Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​មេរៀន​ដែល​យើង​គួរ​ដឹង​ពី​ការ​រកស៊ីចូលហ៊ុន​គ្នា​ ​និង​ការ​រកស៊ី​ម្នាក់ឯង?

៨ ខែមុន
1 នាទីក្នុងការអាន
18
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​មេរៀន​ដែល​យើង​គួរ​ដឹង​ពី​ការ​រកស៊ីចូលហ៊ុន​គ្នា​ ​និង​ការ​រកស៊ី​ម្នាក់ឯង?
FacebookTwitterLinkedinTelegramQR Code

​ការ​រកស៊ី​ ​មាន​ខាត​ ​មាន​ចំណេញ​ជា​រឿង​ធម្មតា​ ​គ្រាន់តែ​ថា​បាន​ចំណេញ​ច្រើន​វា​អាស្រ័យ​ទៅ​ប្រភេទ​នៃ​អាជីវកម្ម​ដែរ​។​ ​ចំពោះ​ការ​រកស៊ី​ចូលហ៊ុន​គ្នា​ ​និង​ការ​រកស៊ី​ម្នាក់ឯង​ ​ផល​ចំណេញ​ដែល​ទទួល​បាន​មាន​ក្ខណៈ​ខុសគ្នា​ ​ហើយ​ការ​ខាតបង់​ក៏​ខុសគ្នា​។​ ​ប៉ុន្តែ​ក្រៅពី​រឿង​ខាត​ ​និង​ចំណេញ​ហើយ​ ​តើ​មាន​មេរៀន​អ្វី​ទៀត​ដែល​យើង​គួរ​ដឹង​ពី​ការ​រកស៊ី​ទាំងពីរ​បែប​?

មេរៀន​ដែល​យើង​គួរ​ដឹង​ពី​ការ​រកស៊ីចូលហ៊ុន​គ្នា​ ​និង​ការ​រកស៊ី​ម្នាក់ឯង?

 ​រកស៊ី​ចូលហ៊ុន​

1 ​ត្រូវ​ច្បាស់លាស់​រឿង​បែងចែក​ប្រាក់ចំណេញ​

ចំពោះ​ការ​រកស៊ី​ចូលហ៊ុន​មានដៃ​គូ​ ​ទំនួល​ខុសត្រូវ​មាន​ការបែងចែក​ ​ផល​ចំណេញ​ដែល​ទទួល​បាន​ក៏​ត្រូវ​បែងចែក​ទៅតាម​កិច្ចព្រមព្រៀង​បាន​ចែង​ទុក​។​ ​មានដៃ​គូ​សហការ​ក្នុង​អាជីវកម្ម​ជាច្រើន​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​ចំណូល​រក​បាន​ដោយហេតុ​ផលចែក​មិន​ស្មើគ្នា​។​ ​ដូច្នេះ​ ​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​ជាមួយគ្នា​ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ ​ហើយ​សមស្រប​ទៅតាម​ភាគី​សងខាង​ចង់បាន​ដែរ​ឬទេ​។​

2 ​កំណត់​គោលបំណង​ ​និង​ចក្ខុវិស័យ​រួម​

អ្នក​ប្រកប​អាជីវកម្ម​លើស​ពី​ម្នាក់​អាច​គំនិត​ផ្ទុយគ្នា​ ​តែ​គប្បី​មាន​ចំណុច​កណ្ដាល​ ​កំណត់​គោលបំណង​ ​ឬ​ទិសដៅ​រួម​ថា​ ​ចង់​ដំណើរការ​អាជីវកម្ម​ ​ធ្វើ​យ៉ាងណា​ទទួល​បាន​ជោគជ័យ​។​ ​ការកំណត់​គោលបំណង​ ​និង​ចក្ខុវិស័យ​រួម​នេះ​ជា​ការ​ចាប់ផ្តើម​សំខាន់​ ​ព្រោះ​អាច​ចៀសវាង​មាន​ជម្លោះ​ក្នុង​កំឡុង​ពេល​អាជីវកម្ម​កំពុង​ដំណើរការ​ថ្ងៃក្រោយ​។​

3 ​ត្រូវ​ប្រកាន់​ភ្ជាប់​សុចរិត​ភាព​

​ភាព​ស្មោះត្រង់​ជា​លក្ខណៈ​សំខាន់​ប្រៀប​ដូចជា​ទំនុក​ចិត្ត​ ​ជួយ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​ ​និង​មាន​និរន្ត​ភាព​យូរអង្វែង​បាន​។​ ​សុចរិត​ភាព​មិនមែន​មានតែ​ចំពោះ​ដៃគូ​សហការ​រកស៊ី​ទេ​ ​ចំពោះ​អតិថិជន​ក៏​ដូចគ្នា​ ​មិនគួរ​កេង​ចំណេញ​លើ​អតិថិជន​ ​ចង់បាន​ចំណេញ​ច្រើន​ក្នុងរយៈពេល​ខ្លី​ណាមួយ​ ​ចុងក្រោយ​នឹង​បាត់បង់​អតិថិជន​ ​លែង​មាន​អ្នកគាំទ្រ​តទៅទៀត​។​


​រកស៊ី​ម្នាក់ឯង​

​រកស៊ី​ម្នាក់ឯង​

1 ​អាច​បាន​ប្រាក់ចំណេញ​តែម្នាក់ឯង​ ​តែ​បើ​ខាត​ក៏​ម្នាក់ឯង​

បើក​អាជីវកម្ម​រកស៊ី​ម្នាក់ឯង​ ​រឿង​លុយកាក់​ ​មិនថា​ដើមទុន​ ​ឬ​ប្រាក់ចំណេញ​ត្រូវ​រៀបចំ​ ​និង​គ្រប់គ្រង​គឺជា​បន្ទុក​របស់យើង​តែម្នាក់ឯង​។​ ​យើង​ត្រូវ​រ៉ាប់រង​ផ្គត់ផ្គង់​ដើមទុន​ការ​រកស៊ី​តែម្នាក់ឯង​ ​ហើយ​បើ​អាជីវកម្ម​មិន​រលូន​ដូច​កា​រំពឹង​ទុក​ ​យើង​អាច​ប្រឈម​នឹង​ការ​ខាតបង់​ខ្លាំង​ ​តែ​បើ​ដំណើរការ​ល្អ​ ​ប្រាក់ចំណេញ​ដែល​ទទួល​មិន​មាន​ការបែងចែក​ជា​២​ ​ឬ​៣​ចំណែក​ឡើយ​។​

2 ​មាន​ទំនួល​ខុសត្រូវ​ច្រើន​

ចេញ​រកស៊ី​ម្នាក់ឯង​ត្រូវ​រ៉ាប់រង​ច្រើន​ ​រាប់​តាំងពី​ចាប់​ដំណើរការ​អាជីវកម្ម​ ​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ​គ្រប់គ្រង​ទំនិញ​ ​គ្រប់គ្រង​បុគ្គលិក​ ​ត្រួតពិនិត្យ​ផលិតផល​ឬ​សេវាកម្ម​ ​និង​ចាត់ចែង​ការងារ​ជាច្រើន​ទៀត​។​ ​ទោះ​ជា​មាន​បុគ្គល​ក្រោម​ឪ​វាទ​ក៏​យើង​ត្រូវ​ត្រួតពិនិត្យ​ពីលើ​ ​ដើម្បី​ធានា​ថា​ការងារ​ទាំងអស់​ប្រព្រឹត្តទៅ​តាម​ផែនការ​ដែល​បាន​ព្រៀ​ង​ទុក​។​

3 ​ឯករាជ្យ​ ​ម៉ឹង​ម៉ាត់​ ​ច្បាស់លាស់​

​ទំនួល​ខុសត្រូវ​ច្រើន​ ​ការ​សម្រេច​ចិត្ត​ក៏​ច្រើន​ ​ហើយ​ត្រូវ​ម៉ឺងម៉ាត់​ច្បាស់លាស់​ ​និង​មាន​ឯករាជ្យ​ភាព​ទៀត​។​ ​មុន​សម្រេច​លើ​រឿង​អ្វីមួយ​ត្រូវ​មាន​ការពិចារណា​ ​ត្រួតពិនិត្យ​ឲ្យបាន​ល្អិតល្អន់​ ​ព្រោះ​បើ​មិនបាន​ប្រមើល​មើល​ ​ឬ​សិក្សា​ឲ្យបាន​ច្បាស់​នោះ​ការ​សម្រេច​ចិត្ត​អាច​ជះ​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​។​ ​ម្យ៉ាង​ ​ភាព​ម៉ឺងម៉ាត់​ច្បាស់​ការ​ ​នឹង​ជួយ​ឲ្យ​យើង​ដឹង​ពី​គោលបំណង​ដែល​ខ្លួន​ចង់បាន​ដើម្បីឲ្យ​ការ​រកស៊ី​ដំណើរការ​កាន់តែ​រលូន​។​
​ខាងលើ​នេះ​គឺជា​មេរៀន​មួយ​ចំនួន​ដែល​អ្នកមាន​គម្រោង​ចង់​ចេញ​រកស៊ី​អាច​​​យកទៅ​ពិចារណា​បាន​ ​ដើម្បី​យល់​ដឹង​បន្ថែម​ពី​អត្ថប្រយោជន៍​ ​ក៏ដូចជា​ហា​និ​ភ័យ​ ​ដែល​អាច​កើតមាន​ ​និង​រិះរក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់ពេល​។​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​រកស៊ីចូលហ៊ុន​គ្នា​​រកស៊ី​ម្នាក់ឯង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ភាព_បរាជ័យការចាប់ផ្តើមនៃ_ភាព_ជោគជ័យ

ភាព​បរាជ័យការ​ចាប់ផ្តើម​នៃ​ភាព​ជោគជ័យ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist