Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ខ្ចីបំណុល​ដើម្បី​ដោះ​បំណុល​ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ឬទេ?

Hong Sovannary ដោយ Hong Sovannary
2 years មុន
ប្រភេទ ហិរញ្ញវត្ថុ
ខ្ចីបំណុលដើម្បីដោះបំណុលជារឿងត្រឹមត្រូវដែរឬទេ?
222
ទស្សនា

​ការ​ជាប់​បំណុល​មិនមែន​ជា​រឿង​អាក្រក់​ទាំងអស់​នោះ​ទេ​ ​ព្រោះ​បើ​តាម​ទស្សន​:​របស់​អ្នកឯកទេស​ហិរញ្ញវត្ថុ​ ​ការខ្ចី​បុល​ដើម្បី​ទៅ​បង្កើត​លុយ​គឺ​វា​ជា​រឿង​ប្រសើរ​ ​តួយ៉ាងដូចជា​ក​ម្ចី​ប្រាក់​ដើម្បី​ទៅ​បើក​អាជីវកម្ម​ ​ឬ​ជា​ទុន​ដើម​សម្រាប់​រកស៊ី​ជាដើម​។​ ​ក​ម្ចី ​ឬ​ខ្ចី​បំណុល​ ​គឺ​សំដៅ​ទៅលើ​ការខ្ចី​បុល​ពី​ធនាគារ​ ​ពី​អ្នក​ចង​ការប្រាក់​ ​ឬ​ពី​នរណា​ម្នាក់​ ​ដោយ​កូនបំណុល​តម្រូវ​ឱ្យ​សង​ត្រឡប់​នូវ​ការប្រាក់​ ​និង​ប្រាក់ដើម​ទៅ​ម្ចាស់បំណុល​វិញ​តាមពេលវេលា​កំណត់​ណាមួយ​។​

ខ្ចីបំណុលដើម្បីដោះបំណុលជារឿងត្រឹមត្រូវដែរឬទេ?

​ដំណោះស្រាយ​ខ្ចី​បំណុល​ដើម្បី​ដោះ​បំណុល​ ​កើតឡើង​នៅពេលដែល​កូនបំណុល​មាន​បំណុល​មួយ​រួចហើយ​ ​ប៉ុន្តែ​ពុំអាច​មានលទ្ធភាព​បង់​ការប្រាក់​ ​និង​ប្រាក់ដើម​ត្រឡប់ទៅ​ម្ចាស់បំណុល​ទាន់ពេល​វេលា​ ​ដូចនេះ​កូនបំណុល​ត្រូវ​បង្ខំចិត្ត​យក​ក​ម្ចី​មួយផ្សេងទៀត​ ​ដើម្បី​ទៅ​ដោះស្រាយ​សិន​។​ ​ដូចនេះ​ ​ចំណុច​ដែល​អ្នក​គួរ​ពិចារណា​មុននឹង​សម្រេច​ចិត្ត​ដើម្បី​ខ្ចី​បំណុល​នោះ​គឺ​ ​អត្រា​ការប្រាក់​ ​និង​បំណុល​ល្អ​ ​ឬ​អាក្រក់​។​

​ឧទាហរណ៍​ថា​ ​អ្នក​កំពុង​ជាប់​បំណុល​ចាស់​ ​ដែល​មាន​ប្រាក់ដើម​ $10,000 ​ជាមួយ​អត្រា​ការប្រាក់​ 15%​ក្នុង​មួយ​ឆ្នាំ​ ​និង​ត្រូវ​បង់​ទាំង​ការប្រាក់​និង​ប្រាក់ដើម​ត្រឡប់ទៅវិញ​ចំនួន​ $300 ​ក្នុង​មួយ​ខែ​។​ ​ដូចនេះ​ ​អ្នក​ត្រូវ​ចំណាយ​ពេល​ចំនួន​ ​៤​៣​ខែ​ដើម្បី​បង់​ផ្តាច់​ ​ប៉ុន្តែ​បើសិនជា​អ្នក​កំពុង​ជាប់​គាំង​ថវិកា​ក្នុង​ការ​បង់​ក្នុង​ខែ​ទី​៣​០​ ​ដែល​មាន​ចំនួន​បំណុល​នៅសល់​គឺជា​ង​ $6,000​។​
​អញ្ចឹង​មកដល់​ចំណុច​នេះ​ ​រឿង​ពី​រយ៉ា​ង​ដែល​អ្នក​ត្រូវ​សិក្សា​នោះ​គឺ​ផល​កំហាត​ ​និង​ផល​ចំណេញ​ពី​អត្រា​ការប្រាក់​៖​

​១​. ​ប្រសិនបើ​អ្នក​បង់​ប្រាក់​ដោយ​គិត​លើ​អត្រា​ការប្រាក់​ប្រចាំខែ​ ​អ្នក​ទៅ​យក​បំណុល​ថ្មី​មក​សង​ផ្ដាច់​ ​តើ​អត្រា​ប្រាក់​អ្នក​ពិតជា​ទាប​ ​ហើយ​ទទួល​បានផល​ចំណេញ​មែនដែរ​ឬទេ​?

​២​. ​ឬ​ប្រសិនបើ​ធនាគារ​អ្នក​បាន​បូកសរុប​ថ្លៃ​សង​ក្នុងរយៈ​មួយ​កំណត់​អស់ទៅហើយ​ ​នោះ​បានន័យ​ថា​ ​ទោះបី​អ្នក​បង់​ផ្ដាច់​ ​ឬ​បង់​តាមធម្មតា​ក៏​ពុំ​មាន​ចំណេញ​អត្រា​ការប្រាក់​អ្វី​នោះ​ឡើយ​។​ ​ជាង​នេះ​ទៅទៀត​ ​ប្រសិនបើ​ ​អ្នក​ទៅ​យក​ក​ម្ចី​ធនាគារ​ផ្សេង​ដែល​មាន​អត្រា​ការប្រាក់​ទាប​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​ពុំបាន​ជួយ​សម្រួល​នោះ​ទេ​ ​តែ​ជា​ការ​ថែម​បន្ទុក​បំណុល​ថ្មី​ ​ជាមួយ​អត្រា​ការប្រាក់​ថ្មី​បន្ថែម​ទៀត​។​

​អ៊ីចឹង​! ​អ្វី​ដែល​ត្រូវ​សិក្សា​បន្ទាប់​នោះ​គឺ​ ​អត្រា​ការប្រាក់​បង់​ប្រាក់​យឺតយ៉ាវ​វិញ​ម្ដង​ (​Late​ ​Payment​) ​ថា​តើ​អ្នក​គួរ​សម្រេច​ចិត្ត​យក​ក​ម្ចី​មួយផ្សេងទៀត​ ​ឬ​សម្រេច​ចិត្ត​ព​ន្យា​ពេល​បង់​ការប្រាក់​សិន​?

​យើង​ឃើញ​ថា​ ​ការ​ដោះស្រាយ​តាមវិធី​នេះ​មាន​ចំណុច​ល្អ​ត្រង់ថា​ ​អ្នក​អាច​គ្រប់គ្រង​បំណុល​បាន​ល្អ​ ​និង​មិន​ធ្វើឲ្យ​ម្ចាស់បំណុល​បាត់បង់​ទំនុក​ចិត្ត​ ​ព្រមទាំង​រីករាយ​នឹង​ការ​ឲ្យខ្ចី​នៅ​ថ្ងៃមុខ​ ​ដែលគេ​ហៅថា​ការ​រក្សា​បាន​នូវ​ប្រវត្តិ​ឥណទាន​ល្អ​ (​Good​ ​Credit Rating​) ​នោះ​ឯង​ ​៕

ចុចទីនេះស្វែងយល់បន្ថែមពី: វីធីដោះ​បំណុល​​ច្រើន​

ពាក្យទាក់ទង: ខ្ចីបំណុលដោះបំណុល

អត្ថបទទាក់ទង

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
អត្ថបទបន្ទាប់
Parent Company និង Holding Company

Parent Company និង Holding Company

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Hong Sovannary
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Hong Sovannary
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Hong Sovannary
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Hong Sovannary
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Hong Sovannary
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។