Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គ្រឹះស្ថានដែលប្តូរខ្លួនមកជាធនាគារ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
278
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គ្រឹះស្ថានដែលប្តូរខ្លួនមកជាធនាគារ
FacebookTwitterLinkedinTelegramQR Code

​សព្វថ្ងៃ​ ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ចំពោះ​វិ​ស​័​យ​ធនាគារ​នៅ​កម្ពុជា​ ​មានការ​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់​ ​ដែល​ជាហេតុ​ធ្វើឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​រីក​លូតលាស់​ជាបន្តបន្ទាប់​ ​ជាពិសេស​ការវិវត្តន៍​ប្រែ​មុខ​មុខ​ថ្មី​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ទៅជា​ធនាគារ​ពាណិជ្ជ​។​ ​គិត​ត្រឹម​រយៈពេល​ប៉ុន្មាន​ខែ​ឆ្នាំ​ចុងក្រោយ​នេះ​ ​មាន​គ្រឹះស្ថាន​ធំ​ៗ​ដែល​ល្បីឈ្មោះ​បោះ​សំឡេង​ចំនួន​៤​ ​ប្រែក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ ​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ធនាគារ​ជាតិ​។​

ធនាគារ​ហត្ថា​៖​ ​

ធនាគារ​ហត្ថា​៖​ ​

ហត្ថា​កសិករ​ ​លី​មី​ត​ធី​ត​ ​បាន​ក​ម្លា​យ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅជា​ ​ធនាគារ​ ​ហត្ថា​ ​ម​.​ក​ ​នៅ​ថ្ងៃ​ទី​ ​២​៦​ ​ខែ​ ​សីហា​ ​ឆ្នាំ​ ​២​០​២​០​។​ ​បន្ទាប់ពី​វត្តមាន​ជាង​ ​២​ ​ទសវត្សរ៍​នៅ​កម្ពុជា​ ​ហត្ថា​កសិករ​ ​លី​មី​ត​ធី​ត​បាន​ផ្ដល់​នូវ​សេវាកម្ម​ច្រើន​សណ្ឋាន​ ​ពិសេស​គឺ​ឥណទាន​កសិកម្ម​ ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​និស្សិត​ខ្មែរ​ ​សេវា​បញ្ញើ​សន្សំ​ ​សេវា​ផ្ទេរ​ប្រាក់​ ​ប្រព័ន្ធ​ធនាគារ​ចល័ត​ជាដើម​។​ ​សព្វថ្ងៃនេះ​ ​ធនាគារ​ហត្ថា​មាន​សាខា​ចំនួន​ ​១​៧​៧​ ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ចំនួន​ ​១​២​៩​គ្រឿង​ ​នៅ​ទូទាំង​ប្រទេស​។​


ធនាគារ​ស្ថាបនា​៖​

ធនាគារ​ស្ថាបនា​៖​

​ស្ថាបនា​ ​លី​មី​ត​ធី​ត​ ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុងនាម​ជា​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ (N​GO​) ​ក្នុង​ឆ្នាំ​១​៩​៩​៥​។​ ​ធនាគារ​ស្ថាបនា​ ​ជា​ធនាគារ​ពាណិជ្ជ​មួយ​ដែល​កើត​ចេញពី​ការ​រួមបញ្ចូល​គ្នា​រវាង​ស្ថាប័ន​ពីរ​ ​គឺ​ ​ម៉ា​រ៉ូ​ហាន់​ ​ធនាគារ​ជប៉ុន​ ​និង​ស្ថាបនា​ ​លី​មី​ត​ធី​ត​។​ ​ឆ្លងកាត់​ការ​ពិគ្រោះ​យោល​ប​ល់​ជាច្រើន​ជាមួយ​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ ​ធនាគារ​ ​ស្ថាបនា​ ​ភី​អិ​ល​ស៊ី​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជោគជ័យ​ក្នុង​ខែ​ ​មេសា​ ​ឆ្នាំ​២​០​១​៦​ ​ជាមួយនឹង​ដើមទុន​ចុះបញ្ជី​ ​១​២​០​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​មាន​សាខា​ចំនួន​ ​១​៦​០​ ​មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​៧​៣​ ​និង​បុគ្គលិក​ចំនួន​ ​៣​៤​៥​៨​ ​នាក់​។​


ធនាគារ​ អេ​ស​ប៊ី​អាយ​ ​លីហួរ​៖​

ធនាគារ​ អេ​ស​ប៊ី​អាយ​ ​លីហួរ​៖​

​កាលពី​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​០​ ​ធនាគារជាតិនៃកម្ពុជា​ ​បាន​ផ្តល់​ជូន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​លី​ ​ហួរ​ ​ភី​អិ​ល​ស៊ី​ ​នូវ​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជ​។​ ​ធនាគារ​ អេ​ស​ ​ប៊ី​ ​អាយ​ ​លី​ ​ហួរ​ ​ម​.​ក​ ​គឺជា​ការ​សហ​វិនិយោគ​ ​រួមគ្នា​រវាង​ អេ​ស​ ​ប៊ី​ ​អាយ​ ​ហូល​ឌី​ង​ ​និង​ឧកញ៉ា​ ​លី​ ​ហួរ​។​ ​ដោយ​គិត​មក​ត្រឹម​ចុង​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​ធនាគារ​ អេ​ស​ ​ប៊ី​ ​អាយ​ ​លី​ ​ហួរ​ ​ម​.​ក​ ​បាន​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ចំនួនជា​ង​ ​១​៥​០​០​ ​កន្លែង​ ​គ្របដណ្តប់​ ​២​៥​ ​ខេត្ត​/​ក្រុង​ ​រាជធានី​ ​តាមរយៈ​សាខា​ទាំង​ ​៤​៥​។​


ធនាគារ​វី​ង​៖​ ​

ធនាគារ​វី​ង​៖​ ​

ធ្លាប់តែ​ជា​ធនាគារ​ឯកទេស​ ​វី​ង​ ​លី​មី​ត​ធី​ត​ ​ដែល​ជា​អ្នកផ្ដល់​សេវា​ហិរញ្ញវត្ថុ​និង​ធនាគារ​ ​ជូន​ប្រជាពលរដ្ឋ​ដែល​មិន​ប្រើប្រាស់​ ​ឬ​មិន​មាន​សេវាកម្ម​ធនាគារ​មិន​ពេញលេញ​ ​ឥឡូវនេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជ​ ​ពី​ធនាគារជាតិនៃកម្ពុជា​។​ ​ពោល​គឺ​កាលពី​ថ្ងៃ​ ​១​៩​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ថ្មីៗ​នេះ​ ​វី​ង​បាន​កសាង​សមិទ្ធផល​ប្រវត្តិ​សា​ស្រ្ត​មួយ​ ​គឺ​កា​របើក​ដំណើរការ​ជា​ផ្លូវការ​នៃ​ ​ធនាគារ​ ​វី​ង​ (ខេ​ម​បូ​ឌា) ​ម​.​ក​. ​ដែល​ជា​ធនាគារ​ពាណិជ្ជ​ប្រកបដោយ​ប្រតិបត្តិការ​យ៉ាង​ពេញលេញ​។​ ​បច្ចុប្បន្ន​ ​វី​ង​មាន​តូប​ភ្នាក់ងារ​វី​ង​ជាង​ ​៩​០​០​០​+ ​កន្លែង​ទូទាំង​ប្រទេស​កម្ពុជា​ ​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់តំបន់​ ​ក្នុង​ការ​វេរ​លុយ​ ​ដកប្រាក់​ ​និង​ទូទាំង​វិក្កយបត្រ​ ​គ្រប់​ភូមិសាស្ត្រ​ ​២​៥​ ​រាជធានី​-​ខេត្ត​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ​៣​១​ ​កក្កដា​ ​២​០​២​០​ ​ធនាគារ​ពាណិជ្ជ​មាន​ចំនួន​ ​៥​១​ ​ធនាគារ​ឯកទេស​មាន​ចំនួន​ ​១​៤​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ ​៧​៥​ ​រីឯ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មាន​ ​៧​ ​ដែល​រង់ចាំ​ស្វាគមន៍​បម្រើ​សេវាកម្ម​ធនាគារ​គ្រប់​ច្រកល្ហក​គ្រប់​កាលៈទេសៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​


​ប្រភព​ឯកសារ​ស្រាវជ្រាវ​ដក​ស្រង​ចេញពី​៖​
​១​. ​ធនាគារជាតិនៃកម្ពុជា​ | ​កម្រង​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​អនុវត្ត​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ (​បច្ចុប្បន្ន​កម្ម​ ​ឆ្នាំ​២​០​១​១​)
​២​. ​ធនាគារ​ ​ស្ថាបនា​ | ​អំពី​ធនាគារ​ ​ស្ថាបនា​
​៣​. ​ធនាគារ​ ​ហត្ថា​ | ​ប្រវត្តិ​របស់​ធនាគារ​ហត្ថា​
​៤​. ​ធនាគារ​ អេ​ស​ប៊ី​អាយ​លីហួរ​ | ​អំពី​យើង​
​៥​. ​ធនាគារ​វី​ង​ | ​អំពី​យើង​

ពាក្យទាក់ទង: គ្រឹះស្ថានធនាគារ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ

"ក្ស័យធន"​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist