Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

Kimlong Ro ដោយ Kimlong Ro
1 year មុន
ប្រភេទ ចំណូលចំណាយ, ហិរញ្ញវត្ថុ
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
1.4k
ទស្សនា

​ឋានានុក្រម​នៃ​តម្រូវ​ការ​ ​Ma​slow​ (​Ma​slow​ ​hierarchy​ o​f​ ​needs​) ​គឺជា​ទ្រឹស្តី​លើកទឹកចិត្ត​របស់​លោក​ ​A​br​a​ham​ ​Ma​slow​ ​មាន​ ​៥​ ​ក​ម្រិ​ត​ផ្សេងៗ​គ្នា​ដូចជា​ ​តម្រូវ​ការ​ផ្នែក​ស​រី​រ​វិទ្យា​(​Physiological​ ​need​) ​តម្រូវ​ការ​ផ្នែក​សុវត្ថិភាព​(​Safety​ ​needs​) ​តម្រូវ​ការ​សេចក្តី​ស្រឡាញ់​និង​ភាពជា​កម្មសិទ្ធិ​(​Be​longing​n​e​ss ​and​ ​love​ ​needs​) ​តម្រូវ​ការ​នៃ​ភាព​ពេញចិត្ត​និង​ការគោរព​ខ្លួនឯង​(​Self-esteem​ ​needs​) ​និង​តម្រូវ​ការ​នៃ​ការ​សម្រេច​បំណង​(​Self​-​actual​i​z​at​ion​)​។​

​ទ្រឹស្តី​នេះ​អាច​ប្រើប្រាស់​បាន​ច្រើន​កាលៈទេសៈ​ ​ហើយ​ប្រើប្រាស់​តាមរបៀប​ខុសគ្នា​អាស្រ័យ​លើ​អ្នក​យក​វា​ទៅ​អនុវត្ត​ ​គ្រាន់តែ​វា​អាស្រ័យ​ទៅលើ​របៀប​ដែលគេ​បកស្រាយ​ក្នុង​ការប្រើប្រាស់​ផ្ទាស់​ ​ដ្បិត​ថា​អត្ថន័យ​នៃ​ទ្រឹស្តី​នេះ​មាន​ភាព​ទូលំទូលាយ​ ​និង​អាច​បំបែក​ន័យ​បាន​ផ្សេងៗ​គ្នា​។​

ឋានានុក្រមនៃតម្រូវការទាំង៥របស់មនុស្សម្នាក់ៗតាមទ្រឹ​ស្តីលោក Maslow​

​នៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​ ​គេ​អាច​ប្រើប្រាស់​ទ្រឹស្តី​នេះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដូច​ខាងក្រោម​៖​

​១​. ​តម្រូវ​ការ​ផ្នែក​ស​រី​រ​វិទ្យា​(​Physiological​ ​need​)

​បើ​យោងទៅតាម​ទ្រឹស្ដី​លោក​ ​Ma​slow​ ​តម្រូវ​ការ​ផ្នែក​ស​រី​រ​វិទ្យា​ ​សំដៅ​ទៅលើ​តម្រូវ​ការចាំបាច់​របស់​មនុស្សម្នាក់​ៗ​មាន​ដូចជា​ ​ម្ហូបអាហារ​ ​កន្លែង​ស្នាក់​នៅ​ ​ការ​សម្រាក​ ​ការចាយវាយ​លើ​បញ្ហា​សុខភាព​ជាដើម​។​ ​នោះ​បានន័យ​ថា​ ​មនុស្សម្នាក់​ៗ​ត្រូវការ​លំ​ហូរ​សាច់ប្រាក់​មួយ​ស្ថេរ​ភាព​សិន​ ​ដើម្បី​ទប់ទល់​​​នឹង​ការចាយវាយ​លើ​តម្រូវ​ការចាំបាច់​ទាំងនេះ​ ​មុននឹង​មាន​តម្រូវ​ការចាយវាយ​ផ្សេងៗ​ទៀត​។​ ​ដើម្បី​ឱ្យ​ការចាយវាយ​ទទួល​បាន​ប្រសិទ្ធ​ភាព​ ​អ្នក​គួរ​បង្កើត​ជា​គម្រោង​ចាយវាយ​ប្រចាំខែ​ ​និង​តាមដាន​របាយការណ៍​ចាយវាយ​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់​។​


​២​. ​តម្រូវ​ការ​ផ្នែក​សុវត្ថិភាព​(​Safety​ ​needs​)

​បន្ទាប់ពី​អាច​គ្រប់គ្រង​លើ​តម្រូវ​ការចាំបាច់​បាន​រួចហើយ​ ​តម្រូវ​ការ​បន្ទាប់​របស់យើង​ម្នាក់ៗ​គឺ​ ​តម្រូវ​ការ​ផ្នែក​សុវត្ថិភាព​ ​មានន័យ​ថា​ ​មនុស្សម្នាក់​ត្រូវការ​ការ​គាំពារ​ផ្នែក​សុខភាព​ ​រូបរាងកាយ​ ​និង​ផ្លូវចិត្ត​ ​ក៏ដូចជា​ការ​ការពារ​ពី​ច្បាប់​ក្នុង​ប្រទេស​។​ ​ដើម្បី​សម្រេច​បាន​តម្រូវ​ការ​ផ្នែក​សុវត្ថិភាព​នេះ​ ​យើង​ម្នាក់​រមែង​គួរ​មាន​គម្រោង​ប្រាក់សន្សំ​សម្រាប់​គ្រា​មានអាសន្ន​ ​ក៏ដូចជា​ការ​ទិញ​នូវ​សេវាកម្ម​ធានា​រ៉ាប់រង​ដើម្បី​ការពារ​ពី​ហា​និ​ភ័យ​ណាមួយ​កើតឡើង​ដោយ​យើង​មិន​អាច​គ្រប់គ្រង​បាន​។​


​៣​. ​តម្រូវ​ការ​ផ្នែក​សេចក្តី​ស្រឡាញ់​និង​ភាពជា​កម្មសិទ្ធិ​(​Be​longing​n​e​ss ​and​ ​love​ ​needs​)

​ក្នុង​ទ្រឹស្ដី​របស់​លោក​ ​Ma​slow​ ​តម្រូវ​ការ​ផ្នែក​សេចក្តី​ស្រឡាញ់​និង​ភាពជា​កម្មសិទ្ធិ​ ​សំដៅ​ទៅលើ​តម្រូវ​ការ​សេចក្ដី​ស្រឡាញ់​ដែល​បាន​មកពី​គ្រួសារ​ ​មិត្តភក្តិ​ ​និង​មនុស្សជា​ទីស្រឡាញ់​របស់​ខ្លួន​ ​ក៏ដូចជា​តម្រូវ​ការ​ថា​ខ្លួន​ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ណាមួយ​។​ ​នៅពេលដែល​នរណា​ម្នាក់​ខ្វះ​សេចក្ដី​ស្រឡាញ់​ទាំងនេះ​ ​ធ្វើ​ឱ្យ​ពួកគាត់​មាន​អារម្មណ៍​ថា​ឯកោ​ ​ឬ​រហូតដល់​មាន​ជំងឺ​បាក់ទឹកចិត្ត​ជាដើម​។​ ​ដូចនេះ​ ​មនុស្សម្នាក់​ៗ​ត្រូវការ​កម្លាំងចិត្ត​ដើម្បី​សម្រេច​អ្វីមួយ​ ​ឬ​បើ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ដំណាក់កាល​នេះ​ ​សំដៅ​ទៅលើ​តម្រូវ​ការដែល​អ្នកការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន​លើ​ការ​វិនិយោគ​លើ​វិ​ស​័​យ​ណាមួយ​ ​ការ​គិតគូរ​ពី​ការ​សន្សំប្រាក់​សម្រាប់​ចូលនិវត្តន៍​ ​ក៏ដូចជា​ព្យាយាម​ដោះស្រាយ​បំណុល​ឱ្យ​រួចស្រេច​ជាដើម​។​


​៤​. ​តម្រូវ​ការ​នៃ​ភាព​ពេញចិត្ត​និង​ការគោរព​ខ្លួនឯង​(​Self-esteem​ ​needs​)

​ឈានជើង​មួយ​ក​ម្រិ​ត​ទៀត​នៃ​ឋានានុក្រម​នៃ​តម្រូវ​ការ​របស់​លោក​ ​Ma​slow​ ​គឺជា​ដំណាក់កាល​នៃ​តម្រូវ​ការ​ ​ការ​ទទួលស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​តាមរយៈ​មុខតំណែង​ ​ការគោរព​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​ក៏ដូចជា​ការគោរព​ខ្លួនឯង​ ​តាមរយៈ​ការ​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន​ជាដើម​។​ ​បើ​យើង​និយាយ​ពី​ ​តម្រូវ​ការ​ផ្នែក​ហិរញ្ញវត្ថុ​វិញ​ ​ក្នុង​ដំណាក់កាល​នេះ​ ​មនុស្សម្នាក់​ៗ​អាច​គ្រប់គ្រង​លើ​ចំណូល​ចំណាយ​ចាំបាច់​បានហើយ​ ​ថែមទាំង​អាច​មាន​ប្រាក់សន្សំ​សម្រាប់​ចូលនិវត្តន៍​ ​ប្រាក់​សម្រាប់​កូន​ៗ​សិក្សា​ ​ឬ​អាច​និយាយ​បាន​ថា​ ​យើង​អាច​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ​បានហើយ​។​


​៥​. ​តម្រូវ​ការ​នៃ​ការ​សម្រេច​បំណង​(​Self​-​actual​i​z​at​ion​)​៖​

​ចំណុច​ចុងក្រោយ​នេះ​ ​សំដៅ​លើ​ការរៀបចំ​ផ្ទេរ​មរតក​ដែល​ខ្លួន​មាន​ទៅកាន់​គ្រួសារ​ ​ឬ​សង្គមជាតិ​។​ ​ក្នុង​ចំណុច​នេះ​មានន័យ​ថា​ ​អ្នក​ប្រហែលជា​ចង់​ចែក​ទ្រព្យសម្បត្តិ​អ្នក​ ​ឬ​បន្ទាប់ពី​មរណភាព​ទៅដល់​សាច់ញាតិ​ ​រដ្ឋាភិបាល​ ​និង​មូលនិធិ​អ្វីមួយ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​សង្គម​ជាដើម​។​ ​ក្រៅពី​ការផ្ទេរ​មរតក​ទៅ​ ​តម្រូវ​ការ​មនុស្សម្នាក់​ៗ​ក្នុង​ដំណាក់​ទី​៥​ ​នេះ​ ​អាច​មានបំណង​ចង់​ក្លាយ​ខ្លួន​ទៅ​បុគ្គល​ណា​ម្នាក់​ដែលគេ​ទទួលស្គាល់​ក្នុង​សង្គម​ ​ការ​ចង់​សម្រេច​បាន​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ ​និង​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ណាមួយ​ដែល​ធ្លាប់​ប៉ងប្រាថ្នា​ជាយូរមកហើយ​។​

​ការ​ស្វែងយល់​អំពី​ទ្រឹស្តី​នេះ​ ​អាច​ធ្វើ​ឱ្យ​យើង​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​ការរៀបចំ​ទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​ស្របតាម​ដំណាក់កាល​នៃ​តម្រូវ​ការ​របស់​មនុស្សម្នាក់​ៗ​ ​ហើយ​ថែមទាំង​អនុញ្ញាត​ឱ្យ​យើង​ម្នាក់ៗ​មានការ​គិត​បែប​ស៊ី​ជម្រៅ​លើ​គម្រោង​ហិរញ្ញវត្ថុ​ថែមទៀត​ផង​។​

​ក្រោយ​ពី​បាន​អាន​អត្ថបទ​ខាងលើ​រួចមក​ ​តើ​អ្នក​គិតថា​ ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​តម្រូវ​ការ​ណាមួយ​ដែរ​ ​បើ​យោងទៅតាម​ទ្រឹស្ដី​របស់​លោក​ ​Ma​slow​? ​ចែករំលែក​ពី​តម្រូវ​ការ​អ្នក​នៅ​ក្នុង​ ​Comment​ ​ខាងក្រោម​ផង​ណា៎​៕​

ពាក្យទាក់ទង: ឋានានុក្រម

អត្ថបទទាក់ទង

វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក
ហិរញ្ញវត្ថុ

វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក

May 20, 2022
បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?
ហិរញ្ញវត្ថុ

បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?

May 19, 2022
៣​ជំហាន​​រក្សា​សុខភាព​ហិរញ្ញវត្ថុ​កាន់តែប្រសើរ
ហិរញ្ញវត្ថុ

៣​ជំហាន​​រក្សា​សុខភាព​ហិរញ្ញវត្ថុ​ អោយកាន់តែប្រសើរ

April 19, 2022
អត្ថបទបន្ទាប់
ហេតុ​អ្វី​ឪពុក​ម្ដាយ​គួរ​បង្រៀន​ពី​ការ​សន្សំ​លុយ​កាក់​ពី​កុមារ​ភាព?

ហេតុ​អ្វី​ឪពុក​ម្ដាយ​គួរ​បង្រៀន​ពី​ការ​សន្សំ​លុយ​កាក់​ពី​កុមារ​ភាព?

អត្ថបទពេញនិយម

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 19, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
May 24, 2021

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ដោយ Chhorika Lim
July 4, 2021

វដ្តអាជីវកម្ម (Business Cycle)

វដ្តអាជីវកម្ម (Business Cycle)

ដោយ Pheanuma Ron
June 1, 2021

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
April 27, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។