Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ការលេងឆ្នោត

Tola Un ដោយ Tola Un
2 years មុន
ប្រភេទ វិនិយោគ
ការលេងឆ្នោត
193
ទស្សនា

​”​យប់មិញ​យប់​សប្តិ​ឃើញ​ឆ្កែ​រត់​កាត់មុខ​ផ្ទះ​ ​ឆ្កែ​បានន័យ​ថា​លេខ​ 40 ​ថ្ងៃនេះ​ចាក់​លេង​ 40 ​សិន​” ​អ្នក​ទាំងអស់គ្នា​ ​អាច​នឹង​ធ្លាប់​ឮ​ពី​អ្នក​ដែល​ចូលចិត្ត​ចាក់​ឆ្នោត​ ​ឬ​អ្នក​អាច​ជា​កំពុង​លេង​ដោយខ្លួនឯង​ផង​ក៏​ថា​បាន​។​ ​ក្ដី​បំណង​ឈ្នះ​ឆ្នោត​ ​គឺ​អាច​នឹង​រំពឹង​ថា​ ​អាច​បង្កើន​ប្រាក់ចំណូល​បន្ថែម​ ​រំពឹង​ថា​លេង​យូរ​ៗ​ទៅ​គង់តែ​មាន​ថ្ងៃ​មានសំណាង​ ​ឬ​និយាយ​ឱ្យ​ខ្លី​បាន​ថា​ ​មានសំណាង​អាច​ក្លាយ​ជា​អ្នកមាន​ត្រឹម​ពេល​តែមួយ​យប់​។​ ​ប៉ុន្តែ​តើ​វា​ពិតជា​អាច​ផ្លាស់ប្ដូរ​ជោគវាសនា​ ​ឬ​អ្នក​អាច​នឹង​ក្លាយ​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​រាប់​លាន​ដែល​មានឱកាស​ក្លាយ​ជា​អ្នកមាន​ដោយសារ​ឆ្នោត​មែន​ឬ​?

ការលេងឆ្នោត

• ​ឱកាស​សំណាង​៖​ ​ជា​ធម្មតា​ ​ឱកាស​ដែល​អ្នក​អាច​ឈ្នះ​ឆ្នោត​មាន​មាន​ចំនួន​តិច​បំផុត​។​ ​ឧបមា​ថា​ ​អ្នកលេង​ឆ្នោត​ប្រភេទ​ 4​លេខ​ ​នោះ​ឱកាស​ដែល​អ្នក​អាច​ឈ្នះ​មានត្រឹមតែ​ 1 ​ក្នុងចំណោម​ 10,000 ​ដង​ឯណោះ​ ​ហើយ​ចំនួន​ដង​នេះ​មិនទាន់​រាប់បញ្ចូល​ពី​ពេលវេលា​ចេញឆ្នោត​ពី​ ​៤​ – ​៦​ ​ក្នុងមួយថ្ងៃ​ ​និង​ប៉ុស្តិ៍​ដែល​អ្នកលេង​ផង​។​ ​អញ្ចឹង​! ​យើង​ឃើញ​ហើយ​ថា​ ​ឱកាស​ដែល​អ្នក​អាច​ឈ្នះ​មាន​ភាគរយ​តិចតួច​បំផុត​។​

• ​លេង​ឆ្នោត​មិនមែន​ជា​ការ​វិនិយោគ​៖​ ​ឆ្នោត​មិន​ដូច​ការ​វិនិយោគ​នោះ​ទេ​ ​ព្រោះ​ប្រសិនបើ​អ្នក​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​ហា​និ​ភ័យ​នៃ​ការ​ទទួល​បាន​ប្រាក់​ត្រឡប់មកវិញ​អាច​មាន​តិច​ក៏​ពិតមែន​ ​ប៉ុន្តែ​សុំ​ចងចាំ​ថា​ ​ក៏​លុះ​ត្រា​ណា​តែ​ក្រុមហ៊ុន​នោះ​ប្រកាស​ក្ស័យធន​ដែរ​ ​ទើប​ប្រាក់​ដែល​វិនិយោគ​អាច​នឹង​បាត់បង់​ ​រីឯ​ការ​លេង​ឆ្នោត​ ​ឱកាស​ដែល​អ្នកទទួល​បាន​ប្រាក់​មកវិញ​គឺ​មាន​តិចតួច​បំផុត​ ​ធ្វើ​ឱ្យ​ការ​ខាតបង់​របស់​អ្នក​មិន​អាច​ស្រោចស្រង់​បាន​ឡើយ​។​

• ​អ្នក​បាន​បង្កើត​ទម្លាប់​លេងល្បែង​៖​ ​ឆ្នោត​គឺ​ជាល្បែង​មួយ​ប្រភេទ​ក្នុងចំណោម​ល្បែង​ផ្សេងៗ​ដទៃទៀត​។​ ​ជា​ធម្មតា​ ​ចំណុច​ចាប់ផ្ដើម​ល្បែង​គឺ​ផ្ដើម​ពី​ការ​លេង​តិចតួច​ ​ហើយ​ប្រសិនបើ​អ្នក​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​បានទេ​នោះ​ ​អ្នក​អាច​នឹង​លង់​ខ្លួន​ចំណាយ​លុយកាក់​ច្រើន​ទៅលើ​ល្បែង​ក៏​ថា​បាន​។​

• ​ខាតបង់​ពេលវេលា​៖​ ​អ្នក​អាច​នឹង​មិន​ដឹង​ទេ​ថា​អ្នក​បាន​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​វា​ ​ចាប់តាំង​ពី​ការ​ចំណាយ​ពេល​គិត​មុន​ចាក់​ ​តាមដាន​ព័ត៌មាន​ចេញឆ្នោត​ ​ការ​ខកចិត្ត​ ​និង​ព្យាយាម​រក​វិធី​ដើម្បី​លេងឈ្នះ​ជាដើម​។​ ​មែនទែន​ទៅ​ ​អ្នក​អាច​បង្វែរ​ពេលវេលា​របស់​អ្នក​ទាំងនោះ​ ​មក​សិក្សា​ពី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ការ​វិនិយោគ​ ​ឬ​គិតគូរ​រឿង​លុយកាក់​ក្នុង​គ្រួសារ​។​


​តាមពិត​ទៅ​ ​បើ​អ្នក​ចង់​បង្កើន​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ ​ឬ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​មែន​នោះ​ ​អ្នក​អាច​ងាក​មករ​ក​ការងារ​ក្រៅ​ម៉ោង​ ​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​ប័ណ្ណ​បំណុល​ ​ឬ​វិ​ស​័​យ​អចល​ន​ទ្រព្យ​ ​បង្កើត​គណនី​សន្សំ​ដើម្បី​យកការប្រាក់​ ​ឬ​សន្សំ​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​គៅ​ល​បំណង​ណាមួយ​ក៏បាន​។​

​អត្ថបទ​នេះ​គ្រាន់តែ​សារ​ក្រើន​រំលឹក​ពី​ការចាយវាយ​លុយកាក់​ ​ចៀសវាង​លង់​ខ្លួន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក​តែប៉ុណ្ណោះ​៕

ពាក្យទាក់ទង: លេងឆ្នោត

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
កំហុស​គួរ​ចៀស​វាង​ពេល​ចូល​អាយុ ២០​ឆ្នាំ

កំហុស​គួរ​ចៀស​វាង​ពេល​ចូល​អាយុ ២០​ឆ្នាំ

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។