Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ការលាងលុយ (Money Laundering)

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
1.2k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការលាងលុយ (Money Laundering)
FacebookTwitterLinkedinTelegramQR Code

​ការ​លាង​លុយ​ (​Money Laundering​) ​គឺជា​ដំ​ណេី​រ​នៃ​ការ​បំ​លែង​លុយ​ខុសច្បាប់​ទៅជា​លុយ​ស្រប​ច្បាប់​វិញ​។​ ​លុយ​ខុសច្បាប់​នេះ​ត្រូវ​បាន​គេ​ហៅថា​លុយ​ខ្មៅ​ រឺ ​លុយ​កខ្វក់​ (​Black Money​) ​ដែល​លុយ​ទាំងនោះ​អាច​មាន​ប្រភព​មកពី​ការ​ជួញ​ដូរ​គ្រឿងញៀន​ ​ការ​ជួញ​ដូរ​អាវុធ​ខុសច្បាប់​ អំពេី​ពុករលួយ​ រឺ អំពេី​ភរ​វ​កម្ម​ផ្សេងៗ​។​ ​ជា​ធម្មតា​ ​លុយ​កខ្វក់​ដែល​មាន​ចំនួន​ច្រេី​ន​សន្ធឹកសន្ធាប់​អាច​មាន​ការពិបាក​ក្នុង​ការ​ធ្វេី​ចរាចរ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។​ ​ឧទាហរណ៍​ ​ធនាគារ​ទៀ​ម​ទារ​អោយ​មាន​របាយការណ៍​ច្បាស់លាស់​អំពី​លុយ​ដែល​មាន​ចំនួន​ច្រេី​ន​លេី​ស​លប់​នោះ​ រឺ ​សាកសួរ​បន្ថែម​ពី​ប្រតិបត្តិការ​នៃ​កា​រដាក់​ប្រាក់​ច្រើន​ខុសប្រក្រតី​ ​ដែល​អាច​នាំ​អោយ​មាន​ការសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​។​

​ហេតុនេះ​ ​ទើប​ក្រុម​ឧក្រិដ្ឋជន​ខំ​រក​វិធី​លាង​លុយ​កខ្វក់​ទាំងនោះ​ ដេីម្បី​អាច​ប្រេី​ប្រាស់​បាន​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយមាន​ប្រសិទ្ធ​ភាព​។

ការលាងលុយ (Money Laundering)

ការលាងលុយ គឺជា​បទឧក្រិដ្ឋហិរញ្ញវត្ថុដែល​មាន​ដំណើរការ​ ៣ ដំណាក់​កាល គឺ៖

 

១. ការដាក់​លុយ​ចូលប្រព័ន្ធហិរញ្​ញវត្ថុ​ស្រប​ច្បាប់ ​(PLACEMENT)

ការដាក់លុយចូលប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់ ​(PLACEMENT)
​​

​ក្នុង​ដំណាក់កាល​នេះ​ ​លុយ​កខ្វក់​ត្រូវ​បាន​បំ​បែកទៅជា​ចំណែក​ផ្សេងគ្នា​ច្រេី​ន​ ហេី​យ​យកទៅ​ដាក់ជា​បញ្ញើ​ រឺ ​ជា​ការ​វិនិយោគ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​កា​ស៊ី​ណូ ​ហាង​លក់ទំនិញ​ រឺ ​អាជីវកម្ម​តូច​ធំ​ផ្សេងៗ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។​ ​ក្រៅពី​នេះ​ ​វា​អាច​ជា​ការ​រត់​ពន្ធ​រូបិយប័ណ្ណ​ទៅក្រៅ​ប្រទេស​ (​Currency​ ​Smuggling​) ​ការផ្លាស់ប្តូរ​រូបិយប័ណ្ណ​ (​Currency​ ​Exchange​) ​កា​រដាក់​លាយ​បន្លំ​ជាមួយ​លុយ​ដែល​មាន​ក្នុង​ប្រព័ន្ធ​ស្រាប់​ (B​lending​ ​Fund​) ​និង​ការ​ទិញ​ទ្រព្យ​ផ្សេងៗ​ដែល​មិន​ត្រូវការ​សំណុំ​បែបបទ​ច្បាស់លាស់​។​ ​ដំ​ណេី​រកា​រ​នេះ​នឹង​ធ្វេី​អោយ​លុយ​កខ្វក់​ទាំងនោះ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំ​លែង​ រឺ ​ផ្ទេរ​តាមរយៈ​ធនាគារ​ ​ហើយ​ឧក្រិដ្ឋជន​ងាយ​នឹង​បន្ត​ដំ​ណេី​រកា​រលា​ង​លុយ​ត​ទៀត​។​

២.​ ការក្លែងបន្លំរឺបំបិទប្រភពរបស់លុយ (LAYERING)

ការក្លែងបន្លំរឺបំបិទប្រភពរបស់លុយ (LAYERING)

​បន្ទាប់ពី​ដាក់លុយ​ចូល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្រប​ច្បាប់​ ​ពួក​ឧក្រិដ្ឋជន​ត្រូវការ​ក្លែង​បន្លំ​រឺ​បំបិទ​ប្រភព​របស់​លុយ​ រឺ​ក៏​ធ្វេី​អោយ​ប្រតិបត្តិការ​លុយ​មាន​ភាព​ស៊ាំ​ញ៉ាំ ​ដេីម្បី​ធ្វើ​អោយ​កាន់តែ​ពិបាក​រក​ឃេី​ញ​ប្រភព​លុយ​កខ្វក់​ទាំងនោះ​ ​និង​ដើម្បី​លាក់បាំង​សកម្មភាព​នៃ​ការ​លាង​លុយ​។​ ​ដំ​ណេី​រកា​រ​នេះ​អាច​មាន​ក្នុង​ទម្រង់​ដូចជា​ការ​ប្រេី​ប្រាស់​គណនី​ធនាគារ​ច្រេី​ន​ផ្សេងគ្នា​ ​ការ​ទិញ​វត្ថុ​មាន​តំ​លៃ​ដែល​អាច​លក់​ចេញ​វិញ​បាន​នៅ​ក្រៅ​ប្រទេស​ ​និង​ ​ការ​បំ​លែង​សាច់ប្រាក់​ទៅជា​មូលប្បទានប័ត្រ​ជា​ដេី​ម​។​ ​ម្យ៉ាងទៀត​ ​ដំ​ណេី​រកា​រ​នេះ​ទៀ​ម​ទារ​អោយ​ការ​ចរាចរ​លុយ​កខ្វក់​មាន​ភាព​លឿន​រហ័ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ រឺ ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ​ដែល​អាច​ចៀស​ផុត​ពី​ការ​ធ្វេី​សវនកម្ម​ (​audit​) ​ពីសំណាក់​អាជ្ញាធរ​ផង​ដែរ​។

៣. ការដក​លុយចេញ​បន្ទាប់​ពីលាង (INTEGRATION)

ការដកលុយចេញបន្ទាប់ពីលាង (INTEGRATION)

​នេះ​ជា​ដំណាក់កាល​ដែល​លុយ​ទាំងនោះ​អាច​ធ្វើ​ចរាចរណ៍​បាន​នៅ​ក្នុង​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយ​ស្រប​ច្បាប់​ ហេី​យ​វា​ថែមទាំង​ត្រូវ​បាន​មេី​ល​ឃេី​ញ​ថា​លុយ​ទាំងនោះ​ចេញពី​ប្រភព​ស្រប​ច្បាប់​ទៀត​ផង​។​ ​ក្នុង​ដំណាក់កាល​នេះ​ ​លុយ​ទាំងនោះ​នឹង​ត្រូវ​បាន​យកទៅ​វិនិយោគ​បន្ត​លេី​អចល​ន​ទ្រព្យ​ រឺ ​អាជីវកម្ម​ស្រប​ច្បាប់​នានា​ ​ដោយ​លុយ​ដែល​បង្កើត​បាន​បន្ត​បន្ទាប់ពីនេះ​សុទ្ធ​សឹង​ជា​លុយ​ដែល​នឹង​ត្រូវ​បាន​ចាត់ទុកថា​មកពី​ប្រភព​ស្រប​ច្បាប់​ទាំងអស់​។​

​ប៉ុន្តែ​មិនមែន​គ្រប់ការ​លាង​លុយ​ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ដំណាក់កាល​ទាំង​៣​នេះ​ទេ​ ​ព្រោះ​វា​អាច​ស្ថិត​ទៅតាម​ស្ថានភាព​នៃ​លុយ​កខ្វក់​ទាំងអស់​នោះ​។​

​យ៉ាងណាមិញ​ ​ការ​លាង​លុយ​កខ្វក់​គឺជា​អំពេី​ខុសច្បាប់​ធ្ងន់ធ្ងរ​ ហេី​យ​រាជរដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ ​ក៏បាន​ខិតខំ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ​នេះ​ដោយ​ប​ង្កេី​ត​នូវ​បទ​ប​ញ្ញតិ្ត​ផ្សេងៗ​ដែល​តម្រូវ​អោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​រឹត​បន្តឹង​និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ ដេីម្បីស៉ើ​ប​អង្កេត​បេី​សិន​មាន​ករណី​សង្ស័យ​លេី​សកម្មភាព​ណាមួយ​៕

ពាក្យទាក់ទង: Money Launderingការលាងលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៦ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

សូម្បីតែគេងក៏អាចរកចំណូល
ចំណូលចំណាយ
៩ ខែមុន

សូម្បីតែគេងក៏អាចរកចំណូលបាន

អត្ថបទបន្ទាប់
មុខរបរដែលទទួលរងផលប៉ះពាល់ខ្លាំងពីCOVID-19

មុខរបរដែល​ទទួល​រង​ផលប៉ះ​ពាល់​ខ្លាំងពី​COVID-19

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist