Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, សន្សំ

គន្លឹះ​ទិញ​អីវ៉ាន់​កុំ​ឱ្យ​ចាយ​លើស​ពី​តម្រូវការ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
205
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គន្លឹះ​ទិញ​អីវ៉ាន់​កុំ​ឱ្យ​ចាយ​លើស​ពី​តម្រូវការ
FacebookTwitterLinkedinTelegramQR Code

​ជា​ធម្មតា​ ​នៅ​ពេល​ដើរ​ទិញ​អីវ៉ាន់​ម្ដងៗ​ ​គឺជា​ពេល​ចាយ​លុយ​អស់​ច្រើន​ដោយ​មិនដឹងខ្លួន​ ​ព្រោះ​ជួនកាល​ ​មុន​ពេល​ឡើង​ផ្សារ​សន្យា​នឹង​ខ្លួនឯង​ថា​ ​ទៅ​ទិញ​តែ​ ​បន្លែ​សាច់​ ​ខោអាវ​មួយ​កំប្លេ​រ​ពីរ​ទេ​ ​ប៉ុន្តែ​ពេល​ត្រឡប់មកវិញ​បាន​ខោអាវ​លើស​ដល់​ ​៥​កំប្លេ​រ​ ​ថែម​ក្រែម​និង​ម្សៅ​បួន​ប្រអប់​មក​ទៀត​។​ ​វា​មកពីណា?​ ​ពេលខ្លះ​ទៀត​ ​មិន​ដឹង​ថា​ដើរ​ផ្សារ​គួរ​ទិញ​អី​ទុក​អី​ ​ជម្រើស​ច្រើនពេក​ ​ចង់​អានេះ​តិច​ ​អានោះ​តិច​ ​ដើម្បី​កុំ​ឱ្យ​សៅហ្មង​ ​ទិញ​ទាំងពីរ​ ​ជា​លទ្ធផល​យើង​នឹង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ ​នៅពេលដែល​យើង​ចាយ​លុយ​លើស​ពី​តម្រូវ​ការ​។​ ​ដើម្បី​ចៀសវាង​បញ្ហា​ទាំង​អស់ហ្នឹង​ ​យើង​គួរ​មាន​គន្លឹះ​ខ្លះ​មុននឹង​ដើរ​ផ្សារ​៖​

• ​កត់ត្រា​មុខ​ទំនិញ​

កត់ត្រា​មុខ​ទំនិញ​

​មុននឹង​ដើរ​ផ្សារ​ ​អ្នក​មុខជា​គិត​មុន​ហើយ​ថា​ ​អ្នក​ចង់​ទិញ​អី​ ​ឬ​ត្រូវការ​អី​ ​ហើយ​ត្រូវ​ទិញ​ទំនិញ​នោះ​សម្រាប់​រយៈពេល​១​ថ្ងៃ​ ​៣​ថ្ងៃ​ ​ឬមួយ​ស​ប្ដាហ៍​ពេញ​។​ ​បន្ទាប់មក​ ​កត់ត្រា​មុខ​ទំនិញ​ដែល​យើង​ចង់​ទិញ​ហ្នឹង​ចូលក្នុង​ក្រដាស​ក៏បាន​ ​ឬ​ ​NOTE​ ​ក្នុង​ទូរសព្ទ​ដៃ​អ្នក​ក៏បាន​ ​ដែល​នេះ​គឺជា​ក្បួន​អាច​ជួយ​ទប់ចិត្ត​អ្នក​កុំ​អោយ​ទិញ​របស់​លើស​ពី​តម្រូវ​ការចាំបាច់​។​

• ​ដក​/​យក​លុយ​ទៅ​ទិញ​អីវ៉ាន់​តាម​ចំនួន​ទំនិញ​

​ដក​/​យក​លុយ​ទៅ​ទិញ​អីវ៉ាន់​តាម​ចំនួន​ទំនិញ​

​អ្នក​គួរតែ​យក​/​ដក​លុយ​សម​ល្មម​ដើម្បី​ទិញ​អីវ៉ាន់​ដែល​ចាំបាច់​បានហើយ​ ​ឬ​លើស​បន្តិចបន្តួច​ក៏បាន​។​ ​នៅ​ពេល​អ្នក​អ្នក​គ្មាន​លុយ​គ្រប់​នោះ​ ​អ្នក​នឹង​អាច​ទិញ​តែ​អីវ៉ាន់​ណា​ដែល​ចាំបាច់​តែប៉ុណ្ណោះ​ ​តែ​ប្រសិនបើ​អ្នក​យក​លុយ​ទៅ​ច្រើន​ជាប់​ខ្លួន​ ​អ្នក​អាច​ប្រហែល​នឹង​ទិញ​ទំនិញ​ច្រើនហួស​ ​ចាយ​ភ្លេចខ្លួន​លើស​ពី​តម្រូវ​ការ​ ​ហើយ​ខ្ជះខ្ជាយ​លុយ​ទៅលើ​របស់​មិន​ចាំបាច់​។​

• ​កុំ​ចំណាយ​ពេល​យូរ​ក្នុង​ហាង​/​តូប​ទំនិញ​

កុំ​ចំណាយ​ពេល​យូរ​ក្នុង​ហាង​/​តូប​ទំនិញ​

ពេល​ទៅ​ទិញ​អីវ៉ាន់​ ​ដាច់ខាត​កុំ​ចំណាយ​ពេល​យូរ​នៅ​ក្នុង​ហាង​/​តូប​ទំនិញ​ ​ព្រោះ​អ្នក​អាច​នឹង​ទប់ចិត្ត​ខ្លួនឯង​មិន​ជាប់​។​ ​ចូល​ដល់​ក្នុង​ហាងទំនិញ​ភ្លាម​ ​ដើររក​អីវ៉ាន់​ដែល​ត្រូវ​ទិញ​នៅ​ក្នុង​ក្រដាស​កត់ត្រា​ ​បន្ទាប់មក​គិតលុយ​ចេញពី​ហាងទំនិញ​នោះ​។​

• ​មុននឹង​ទិញ​ ​កុំ​ភ្លេច​មើល​/​សាកសួរ​ពី​តម្លៃ​

មុននឹង​ទិញ​ ​កុំ​ភ្លេច​មើល​/​សាកសួរ​ពី​តម្លៃ​

​កុំ​ភ្លេច​ពិនិត្យមើល​តម្លៃ​ ​ដ្បិត​ថា​យើង​មាន​ក្រដាស​កត់ត្រា​ក៏​ពិតមែន​ ​ប៉ុន្តែ​តម្លៃ​ទំនិញ​អាច​មាន​ឡើងចុះ​ ​ដែល​ហាង​ខ្លះ​អាច​លក់ទំនិញ​ដូចគ្នា​ ​តែ​តម្លៃ​អាច​នឹង​ខុសគ្នា​។​ ​អ្នក​អាច​មាន​ពីរ​ជម្រើស​ទីមួយ​គឺ​តថ្លៃ​អ្នក​លក់​ ​និង​ទី​២​ ​ទៅ​រក​ហាង​ណា​ដែល​មាន​លក់ទំនិញ​ធូរ​ថ្លៃ​ជាង​នេះ​។​

• ​រក្សាទុក​វិក្ក័​យ​ប​ត្រ​

រក្សាទុក​វិក្ក័​យ​ប​ត្រ​

​រក្សាទុក​វិក្ក័​យ​ប​ត្រ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ចំនួន​ពីរ​រឿង​ ​ដោយ​រឿង​ទី​១​ ​អ្នក​អាច​ផ្លាស់ប្ដូរ​ទំនិញ​បាន​ ​ប្រសិនបើ​ទំនិញ​នោះ​ខូច​ ​ឬ​ហួស​សុពលភាព​ដោយ​អ្នក​មិនបាន​ចាប់អារម្មណ៍​ពេល​ទិញ​។​ ​ទី​២​ វិក្ក័​យ​ប​ត្រ​ ​គឺជា​ក្រដាស​ចំណាយ​ប្រចាំថ្ងៃ​/​ខែ​របស់​អ្នក​ ​ព្រោះ​អ្នក​នឹង​យក​ក្រដាស​ទាំងនេះ​ទៅ​បូកសរុប​សម្រាប់​ការចាយវាយ​របស់​អ្នក​។​

​យ៉ាងណាក៏ដោយ​ ​ប្រសិនបើ​អាច​អ្នក​ពុំគួរ​ដើរ​ផ្សារ​ញឹកញាប់​ពេក​នោះ​ទេ​ ​ជាពិសេស​គឺ​កំឡុង​ពេល​មាន​ជំងឺ​កូ​វី​ឌ​១​៩​នេះ​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​សុំ​ភ្លេច​ថែរក្សា​សុខភាព​ ​ការពារ​ខ្លួន​ដោយ​កា​រពាក់​ម៉ា​ស​ ​និង​លាងដៃ​ជាមួយ​អាកុល​ទាំង​មុន​ពេល​ ​និង​ក្រោយពេល​ដើរ​ផ្សារ​ណា៎​៕​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​អ្នក​ចាយ​ច្រើន​មិន​ដឹង​ខ្លួន

ពាក្យទាក់ទង: គន្លឹះចាយលើសតម្រូវ​ការទិញអីវ៉ាន់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៦ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

អត្ថបទបន្ទាប់
ការចាយ​លុយ​តាម​តាម​អារម្មណ៍​ (​Emotional​ ​Spending​)​

ការចាយ​លុយ​​តាម​អារម្មណ៍​ (​Emotional​ ​Spending​)​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist