Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

លុយ ​និងការបំពេញន័យឱ្យជីវិត

២ ឆ្នាំមុន
1 នាទីក្នុងការអាន
62
ទស្សនា
FacebookTwitterLinkedinTelegramQR Code
លុយ ​និងការបំពេញន័យឱ្យជីវិត
FacebookTwitterLinkedinTelegramQR Code

ការបំពេញន័យឱ្យជីវិតសំដៅលើការរស់នៅដែលអ្នកបានធ្វើកិច្ចការស្របនឹងគុណតម្លៃ (value) របស់អ្នក។ មនុស្សមានគុណតម្លៃខុសៗគ្នា។ អ្នកខ្លះឱ្យតម្លៃលើភាពស្មោះត្រង់ ហេតុនេះគាត់ក៏រៀនសូត្រ ប្រកាន់ជាប់ភាពស្មោះត្រង់។ អ្នកខ្លះឱ្យតម្លៃលើគ្រួសារ​ ការសិក្សារៀនសូត្រ ការជួយយកអាសាអ្នកដទៃ ការដើរកំសាន្ដស្វែងយល់ពីពិភពលោក ហើយខ្លះទៀតឱ្យតម្លៃលើទ្រព្យសម្បត្តិជាដើម។

ជារួម ពេលដែលអ្នករស់នៅដោយព្យាយាមអនុវត្តកិច្ចការដែលអ្នកឱ្យតម្លៃ ហើយអ្នកមានអារម្មណ៍ថា រីករាយ ស្កប់ស្កល់នោះ ហើយជាការបំពេញន័យឱ្យជីវិត។ ទោះជួបឧបសគ្គការធ្លាក់ទឹកចិត្តការប្រឆាំងក៏អ្នក នៅតែមានអារម្មណ៍ថា ជីវិតរបស់អ្នកមានន័យ និងមានតម្លៃដែរ។
ងាកមកមើលសង្គមបច្ចុប្បន្ន តើមនុស្សភាគច្រើនឱ្យតម្លៃទៅលើអ្វី? អ្នកអាចសាកល្បងមើលក្នុងបណ្ដាញសង្គម តើអ្នកច្រើនឃើញមហាជនទូទៅបង្ហាញអ្វីខ្លះ? ផ្ទះថ្មី ឡានថ្មី ខោអាវថ្មី ទូរស័ព្ទថ្មី iPhone iPad MacBook ថ្មីៗ និងការញ៉ាំហ៉ឺហានៅហាងល្បីៗ។ល។ មនុស្សហាក់ឱ្យតម្លៃខ្ពស់ទៅលើសម្ភារៈខាងក្រៅ។ លុយកាក់សំខាន់ ព្រោះវាជាមធ្យោបាយដែលទ្រទ្រង់ ផ្ដល់ផាសុកភាពដល់ជីវិតរស់នៅ និងជួយដោះស្រាយបញ្ហាផ្សេងៗជាច្រើនផងដែរ។ ប៉ុន្តែតើមានលុយច្រើនធ្វើឱ្យអ្នកមានន័យថាជីវិតរបស់អ្នកមានន័យមែនទេ?

 

លុយ ​និងការបំពេញន័យឱ្យជីវិតឧទាហរណ៍មួយអំពីមនុស្សម្នាក់ដែលបានលះបង់ការងារប្រាក់ចំណូលច្រើន មកធ្វេីការងារនឿយហត់ ដែលគាត់យល់ថាបានជួយបំពេញន័យឱ្យជីវិតរបស់គាត់។ លោក Scott Neeson នាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children Fund) បានបោះបង់អាជីពជាប្រធានផ្នែកចែកចាយភាពយន្ដហូលីវូដនៅក្រុមហ៊ុន 20th Century Fox International កាលពីឆ្នាំ២០០៤ មកបង្កើតអង្គការមូលនិធិកុមារកម្ពុជា ​ក្នុងគោលបំណងជួយស្រោចស្រង់កុមារដែលរស់​នៅ​ក្នុងគំនរសម្រាម​ស្ទឹង មានជ័យឱ្យទទួលបានការអប់រំ និងអនាគតល្អប្រសើរដូចកុមារកម្ពុជាផ្សេងៗទៀត។

មុនពេលបោះបង់ អាជីពនៅហូលីវូដលោក Scott ធ្លាប់និយាយថា៖ “ខ្ញុំគិតថាមានអ្វីម្យ៉ាងខុសប្រក្រតីចំពោះជីវិតរបស់ខ្ញុំ គឺពេលដែលខ្ញុំមានលុយកាន់តែច្រើន ខ្ញុំកាន់តែបាត់បង់ភាពរីករាយ”។ គាត់បានបន្តធ្វើការងារសប្បុរស នេះ​អស់ពេល១៧ឆ្នាំហើយ និងបានជួយកុមារកម្ពុជាជាង៣ពាន់នាក់ឱ្យទទួលបានការអប់រំ និងមធ្យោបាយចាកចេញពីភាពក្រីក្រ។ ក្រៅពីនេះ យើងក៏ធ្លាប់ឃើញតារាល្បីៗដូចជា​ Taylor Swift Angelina Jolie Chris Pratt ជាដើម បានចំណាយពេលទៅសួរសុខទុក្ខកុមារដែលមានជំងឺមហារីកនៅតាមមន្ទីរពេទ្យ។ ទេាះពួកគាត់មាន​កាលវិភាគមមាញឹមក៏ដេាយ ​ពួកគាត់នៅតែចំណាយពេលលេងជាមួយក្មេងៗ ផ្ដល់ភាពរីករាយ និងលើកទឹកចិត្តឱ្យគិតតែអ្វីដែលវិជ្ជមាន និងផ្តល់កម្លាំងចិត្តតតាំងជាមួយជំងឺរបស់ពួកគេ។ ពួកគាត់​បានឧបត្ថម្ភ​ជាលុយ​កាក់ ថែមទាំង ចំណាយពេលវេលាមានតម្លៃជាមួយកុមារទាំងនោះ។

នេះសបញ្ជាក់នូវការបំពេញន័យអេាយជីវិតរបស់ពួកគាត់ ទង្វេីទាំងនេាះគឺជាសេចកី្តស្មេាះត្រង់ដែលកេីតចេញពីពួកគាត់ផ្ទាល់។ ទង្វេីបែបនេាះអាចធ្វើឱ្យពួកគាត់ ស្កប់ស្កល់ក្នុងចិត្តជាងលុយកាក់ទៅទៀតគឺ អំពើល្អបន្តិចបន្តួច ដែលពួកគាត់ជួយត្រឡប់ទៅឱ្យសង្គមវិញ​​ ធ្វេីអេាយមនុស្សកាន់តែកក់ក្ដៅ។​

បើយើងសង្កេតឱ្យមែនទែនក្នុងរង្វង់បណ្ដាញសង្គមសព្វថ្ងៃ អ្នកខ្លះបំពេញន័យឱ្យជីវិតខ្លួនឯងដោយធ្វេីការងារដែលខ្លួនស្រឡាញ់​ ព្រោះពេញចិត្តនឹងធ្វើវាជារៀងរាល់ថ្ងៃ ទេាះបីការងារនេាះមានប្រាក់ខែតិច ឬហត់នឿយយ៉ាងណាក៏ដេាយ។​ រីឯអ្នកខ្លះទៀត មិនបានហ៉ឺហាស៊ីវិល័យដូចគេ តែបានត្រឹមជីវិតរស់នៅស្ងប់ស្ងាត់ មានសុភមង្គលជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់ក៏ជាទីគាប់ចិត្តទៅហើយ។

អត្ថបទនេះ មិនមែនមានន័យថា ឱ្យតែអ្នកយកលុយហើយធ្វើដូច លេាកScott ឬបរិច្ចាគជាសប្បុរសធម៌ដូចតារាល្បីៗមួយចំនួន ទើបហៅថាជាការបំពេញន័យឱ្យជីវិតនោះទេ។ លុយនៅតែជាមធ្យោបាយសំខាន់ក្នុងការរស់នៅរបស់យើងរាល់គ្នា ប៉ុន្តែអ្នកក៏មិនគួរខ្វះនូវធាតុដ៏សំខាន់មួយដែលជួយបំពេញន័យឱ្យជីវិតរបស់អ្នកដែរ។ បើយើងទៅមើលមនុស្សជុំវិញខ្លួន មានមនុស្សមិនតិចទេដែលរកប្រាក់ចំណូលមិនបានច្រើនពិតមែន ប៉ុន្តែពួកគេក៏នៅតែរីករាយស្កប់ស្កល់នឹងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែពួកគេបានធ្វើអ្វីដែល​បំពេញឱ្យជីវិតពួកគេមានន័យ៕


© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។

ពាក្យទាក់ទង: ការបំពេញន័យឱ្យជីវិតលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អត្ថបទបន្ទាប់
 ហេតុអ្វីបានជារឿង​ភាគ​កូរ៉េមានភាពល្បី​ល្បាញ​យ៉ាង​នេះ?​

 ហេតុអ្វីបានជារឿង​ភាគ​កូរ៉េមានភាពល្បី​ល្បាញ​យ៉ាង​នេះ?​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist