ការ​ប្រឡង​បាក់ឌុប​គួរ​ងាក​មក​ចាប់អារម្មណ៍​ជំនាញ​បន្ទាប់បន្សំ​ – ​Khmer​ ​Time​s

ពាក្យទាក់ទង: ​ជំនាញ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៧ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

អត្ថបទបន្ទាប់
មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist