Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ឥទ្ធិពលនៃទី​ផ្សារ​ផ្ដាច់មុខ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
402
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ឥទ្ធិពលនៃទី​ផ្សារ​ផ្ដាច់មុខ
FacebookTwitterLinkedinTelegramQR Code

ទី​ផ្សារ​ផ្ដាច់មុខ​ ​ឬ​ ​Monopoly​ ​Market​ ​សំដៅ​ដល់​ទី​ផ្សារ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវាកម្ម​ដែល​គ្មាន​គូរ​ប្រកួតប្រជែង​ ​ហើយ​មាន​អ្នកផ្គត់ផ្គង់​តែមួយ​ដែល​អាច​គ្រប់គ្រង​ទី​ផ្សារ​ផ្ដាច់មុខ​។​ ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ ​វា​បានន័យ​ថា​ ​ឥទ្ធិពល​លើ​ការកំណត់​តម្លៃ​នៅ​ក្នុង​ទី​ផ្សារ​នឹង​ស្ថិត​ក្នុង​ដៃ​អ្នកផ្គត់ផ្គង់​ផ្ដាច់មុខ​តែម្នាក់​ ​រីឯ​ឱកាស​នៃ​ការ​ឈាន​ចូលក្នុង​ទី​ផ្សារ​ពី​ចំណូល​ថ្មី​ក៏​ទាប​ ​ដោយសារ​របាំង​របស់​ទី​ផ្សារ​នោះ​អាច​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ ​ឬ​ក្នុង​លក្ខខណ្ឌ​ជា​ម្ចាស់​នៃ​កម្មសិទ្ធិ​អ្វីមួយ​ ​ឬ​ដោយសារ​កត្តា​ពាក់ព័ន្ធ​ផ្សេងទៀត​។​

ឥទ្ធិពលនៃទី​ផ្សារ​ផ្ដាច់មុខ

​ដំណើរការ​នៃ​ទី​ផ្សារ​ផ្ដាច់មុខ​នៅ​ក្នុង​ទី​ផ្សារ​សេដ្ឋកិច្ច​មិន​ស្មុគ​ស្មាញ​ទេ​ ​ព្រោះថា​ទី​ផ្សារ​នេះ​ត្រូវ​បាន​គ្របដណ្ដប់​និង​បាន​ផ្ដាច់​ខ្លួន​ពី​គូរ​ប្រកួតប្រជែង​និង​អ្នកផ្គត់ផ្គង់​ក្នុង​សង្វាក់​ផលិតកម្ម​ឬ​សេវាកម្ម​ទាំងឡាយ​សឹង​ទាំង​អស់ទៅហើយ​។​ ​ក្នុង​ន័យ​នេះ​ ​ក្រុមហ៊ុន​ដែល​មានបំណង​ចង់​ផ្ដាច់មុខ​ក្នុង​ទី​ផ្សារ​នឹង​ព្យាយាម​វាយលុក​ទី​ផ្សារ​ដោយ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើនលើស​លប់​ដល់​អតិថិជន​និង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បីឲ្យ​ពួកគេ​ពេញចិត្ត​នឹង​សេវាកម្ម​និង​ផលិតផល​ជាដើម​។​ ​នៅ​ពេល​នោះ​ហើយដែល​ក្រុមហ៊ុន​នោះ​អាច​កាន់កាប់​ទី​ផ្សារ​បាន​ផ្ដាច់មុខ​ ​ព្រោះ​គ្មាន​ក្រុមហ៊ុន​ណា​អាច​ដណ្ដើម​ទី​ផ្សារ​បាន​ឡើយ​។​ ​ឯ​ចំណុច​ដែល​ពួកគេ​ផ្តោត​សំខាន់​គឺ​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​ផ្តល់​សិទ្ធិ​អោយ​ពួកគេ​បាន​គង់វង្ស​។​

​ឥទ្ធិពល​នៃ​ទី​ផ្សារ​ផ្ដាច់មុខ​ទៅលើ​គោលដៅ​សកម្មភាព​សេដ្ឋកិច្ច​គឺ​មានការ​ប៉ះពាល់​ដល់​អាជីវកម្ម​ធំ​ ​និង​មធ្យម​ក៏ដូចជា​អ្នកប្រើប្រាស់​ចុងក្រោយ​ផង​ដែរ​។​ ​ដោយសារតែ​ការ​កាត់ផ្ដាច់​តំណ​អ្នកផ្គត់ផ្គង់​ជាហេតុ​ដែល​ពួកគេ​អាច​កាត់បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផលិត​បាន​។​ ​រីឯ​អ្នកប្រើប្រាស់​មាន​ជម្រើស​តែមួយ​គត់​ ​ហើយ​កត្តា​ផ្សេងៗ​ដែល​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ទិញ​របស់​អតិថិជន​ក៏​គ្មាន​ជម្រើស​ដែរ​ ​ដូចជា​ថ្លៃ​លក់​និង​គុណភាព​នៃ​ផលិតផល​។​

​ករណី​នៃ​ទី​ផ្សារ​ផ្ដាច់មុខ​ជាក់ស្ដែង​មាន​ដូចជា​ ​Micro​soft​ ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​បែកចែក​និង​កំណត់​នៅ​ឆ្នាំ​1994 ​ថា​ “​មិន​អនុញ្ញាត​អោយ​មាន​ការផ្ដាច់មុខ​ឬ​ជួញ​ដូរ​កម្ម​វី​ធី​កុំព្យូទ័រ​ផ្ដាច់មុខ​ឡើយ​”​។​ ​ក្រៅពី​នេះ​គឺ​មាន​ទី​ផ្សារ​ផ្ដាច់មុខ​ក្នុង​វិ​ស័​យម​ធ្យោ​យ​ធ្វើដំណើរ​និង​វិ​ស័​យ​ដឹកជញ្ជូន​ម្ហូបអាហារ​

​នៅ​ក្នុង​ប្រទេស​សឹង្ហ​បុរី​ ​ដោយ​ក្រុមហ៊ុន​ ​Grab​ ​ដែល​បាន​ឈានជើង​ចូល​ទី​ផ្សារ​ក្នុង​ពេល​តំណាល​គ្នា​នឹង​ក្រុមហ៊ុន​ U​be​r ​ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ​ផង​នោះ​។​ ​តែ​ដោយសារ​ការចរចា​រ​និង​ការ​សុំច្បាប់​ពី​រាជរដ្ឋាភិបាល​ ​បាន​អនុញ្ញាត​អោយ​ ​Grab​ ​ក្លាយ​ជា​ក្រុមហ៊ុន​កាន់កាប់​ទី​ផ្សារ​ផ្ដាច់មុខ​នៅ​ប្រទេស​សឹង្ហ​បុរី​លើ​វិ​ស​័​យ​មធ្យោបាយ​ធ្វើដំណើរ​នេះ​។​

​បើ​ក្រ​លេ​កម​ក​មើល​ទី​ផ្សារ​មួយ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​យើង​សង្កេតឃើញ​ការប្រកួតប្រជែង​មមាញឹក​មួ​យ​ក្នុង​វិ​ស័​យ​ដឹកជញ្ជូន​ម្ហូបអាហារ​ ​ដោយដៃ​គូរ​ប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​មានតែ​២​ ​៣​ប៉ុណ្ណោះ​ដែល​លេចធ្លោ​ជាងគេ​។​ ​ជាក់ស្ដែង​ ​ការប្រកួតប្រជែង​នេះ​ផ្ដោ​ត​ចំបង​លើ​តម្លៃ​លក់​ ​អាច​ក្នុង​ទម្រង់​ជា​ការ​បញ្ចុះតម្លៃ​ផ្សេងៗ​ ​ឬ​ឈាន​ដល់​កា​រលក់​បង្ខូច​តម្លៃ​ (​dumping​) ​ទៀត​ផង​ ​ក្នុង​គោលបំណង​ទាក់ទាញ​អតិថិជន​ឬ​អ្នកប្រើប្រាស់​សេវាកម្ម​ខ្លួន​ឱ្យ​បាន​ច្រើន​។​ ​

នៅ​ក្នុង​ទី​ផ្សារ​​​ដែល​មាន​អ្នកផ្គត់ផ្គង់​តិច​ ​ជម្រើស​នៃ​ផលិតផល​ឬ​សេវាកម្ម​សម្រាប់​អតិថិជន​ឬ​អ្នកប្រើប្រាស់​ក៏មាន​ក​ម្រិ​ត​ទៅតាម​នោះ​ដែរ​។​ ​ក្នុង​ករណី​ដែល​ទី​ផ្សារ​មាន​ការប្រកួតប្រជែង​លើ​តម្លៃ​នេះ​ ​នោះ​ទំនោរ​នៃ​ការ​សម្រេច​ចិត្ត​ទិញ​របស់​អតិថិជន​នឹង​លម្អៀង​ទៅ​ខាង​ការ​ផ្គត់ផ្គង់​សេវា​ដែល​មាន​តម្លៃ​ទាប​ជាង​ហើយ​។​ ​ពេល​នោះ​ ​ទី​ផ្សារ​​​ដែល​ធ្លាប់​មាន​ការប្រកួតប្រជែង​នឹង​ចាប់ផ្ដើម​អន់ថយ​ ​ដោយ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នកផ្គត់ផ្គង់​ដទៃ​ក្នុង​ទី​ផ្សារ​លែង​មាន​តម្រូវ​ការ​ទៀត​។​ ​តាម​ការពិចារណា​និង​វិភាគ​លើ​ត​ថ​ភាព​ជាក់ស្ដែង​ ​ប្រសិនបើ​ការប្រកួតប្រជែង​នេះ​នៅតែ​បន្ត​ទៅមុខ​ទៀត​ ​ទី​ផ្សារ​នៃ​វិ​ស័​យ​ក្នុងស្រុក​មួយ​នេះ​អាច​នឹង​ឈាន​ដល់​ទម្រង់​នៃ​ទី​ផ្សារ​ផ្ដាច់មុខ​ក៏​ថា​បាន​ ​បើកាលណា​អ្នកប្រើប្រាស់​ក្នុង​ទី​ផ្សារ​ទាំងអស់​សម្រេច​ប្រើប្រាស់​សេវា​ពី​ក្រុមហ៊ុន​តែមួយ​គត់​នោះ​។​

​ជា​លទ្ធផល​ ​ក្នុងរយៈពេល​វែង​ ​បុគ្គល​សំខាន់​ៗ​ក្នុង​ទី​ផ្សារ​នៃ​វិ​ស័​យ​នេះ​ដូចជា​ ​អ្នកទិញ​ ​អ្នក​ដឹកជញ្ជូន​ ​និង​ ​ម្ចាស់​អាជីវកម្ម​ដែល​ជា​ដៃគូ​រ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​។​

​ដូច​បាន​លើកឡើង​ពី​ខាងដើម​ ​ដោយ​ក្នុង​ទី​ផ្សារ​ផ្ដាច់មុខ​ ​អ្នកផ្គត់ផ្គង់​មាន​តែម្នាក់​ ​ហើយ​ពួកគេ​ជា​អ្នកមានអំណាច​ក្នុង​ការកំណត់​តម្លៃ​តែមួយ​គត់​។​ ​នោះ​អ្នកប្រើប្រាស់​សេវា​ចុងក្រោយ​ឬ​អតិថិជន​នឹង​គ្មាន​ជម្រើស​ផ្សេង​ទេ​ក្រៅពី​ត្រូវ​សម្រប​តាម​លក្ខខណ្ឌ​ផលិតផល​ ​ទាំង​តម្លៃ​និង​គុណភាព​ដែល​ផ្ដល់​ឱ្យ​ពី​អ្នកផ្គត់ផ្គង់​តែមួយ​ ​បើ​ទោះបីជា​ថ្លៃ​សេវា​ដឹកជញ្ជូន​ថ្លៃ​ ​ឬ​គុណភាព​សេវា​មិន​ល្អ​ក៏ដោយ​។​ ​រីឯ​អ្នក​ដឹកជញ្ជូន​វិញ​ ​អាច​ប្រឈម​នឹង​ការ​ទទួល​បាន​ក​ម្រៃ​ដឹក​តិច​ជាង​មុន​ ​ព្រោះ​គ្មាន​ក្រុមហ៊ុន​ផ្សេង​ប្រកួតប្រជែង​ ​ពួក​គាត​ក៏​គ្មាន​ជម្រើស​និង​មិន​អាច​តវ៉ា​ទាមទារ​ត​ម្លើ​ង​អត្រា​ក​ម្រៃ ​ដោយ​ការកំណត់​អត្រា​ក​ម្រៃ​ស្ថិត​លើ​អ្នកផ្គត់ផ្គង់​ផ្ដាច់មុខ​នោះ​តែមួយ​គត់​ ​ម្យ៉ាងទៀត​គាត់​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ទៀត​ផង​ ​ក៏ដោយសារតែ​ចំណូល​ពី​ក​ម្រៃ​នោះ​អាច​នឹង​តិចតួច​ពេក​។​ ​

ចំណែក​ ​ម្ចាស់​អាជីវកម្ម​ដែល​ជា​ដែ​គូរ​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្ដាច់មុខ​វិញ​ ​អាច​ប្រឈម​នឹង​ការចរចា​ពី​អត្រា​ប្រាក់ចំណេញ​ដែល​អាច​តិច​ជាង​មុន​ ​ពីព្រោះ​ក្រុមហ៊ុន​អាច​នឹង​ទាមទារ​ត​ម្លើ​ង​ភាគរយ​ក្នុង​ការ​សហការ​​​ដឹកជញ្ជូន​ ​ដោយហេតុ​ផល​ដដែល​គឺ​អ្នកផ្គត់ផ្គង់​មាន​ឥទ្ធិពល​ក្នុង​ការកំណត់​តម្លៃ​ ​អត្រា​ក​ម្រៃ​ដឹកជញ្ជូន​ ​ឬ​អត្រា​ប្រាក់ចំណេញ​ពី​ការ​សហការ​គ្រប់យ៉ាង​ ​លើកលែងតែ​មានការ​ជ្រៀតជ្រែក​ណាមួយ​ពីសំណាក់​ច្បាប់​ឬ​រដ្ឋាភិបាល​ជាដើម​។​

​ដោយឡែក​ ​មិនថា​ក្នុង​វិ​ស័​យ​ណា​ក៏ដោយ​ ​ក្នុងនាម​ជា​អតិថិជន​នៃ​សេវាកម្ម​ឬ​ផលិតផល​ណាមួយ​ ​និង​ជា​អ្នកប្រើប្រាស់​ចុងក្រោយ​នេះ​ ​តើ​អ្នក​គិត​យ៉ាងណា​ចំពោះ​ឥទ្ធិពល​នៃ​ទី​ផ្សារ​ផ្ដាច់មុខ​នេះ​? ​ហើយ​អ្នក​គិតថា​អ្នក​នឹង​អាច​ជះ​ឥទ្ធិពល​លើ​ដំណើរការ​នៃ​ការ​វិវត្ត​ទី​ផ្សារ​មួយ​មុន​វា​ក្លាយទៅជា​ទី​ផ្សារ​ផ្ដាច់មុខ​ដោយ​របៀបណា​ដែរ​ឬទេ​? ​

ពាក្យទាក់ទង: ទី​ផ្សារ​ផ្ដាច់មុខឥទ្ធិពល
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ភាពខុសគ្នារវាងតម្រូវ​ការ និង​ចំណង់​ ​

ភាពខុសគ្នារវាងតម្រូវ​ការ និង​ចំណង់​ ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist