Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ការរស់នៅ​រវាង​នៅ​ក្នុង​ទីក្រុង​ ​និង​នៅ​ឯ​ខេត្ត​

១ year
1 នាទីក្នុងការអាន
62
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការរស់នៅ​រវាង​នៅ​ក្នុង​ទីក្រុង​-​និង​នៅ​ឯ​ខេត្ត​.jpg
FacebookTwitterLinkedinTelegramQR Code

​ធ្លាប់​ទេ​នៅ​សុខ​ៗ​ក៏​អង្គុយ​គិត​សញ្ជឹង​ ​រាល់ថ្ងៃ​នៅ​ទីក្រុង​យូ​រហើយ​មាន​អារម្មណ៍​ធុញថប់​ជាមួយនឹង​បរិយាកាស​ជុំវិញ​ខ្លួន​ ​ម៉ោង​៥​ល្ងាច​មិនទាន់​ចរាចរណ៍​ស្ទះ​គ្រប់ផ្លូវ​ ​ផ្សែង​បំពុល​ពាស​ពេញទីក្រុង​ ​មកពី​ធ្វើការ​ហត់នឿយ​ស្រាប់​ ​ហើយ​ត្រូវ​មក​ធុញថប់​ជាមួយនឹង​ការ​ស្ទះ​ចរាចរណ៍​ពេលល្ងាច​មួយទៀត​។​ ​ធ្លាប់​មានគំនិត​អត់​ ​ថាបើ​មានឱកាស​តើ​គួរ​រស់នៅ​ទីក្រុង​បន្ត​ទៀត​ ​ឬក៏​ផ្លាស់ប្តូរ​ទៅ​នៅ​ខេត្ត​ ​ស្រុកស្រែ​ចម្ការ​វិញ​?
​តាមពិត​ទៅ​ទីក្រុង​ ​ឬក៏​នៅ​ខេត្ត​ ​មាន​ចំណុច​ល្អ​រៀងៗខ្លួន​អាស្រ័យ​ទៅតាម​ការ​គិត​របស់​មនុស្សម្នាក់​ៗ​។​ ​ថ្ងៃនេះ​អេ​ដ​មីន​នឹង​មក​ថ្លឹងថ្លែង​ការរស់នៅ​រវាង​នៅ​ក្នុង​ទីក្រុង​ ​និង​នៅ​ឯ​ខេត្ត​។​

 ​នៅ​ទីក្រុង​៖

​នៅ​ទីក្រុង​

-បើកភ្នែក​មក​រៀបចំ​ខ្លួន​ទៅ​ធ្វើការ​ ​ប្រសិនបើ​ងើប​ ​រាង​លឿន​ ​ចរាចរណ៍​មិនសូវ​មមាញឹក​ ​អាច​ទៅដល់​កន្លែងធ្វើការ​មុនម៉ោង​ ​ឬក៏​ទាន់​ម៉ោង​។​ ​ប៉ុន្តែ​ប្រសិនបើ​ភ្ញាក់​យឺត​វិញ​ ​ផ្លូវ​ស្ទះ​មាន​អារម្មណ៍​មិន​ល្អ​រឿង​ស្ទះផ្លូវ​ហើយ​ ​ទៅ​ធ្វើការ​យឺត​ទៀត​។​ ​បើ​និយាយ​ពី​អាហារ​ពេលព្រឹក​ ​មាន​មួយ​ម៉ឺន​ឡើង​បាន​គ្រប់​ថ្លៃ​កាហ្វេ​ ​និង​បាយពេលព្រឹក​។​ ​និយាយ​ពី​ម៉ោង​ចេញ​ធ្វើការ​ពេលល្ងាច​វិញ​ ​ប្រសិនបើ​រស់នៅ​ម្តុំ​ច្បារអំពៅ​ ​ចេញពី​ធ្វើការ​ម៉ោង​៥​ល្ងាច​ទម្រាំ​ដល់​ផ្ទះ​អាច​ដល់ម៉ោង​៧​យប់​អី​។​ ​ស្ទះ​ចរាចរណ៍​មធ្យម​ ​ងំ​ផ្សែង​ឡាន​ម៉ូតូ​រុំ​ជុំវិញ​ខ្លួន​ជិត​ ​ជិះ​មក​តាមផ្លូវ​ស្រូប​សុទ្ធតែ​ខ្យល់​ពុល​ ​អារម្មណ៍​ធុញថប់​រាល់​ល្ងាច​។​ ​សម្រាប់​អ្នកមួយ​ចំនួន​ប្រហែលជា​មិនសូវ​ជា​ចូលចិត្ត​បរិយាកាស​បែប​នេះ​ ​ពោល​គឺ​ការ​រំខាន​ដោយ​ការ​បំពុល​សំ​លេង​។​ ​បើ​និយាយ​ពី​ចំណូល​ចំណាយ​អាច​នឹង​មាន​ច្រើន​ ​ថ្លៃ​សាំង​ផង​ ​ហើយ​ទំនិញ​នានា​ក៏មាន​តម្លៃ​ថ្លៃ​។​

– ​ស្តាប់​មក​អាច​ថា​នៅ​ទីក្រុង​គួរឲ្យ​ធុញទ្រាន់​ ​មិនគួរ​ឲ្យ​ចង់​រស់នៅ​ ​ប៉ុន្តែ​បើ​គិតទៅ​លើ​ចំណុច​ល្អ​ក៏​រាង​ច្រើន​ដែរ​។​ ​ឱកាស​ការងារ​នៅ​ទីក្រុង​គឺ​មាន​ច្រើន​ ​ឲ្យតែ​អ្នកមាន​សមត្ថភាព​អ្នក​នឹង​ទទួល​បានការ​ងារ​ដែល​មាន​ប្រាក់ខែ​សមរម្យ​។​ ​ចំណុចវិជ្ជមាន​របស់​ទីក្រុង​មួយទៀត​នោះ​គឺ​ វិ​ស​័​យ​អប់រំ​ ​អាច​ថា​នៅ​ទីក្រុង​មាន​សាលារៀន​គ្រប់​ទីកន្លែង​ ​មាន​ទាំង​សាលា​រដ្ឋ​ ​និង​សាលា​ឯកជន​។​ ​ការសិក្សា​ក៏​លែង​ជា​បញ្ហា​ចោទ​នៅពេលដែល​យើង​រស់នៅ​ក្នុង​ទីក្រុង​។​ ​ចំណែក​ឯ​ការធ្វើដំណើរ​ទៅណាមកណា​មាន​ភាព​ងាយស្រួល​។​ ​បើ​និយាយ​ពី​មធ្យោបាយ​ធ្វើដំណើរ​ ​គឺ​មិនខ្វះទេ​ ​អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​រថយន្តក្រុង​សាធារណៈ​សម្រាប់​ឲ្យ​ធ្វើដំណើរ​នៅ​ក្នុង​ក្រុងភ្នំពេញ​។​ ​កន្លែង​សម្រាប់​កំសាន្ត​ក៏មាន​ច្រើន​ ​មាន​ស្ទើរ​គ្រប់កន្លែង​ ​ទាំងយប់​ទាំង​ថ្ងៃ​មិនដែល​ឲ្យ​ស្ងាត់​ទីក្រុង​។​


​នៅ​ខេត្ត​៖​

​នៅ​ខេត្ត​

-ការ​នៅ​ខេត្ត​ក៏​ជា​រឿង​ល្អ​ ​ប៉ុន្តែ​អ្នក​ត្រូវ​គិត​លើ​ចំណុច​មួយ​ចំនួន​ដូចជា​ ​ឱកាស​ការងារ​ពុំសូវ​មាន​ច្រើន​ដូច​នៅ​ទីក្រុង​។​ ​ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​មក​នៅ​ខេត្ត​ ​អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ថា​នៅ​ឯ​ខេត្ត​មានការងារ​សម្រាប់​អ្នកធ្វើ​។​ ​បើ​និយាយ​ពី​ផ្សារ​វិញ​ ​ទាល់តែ​មក​ទីប្រជុំជន​បាន​មាន​ ​ពេលខ្លះ​ឆ្ងាយ​ពី​កន្លែង​ដែល​យើង​រស់នៅ​ ​ទម្រាំតែ​មកដល់​ចំណាយ​ពេល​អស់​មួយថ្ងៃ​ពេញ​។​ ​បើសិនជា​អ្នក​សម្រេច​ចិត្ត​មក​ស្រុកស្រែ​ចម្ការ​ ​តំបន់​ខ្លះ​អាច​នឹង​ពុំ​មាន​ទឹក​ស្អាត​ ​និង​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ ​បើ​មាន​ក៏​ជា​របស់​ឯកជន​ដែល​អាច​មាន​តម្លៃ​ថ្លៃ​អាស្រ័យ​តាម​ស្រុក​តំបន់​ដែល​យើង​រស់នៅ​។​ ​បើ​និយាយ​ពី​រឿង​អ៉ី​ន​ធឺ​ណេ​ត​ ​ក៏​អាច​ជា​បញ្ហា​ចោទ​ ​ព្រោះថា​ពេលខ្លះ​កន្លែង​ដែល​យើង​រស់នៅ​ពុំទាន់​មាន​សេវា​គ្រប់គ្រាន់​ ​បើសិនជា​រៀន​អន​ឡា​ញ​អាច​នឹង​មាន​ភាព​រអាក់រអួល​។​

-​អាច​ថា​អាន​ចំណុច​ខាងលើ​មាន​ចំណុច​អវិជ្ជមាន​ច្រើន​ ​ប៉ុន្តែ​បើ​យើង​ក្រ​លេ​ក​ទៅ​មើល​ចំណុចវិជ្ជមាន​ក៏​អាចឲ្យ​អ្នក​យកទៅ​ពិចារណា​បាន​។​ ​នៅ​ទីក្រុង​យូ​រហើយ​ ​មាន​អារម្មណ៍​ថា​ធុញថប់​ជាមួយ​ជីវិត​ ​គ្មាន​ឯកជន​ភាព​និង​សំ​លេង​រំខាន​ ​អីចឹង​ហើយ​ការដែល​ផ្លាស់ប្តូរ​មក​រស់នៅ​ឯ​ខេត្ត​អាច​ជា​រឿង​ល្អ​។​ ​មក​នៅ​ខេត្ត​ ​បើ​នៅ​តំបន់​ស្រុកស្រែ​ចម្ការ​ ​ភ្ញាក់​ឡើង​អ្នក​នឹង​លឺ​តែ​ស​ម្លេ​ង​មាន់រងាវ​ ​ដោយ​ពុំ​មាន​សំ​លេង​រំខាន​ផ្សេង​ពី​នេះ​។​ ​អ្នក​នៅ​ស្រុកស្រែ​ចម្ការ​មាន​ទម្លាប់​មួយ​នោះ​គឺ​ ​ការ​ក្រោក​ពីព្រលឹម​ដើម្បី​ធ្វើការងារ​រៀងៗខ្លួន​របស់​ពួកគេ​។​ ​អ្នក​អាច​បណ្តុះ​ទម្លាប់​មួយ​នេះ​ដោយ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ការ​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រលឹម​ ​យើង​នឹង​មាន​អារម្មណ៍​ថា​យើង​មាន​ពេលវេលា​ច្រើន​។​ ​ម្យ៉ាងទៀត​អ្នក​ក៏​មិនបាច់​ភ័យ​ការ​ស្ទះផ្លូវ​ ​ឬក៏​ផ្សែង​ពុល​នោះ​ឡើយ​ ​អារម្មណ៍​ក៏​ស្រស់​ថ្លា​ទៅតាម​នឹង​ដែរ​។​ ​ទម្លាប់​ដ៏​ល្អ​របស់​អ្នក​នៅ​តាម​ស្រុកស្រែ​ចម្ការ​នោះ​គឺ​ ​វប្បធម៌​ចែករំលែក​ ​និង​ជួយគ្នា​ក្នុង​គ្រា​លំបាក​។​ ​ការ​ចំណាយ​ក៏​អា​ចចុះ​ ​ព្រោះ​បន្លែ​សាច់​អី​គឺ​សុទ្ធតែ​ដាំ​ ​និង​ចិញ្ចឹម​ដោយខ្លួនឯង​ ​ហើយ​មិនបាច់​ភ័យខ្លាច​រឿង​គេ​ដាក់​គីមី​នោះ​ឡើយ​។​ ​និយាយរួម​ ​ការដែល​មក​នៅ​ស្រុកស្រែ​ចម្ការ​អាច​នឹង​ជួយ​ផ្លូវចិត្ត​របស់​អ្នក​អេា​យ​អារម្មណ៍​ស្ងប់​ល្អ​។​

​ដូច​អាន​ពី​ខាងលើ​ហើយ​ថា​រស់នៅ​ទីក្រុង​និង​ខេត្ត​គឺ​មាន​ចំណុច​ល្អ​រៀងៗខ្លួន​ ​ដែល​ចំណុចវិជ្ជមាន​និង​អវិជ្ជមាន​គឺ​ដើរ​ទន្ទឹមគ្នា​។​ ​ដូច្នេះ​ហើយ​យើង​អាច​ធ្វើការ​សម្រេច​ដោយខ្លួនឯង​ ​ដោយ​ថ្លឹងថ្លែង​មើលទៅ​តាមការគួរ​។​ ​ចាំ​ ​comment​ ​ប្រាប់​អេ​ដ​មីន​ផង​ថា​តើ​អ្នក​ទាំងអស់គ្នា​ចង់​រស់នៅ​ទីក្រុង​ឬក៏​នៅ​ខេត្ត​។​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​នៅ​ខេត្ត​​នៅ​ទីក្រុង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ការកំណត់ភាព​ជោគជ័យ​របស់-Millennials

ការកំណត់ភាព​ជោគជ័យ​របស់ Millennials

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist