Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

​រចនា​បទបែប​តិចតែច្រើន

២ ឆ្នាំមុន
1 នាទីក្នុងការអាន
122
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​រចនា​បទបែប​តិចតែច្រើន
FacebookTwitterLinkedinTelegramQR Code

​ក្នុង​ន័យ​រូបភាព​សិល្បៈ ​និង​ការរចនា​ផ្សេងៗ​ “​minimal​i​s​m​” ​ឬ​ “​minimal​i​s​t​ ​design​” ​គឺ​រចនា​បទ​មួយ​ប្រភេទ​ដែល​មានការ​តុបតែង​តិចតួច​បំផុត​ ​ប៉ុន្តែ​ផ្តល់​មកវិញ​នូវ​ភាព​ស្រស់​ស្អាត​បែប​សាមញ្ញ​ ​ច្បាស់លាស់​ ​និង​មើលទៅ​គ្មាន​ភាព​ស្មុគ​ស្មាញ​។​

តាមរយៈ​វចនានុក្រម​របស់​ ​Cam​bridge​ ​បាន​ពន្យល់​ថា​ ​ការរចនា​ដែល​មិន​ប្រើប្រាស់​ពណ៌​ចូលគ្នា​ច្រើន​ ​ឬ​ការរៀបចំ​គ្រឿង​លម្អ​ដែល​មាន​ទម្រង់​ធម្មតា​ៗ​ក៏​ត្រូវ​បាន​គេ​ហៅថា​រចនា​បទ​បែប​ ​minimal​i​s​t​ ​ដែរ​។​ ​រចនា​បទ​នេះ​ ​ទំនង​លេចចេញ​ជា​ផ្លូវការ​នៅ​ទីក្រុង​ ​New​ ​Y​ork ​នាទ​ស​វត្ស​ទី​ ​៦​០​ ​ប៉ុន្តែ​ភាព​ល្បីល្បាញ​នៃ​រចនា​បទ​នេះ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ​១​៩​១​៥​ ​មក​ម្ល៉េះ​ដោយសារតែ​គំនូរ​ ​«​ប្រអប់​ខ្មៅ​»​ ​របស់​លោក​ K​A​Z​I​M​I​R ​MALE​V​I​C​H​។​ ​ដោយមាន​ការ​ពេញចិត្ត​ពី​សិល្បករ​ជាច្រើន​លើ​ស្នាដៃ​គំនូរ​ដែល​មាន​សោភ័ណ​ភាព​បែប​សាមញ្ញ​ ​ច្បាស់​ៗ​ ​មិន​សាំ​ញ៊ាំ​បែប​នេះ​ទើប​ធ្វើ​អោយ​ ​minimal​i​s​m​ ​ក្លាយ​ជា​រចនា​បទ​ដ៏​ល្បីល្បាញ​មួយ​ ​និង​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ឌី​ហ្សា​ញ​ផ្សេងៗ​រួម​មាន​ វិ​ស័​យ​ស្ថាបត្យកម្ម​ ​និង​សំណង់​ទៀត​ផង​។​

​រចនា​បទបែប​តិចតែច្រើន

​នៅ​ក្នុង​វិ​ស័​យ​ស្ថាបត្យកម្ម​ ​និង​សំណង់​ ​minimal​i​s​t​ ​design​ ​ត្រូវ​បាន​គេ​ឱ្យ​និយមន័យ​ថា​ ​ជា​ការរចនា​ដែល​កាត់បន្ថយ​គ្រឿង​លម្អ​មិន​ចាំបាច់​ ​ហើយ​ពឹងផ្អែក​ទៅលើ​ការ​ភ្ជាប់​ទំនាក់ទំនង​ពី​វត្ថុ​មួយ​ទៅ​វត្ថុ​មួយវិញទៀត​។​ ​អ្នក​អាច​កត់​សម្គាល់​រចនា​បទ​បែប​ ​minimal​i​s​t​ ​បាន​ក្នុង​សំណង់​អាគារ​ណាមួយ​ដែល​មាន​៖​

  • ទម្រង់​ធរណី​មាត្រ​សុទ្ធ​ (​Pure​ ​G​e​o​metric​ ​Form​s)
  • ការ​តុបតែង​តិច​បំផុត​ ​ឬ​គ្មាន​ការ​តុបតែង​បន្ថែម​ទាល់តែសោះ​
  • ​ប្រើប្រាស់​ស​ម្ភារៈ​សាមញ្ញ​ដូចជា​ ​ដែកថែប​ ​កញ្ចក់​ ​ឬ​បង្ហាញ​ឲ្យ​ឃើញ​គ្រោង​សំណង់​តែម្តង​
  • ​លំហ​ទូលាយ​អាច​មើលឃើញ​គ្រឿង​សង្ហា​រឹម​ច្បាស់​ៗ​

​ជា​ការពិត​ ​ការរចនា​ដែល​ប្រកបដោយ​ទម្រង់​សាមញ្ញ​បំផុត​ ​និង​គ្មាន​គ្រឿង​លម្អ​ច្រើនមុខ​ ​គឺជា​សោភ័ណ​ភាព​គោល​នៃ​រចនា​បទ​ ​minimal​i​s​t​។​ ​ស្រប​ពេល​ដែល​វិ​ស​័​យ​ស្ថាបត្យកម្ម​ ​និង​សំណង់​នៅ​កម្ពុជា​កំពុង​មានសន្ទុះ​ ​យើង​សង្កេតឃើញ​ថា​ ​សំណង់​អាគារ​ជាច្រើន​បាន​រចនា​ឡើង​ដោយ​យកលំនាំតាម​បែបបទ​ខុសៗគ្នា​។​ ​ក្នុង​នោះ​ ​រចនា​បទ​ ​minimal​i​s​t​ ​ក៏​ត្រូវ​បាន​គេ​យកមក​ប្រើប្រាស់​ក្នុង​ការរចនា​ហាង​លក់ទំនិញ​ ​ភោជនីយដ្ឋាន​ ​ព្រមទាំង​លំនៅ​ដ្ឋា​ន​ជារឿយៗ​។​ ​តាមរយៈ​ភាព​ភាព​ល្បីល្បាញ​នៃ​រចនា​បទ​មួយ​ប្រភេទ​នេះ​ ​minimal​i​s​m​ ​ក៏បាន​ជះ​ឥទ្ធិពល​លើ​សង្គម​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សយើង​មួយ​ចំនួន​ដូចគ្នា​។​

# ​ចុះបើ​ជីវិត​រស់នៅ​បែប​ “​តិចតែ​ច្រើន​” ​វិញ​ ​មានន័យ​ដូចម្តេច​? 

# ​ចុះបើ​ជីវិត​រស់នៅ​បែប​ “​តិចតែ​ច្រើន​” ​វិញ​ ​មានន័យ​ដូចម្តេច​? 

​ស្រប​ពេល​ដែល​ការ​ផ្សព្វផ្សាយ​នានា​ហាក់ដូចជា​ពង្វក់​ឲ្យ​យើង​ជឿ​ថា​ ​ជីវិត​នឹង​ពោរពេញ​ដោយ​ក្តី​សុខ​ ​ដរាបណា​យើង​ចំណាយ​ប្រាក់​ទៅ​ទិញ​ផលិតផល​របស់​ពួកគេ​ ​minimal​i​s​m​ ​បាន​បង្រៀន​អោយ​យើង​យល់ច្បាស់​ពី​ការរស់នៅ​បែប​សាមញ្ញ​មិន​ពឹងផ្អែក​លើស​ម្ភារៈ​ដែល​មិន​ចាំបាច់​។​ ​មាន​មនុស្សជា​ច្រើន​ ​បាន​យល់​ខុស​ពី​អត្ថន័យ​នៃ​ ​minimal​i​s​m​ ​នៅ​ក្នុង​ជីវិត​រស់នៅ​។

​ ​ប៉ុន្តែ​តាមរយៈ​អត្ថបទ​របស់​ ​T​h​e​ ​Minimal​i​s​t​s ​បាន​ពន្យល់​ថា​ ​របៀបរស់នៅ​បែប​ ​minimal​i​s​t​ ​បាន​បង្រៀន​យើង​អោយ​ចេះ​ថ្លឹងថ្លែង​ ​និង​អោយ​តម្លៃ​ទៅលើ​អ្វី​ដែល​ពិតជា​សំខាន់​នៅ​ក្នុង​ជីវិត​ ​ក៏ដូចជា​រំ​ដោះខ្លួន​ពី​ការ​ចង់បាន​ហួសប្រមាណ​ផង​ដែរ​។​ ​ការ​ប្រើ​ជីវិត​បែប​សាមញ្ញ​ៗ​ដូច្នេះ​ ​អនុញ្ញាត​ឲ្យ​យើង​សម្រេច​ចិត្ត​ដោយ​មានមនសិការ​ ​និង​ចំ​គោលដៅ​ជាង​មុន​។​ ​T​h​e​ ​Minimal​i​s​t​s ​បាន​បន្ថែម​ទៀត​ថា​ ​minimal​i​s​m​ ​ជា​ចលនា​ដែល​

​អាច​ធ្វើឲ្យ​យើង​មាន​សេរីភាព​ផ្លូវចិត្ត​ជាង​មុន​ ​ព្រោះ​យើង​មាន​របស់របរ​តិច​ជាង​មុន​ ​ហើយក៏​ខ្វល់ខ្វាយ​តិច​ជាង​មុន​ដែរ​។​
​ផ្ទុយទៅវិញ​ ​វា​ធ្វើ​អោយ​យើង​ស្វែងយល់​ពី​គោលបំណង​ពិតប្រាកដ​ក្នុង​ជីវិត​ ​ផ្តោត​លើ​សុខភាព​ ​ក៏ដូចជា​រស់នៅ​ក្នុង​បច្ចុប្បន្នភាព​ទៀត​ផង​។​ ​សាក​គិតទៅ​មើល​ ​ប្រសិនបើ​យើង​ឈប់​ចង់បាន​របស់របរ​ផ្តេសផ្តាស​ ​តើ​យើង​ប្រហែល​សល់​ថវិកា​បាន​ប៉ុន្មាន​ហើយ​?

​ប្រភព​អាន​បន្ថែម​៖​
– ​Minimal​i​s​t​ ​Architecture​ | ​Designing​ ​Building​s ​W​i​k​i​
– ​T​h​e​ ​History​ ​and​ ​Concept​s o​f​ ​Minimal​i​s​m​ | ​L​AR​S​E​N & ​E​R​I​KS​E​N
– ​What​ ​I​s ​Minimal​i​s​m​? | ​T​h​e​ ​Minimal​i​s​t​s
– ​What​ ​i​s ​Minimal​i​s​t​ ​Architecture​? | ​Minimal​i​s​t​ ​Design​ | ​Per​kin​s ​Architecture​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​រចនា​បទបែប​តិចតែច្រើន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?
សន្សំ
៦ ខែមុន

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?
សន្សំ
៦ ខែមុន

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់
សន្សំ
៦ ខែមុន

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់

សន្សំ
៦ ខែមុន

សម្រេចគោលដៅហិរញ្ញវត្ថុ ចាប់ផ្ដើមដោយការសន្សំប្រាក់

សន្សំ
៦ ខែមុន

ដាក់លុយសន្សំនៅធនាគារគេគិតការប្រាក់ឲ្យដូចម្ដេច

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៧ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៨ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

អត្ថបទបន្ទាប់
ហេតុអ្វី​គួរធ្វើ​ទី​ផ្សារ​តាម​ប្រព័ន្ធ​អន​ឡា​ញ

ហេតុអ្វី​គួរធ្វើ​ទី​ផ្សារ​តាម​ប្រព័ន្ធ​អន​ឡា​ញ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist