Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

លុយ និង កូវីដ១៩

២ ឆ្នាំមុន
1 នាទីក្នុងការអាន
315
ទស្សនា
FacebookTwitterLinkedinTelegramQR Code
លុយ និង កូវីដ១៩
FacebookTwitterLinkedinTelegramQR Code

ចាប់តាំងពីជំងឺកូវីដ-១៩ បន្តរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង អាជីវកម្មមួយចំនួនបានបិទទ្វារ ចំណូលប្រចាំថ្ងៃ ប្រចាំខែរបស់អ្នករកស៊ី ធ្វើការ បានថមថយ ហើយទាំងយើង ទាំងគេសុទ្ធតែប្រុងប្រយ័ត្នជាមួយការចាយវាយ រហូតឈានដល់ការគិតថា តើវាសុវត្ថិភាពដែរឬទេក្នុងការចាយលុយអំឡុងកូវីដនេះ? ខ្ញុំមិនត្រូវចាយវាយទេ ដោយទុកលុយក្នុងខ្លួនទាំងអស់ឬយ៉ាងណា?

ត្រូវចាយលុយកាក់បែបណាក្នុងអំឡុងកូវីដ១៩?

មិនចាយទាល់តែសោះ គឺមិនល្អប៉ុន្មានឡើយពេលសេដ្ឋកិច្ចធ្លាក់ចុះ។ សេដ្ឋវិទូជនជាតិអង់គ្លេសម្នាក់ គឺលោក John Maynard Keynes បានផ្ដល់គំនិតថា បើយើងចាយកាន់តែតិច ក្បិតក្បៀត និងសន្សំប្រាក់កាន់តែច្រើននោះ លំហូរសាច់ប្រាក់នឹងមានតិចជាងមុន ហើយវានឹងធ្វើឲ្យសេដ្ឋកិច្ចទាំងមូលជួបវិបត្តិធ្លាក់ចុះថែមទៀត។ មកដល់ត្រង់នេះ អ្នកទាំងអស់គ្នាអាចនឹងឆ្ងល់ថា ចុះបើពេលកូវីដ សេដ្ឋកិច្ចជាតិកំពុងជួបអស្ថិរភាព ហើយខ្ញុំរកលុយមិនសូវបានផង គួរចាយរបៀបម៉េចទៅ ទើបល្អ? តោះស្វែងយល់ពីវិធីចាយលុយឲ្យមានប្រសិទ្ធភាព អំឡុងវិបត្តិជំងឺឆ្លងនេះ ៖

១. ចាយដោយសន្សំ

ចាយដោយសន្សំ

កុំច្រឡំរវាងសន្សំលុយ និងចាយដោយសន្សំណា! ចាយដោយសន្សំនៅត្រង់នេះ គឺសំដៅដល់ការកាត់បន្ថយចំណាយទៅលើផលិតផល ឬសេវាកម្មនានាពីច្រើនមកតិច ឬលុបបំបាត់ចំណាយទាំងនោះតែម្ដង ដើម្បីសល់លុយទុកសន្សំ។ កូវីដផង បើចំណូលយើងប្រែប្រួលហើយ មិនចេះចាយបែបសន្សំសំចៃទៀតនោះ រកលុយក្នុងហោប៉ាវលែងឃើញហើយ ចុងខែសៀង ឬស៊ុប?

ឧទាហរណ៍ថា កាហ្វេដែលធ្លាប់តែផឹក២កែវ ក្នុងមួយថ្ងៃ គួរតែថយមកមួយកែវ ឬធ្លាប់តែទិញពីហាង ប្ដូរមកផឹកកាហ្វេកញ្ចប់វិញ។ មុនកូវីដ ទៅលំហាត់ប្រាណនៅកន្លែងហាត់ប្រាណ ជាវសេវាកម្មក្នុងមួយខែ៤០ ដុល្លារ ប្ដូរមកហាត់ប្រាណនៅផ្ទះបណ្ដោះអាសន្ន យើងក៏អាចចំណេញ ៤០ ដុល្លារដែរ។ បន្លែដែលធ្លាប់ពីផ្សារដូចម្ទេស សាឡាដ ជី ស្លឹកខ្ទឹម គល់ស្លឹកគ្រៃ សុទ្ធតែជាដំណាំងាយស្រួលដាំ គួរតែដាំនៅក្បែរផ្ទះ ល្អទេ? ចំណាយបន្តិចបន្តូចនេះ ភាគច្រើនយើងតែមើលរំលង តែបើយើងចេះចាយដោយសន្សំសំចៃ យើងក៏អាចសល់ប្រាក់ចំណេញខ្លះៗដែរមកសន្សំទុក។


២. ចាយទៅលើអ្វីដែលចាំបាច់បំផុត

ចាយទៅលើអ្វីដែលចាំបាច់បំផុត

“ចាយតាមការគិត កុំចាយតាមការចង់” ពោលគឺការផ្ដល់អាទិភាពទៅលើចំណាយចាំបាច់ និងទាត់ចោលនូវចំណាយពុំចាំបាច់ផ្សេងៗ គឺជាក្បួនចាយលុយមួយ ក្នុងស្ថានភាពផ្ទុះជំងឺឆ្លងនេះ។ ចំណង់ទៅលើសម្លៀកបំពាក់ថ្មីៗ ទូរសព្ទថ្មី ឬឡានថ្មីជាដើម ពុំមែនជារឿងប្រសើរនោះឡើយក្នុងកាលៈទេសៈនេះ។

ប្រសិនប្រាក់ខែលោកអ្នកមានតំហយចុះ អ្នកមិនគួរចាយអ្វីឲ្យលើសពីចំណាយ៣យ៉ាងនេះទេគឺ ផ្ទះ (housing) សម្ភារ (utilities) និងម្ហូប។ របស់របរសំខាន់ៗចាំបាច់ទាំងនេះ យើងត្រូវចំណាយវារៀងរាល់ថ្ងៃ ដូចនេះជាការល្អ គួរទិញជាដុំ មកស្តុកទុកទើបធូរថ្លៃជាងទិញរាយ។ រីឯការចាយលុយដ៏ប្រពៃមួយទៀត ពេលផ្ទុះកូវីដនេះ ជាការខ្វាយខ្វល់អំពីសុខភាព និងជីវិត នោះគឺចំណាយលើថ្លៃទិញម៉ាស និងអាល់កុល។ អ្នកពុំគួរកំណាញ់លើវត្ថុ២នេះឡើយ។


៣. ចាយដោយមិនប្រើលុយសុទ្ធ

ចាយដោយមិនប្រើលុយសុទ្ធ

ប្រសិនបើអ្នកទិញអីវ៉ាន់ មិនថាទិញនៅហាងផ្ទាល់ ឬអនឡាញក៏ដោយ អ្នកគួរជ្រើសរើសការទូទាត់លុយតាមកុងធនាគារ (Cashless payment) ដោយប្រើការស្កេន QR Code ជំនួសការចាយក្រដាសលុយ ព្រោះអ្នកដឹងទេថា លុយជាវត្ថុដែលកង្វក់ជាងគេ ដែលមេរោគអាចតោងជាប់ក្នុងរយៈពេលពី ១៤ថ្ងៃ ដល់២៨ថ្ងៃឯណោះ។ ជំនួស​ឱ្យ​ការ​ចាប់កាន់​ក្រដាសប្រាក់​ដោយ​ផ្ទាល់​ ​មធ្យោបាយទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ដោយ​ឈ​រលើ​គោលការណ៍​រក្សា​គ​ម្លា​ត​ ​នឹងជួយរក្សាអនាម័យ និងសុវត្ថិភាពពីហានិភ័យចម្លងមេរោគ។​


គួររំលឹកផងដែរថា ស្ថានភាពវីរុសកូរ៉ូណាមានការវិវត្តន៍ឥតឈប់ឈរ និងគ្មានភាពប្រាកដប្រជាឡើយ ហេតុនេះ យើងទាំងអស់គ្នាគួរយល់ដឹងពីរបៀបចាយលុយ គ្រប់គ្រងលុយកាក់ឲ្យបានល្អបំផុត ទើបមិនជាប់ផុងក្នុងបញ្ហាហិរញ្ញវត្ថុ នាបរិបទកូវីដ-១៩ នេះ។ ឆ្លៀតឱកាសនេះទៀតសោត ក្រុមការងារកាក់សេនសូមលើកទឹកចិត្តឲ្យលោកអ្នកពាក់ម៉ាស់បានជាប់លាប់ រក្សាអនាម័យផ្ទាល់ខ្លួន និងប្រតិបត្តិគម្លាតសង្គមជានិច្ច ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់អង្គការសុខភាពពិភពលោក ទើបយើងអាចចៀសផុតពីមេរោគកូវីដ-១៩៕

ពាក្យទាក់ទង: លុយ និង កូវីដ១៩
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
សេវាកម្មបង់រម្លស់

សេវាកម្មបង់រម្លស់

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist