Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

១០ ខែមុន
1 នាទីក្នុងការអាន
33
ទស្សនា
FacebookTwitterLinkedinTelegramQR Code
https://www.youtube.com/watch?v=BiEGqRZZLrU
FacebookTwitterLinkedinTelegramQR Code

​ ​អ្នក​ទាំងអស់គ្នា​ច្បាស់ជា​បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​ធ្លាក់​ថ្លៃ​របស់​កាក់​គ្រីប​តូ ​Luna​ ​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​វិ​ស័​យ​ជួញ​ដូរ​កាក់​គ្រីប​តូ​។​ ​ដោយសារ​កាក់​គ្រីប​តូ ​Luna​ ​មិនមែន​ធ្លាក់​ត្រឹម​ ​១​% ​ឬ​ ​១​០​% ​អី​ទេ​ ​គឺ​ធ្លាក់​ថ្លៃ​រហូតដល់​១​០​០​%​។​
​អ៊ីចឹង​ ​យើង​មក​ដឹង​ត្រួសៗ​ពី​ការ​ធា្លក់​ចុះ​ជា​គំហុក​របស់​កាក់​គ្រីប​តូ ​Luna​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​កន្លងមក​នេះ​ទាំងអស់គ្នា​។​

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

​គិត​ត្រឹម​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​តម្លៃ​របស់​កាក់​គ្រីប​តូ ​Luna​ ​បាន​ធ្លាក់​ដល់​ ​០​.​០​០​០​០​១​៩​០​ដុល្លារ​ក្នុង​មួយ​កាក់​។​ ​កាក់​គ្រីប​តូ ​Luna​ (​T​err​a​ ​Luna​) ​និង​ ​T​err​a​US​D​ ​គឺជា​ប្រភេទ​មួយ​នៃ​កាក់​ស្ថិរភាព​ (​Stable​coin​) ​ដែល​ប្រើប្រាស់​ក្បួន​គ​ណិ​ត​វិទ្យា​ស្នុ​គ​ស្មាញ​ ​ដើម្បី​រក្សា​នូវ​ក​ម្រិ​ត​តម្លៃ​ស្មើនឹង​១​ដុល្លារ​។​ ​ដូចនេះ​តម្លៃ​របស់​ពួកគេ​មាន​ស្ថិរភាព​ខុស​ពី​តម្លៃ​កាក់​គ្រី​ក​តូ​ផ្សេងទៀត​ដូចជា​ ​Bit​coin​ ​ឬ​ ​Ether​e​u​m​ ​ដែល​ងាយ​នឹង​កើន​ឡើង​ ​ឬ​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស​។​ ​គុណសម្បត្តិ​នេះ​ហើយ​ទើប​គេ​ចូលចិត្ត​វិនិយោគ​ជាមួយ​កាក់​គ្រីប​តូ ​Luna​ ​និង​ ​T​err​a​US​D​ ​ព្រោះ​វា​មាន​ហា​និ​ភ័យ​ទាប​។​

​កាក់​គ្រីប​តូ ​Luna​ ​អាច​ដំណើរការ​បាន​ដោយសារតែ​ ​T​err​a​US​D​ ​ជា​រូបិយប័ណ្ណ​ធានា​របស់​ខ្លួន​។​ ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ការ​វិនិយោគ​កាន់តែ​ខ្លាំង​ ​T​err​a​US​D​ ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ ​Block​chain​ ​មួយទៀត​មានឈ្មោះ​ថា​ ​An​c​h​or ​Protocol​ ​ដែល​មាន​តួនាទី​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ ​ផ្តល់​ការប្រាក់​ដល់​អ្នក​សន្សំ​ ​និង​គិត​ការប្រាក់​ពី​ក​ម្ចី​របស់​កាក់​គ្រីប​តូ​ប្រភេទ​កាក់​ស្ថិរភាព​ដល់​អ្នក​វិនិយោគ​។​ ​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ការប្រាក់​ពី​ ​២​០​% ​មក​ ​១​៥​% ​ដែល​ឲ្យទៅ​អ្នក​សន្សំ​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ភាគច្រើន​បាន​ដក​កាក់​សន្សំ​ពី​ ​T​err​a​US​D​ ​ផ្លាស់ប្តូរ​ទៅជា​ ​Luna​ ​វិញ​។​ ​កត្តា​នេះ​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​របស់​ ​Luna​ ​កើន​ឡើង​យ៉ាង​ខ្លាំង​ ​និង​មិន​អាច​​​រក្សា​យន្ត​ការ​តុល្យភាព​តម្លៃ​រវាង​ ​T​err​a​US​D​ ​និង​ ​Luna​ ​ធ្វើឲ្យ​កាក់​គ្រីប​តូ​ទាំងពីរ​នេះ​ជួប​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​។​

ការ​ធ្លាក់ចុះ​របស់​ ​Luna​ ​បាន​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពិភព​គ្រីប​តូ ​ព្រោះ​វា​សិ្ថ​ត​នៅ​ក្នុង​ប្រភេទ​កាក់​គ្រីប​តូ ​ដែល​មាន​ស្ថិរភាព​តម្លៃ​ ​និង​ហា​និ​ភ័យ​ទាប​ ​បើ​ប្រៀបធៀប​ជាមួយនឹង​កាក់​គ្រីប​តូ​ដទៃទៀត​ដូចជា​ B​T​C ​ឬ​ ​E​T​H​។​ ​ម្យ៉ាង​វិញទៀត​ ​ដោយសារតែ​ ​Luna​ ​ក៏​ជា​កាក់​គ្រីប​តូ​ដែល​ស្ថិត​ក្នុង​ការ​ជួញ​ដូរ​ច្រើនជាង​គេ​ទាំង​១​០​ក្នុង​ឆ្នាំ​២​០​២​២​។​ ​ដូច្នេះ​ ​ការ​ខាតបង់​មួយ​នេះ​ពិតជា​មិនធម្មតា​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​។​

​នៅ​ពេល​បញ្ហា​នេះ​កើតឡើង​ ​អ្នកទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺ​អ្នក​កាន់​កាក់​គ្រីប​តូ ​Luna​ ​ព្រោះ​តម្លៃ​របស់​វា​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ពី​ប្រហែល​៨​០​ដុល្លារ​ក្នុង​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​ ​សល់​ត្រឹមតែ​ ​០​.​១​៤​ដុល្លារ​ក្នុង​ថ្ងៃ​ ​ទី​១​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​។​ ​ក្នុងរយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​បាន​ធ្វើឲ្យ​ពួកគេ​ខាតបង់​ប្រាក់​យ៉ាង​ច្រើន​ ​ព្រោះ​អ្នក​កាន់​កាក់​គ្រីប​តូ​ភាគច្រើន​សន្សំ​ដើម្បី​ទទួល​បាន​ការប្រាក់​ពី​ ​An​c​h​or ​Protocol​ ​។​ ​ចំណែក​អ្នក​ជួញ​ដូរ​វិញ​ក៏​ជួបនឹង​បញ្ហា​ដូចគ្នា​ដែរ​ ​ព្រោះ​តម្លៃ​របស់​ ​Luna​ ​ធ្លាក់ចុះ​លឿន​ពេក​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ជាហេតុ​ធ្វើឲ្យ​ថ្លៃ​លក់​ចេញ​ថោក​ជាង​ថ្លៃ​ទិញ​ចូល​។​ ​គ្រោះ​មន្ត​រាយ​មួយ​នេះ​ក៏​មិន​ត្រឹមតែ​ប៉ះពាល់​ត្រឹម​ ​Luna​ ​ប៉ុណ្ណោះ​ទេ​ ​វាក​៏​ប៉ះពាល់​ដល់​កាក់​គ្រីប​តូ​ដទៃទៀត​ដែរ​ ​ដូចជា​ ​Bit​coin​ ​បាន​ខាតបង់​អស់​ ​២​០​% ​និង​ ​Coin​base​ ​បាន​ខាតបង់​អស់​ ​២​៦​% ​ក្នុងរយៈពេល​តែ​ប្រមាណ​៥​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ​ ​ដែល​នេះ​គឺជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​មួយ​ក្នុង​ពិភព​ជួញ​ដូរ​កាក់​គ្រីប​តូ​កន្លងមក​។​

​ដូចដែល​យើង​បានឃើញ​ពី​បញ្ហា​ទាក់ទង​នឹង​កាក់​គ្រីប​តូ ​Luna​ ​បើ​អ្នក​ចង់​វិនិយោគ​លើ​កាក់​គ្រីប​តូ ​អ្នក​គួរតែ​ពិចារណា​ឲ្យបាន​ច្បាស់លាស់​ ​ឈ្វេងយល់​ពី​ការ​គ្រប់គ្រង​ហា​និ​ភ័យ​ ​ដំណើរការ​របស់​វា​ ​និង​កំណត់​ចំនួន​ប្រាក់​ក្នុង​ការ​វិនិយោគ​ឲ្យបាន​ត្រឹមត្រូវ​។​ ​ជាពិសេស​កុំ​ចង់​ខ្ចី​លុយ​គេ​មក​វិនិយោគ​ដោយសារ​តម្លៃ​ល្អ​ ​ព្រោះ​យើង​មិន​អាច​ដឹង​ ​ឬ​ប៉ាន់ស្មាន​ពី​ការ​ខាតបង់​ក្នុង​ទី​ផ្សារ​មួយ​នេះ​ឡើយ​៕​

ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: កាក់​គ្រីប​តូ​ទាំង​៣ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​
​ឯកសារ​យោង​៖​

​Business​ 2 ​Community​ – ​What​ ​i​s ​T​err​a​ ​Luna​? ​Why​ ​d​i​d​ ​it​ ​Crash​ 99.9%?
​Buzz​feed​ ​News​ – ​Why​ ​Crypt​o ​Crater​e​d​: 5 ​Thing​s ​Y​ou ​Need​ ​To​ ​Know​
S​t​at​i​s​t​a​ – ​Price​ o​f​ 1,000 ​T​err​a​ (​LUNA​) ​per day​ ​from​ ​May​ 2019 ​to​ ​May​ 19, 2022
​E​L​ ​P​A​I​S – ​Luna​ ​crypt​o ​crash​ ​wipe​s ​out​ ​savings​ o​f​ ​thousand​s o​f​ ​investor​s, s​parking​ ​fear​s ​for​ ​sector​

ពាក្យទាក់ទង: Luna
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី

ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist