Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ចាយឱ្យមានខ្ទង់

២ ឆ្នាំមុន
1 នាទីក្នុងការអាន
319
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ចាយឱ្យមានខ្ទង់
FacebookTwitterLinkedinTelegramQR Code

​ចាស់ៗ​តែង​ប្រៀនប្រដៅ​ដល់​យើង​ទាំងអស់គ្នា​អំពី​រឿង​លុយកាក់​ថា​ “​ចាយ​ឱ្យ​មាន​ខ្ទង់​”​។​ ​បួន​ម៉ាត់​ដ៏​សែន​ពីរោះ​នេះ​មានន័យ​យ៉ាងម៉េច​ទៅ​? ​ងាយ​យល់​ទេ​ ​ពាក្យ​ថា​ “​ចាយ​ឲ្យ​មាន​ខ្ទង់​” ​នេះ​ ​សំដៅ​ទៅលើ​ការ​គិតគូរ​ចំណូល​ចំណាយ​ឲ្យបាន​ម៉ត់ចត់​ ​និង​ការកំណត់​ការចាយវាយ​របស់​ខ្លួន​ប្រចាំថ្ងៃ​ ​ស​ប្ដាហ៍ ​និង​ប្រចាំខែ​ ​ដោយ​ភ្ជាប់​ជាមួយ​ក្បួនខ្នាត​រូបមន្ត​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​ ​ឲ្យ​ស្រប​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​។​

ចាយឱ្យមានខ្ទង់
​មនុស្ស​ដែល​ប៉ិនប្រសប់​ក្នុង​ការ​ចាយ​ឲ្យ​មាន​ខ្ទង់​ ​គឺ​ច្រើនតែ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​ទាំង​៣​យ៉ាងដូច​ខាងក្រោម​៖​

​១​. ​ចាយ​មាន​ដែន​កំណត់​៖​

​សំដៅ​ដល់​ការចាយវាយ​ដែល​មិន​លើស​ពី​លទ្ធភាព​ចំណូល​ដែល​យើង​រក​បាន​។​ ​ប្រសិទ្ធ​ភាព​នៃ​ការ​ចាយ​លុយ​ ​គឺ​បុគ្គល​ម្នាក់ៗ​ត្រូវ​ផ្ដល់​អាទិភាព​លើ​វិ​ស​័​យ​តម្រូវ​ការ​ឲ្យ​ខ្ពស់​ ​ហួសពី​ចំណង់​។​ ​ថវិកា​ដែល​ចំណាយ​ទៅលើ​ចំណង់​មួយ​ឆាវ​ ​ចំណង់​រវើរវាយ​ ​ចំណង់​តាម​ការ​បង្អួត​គ្នា​តាម​បណ្ដាញ​សង្គម​ ​គឺជា​ការ​ប្រឆាំង​ស៊ីសាច់​ហុតឈាម​ជាមួយនឹង​ “​ចាយ​ឲ្យ​មាន​ខ្ទង់​”​។​ ​កុំ​បណ្ដាលឲ្យ​ខ្លួន​អ្នក​ធ្លាក់​ចូលក្នុង​ទម្លាប់​អាក្រក់​នៃ​ការចាយវាយ​តាមតែ​អំពើ​ចិត្ត​ ​ជាពិសេស​ចាយ​ទៅលើ​របស់​ណា​ដែល​ពុំ​បាច់​ឲ្យសោះ​ ​បន្ទាប់ពី​សប្បាយ​អរ​ពេល​បើកប្រាក់ខែ​ហើយ​ ​ពោល​គឺ​អ្នក​ត្រូវ​ឃុំគ្រង​ខ្លួនឯង​ឲ្យ​ខាន​តែ​បាន​។​


​២​. ​មាន​បញ្ជី​ចំណូល​-​ចំណាយ​ច្បាស់លាស់​ ​៖​

​ការ​ដាក់កំហិត​លើ​ខ្ទង់​ចំណាយ​ ​និង​កត់ត្រា​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​ឆ្លុះបញ្ចាំង​ពី​វិ​ន័យ​ចំពោះ​ការចាយវាយ​ប្រចាំខែ​និង​ប្រចាំថ្ងៃ​។​ ​បញ្ជី​នេះ​ ​អាច​ត្រឹម​ជា​កូន​សៀវភៅ​តូច​មួយ​ក៏បាន​ ​ឬ​កត់ត្រា​ក្នុង​ទូរសព្ទ​ដៃ​ក៏បាន​ដើម្បី​ភាព​ងាយស្រួល​ដាក់​តាម​ខ្លួន​ ​ហើយ​សរសេរ​រៀបរាប់​ ​ដាក់ព្រំ​ដែន​ចំណាយ​ជាក់លាក់​ថា​ ​តើ​ក្នុងមួយថ្ងៃ​ ​ក្នុង​មួយ​អាទិត្យ​ ​ឬ​ក្នុង​មួយ​ខែ​ ​អ្នក​ចំណាយ​លើ​អ្វីខ្លះ​ ​ហើយ​ចំណាយ​អស់​ប៉ុន្មាន​។​ ​ការ​ធ្វើ​បែប​នេះ​ ​គឺជា​របៀប​ចាយ​លុយ​ឆ្លាតវៃ​ ​និង​ចាយ​មាន​ប្រសិទ្ធ​ភាព​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​យើង​ក៏​ត្រូវ​តាមដាន​ស្ថានភាព​ចាយ​លុយ​របស់យើង​ប្រព្រឹត្តទៅ​យ៉ាងដូចម្ដេច​ដែរ​ ​។​ ​

តើ​យើង​ចាយ​មាន​ខ្ទង់​ ​ឬ​លើស​ខ្ទង់​? ​បើសិនជា​មាន​ខ្ទង់​ហើយ​ ​យើង​ត្រូវ​បង្កើត​គម្រោង​ថវិកា​សម្រាប់​ខែក្រោយ​ ​ឬ​ស​ប្ដាហ៍​ក្រោយ​បន្ត​ទៀត​ ​ថា​តើ​អ្នក​អាច​កាត់បន្ថយ​បាន​អ្វីខ្លះ​ ​ដើម្បី​ទុក​លុយ​បម្រុង​ខ្លះ​ៗ​មក​សន្សំ​។​

‣ ​គន្លឹះ​៖​ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​បញ្ជី​ចំណូល​ចំណាយ​ ​អ្នក​គួរ​មាន​​​រូបមន្ត​នៃ​ការចាយវាយ​ដែល​កន្លងមក​ ​កាក់​សេន​ ​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​តាម​រូបមន្ត​ 50/30/20 ​ឬ​រូបមន្ត​ផ្សេងៗ​ទៀត​។​ ​


​៣​. ​ចាយ​ឲ្យ​មានការ​ថ្លឹងថ្លែង​ ​ស្រប​នឹង​កាលៈទេសៈ​៖

ចាយ​ឲ្យ​មានការ​ថ្លឹងថ្លែង​ ​ស្រប​នឹង​កាលៈទេសៈ

ទ្រឹស្ដី​ “​ចាយ​ឲ្យ​មាន​ខ្ទង់​” ​ពិតជា​ត្រឹមត្រូវ​តែម្ដង​អំឡុង​ពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នេះ​។​ ​អ្នក​អាច​ទប់​ស្កាត់​ការចាយវាយ​តាមរយៈ​ការ​នៅផ្ទះ​ ​មិន​ចេញក្រៅ​ ​ប្ដូរ​ពី​ការ​ញ៉ាំបាយ​ក្រៅ​ ​មក​បរិភោគ​នៅ​ឯ​ផ្ទះ​ ​ប្ដូរ​ពី​ផឹកកាហ្វេ​ហាង​ ​មក​ទទួលទាន​កាហ្វេ​កញ្ចប់​ ​លះបង់​ការស្រមើស្រមៃ​ទៅលើ​ស​ម្លៀ​ក​បំពាក់​ថ្មីៗ​ ​បើសិនជា​ខោអាវ​នៅ​ពេញ​ទូ​។​ ​កាលៈទេសៈ​ផ្សេងទៀត​ ​អ្នក​ក៏​គួរ​ប្រុងប្រយ័ត្ន​ដែរ​ ​បើសិនជា​មិន​ចង់​ចាយ​ឲ្យលើស​ខ្ទង់​ ​ដូចជា​កម្មវិធី​ជប់លៀង​ជាប់គ្នា​រដឹក​ ​មិត្ត​ភក្ដិ​ ​ឬ​មិត្ត​រួមការ​ងារ​បបួល​ផឹក​ជា​ញឹកញយ​។​ល​។

​ ​មួយវិញទៀត​សោត​ ​លុយ​មាន​ប៉ុន្មាន​ខ្ទាស់​ក៏ដោយ​ ​លោកអ្នក​ត្រូវ​ចាយ​ដោយ​អំណរ​ ​ព្រោះ​ចំណាយ​ទាំង​កំហឹង​ ​ឬ​ទាំង​មិន​ពេញចិត្ត​ ​ពេល​នោះ​ហិរញ្ញវត្ថុ​របស់​អ្នក​ ​ប្រឈម​នឹង​ហា​និ​ភ័យ​ខ្ពស់​។​ ​លោកអ្នក​ក៏​គប្បី​វិភាគ​លើ​ពេលវេលា​ល្អ​ក្នុង​ការ​ចាយ​ ​ថ្លឹងថ្លែង​ឱកាសល្អ​ ​ឬ​មិន​ល្អ​ដើម្បី​ចាយ​ផង​ដែរ​។​

​មែនទែន​ទៅ​ ​ការ​ចេះ​គ្រប់គ្រង​ចំណាយ​បាន​ត្រឹមត្រូវ​ ​គឺជា​កាតាលីករ​ដ៏​សំខាន់​ក្នុង​ការចូលរួម​លើក​ក​ម្ពស់​សុខភាព​ហិរញ្ញវត្ថុ​ ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​ម្ចាស់​លុយ​ ​និង​លុយ​ ​និង​ជួយ​រុញច្រាន​ឲ្យ​យើង​គេច​ផុត​ពី​បញ្ហា​លុយកាក់​ ​ជាពិសេស​ការ​ជាប់​បំណុល​។​ ​ការ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​នូវ​វិធីសាស្ត្រ​ចាយ​ឲ្យ​មាន​ខ្ទង់​ ​នឹង​បញ្ចៀស​វិបត្តិ​ហិរញ្ញវត្ថុ​ឲ្យ​នៅ​ក​ម្រិ​ត​ទាប​ក្នុង​ជីវិត​របស់​លោកអ្នក​៕​

​Copyright Notice​
© 2021 – 2022 K​A​K​CENT​
​មាតិកា​ខាងលើ​ត្រូវ​បាន​រក្សាសិទ្ធិ​ដោយ​កាក់​សេន​។​
​សូម​ទាក់ទង​មក​ពួកយើង​ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ ​ប្រសិនបើ​អ្នកមាន​បំណង​ចង់​យក​មាតិកា​របស់យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ចាយឱ្យមានខ្ទង់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​អ្នក​ចាយ​ច្រើន​មិន​ដឹង​ខ្លួន

ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​អ្នក​ចាយ​ច្រើន​មិន​ដឹង​ខ្លួន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist