Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក

២ ឆ្នាំមុន
1 នាទីក្នុងការអាន
569
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រូបមន្តក្នុងការគ្រប់គ្រង់ប្រាក់របស់អ្នក
FacebookTwitterLinkedinTelegramQR Code

រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក

ការចាយវាយរបស់យើងម្នាក់ៗក្នុងជីវិតប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលយើងគួរតែមានរូបមន្តឬ ផែនការគ្រប់គ្រងលំហូរសាច់ប្រាក់របស់យើង។ អ្នកអាចជ្រើសរើសវិធីសាស្ត្រ ឬរូបមន្តណាមួយ ដើម្បីយកទៅធ្វើជាផែនការគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួនអ្នក។ ការជ្រើសរើសរូបមន្តទៀតសោត គួរតែជ្រើសរើសរូបមន្តណាដែលសមបំផុតនឹងស្ថានភាពហិរញ្ញវត្ដុបច្ចុប្បន្នរបស់អ្នក។
រូបមន្តគ្រប់គ្រងលុយកាក់អាចមានច្រើនប្រភេទ ដោយថ្ងៃនេះយើងនឹងលើកយក «៤ រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក» យកមកបកស្រាយជូនអ្នកទាំងអស់គ្នារួមមាន៖

រូបមន្ត​70/20/10

រូបមន្ត​70/20/10

 

​វិធីសាស្ត្រ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​វិធីសាស្ត្រ​គ្រប់គ្រង​ចំណាយ​មុន​ប៉ុន្មាន​នោះ​ទេ​ ​ពោល​គឺ​ការ​ចំណាយ​របស់​អ្នក​នឹង​ត្រូវ​បែង​ចែកជាបីផ្នែក​ធំ​ៗ​ដូចគ្នា​ផង​ដែរ​។​ ​ក្នុង​វិធីសាស្ត្រ​មួយ​នេះ​យើង​ត្រូវ​ដក​ចំណូល​ប្រចាំខែ​ចំនួន​ 70% ​សម្រាប់​ចំណាយ​លើ​ការប្រើប្រាស់​ប្រចាំខែ​ (​ទាំង​តម្រូវ​ការ​ ​និង​សេចក្ដីត្រូវ​ការ​) ​ហើយ​ 20% ​ទៀត​យើង​ត្រូវ​ដក​សម្រាប់​បំណុល​ ​និង​ 10% ​ទៀត​សម្រាប់​ការ​សន្សំ​។​

​ប្រសិនជា​អ្នក​ចង់​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​គួរតែ​មាន​លក្ខណៈ​ដូច​ខាងក្រោម​៖​
• ​អ្នក​ដែល​ត្រូវការ​ចំណាយ​ច្រើន​ជាប្រចាំ​ខែ​
• ​អ្នក​ដែល​កំពុង​មាន​បំណុល​(​ច្រើន​)
• ​មាន​គោលដៅ​សន្សំ​ (​រយៈពេល​វែង​ ​និង​ខ្លី​) ​


រូប​មន្ត​ 80/20

រូប​មន្ត​ 80/20

​សម្រាប់​ធ្វើ​ផែនការ​ចំណាយ​នេះ​ ​ធ្វើឡើង​ដោយ​បែងចែក​ការ​ចំណាយ​ប្រចាំខែ​របស់យើង​ទៅជា​ពីរ​ផ្នែក​ ​ប៉ុណ្ណោះ​។​ ​មួយ​ផ្នែក​ដែល​ស្មើនឹង​ 80% ​នៃ​ចំណូល​សរុប​ត្រូវ​រៀបចំ​សម្រាប់​ ​ការ​ចំណាយ​ទូទៅ​ប្រចាំខែ​ (​ទាំង​តម្រូវ​ការចាំបាច់​ ​សេចក្ដីត្រូវ​ការ​ ​និង​សងបំណុល​) ​ហើយ​ទឹកប្រាក់​ចំនួន​ 20% ​ដែល​នៅសល់​គឺ​ត្រូវ​ទុក​សម្រាប់​ការ​សន្សំ​ក្នុង​គោលបំណង​រយៈពេល​វែង​ ​និង​ខ្លី​របស់យើង​។​

​អ្នក​ដែល​ស័ក្តិសម​ម​សម្រាប់​វិធីសាស្ត្រ​នេះ​គឺ​៖​
• ​អ្នក​ដែល​ចូលចិត្ត​ចំណាយ​លុយ​លើ​ខ្លួនឯង​ជាមុន​ (​Pay​ ​yourself​ ​first​)
• ​អ្នក​ដែល​ទើប​តែ​រៀន​ពី​ការចាយវាយ​បែប​មាន​ច្បាប់ទម្លាប់​ (​Rule​ o​f​ ​Spending money​) ​ស័ក្តិសម​បំផុត​សម្រាប់​សិស្ស​ ​និស្សិត​ជាដើម​។​
• ​អ្នក​ដែល​មិន​ចង់​រៀបចំផែនការ​ស្មុគ​ស្មាញ​ច្រើន​
• ​អ្នក​ដែល​មិនទាន់​អាច​កំណត់​តម្រូវ​ការ​ ​និង​ចំណង់​បាន​ត្រឹមត្រូវ​នៅឡើយ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រូបមន្ត​នេះ​ពុំ​មាន​ការកំណត់​ឱ្យ​នៅ​ទ្រឹង​រហូត​ឡើយ​ ​ដោយ​វា​អាស្រ័យ​លើ​អ្នក​ផ្ទាល់​។​ ​នៅ​ពេល​អ្នក​អាច​កំណត់​ ​ឬ​កាត់​ការ​បន្ថយ​ការចាយវាយ​បាន​បន្តិច​ម្ដងៗ​ ​អ្នក​អាច​កែ​ប្រែរូប​មន្ត​ពី​ 80/20 ​មក​ 70/30 ​ឬ​មក​ជា​ 60/40 ​ក៏បាន​។​ ​


រូប​មន្ត 50/15/5 

រូប​មន្ត50/15/5 

​វា​ជា​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ផែនការ​ចំណាយ​មួយ​ដែល​អាច​ធ្វើឲ្យ​អ្នក​ភាន់​ច្រ​លំ​បន្តិច​ ​ដ្បិតអី​បើ​បូក​បញ្ចូល​គ្នា​នូវ​តួលេខ​របស់​វា​គឺ​បាន​ត្រឹមតែ​ 70% ​តែប៉ុណ្ណោះ​ ​ចុះ​ចំណែក​ទឹកប្រាក់​ 30% ​ទៀត​ត្រូវ​បាន​បាត់បង់​ទៅណា​។​ 50/15/5 ​គឺជា​វិធីសាស្ត្រ​ដែល​បែងចែក​ចំណូល​របស់​អ្នក​ចំនួន​ 50% ​សម្រាប់​ប្រើប្រាស់​ទៅលើ​តម្រូវ​ការចាំបាច់​ ​ចំណង់​ ​និង​ដោះស្រាយ​បំណុល​ ​ហើយ​ចំណូល​ 15% ​សម្រាប់​សន្សំទុក​ដើម្បី​ប្រើប្រាស់​ពេល​ចូលនិវត្ដន៍​, 5% ​ទៀត​សម្រាប់​ចំណាយ​មិន​រំពឹង​ទុក​។​ ​រីឯ​ 30% ​វា​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ជាក់ស្ដែង​របស់​អ្នក​ ​ដោយ​អ្នក​អាច​​​យកទៅ​បន្ថែម​សម្រាប់​សន្សំប្រាក់​ចូលនិវត្តន៍​ ​ដោះស្រាយ​បំណុល​ជាដើម​។​ ​គោល​បំ​ណ​ល​ធំ​នៃ​រូបមន្ត​នេះ​ ​គឺ​សម្រាប់​បុគ្គល​ណា​ដែល​ចង់​មាន​ប្រាក់​ចូលនិវត្តន៍​ ​ឬ​ប្រាក់​ក្នុង​គ្រា​មានអាសន្ន​ច្បាស់លាស់​។​

​សម្រាប់​អ្នក​ដែល​យក​វិធីសាស្ត្រ​នេះ​ទៅ​ប្រើ​ ​អ្នក​គួរតែ​៖​
• ​អ្នក​ដែល​ចង់​សន្សំប្រាក់​សម្រាប់​ចូលនិវត្តន៍​ ​និង​ប្រាក់​គ្រា​មានអាសន្ន​
• ​អ្នក​ដែល​ចង់​មាន​បំណុល​តិច​
• ​អ្នក​ដែល​មាន​តម្រូវ​ការចាំបាច់​តិច​
• ​អ្នកមាន​ផែនការ​ជីវិត​វែងឆ្ងាយ​

​យើង​ឃើញ​ថា​ ​រូបមន្ត​នៃ​ការ​គ្រប់គ្រង​លុយកាក់​នីមួយៗ​មាន​លក្ខណៈ​ខុសៗគ្នា​អាស្រ័យ​ទៅលើ​តម្រូវ​ការ​ជាក់ស្ដែង​របស់​អ្នកប្រើប្រាស់​។​ ​យ៉ាងណាក៏ដោយ​ ​ការ​គ្រប់គ្រង​ការ​វាយ​អាច​នឹង​មាន​លក្ខណៈ​ពិបាក​សម្រាប់​អ្នក​ដែល​ទើប​តែ​រៀន​គ្រប់គ្រង​ដំបូង​ ​ប៉ុន្តែ​យូរឆាប់​អ្នក​មុខជា​អាច​សម្រប​ខ្លួន​ពី​ការ​គ្រប់គ្រង​នេះ​។​ ​ប្រសិនបើ​អ្នក​ទើប​តែ​រៀន​គ្រប់គ្រង​លុយកាក់​ដំបូង​ៗ​ ​យើង​សូម​ទឹកចិត្ត​អ្នក​ឱ្យ​ប្រើប្រាស់​រូបមន្ត​ 80/20 ​ជា​ជំហាន​ដំបូង​គ្រប់គ្រង​ការ​វាយ​ប្រចាំថ្ងៃ​របស់​អ្នក​៕


រូប​មន្ត 50/15/5 

រូប​មន្ត 50/30/20

​រូបមន្ត​ ​ឬ​វិធីសាស្ត្រ​គ្រប់គ្រង​លុយកាក់​ 50/30/20 ​ជា​វិធីសាស្ត្រ​បែប​ស្មុគ​ស្មាញ​បន្តិច​ ​ហើយ​អ្នកប្រើប្រាស់​រូបមន្ត​ 50/30/20 ​អាច​មាន​លក្ខណៈ​ពិបាក​បន្តិច​ក្នុង​ការបែងចែក​រវាង​ ​តម្រូវ​ការ​ ​និង​ចំណង់​ ​ដ្បិត​ថា​តម្រូវ​ការ​ខ្លះ​ក៏​អាច​ស្ថិតនៅ​ក្នុង​ចំណង់​បាន​ដែរ​។​ ​ឧទាហរណ៍​ថា​ ​ស​ម្លៀ​ក​បំពាក់​គឺជា​តម្រូវ​ការចាំបាច់​ ​ប៉ុន្តែ​ក៏មាន​ស​ម្លៀ​ក​បំពាក់​មួយ​ចំនួន​ ​ពុំមែន​ជា​តម្រូវ​ការចាំបាច់​របស់យើង​ឡើយ​។​

​វិធីសាស្ត្រ​ 50/30/20 ​ជា​ច្បាប់​មួយ​ដែល​បែងចែក​កញ្ចប់​ថវិកា​របស់យើង​ជា​បី​ផ្នែក​ធំ​ៗ​ដូចជា​ ​តម្រូវ​ការ​ ​ចំណង់​ ​និង​ការ​សន្សំ​ ​។​ 50 ​សំដៅ​លើ​ 50%​នៃ​ចំណូល​របស់យើង​ប្រើ​សម្រាប់​ ​តម្រូវ​ការចាំបាច់​មិន​អាច​ខ្វះ​បាន​ (​Needs​) ​ដូចជា​ ​ថ្លៃ​ជួលផ្ទះ​ ​ទឹក​ភ្លើង​ ​និង​អាហារ​ជាដើម​។​ 30% ​ប្រើ​សម្រាប់​ចំណង់​ផ្សេងៗ​ (​Want​s) ​ដែល​មាន​ដូចជា​ ​ការ​ដើរលេង​ ​ទិញ​ស​ម្ភារៈ​ប្រើប្រាស់​ទំនើប​ៗ​ ​ការ​ក​ម្សាន្ត​ផ្សេងៗ​ជាដើម​។​ ​រីឯ​ 20%​ទៀត​ ​យកទុក​សម្រាប់​សន្សំ​ ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ផែនការ​អ្វីមួយ​ ​ឬ​សម្រាប់​ដោះស្រាយ​បំណុល​។​

​វិធីសាស្ត្រ​នេះ​ ​សមស្រប​សម្រាប់​ប្រើប្រាស់​ទៅលើ​បុគ្គល​ដែល​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ដូច​ខាងក្រោម​៖​
• ​អ្នក​ដែល​មាន​បំណុល​តិច​ឬ​គ្មាន​បំណុល​សោះ​
• ​អ្នក​ដែល​មាន​តម្រូវ​ការចាំបាច់​ប្រចាំខែ​មិន​លើស​ពី​ពាក់កណ្ដាល​នៃ​ប្រាក់ខែ​
• ​អ្នក​ដែល​អាច​ចេះ​គ្រប់គ្រង​ការ​ចំណូល​ចំណាយ​បាន​ល្អ​
• ​អ្នក​ដែល​អាច​បែងចែក​ដាច់​រវាង​តម្រូវ​ការ​ ​សេចក្ដីត្រូវ​ការ​ ​និង​ការ​សន្សំ​
• ​អ្នក​ដែល​បាន​អនុវត្ត​ការ​គ្រប់គ្រង​លុយកាក់​មក​ជា​យូ​រហើយ​ ​

ពាក្យទាក់ទង: managementmethodsmoney
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

អត្ថបទបន្ទាប់
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist