Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មាន​អ្វី​ខ្លះ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
784
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានអ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គឺជា​អ្នកផ្គត់ផ្គង់​សេវាកម្ម​ហិរញ្ញវត្ថុ​ ​ដែល​មាន​ផ្ដល់​សេវាកម្ម​ដូចជា​សេវា​ប្រាក់សន្សំ​ ​ប្រាក់​បញ្ញើ​ ​ប្រាក់​ក​ម្ចី​ខ្នាត​តូច​ ​និង​ខ្នាត​មធ្យម​ដល់​ប្រជាជន​ក្រីក្រ​ ​និង​ ​អ្នក​ខ្វះ​ដើមទុន​ដែល​ចង់​សម្រួល​ជីវភាព​ខ្លួន​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ​ហើយ​វាក៏​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​
​ជាទូទៅ​នៅ​កម្ពុជា​ ​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ភាគច្រើន​ជា​ប្រជាកសិករ​ ​សហគ្រិន​ស្ត្រី​ ​និង​ ​ម្ចាស់​សហគ្រាស​ធុន​តូច​។​

​បើ​យោង​តាម​ធនាគារជាតិនៃកម្ពុជា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ទាំង​៧​ ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ ​និង​អនុញ្ញាត​ឱ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​រួម​មាន​៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានអ្វីខ្លះ?
​១​/ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ បា្រ​សាក់​ (​P​R​A​SAC​ ​Micro​finance​ ​Institution​)
​២​/ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ហត្ថា​កសិករ​ ​លី​មី​ត​ធី​ត​
​៣​/ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​អម្រឹត​ ខូអិ​ល​ធី​ឌី​ (​Am​r​e​t​ ​Co​., ​L​t​d​ or ​Am​r​e​t​ ​Micro​finance​ ​Institution​)
​៤​/ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹ​ម​ ខេ ​ភី​អិ​ល​ស៊ី​ (​AM​K ​M​F​I​)
​៥​/ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដាប់​ប៊ែ​ល​យូ​ប៊ី​ ​ហ្វា​យ​នែ​ន​ ​ឯ​.​ក​ (​W​B ​FINANCE​)
​៦​/ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អិ​ល​អូ​អិ​ល​ស៊ី​ (ខេ​ម​បូ​ឌា) ​ភី​អិ​ល​ស៊ី​ (​L​O​L​C (​Cam​bo​d​i​a​) ​P​l​c.)
​៧​/ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ក្រេ​ឌីត​ ​ភី​អិ​ល​ស៊ី​ (Kr​edit​ ​P​l​c) (​សព្វថ្ងៃ​ត្រូវ​បាន​រួមបញ្ចូល​គ្នា​ជាមួយ​ធនាគារ​ ហ្វី​លី​ព​ / ​P​hill​i​p​ ​Bank​ ​P​l​c


• ហេតុអ្វីគេ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ?

• ហេតុអ្វីគេខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?

​ការ​ទទួល​បាន​ក​ម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកប្រើប្រាស់​ ​ជាពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ​។​ ​សម្រាប់​ពួកគាត់​ ​ក​ម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អាច​ជួយ​កែប្រែ​ជីវភាព​ ​ពី​​​រក​មួយថ្ងៃ​ចាយ​មួយថ្ងៃ​ ​ទៅជា​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ជីវភាព​ ​និង​រក​សុី​ចិញ្ចឹមជីវិត​ ​ហើយ​ដើម្បី​មាន​គោលដៅ​ច្បាស់លាស់​នា​ថ្ងៃ​អនាគត​។​ ​ម្យ៉ាង​វិញទៀត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក៏បាន​ដើរតួ​យ៉ាងសំខាន់​ចំពោះ​ម្ចាស់​សហគ្រាស​ធុន​តូច​ ​និង​ ​មធ្យម​ជាច្រើន​ក្នុង​ការពង្រីក​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក៏បាន​ប្រកាន់​ភ្ជាប់​នូវ​ការ​អនុវត្ត​តាម​ស្តង់​ដារ​អន្តរជាតិ​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ធនាគារជាតិនៃកម្ពុជា​ ​និង​ ​មាន​របាយការណ៍​ជាក់លាក់​ពី​ការ​អនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​។​

​នា​ពេល​បច្ចុប្បន្ន​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ព្យាយាម​អភិវឌ្ឍ​សេវាកម្ម​របស់​ខ្លួន​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ក៏ដូចជា​ផ្តល់​ជំនួយ​ក្នុង​ការ​ប្រកបរបរ​រក​សុី ​និង​ ​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ​៕

Click here to read more about: ហេតុអ្វីចាំបាច់ត្រូវមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ?

ពាក្យទាក់ទង: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានអ្វីខ្លះ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

អត្ថបទបន្ទាប់
អ្នកផ្ញើលុយនៅ​ធនាគារ​$5,000​តើ​បាន​ការ​ប្រាក់​ប៉ុន្មាន?

អ្នកផ្ញើលុយនៅ​ធនាគារ​$5,000​តើ​បាន​ការ​ប្រាក់​ប៉ុន្មាន?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist