Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ផលិតផល Made in China ជារបស់មិនល្អ មែនឬយ៉ាងណា?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
253
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ផលិតផល Made in China ជារបស់មិនល្អ មែនឬយ៉ាងណា?
FacebookTwitterLinkedinTelegramQR Code

​ផលិតផល​រាប់ពាន់​ ​រាប់​ម៉ឺន​ដែល​ឆ្លាក់​យីហោ​ ​«​Mad​e​ ​in​ ​China​»​ ​គ្រាន់តែ​ឮ​ ​គ្រប់គ្នា​បែរជា​គិតទៅ​ដល់​ ​ផលិតផល​ដែល​មានគុណ​ភាព​អន់​បាត់​ទៅ​ហើយ​។​ ​ទន្ទឹម​នឹង​ប្រទេស​ចិន​ដែល​ឈរ​ជើង​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​២​ ​លើ​ពិភពលោក​នេះ​ ​បាន​ទទួល​ការរិះគន់​អវិជ្ជមាន​យ៉ាង​ចាស់ដៃ​ពី​ ​សំណាក់​អ្នកប្រើប្រាស់​។​ ​មនុស្សជា​ច្រើន​ជឿជាក់​ថាឲ្យ​តែ​របស់​ផលិត​នៅ​ចិន​ ​ច្រើនតែ​ថោក​ ​ហើយ​មិនដែល​គង់វង្ស​បាន​យូរ​ទេ​។​ ​តើ​ការយល់​ឃើញ​បែប​នេះ​នៅ​ត្រឹមត្រូវ​ឬ​អត់​នា​ពេល​បច្ចុប្បន្ន​?

ផលិតផល Made in China ជារបស់មិនល្អប្រើដែរឬយ៉ាងណា?

​តាមពិត​ទៅ​ ​ទំនិញ​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ពុំមែន​សុទ្ធតែ​គ្មាន​គុណភាព​ ​ដូច​អ្វី​ដែល​យើង​គ្រប់គ្នា​គិត​ទាំងអស់​ទេ​។​ ​ខាងក្រោម​នេះ​ជា​ដំំណើ​រ​ដើមទង​ ​និង​ហេតុផល​ដែល​គួរ​យល់​ដឹង​៖​

​១​. ​ឧស្សាហូបនីយកម្ម​នៅ​ប្រទេស​ចិន​

ឧស្សាហូបនីយកម្ម​នៅ​ប្រទេស​ចិន​

​មុន​ពេល​មាន​វត្តមាន​បដិវត្តន៍​ឧស្សាហកម្ម​ ​ផលិត​ផលិត​នាំចូល​ល្បី​ៗ​របស់​ចិន​មាន​ដូចជា​ ​តែ​ ប៉សឹ​ឡែ​ន​ ​រ៉ែ​ ​និង​ប្រាក់​។​ ​ប៉ុន្តែ​ក្នុង​អំឡុង​ពេល​បដិវត្តន៍​ឧស្សាហកម្ម​ ​ក្នុង​ឆ្នាំ​ ​១​៩​៧​៨​ ​ចិន​បាន​ក្លាយ​ជា​ប្រទេស​រុករក​មាស​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ជុំវិញ​ពិភពលោក​។​ ​ក្នុង​បំណង​ចង់បាន​ប្រាក់ចំណេញ​ច្រើន​ ​ក្រុមហ៊ុន​ទាំងនោះ​សុខចិត្ត​ទទួលយក​ផលិតផល​គុណភាព​អន់​ ​ក្នុង​តម្លៃថោក​ ​ដែល​ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា​ ​Mad​e​ ​in​ ​China​។​ ​តាមពិត​ទៅ​ ​យីហោ​ ​Mad​e​ ​in​ ​China​ ​ដែលគេ​ស្គាល់​ថា​ជា​ទំនិញ​ថោក​ ​និង​គុណភាព​អន់​នេះ​កើត​ចេញពី​ភាព​លោភលន់​ ​របស់​ពួក​មូលធន​នៅ​បស្ចិម​លោក​នេះឯង​។​


​២​. ​កត្តា​ផលិតកម្ម​ ​និង​តម្រូវ​ការ​អតិថិជន​

កត្តា​ផលិតកម្ម​ ​និង​តម្រូវ​ការ​អតិថិជន​

​អ្នកទិញ​ ​និង​អ្នកប្រើប្រាស់​គួរតែ​បញ្ឈប់​សន្និដ្ឋាន​ថា​ទំនិញ​ចិន​មិន​ល្អ​ ​ដោយ​ទម្លាក់កំហុស​ទៅលើ​ប្រទេស​ទាំងមូល​ ​ឬ​រោងចក្រ​ផលិត​ថា​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ ​ឬ​ធ្វើឲ្យ​តែ​រួចពីដៃ​នោះ​ទេ​។​ ​ការ​បន្ទោស​គួរតែ​បាន​ទៅលើ​ឈ្មួញកណ្ដាល​ ​និង​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​ចាំ​ទទួលការ​ផ្គត់ផ្គង់​ពី​រោងចក្រ​។

​ ​ខាង​រោងចក្រ​ចាំតែ​ផលិត​ទៅតាម​តម្រូវ​ការ​ឈ្មួញ​ ​និង​អតិថិជន​ ​ទៅតាម​ទំហំ​ទឹកប្រាក់​ដែល​ពួកគេ​ហ៊ាន​ចំណាយ​តែប៉ុណ្ណោះ​ ​ពោល​គឺ​បើ​សិន​ពួកគេ​ចង់​ចំណាយ​តិច​ ​ដើម្បី​ចំណេញ​ច្រើន​ ​នោះ​ផលិតផល​ដែល​រោងចក្រ​ផលិត​ចេញ​មក​ ​នឹង​មានគុណ​ភាព​មិន​ល្អ​ទៅតាម​នោះ​ដែរ​។​ ​តាមពិត​ ​ចិន​ក៏មាន​សមត្ថភាព​ក្នុង​ការ​ផលិត​របស់​គុណភាព​ខ្ពស់​ដែរ​។​


​៣​. ​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​ ​និង​មនោគមវិជ្ជា​

ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​ ​និង​មនោគមវិជ្ជា​

​យុគ​សម័យ​ឌី​ជី​ថល​ ​ទាំង​គេ​ទាំង​យើង​ ​បណ្ដាញ​សង្គម​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​ ​ហើយ​យើង​រមែង​យក​វា​ជា​ខ្នង​បង្អែក​នៃ​ប្រភព​ព័ត៌មាន​។​ ​ជាអកុសល​ ​បណ្ដាញ​សង្គម​ទាំងនោះ​អាច​បង្វិល​ស្ថានការណ៍​ ​និង​បង្ខូច​បង្កាច់​ ​បំពុល​ព័ត៌មាន​បាន​គ្រប់ពេល​វេលា​។​ ​រឿងរ៉ាវ​ផ្សេងៗ​អំពី​ការរិះគន់​ត​ៗ​គ្នា​ទៅលើ​សុវត្ថិភាព​ផលិតផល​ ​និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​មហាជន​ទៅលើ​យីហោ​ ​Mad​e​ ​in​ ​China​ ​ពី​ល្អ​ទៅ​អាក្រក់​។​


​បញ្ហា​ចោទ​សំខាន់​មួយទៀត​នោះ​គឺ​ ប្រេ​ន​តំណាង​ជាតិ​។​ ​វា​ជា​យុទ្ធសាស្ត្រ​ដ៏​ប្រសើរ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព​នៃ​វិ​ស​័​យ​ឧស្សាហកម្ម​ ​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​។​ ​ដើម្បីកុំឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​អតិថិជន​ ​និង​កសាង​កេរ្តិ៍ឈ្មោះ​លើ​ទី​ផ្សារ​អន្តរជាតិ​ផង​នោះ​ ​ការ​រួមដៃគ្នា​បន្ទោស​ទៅលើ​រោងចក្រ​ចិន​ ​ជាជាង​ប្រេ​ន​ធំ​ៗ​ដែល​កុម្ម៉ង់​ ​និង​នាំចូល​ផលិតផល​គុណភាព​អន់​ ​បាន​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់​ ​ដែល​បង្កើត​ឲ្យ​មាន​ការប្រកួតប្រជែង​មិន​ស្មើភាព​។​ ​ការ​ទម្លាក់កំហុស​ទៅលើ​រោងចក្រ​ចិន​ដែល​ផលិត​ទំនិញ​គ្មាន​គុណភាព​ ​ជាដើម​ចម​ធ្វើឲ្យ​យីហោ​ ​Mad​e​ ​in​ ​China​ ​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ​ស្អុយ​អសោច​ក្នុង​កែវភ្នែក​មនុស្សជាតិ​។​

​យ៉ាងណាមិញ​ ​បច្ចុប្បន្ន​ ​ចិន​បាន​ក្លាយ​ជាម​ជ្ឍ​មណ្ឌល​ប្រមូលផ្ដុំ​រោងចក្រ​ធំ​ៗ​ពី​ប្រេ​ន​ល្បី​ៗ​ទូ​ទាំងសកល​លោក​ ​ដោយសារតែ​គេ​មានទំនុក​ចិត្តខ្លាំង​ក្លា​ ​និង​មើលឃើញ​ពី​សក្ដានុពល​នៃ​ផលិតកម្ម​ចិន​ ​រួម​មាន​ក្រុមហ៊ុន​ ​Apple​, ​Sam​sun​g​, ​Son​y​, ​Micro​soft​, ​Canon​ ​ជាដើម​។​

​មែនទែន​ទៅ​ ​ផលិតផល​ល្អ​ ​ឬ​មិន​ល្អ​ ​នៅ​ជាតិសាសន៍​ណា​ក៏មាន​ដែរ​។​ ​បើ​ ​Mad​e​ ​in​ ​China​ ​ឆ្លុះបញ្ចាំង​ពី​គុណភាព​ដុនដាប​ខ្លាំង​ ​ចិន​ប្រហែលជា​មិន​អាច​ក្លាយ​ជា​ដៃគូ​ប្រកួតប្រជែង​ ​ផ្ដាច់មុខ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នោះ​ទេ​។​ ​ចុះ​ប្រិយ​មិត្ត​មាន​ទ​ស្សនៈ​យ៉ាងណា​ដែរ​អំពី​របស់​ ​Mad​e​ ​in​ ​China​?

​បញ្ជាក់​៖​ ​អត្ថបទ​ខាងលើ​នេះ​មិនបាន​បង្កប់​ចរិតលក្ខណៈ​អែបអប​ ​ឬ​កាន់ជើង​ភាគី​ខាងណា​នោះ​ទេ​ ​ក្រុម​ការងារ​យើង​មក​លាតត្រដាង​ពី​ភាព​សត្យានុម័ត​នៃ​ផលិតផល​ចិន​ ​និង​ស្រាយ​ច​ម្ងល់​អំពី​បញ្ហា​នៃ​របស់​ដែល​ភ្ជាប់​ជាមួយ​យីហោ​ “​Mad​e​ ​in​ ​China​” ​តែប៉ុណ្ណោះ​៕​

Click here to read more: Why China Is “The World’s Factory”

ពាក្យទាក់ទង: made in China
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
មេ​រៀន​ដែល​យើង​រៀន​បាន​ពី​ជំងឺ​ឆ្លង​រាត​ត្បាត​កូវីដ​១៩

មេ​រៀន​ដែល​យើង​រៀន​បាន​ពី​ជំងឺ​ឆ្លង​រាត​ត្បាត​កូវីដ​១៩

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist