Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ហេតុអ្វីចាំបាច់ត្រូវមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ?

១ year
1 នាទីក្នុងការអាន
123
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីចាំបាច់ត្រូវមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ?
FacebookTwitterLinkedinTelegramQR Code

មិនខុសអ្វីពីគ្រួសារមួយនោះទេ ប្រទេសមួយអាចដំណើរការប្រកបដោយវឌ្ឍនភាព ចាំបាច់ត្រូវមានការគ្រប់គ្រងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដ៏រឹងមាំ​ ក្នុងន័យដើម្បីប្រើប្រាស់ធនធានរបស់ខ្លួនដោយចីរភាព។ ​ តួនាទីដ៏សំខាន់មួយនេះ ប្រាកដជាមិនអាចខ្វះបានពីការចូលរួមចំណែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “ក.ស.ហ.វ.” បាននោះទេ ។​

ហេតុដូចនេះហើយបានជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Ministry of Economy and Financial or MEF) ចាប់ផ្តើមមុខងារ និងភារៈកិច្ចរបស់ខ្លួនចាប់តាំងពី ឆ្នាំ១៩៩៣។ ក្រោយមកដោយយោង​តាម​អនុក្រឹត្យ​លេខ ៤៨៨ អន​ក្រ.បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣​ បានបញ្ជាក់កាន់តែច្បាស់ពីមុខងារ និងភារៈកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយត្រូវបានតែងតាំងមុខ​ងារ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ដើម្បីដឹកនាំ​បេសកកម្ម​ និង​គ្រប់គ្រង​លើ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​ប្រជាជន ដោយ​ឈរ​លើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​សមធម៌​សង្គម។

ហេតុអ្វីចាំបាច់ត្រូវមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មុខងារ និងភារកិច្ចសំខាន់ៗមួយចំនួនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានដូចជា៖

១. បង្កើត និងអនុវត្ត គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ

តួនាទីដ៏ចម្បងមួយគឺ ការបង្កើតគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិទាំងមូល។ មានតែគោលនយោបាយដ៏ត្រឹមត្រូវទេ ដែលអាចបង្កើតឲ្យមានស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ តួនាទីមួយនេះក៏រួមបញ្ចូលនូវ ការរៀបចំផែនការចំណូល ចំណាយរដ្ឋ និងការបង្កើតឡើងនូវបទបញ្ញត្តិនានាសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិទាំងមូល ដូចជា ស្ថាប័នហិរញ្ញវត្ថុ ទីផ្សារហិញ្ញវត្ថុ ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបំពេញមុខ​ងារ​ជា​បេឡាករ ​និង​គណនេយ្យករ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​គោលការណ៍ និង​បទបញ្ជា​គណនេយ្យករ​សាធារណៈ។​​

២. កែសម្រួលដំណើរការក្នុងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ

មិនត្រឹមតែបង្កើត និងអនុវត្តគោលនយោបាយប៉ុណ្ណោះទេ ក្រសួងក៏មានតួនាទីកែសម្រួលការអនុវត្តុប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ឧទាហរណ៍ ករណីមាន អតិផរណា ឬបដិផរណា ឬនៅពេលមានវិបត្តិសេដ្ឋកិច្ចណាមួយ ដែលតម្រូវឲ្យមានការអន្តរាគម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីចាំបាច់ក្រសួងនឹងដាក់ចេញ​នូវ​វិធានការណាមួយ ​ដើម្បីកែលម្អ​ ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ ដោយសហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធនានា ដើម្បីធានាថាប្រទេសនឹងមិនមានផលប៉ះពាល់ពីស្ថានភាពអវិជ្ជមានទាំងនោះ។ ជាក់ស្តែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមយ៉ាងសកម្មជាមួយ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ដូចអ្វីដែលយើងបានឃើញជាក់ស្តែង គឺការចំណាយលើការទិញវ៉ាក់សាំង និងការព្យាបាលជាដើម។ ​

៣. តាមដាន និងគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុជាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏មានតួនាទីក្នុងការវិភាគ ​និងតាមដានស្ថានភាព​សេដ្ឋកិច្ចទាំងមូល​ទាំងក្នុងរយៈពេល​ខ្លី មធ្យម និង​​វែង។ ឧទាហរណ៍ការតាមដានពីស្ថានភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុជាតិ ដោយឈ្វេងយល់ពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។ បន្ថែមពីនេះទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមក្នុងការ​បែងចែកនូវ​ផលទុនជាតិ តាមរយៈការប្រមូល​ចំណូល បែកចែកចំណាយ​ ដោយត្រួតពិនិត្យ​​កិច្ចការ​លទ្ធកម្ម​សាធារណៈ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​នៃ​បណ្ដា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាស​សាធារណៈ គ្រឹះ​ស្ថាន​សាធារណៈរដ្ឋ​បាល អង្គភាព​រដ្ឋ​ជាដើម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់នូវការបណ្តុះបណ្តាល​ និង​ធ្វើ​ការអប់រំ​ជាប្រចាំ​នូវ​មុខជំនាញ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ​ដល់​មន្ត្រី​របស់ខ្លួន និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ។​ ភារៈកិច្ចមួយនេះក៏នឹងធានាឲ្យមាន​ការឯកភាពគ្នាក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចជាតិមួយ ដែលស្របទៅតាម​ច្បាប់ និងបទបញ្ញត្តិនានា ឧទាហរណ៍ ច្បាប់​ហិរញ្ញវត្ថុ ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​និង​ច្បាប់​ពាក់ព័ន្ធ​ដទៃផ្សេងទៀត។

មុខងារ​និងភារកិច្ចទាំងអស់បានធ្វើ​ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអនុវត្តការងាររបស់ខ្លួនកាន់តែល្អប្រសើរ និង​ចូលរួម​ដោយពេញសមត្ថភាព ក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​លើ​កិច្ចការ​សហប្រតិបត្តិការទាំងជាតិ និងអន្ដរជាតិ។

ឯកសារយោង:

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ | Ministry of Economy and Finance
Ministry of Economy and Finance | Open Development Cambodia (ODC)
Role and functions of Ministry


© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
រក​លុយមិនងាយទេ

រក​លុយមិនងាយទេ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist