Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​តើ​ ​«​Life​style​ ​Inflation​»​ ​យ៉ាងម៉េច​ឱ្យ​ប្រាកដ​ទៅ​??

Chhorika Lim ដោយ Chhorika Lim
1 year មុន
ប្រភេទ ចំណូលចំណាយ, ហិរញ្ញវត្ថុ
​តើ​ ​«​Life​style​ ​Inflation​»​ ​យ៉ាងម៉េច​ឱ្យ​ប្រាកដ​ទៅ​??
426
ទស្សនា

​គ្នាយើង​ចូលចិត្ត​និយាយលេង​ថា​ ​«​ថា​ប្រាក់ខែ​តិច​ទៅ​ ​ចាយ​មិនគ្រាន់​ ​តែ​ដល់​ប្រាក់ខែ​ច្រើន​ហើយ​ ​នៅតែ​ចាយ​មិនគ្រាន់​ទៀត​!​»​ ​តើ​មកពី​អី​?

​កាល​ប្រាក់ខែ​នៅ​តិច​ ​ចេះ​ត្បិតត្បៀត​ ​សំចៃ​ចំណាយ​ ​មិន​ហ៊ាន​ចង់បាន​សម្ភារ​ទំនើប​ៗ​ ​មិន​ហ៊ាន​ទិញ​ទំនិញ​តែ​តាម​គេ​តាម​ឯង​ទេ​ ​ព្រោះ​ប្រាក់ខែ​នៅ​មាន​ក​ម្រិ​ត​។​ ​ប៉ុន្តែ​ដល់ពេល​មាន​ប្រាក់ចំណូល​ច្រើន​ ​ចេះ​ចាប់ផ្ដើម​ប្ដូរ​ទម្លាប់​ចាយវាយ​ ​ចង់​ទិញ​នេះ​ ​ចង់​ទិញ​នោះ​ ​ទិញ​រហូត​ភ្លេចខ្លួន​ ​ហើយ​ទម្រាំតែ​ឃើញ​ស្ដែង​ថា​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​ ​បាន​ភ្ញាក់ខ្លួន​! ​ស្ថានភាព​បែប​នេះ​ ​គេ​ហៅថា​ ​«​Life​style​ ​Inflation​»​។​

​តើ​ ​«​Life​style​ ​Inflation​»​ ​យ៉ាងម៉េច​ឱ្យ​ប្រាកដ​ទៅ​??

​តើ​ ​«​Life​style​ ​Inflation​»​ ​យ៉ាងម៉េច​ឱ្យ​ប្រាកដ​ទៅ​??

​ឧទាហរណ៍​ថា​ ​កាលពី​ប្រាក់ខែ​ $300 ​អ្នក​ចាយ​គ្រាន់​ ​ដោយសារ​ចេះ​ត្បិតត្បៀត​ ​ចេះ​បែងចែក​ចំណាយ​ចាំបាច់​ ​ថ្លៃ​បន្ទប់​ជួល​ ​បង់​ទឹក​ភ្លើង​ ​ហូបចុក​ ​និង​សាំង​ម៉ូតូ​។​ល​។​ ​តែ​នៅ​ពេល​ប្រាក់ខែ​ឡើង​ $500 ​ភ្លាម​ ​អ្នក​ចាប់ផ្ដើម​បង់​រំលស់​អីវ៉ាន់​ជា​ច្រើនមុខ​ ​ប្ដូរ​ពី​បន្ទប់​តូច​ទៅ​បន្ទប់​ធំ​ ​ប្ដូរ​ពី​ម៉ូតូ​ទៅ​ឡាន​ទំនើប​ ​ប្ដូរ​ពី​កាហ្វេ​ធម្មតា​ទៅ​កាហ្វេ​ប្រែ​ន​ ​បាយ​ក​ម្ម៉ង់​ទៅជា​បាយ​ហាង​ជាប្រចាំ​។​ល​។​

​ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​ ​មាន​ដឹង​អត់​ថា​ ​ការចាយវាយ​តាម​កំណើន​ប្រាក់ចំណូល​នេះ​ ​នឹង​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក​ ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​ ​រង​សម្ពាធ​ ​បាត់បង់​ភាព​រីករាយ​ ​និង​សេរីភាព​ផ្លូវចិត្ត​ ​ហើយ​ធ្វើការ​មួយ​ខែ​ៗ​ ​ដើម្បី​តែ​ដោះ​បំណុល​។​ ​អ៊ីចឹង​! ​តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច​ ​ដើម្បី​ដោះស្រាយបញ្ហា​នេះ​បាន​?

រៀបចំផែនការ​ចំណូល​ចំណាយ​

រៀបចំផែនការ​ចំណូល​ចំណាយ​

​ពេល​មាន​ផែនការ​ចំណូល​ចំណាយ​ ​អ្នក​នឹង​ចេះ​លៃលក​ចំណាយ​ប្រចាំខែ​ ​ប្រចាំ​ស​ប្ដាហ៍ ​និង​ប្រចាំថ្ងៃ​ ​រួម​ទាំង​បាន​ត្រៀម​គម្រោង​វិនិយោគ​ ​ឬ​សន្សំ​សម្រាប់​គោលដៅ​ណា​មួយទៀត​ផង​។​ ​ទោះបី​ប្រាក់ចំណូល​អ្នក​កើន​ឡើង​ដល់ណា​ ​អ្នក​នឹង​នៅតែ​រក្សា​ទម្លាប់​លៃលក​ការចាយវាយ​ឱ្យ​នៅ​ដដែល​ ​ក៏ដូចជា​គោរព​តាម​ផែនការ​របស់​អ្នក​ដែរ​។​ ​ការចាយវាយ​តាម​ផែនការ​ ​អាច​ជួយ​បង្កើន​ល្បឿន​របស់​អ្នក​ឆ្ពោះទៅ​រក​សេរីភាព​ហិរញ្ញវត្ថុ​បាន​ឆាប់​និង​មាន​ប្រសិទ្ធ​ភាព​ ​ហើយ​ជួយ​ធានា​ថា​អ្នកមាន​ហិរញ្ញវត្ថុ​បម្រុង​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ពេល​ចូលនិវត្តន៍​។​


ប្រកាន់ខ្ជាប់​លើ​តម្រូវ​ការ​ពិតប្រាកដ​ចៀស​ជាង​ចំណង់​

ប្រកាន់ខ្ជាប់​លើ​តម្រូវ​ការ​ពិតប្រាកដ​ចៀស​ជាង​ចំណង់​

​មិនមែន​ថា​ ​ប្រាក់ចំណូល​កើន​ហើយ​ ​មិន​អាច​បង្កើន​ចំណាយ​នោះ​ទេ​។​ ​តែ​ត្រូវ​ប្រាកដ​ថា​ ​ចំណាយ​ដែល​អ្នក​នឹង​បង្កើន​នេះ​ ​គឺជា​តម្រូវ​ការចាំបាច់​ចំពោះ​ការផ្លាស់ប្ដូរ​ថ្មី​របស់​អ្នក​។​ ​តួយ៉ាងដូចជា​ផ្លាស់ប្ដូរ​សម្ភារ​ប្រើប្រាស់​ឱ្យ​ស្រប​នឹង​តួនាទី​ការងារ​ថ្មី​ ​ការ​ប្ដូរ​ទីលំនៅ​ធំ​ជាង​មុន​បន្តិច​ ​ដោយសារ​មាន​សមាជិក​គ្រួសារ​ច្រើនជាង​មុន​ ​ត្រូវការ​រៀន​ជំនាញ​ថ្មី​ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​តួនាទី​ការងារ​ថ្មី​ ​ឬ​ដំណើរ​លំហែ​ក​ម្សាន្ត​ជាមួយ​គ្រួសារ​ជា​រង្វាន់​លើកទឹកចិត្ត​ជាដើម​។​


​រីករាយ​នឹង​របៀបរស់នៅ​បែប​សាមញ្ញ​តែ​គ្រប់គ្រាន់​

​រីករាយ​នឹង​របៀបរស់នៅ​បែប​សាមញ្ញ​តែ​គ្រប់គ្រាន់​

​សង្គម​សព្វថ្ងៃ​សំបូរ​ទៅ​ដោយ​ការ​បង្អួត​បង្ហាញ​សម្ភារ​ហ៊ឺហា​ ​ទាន់សម័យ​ ​ឡូយ​ឆាយ​។​ ​ហេតុនេះ​ហើយ​ ​យើង​ងាយ​នឹង​រង​ឥទ្ធិពល​ ​ឈ្លក់​វង្វេង​នឹង​សម្ភារ​និយម​ ​ព្យាយាម​តាម​ឱ្យ​ទាន់​គេ​។​ ​តែ​មិនមែន​ ​ទាល់តែ​មាន​អីវ៉ាន់​ថ្លៃ​ៗ​ទាន់សម័យ​ ស៊េ​រី​ថ្មីៗ​ប្រើ​ ​ទើប​ហៅថា​ជា​ជីវិត​ដែល​ឡូយ​ឆាយ​ ​អស្ចារ្យ​ ​ជីវិត​ជោគជ័យ​ ​ហើយ​ជាពិសេស​នោះ​ ​មិន​ប្រាកដ​ថា​របស់​ទាំងនេះ​នឹង​នាំ​ឱ្យ​យើង​មាន​ក្ដី​សុខ​នោះ​ទេ​។​

​សុភាសិត​ខ្មែរ​មួយ​ដែល​យើង​មិនគួរ​ភ្លេច​ ​«​កុំ​ឃើញ​ដំរី​ជុះ​ ​ប្រឹង​ជុះ​តាម​ដំរី​»​ ​ទម្លាប់​រស់នៅ​បែប​សាមញ្ញ​ ​មិន​ចាំបាច់​ទាល់តែ​មាន​សម្ភារ​ទំនើប​ៗ​ ​ព្យាយាម​រត់​តាម​គេ​នោះ​ទេ​ ​ព្រោះ​ការ​រត់​តាម​អ្វីមួយ​ ​អ្នក​នឹង​នៅតែ​រត់​គ្មាន​ទី​ឈប់​ ​ឆ្អែតឆ្អន់​ឡើយ​។​ ​សូម​តែ​កុំ​ឱ្យ​មាន​បំណុល​អាក្រក់​ ​តែ​មាន​ប្រាក់​ចាយវាយ​គ្រប់គ្រាន់​ ​មាន​លុយ​សន្សំ​ ​មាន​លុយ​វិនិយោគ​ដោយ​ឆ្លាតវៃ​ ​អ្នក​នឹង​មិន​ចាំបាច់​នឿយហត់​ ​រត់​តាម​ប្រណីតភាព​ឥត​ឈប់​ទៀត​ឡើយ​។​

​យើង​ម្នាក់ៗ​រមែង​មាន​ការរស់នៅ​ក្នុង​ក្ដី​ស្រមៃ​ដែល​យើង​តែង​ប្រាថ្នា​ចង់បាន​ ​ហើយ​យើង​មិន​ស្ទាក់ស្ទើរ​នឹង​ព្យាយាម​បំពេញ​ក្ដី​តាម​ស្រមៃ​នោះ​ឡើយ​ឱ្យ​តែ​ឱកាស​មកដល់​។​ ​ប៉ុន្តែ​ការ​បំពេញ​តាម​ចំណង់​ផ្នែក​សម្ភារ​មិន​ធានា​ឱ្យ​អ្នក​បាន​រីករាយ​យូរអង្វែង​ឡើយ​ ​ដ្បិត​ចំណង់​សម្ភារ​នៅតែ​បន្ត​មាន​ឥតឈប់ឈរ​ ​ដែល​អាច​ជាប់​ផុងខ្លួន​ក្នុង​ស្ថានភាព​ ​Life​style​ ​Inflation​។​ ​យើង​គួរ​រៀនសូត្រ​ ​រីករាយ​ជាមួយ​អ្វី​ដែល​យើង​មាន​ ​និង​បង្វែរ​ទិសដៅ​ប្រើប្រាស់​ប្រាក់ចំណូល​ដែល​កើន​នេះ​ទៅលើ​ការ​សន្សំ​ ​និង​ការ​វិនិយោគ​វិញ​ ​ទើប​ប្រសើរ​៕

ពាក្យទាក់ទង: ​Life​style​ ​Inflation​

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
លេង​តុងទីន​ ​និង​សន្សំ​លុយ​នៅ​ធនាគារ​ខុសគ្នា​យ៉ាងម៉េច​ខ្លះ​?

លេង​តុងទីន​ ​និង​សន្សំ​លុយ​នៅ​ធនាគារ​ខុសគ្នា​យ៉ាងម៉េច​ខ្លះ​?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។