Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

សន្សំលុយ​ទុកយូរមិនមែនជាជម្រើសឆ្លាតវៃ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
114
ទស្សនា
FacebookTwitterLinkedinTelegramQR Code
សន្សំលុយ​ទុកយូរមិនមែនជាជម្រើសឆ្លាតវៃ
FacebookTwitterLinkedinTelegramQR Code

​អ្នក​ទាំងអស់គ្នា​មាន​ដឹង​អត់​ ​មិនមែន​ឲ្យតែ​យក​ប្រាក់​ទៅ​ដាក់​សន្សំ​នៅ​ធនាគារ​ ​ឬក៏​សន្សំទុក​ខ្លួនឯង​ ​គឺ​សុទ្ធតែ​ល្អ​និង​ចំណេញ​រហូត​នោះ​ទេ​។​ ​អត្រា​ការប្រាក់​ពី​ដាក់លុយ​ក្នុង​កុង​ធនាគារ​មាន​ពិត​ ​ប៉ុន្តែ​ការប្រាក់​នេះ​នឹង​ត្រូវ​ខាតបង់​ដោយសារ​អតិផរណា​។​ ​សំណួរ​ចង់​សួរ​ថា​ ​បើ​ខាត​ ​តើ​ខាត​ដោយ​របៀបណា​?

​ដូចដែល​យើង​បាន​ពិភាក្សា​ត្រួសៗ​នៅ​ក្នុង​អត្ថបទ​មុន​អំពី​អតិផរណា​អ៊ីចឹង​ ​អតិផរណា​សំដៅ​ដល់​បាតុភូត​ដែល​តម្លៃ​រូបិយប័ណ្ណ​ចុះថោក​ ​និង​ទំនិញ​ឡើងថ្លៃ​។​ ​ចំណែក​ឯ​ ​ការ​សន្សំប្រាក់​វិញ​ ​អ្នក​អាច​សន្សំទុក​នៅនឹង​ខ្លួន​ផ្ទាល់​ ​ដាក់​ក្នុង​កូនជ្រូក​ ​ឬ​បង្កើត​គណនី​សន្សំ​នៅ​ឯ​ធនាគារ​ដែល​អាច​ផ្តល់​នូវ​ការប្រាក់​តិច​ឬ​ច្រើន​ ​អាស្រ័យ​ទៅតាម​ប្រភេទ​គណនី​ ​ថិរវេលា​ផ្ញើ​ ​និង​ធនាគារ​ផ្សេងគ្នា​។​

សន្សំលុយ​ទុកយូរមិនមែនជាជម្រើសឆ្លាតវៃ

​នៅ​ពេល​យើង​ដាក់​ប្រាក់សន្សំ​នៅ​ធនាគារ​ក្នុងពេលកំណត់​មួយ​ ​យើង​តែង​រំពឹង​ថា​នឹងបាន​ប្រាក់​មកវិញ​ ​គួបផ្សំ​ជាមួយនឹង​ការប្រាក់​ដែល​ទទួល​បាន​ពី​ធនាគារ​។​ ​ឧទាហរណ៍​ថា​ ​អ្នក​ដាក់លុយ​ ​១​០​លាន​រៀល​សន្សំ​នៅ​ធនាគារ​ក្នុង​គណនី​បញ្ញើ​មានកាល​កំណត់​រយៈពេល​១​ឆ្នាំ​ ​ដែល​មាន​អត្រា​ការប្រាក់​ ​៣​% ​ដើម្បី​ទិញ​ម៉ូតូ​១​គ្រឿង​នា​ឆ្នាំក្រោយ​។​ ​១​ឆ្នាំក្រោយ​មក​ ​អ្នក​នឹង​ទទួល​បាន​ការប្រាក់​ពី​គណនី​សន្សំ​នេះ​ ​៣​០​ម៉ឺន​រៀល​ (​មិនទាន់​ដក​ពន្ធ​កាត់​ទុក​)​។​ ​

បានន័យ​ថា​ ​ក្នុងរយៈពេល​១​ឆ្នាំ​ ​លុយ​សន្សំ​របស់​អ្នក​កើន​ពី​ ​១​០​លាន​រៀល​ ​មក​ ​១​០​លាន​ ​៣​សែន​រៀល​។​ ​ប៉ុន្តែ​ដោយសារ​អតិផរណា​បាន​កើន​ឡើង​ដល់​ ​៣​.​៥​០​% ​នា​ឆ្នាំ​ថ្មី​នេះ​ ​នោះ​ទាល់តែ​អ្នកមាន​លុយ​ ​១​០​លាន​ ​៣​៥​ម៉ឺន​រៀល​ (​ឬ​៥​ ​ម៉ឺន​រៀល​បន្ថែម​) ​ទើប​អ្នក​អាច​ទិញ​ម៉ូតូ​ដែល​អ្នក​ចង់​ទិញ​ពី​ឆ្នាំមុន​បាន​។​

​មានន័យ​ថា​អតិផរណា​ ​បន្ទាប​តម្លៃ​លុយ​ដែល​យើង​បាន​សន្សំ​កន្លងមក​នេះ​។​ ​តួយ៉ាង​ ​កាលពី​វិបត្តិសេដ្ឋកិច្ច​សកល​ឆ្នាំ​ ​២​០​០​៨​ ​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​នីមួយៗ​ទូទាំង​ពិភពលោក​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ​។​ ​អ្នក​ដែល​សន្សំប្រាក់​ជួប​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដោយ​តម្លៃ​លុយ​របស់​ពួកគេ​ចុះថោក​ខ្លាំង​ ​ដោយសារ​កំណើន​អតិផរណា​ដែល​បណ្តាលមកពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។​

​ជាក់ស្ដែង​ ​ប្រសិនបើ​អ្នក​ដាក់​ប្រាក់សន្សំ​ក្នុងរយៈពេល​ខ្លី​ឬ​ដាក់​នៅ​ធនាគារ​ក្នុង​គោលបំណង​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​ឬ​នា​ពេល​ឆាប់ៗ​ខាងមុខ​ទេ​ (​មិន​លើស​ពី​១​ឆ្នាំ​) ​អតិផរណា​ពុំគួរ​ចោទ​ជា​បញ្ហា​សម្រាប់​លុយ​សន្សំ​របស់​អ្នកនោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​អ្នក​ដាក់លុយ​សន្សំទុក​ចោល​ក្នុងរយៈពេល​យូរ​ (​លើស​ពី​១​ឆ្នាំ​ឡើង​ទៅ​ ​រហូតដល់​ ​៣​ឆ្នាំ​ ​៥​ឆ្នាំ​ ​១​០​ឆ្នាំ​) ​នោះ​វា​ទើប​ជា​បញ្ហា​ចោទ​ព្រោះ​តម្លៃ​លុយ​របស់​អ្នក​នឹង​ធ្លាក់ចុះ​ ​ឬ​មិន​កើន​ចំណេញ​អីសោះ​ ​ដោយសារតែ​កំណើន​នៃ​អតិផរណា​។​

ហេតុនេះ​ហើយ​ ​ដើម្បី​អាច​ទប់ទល់​​​នឹង​អតិផរណា​ ​អ្នក​គួរ​យក​លុយ​សន្សំ​របស់​អ្នក​ទៅ​បង្កើត​ប្រាក់ចំណេញ​មកវិញ​ឱ្យ​បាន​ច្រើនជាង​ការប្រាក់​ដែល​អាច​ទទួល​បាន​ពី​ការ​សន្សំ​នៅ​ធនាគារ​ ​និង​ច្រើនជាង​កំណើន​អតិផរណា​ ​តាមរយៈ​វិធី​ផ្សេងៗ​ដូចជា​ចូលហ៊ុន​ប្រកប​អាជីវកម្ម​ ​ឬ​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​ឬ​អ​ចន​ទ្រព្យ​ជាដើម​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: សន្សំលុយ​ទុកយូរ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

ល្បិចកេងចំណេញពីក្រុមហ៊ុន
សន្សំ ហិរញ្ញវត្ថុ
៨ ខែមុន

ល្បិចកេងចំណេញពីក្រុមហ៊ុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ
សន្សំ ហិរញ្ញវត្ថុ
៩ ខែមុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

សន្សំ
៩ ខែមុន

វិធីចំណេញ១​០​ដុល្លារ​ពី​​សេវាកម្ម​ដឹកជញ្ជូន​

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ សន្សំ
១០ ខែមុន

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

អត្ថបទបន្ទាប់
ពេលចាស់ទៅគួរ​មាន​អ្វីខ្លះក្នុងខ្លួន?

ពេលចាស់ទៅគួរ​មាន​អ្វីខ្លះក្នុងខ្លួន?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist