Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

តើមានអ្វីកើតឡើង​បើទី​ផ្សារ​មាន​អ្នកផ្គត់ផ្គង់​តែ​មួយ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
151
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើមានអ្វីកើតឡើង​បើទី​ផ្សារ​មាន​អ្នកផ្គត់ផ្គង់​តែ​មួយ?
FacebookTwitterLinkedinTelegramQR Code

​យើង​បាន​លើកឡើង​រួចហើយ​ថា​ ​ទី​ផ្សារ​មាន​អ្នកផ្គត់ផ្គង់​តែមួយ​ ​ឬ​ ​ទី​ផ្សារ​ផ្ដាច់មុខ​ (​Monopoly​) ​គ្មាន​ដៃគូ​ប្រកួតប្រជែង​នឹង​មាន​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ ​ដែល​មាន​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ ​ជាពិសេស​គឺ​អ្នកប្រើប្រាស់​។​ ​ផល​ប៉ះពាល់​ដែល​អាច​កើតមានឡើង​មាន​ដូចជា​ ​អ្នកទិញ​មិន​មាន​ជម្រើស​ក្នុង​ការ​សម្រេច​ចិត្ត​លើ​គុណភាព​ផលិតផល​និង​សេវាកម្ម​ ​ព្រមទាំង​តម្លៃ​ ​ហើយក៏​ប៉ះពាល់​ដល់ដៃ​គូ​សហការ​ផ្សេងៗ​ក្នុង​អាជីវកម្ម​ផង​ដែរ​។​ ​បើ​និយាយ​ឲ្យ​ចំ​គឺ​អ្នក​លក់ផ្ដាច់មុខ​មាន​សិទ្ធិ​អំណាច​ធំ​ក្នុង​ការ​ផ្គត់ផ្គង់​ទំនិញ​ ​ក៏ដូចជា​សេវាកម្ម​ទៅ​តាមចិត្ត​ឬ​យុទ្ធ​សា​ស្រ្ត​របស់​ពួកគេ​។​

តើមានអ្វីកើតឡើង​បើទី​ផ្សារ​មាន​អ្នកផ្គត់ផ្គង់​តែ​មួយ?

តើមានអ្វីកើតឡើង​បើទី​ផ្សារ​មាន​អ្នកផ្គត់ផ្គង់​តែ​មួយ?

​យ៉ាងណាមិញ​ ​បើ​បណ្ដោយឲ្យ​អ្នក​លក់ផ្ដាច់មុខ​គ្រប់គ្រង​ទី​ផ្សារ​តាមចិត្ត​បែប​នេះ​ក្នុងរយៈពេល​យូរ​ ​ច្បាស់​ណាស់​ថា​នឹង​មាន​បញ្ហា​ជាច្រើន​ដែល​គ្រប់គ្នា​ត្រូវ​ប្រឈម​។​ ​ដូចនេះ​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​ទី​ផ្សារ​ផ្ដាច់មុខ​បែប​នេះ​ ​ឬ​រឹត​បន្តឹង​អាជីវកម្ម​ដែល​មាន​ទី​ផ្សារ​ផ្ដាច់មុខ​ ​វិធានការ​ដែល​អាច​ធ្វើ​បាន​មាន​ដូចជា​៖​

1. ​ការកំណត់​តម្លៃ​ស្តង់​ដារ​

ការកំណត់​តម្លៃ​ស្តង់​ដារ​

​ការ​គ្រប់គ្រង​តម្លៃ​ដែល​ចេញពី​រដ្ឋាភិបាល​ពិតជា​សំខាន់​ព្រោះ​ជំនួញ​ផ្ដាច់មុខ​បាន​ធ្វើ​អោយ​អ្នកប្រើប្រាស់​គ្មាន​ជម្រើស​។​ ​ដូចនេះ​តម្លៃ​អាច​ធ្វើឲ្យ​មានផល​ប៉ះពាល់​ដល់​មហាជន​ដែល​ជា​អ្នកប្រើប្រាស់​ហើយ​អាច​ធ្វើឲ្យ​មានការ​ចម្រូង​ច​ម្រាស់​ឈាន​ទៅ​រកការ​ប្ដឹង​ប្តល់​។​ ​វិធីសាស្ត្រ​នេះ​អាច​ធ្វើ​អោយ​មាន​របាំង​ទី​ផ្សារ​កាន់តែ​ខ្ពស់​ ​ហើយ​ក្រុមហ៊ុន​ទាំងអស់​នឹង​អាច​​​យកចិត្តទុកដាក់​ទៅ​លេី​ផលិតកម្ម​ព្រមទាំង​សេវាកម្ម​បាន​ប្រ​សេី​រ​ជាង​មុន​។​
​ឧទាហរណ៍​ ​បើ​ថ្លៃ​ទឹក​ភ្លើង​ត្រូវ​បាន​ឡើងថ្លៃ​មិន​មាន​ស្ដង់​ដារ​ត្រឺ​ម​ត្រូវ​ទេ​ ​នោះ​វា​នឹង​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​យ៉ាង​ខ្លាំង​ ​ដោយសារ​វា​ជា​ចំណាយ​មួយ​ចាំបាច់​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ ​ដូច្នេះ​តម្លៃ​ត្រូវ​បាន​កំណត់​ជា​ស្ដង់​ដារ​ ​ដោយមាន​ការ​ឯកភាព​ពីសំណាក់​រដ្ឋាភិបាល​ផង​ដែរ​។​

2. ​បទ​ប្បញ្ញត្តិ​ទៅលើ​ការ​រួមបញ្ចូល​

បទ​ប្បញ្ញត្តិ​ទៅលើ​ការ​រួមបញ្ចូល​

​ជា​ការពិត​ណាស់​ ក្ន​ង​វិ​ស​័​យ​ធុរកិច្ច​ ​ក្រុមហ៊ុន​ធំ​ៗ​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​អំណាច​ទី​ផ្សារ​ ​និង​ពង្រីក​នូវ​ការ​គ្រប់គ្រង​របស់​ខ្លួន​តាមរយៈ​ការ​ទិញ​ភាគ​ហ៊ុន​ឬ​ទិញ​ក្រុមហ៊ុន​ផ្សេងៗ​ក្ន​ង​វិ​ស​័​យ​ដូចគ្នា​ឬ​ពាក់ព័ន្ធ​គ្នា​នោះ​តែម្ដង​ ​ដែលគេ​ហៅថា​ការ​រួមបញ្ចូល​និង​ការ​ទិញ​យក​ (​Merger​ ​and​ ​Acquisition​)​។​ ​ការ​រួមបញ្ចូល​និង​ទិញ​យក​ក្រុមហ៊ុន​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​ធំ​នោះ​មានអំណាច​លើ​ទី​ផ្សារ​ឈាន​ដល់​ការផ្ដាច់មុខ​ទី​ផ្សារ​។​ ​ហេតុ​ដូចនេះ​រដ្ឋាភិបាល​ត្រូវ​ឃ្លាំមើល​ ​ហើយ​ចាត់វិធានការ​និង​បទ​ប្បញ្ញត្តិ​ទៅលើ​ការ​រួមបញ្ចូល​នេះ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ក្នុង​ទី​ផ្សារ​។​ ​ជាក់ស្ដែង​នៅ​ប្រទេស​ថៃ​បាន​ចេញ​ប្បញ្ញត្តិ​ថ្មី​នៅ​ខែកញ្ញា​ ​២​០​២​០​ស្ដីពី​ច្បាប់​នៃ​ការ​រួមបញ្ចូល​របស់​ក្រុមហ៊ុន​ធំ​ៗ​ ​ជាហេតុ​ C​P​ ​Group​ ​បាន​ទិញ​យក​ ​T​e​s​co​’ ​Asia​ ​របស់​ក្រុមហ៊ុន​អង់គ្លេស​។​ ​ខ​ណ​:​ពេល​ដែល​ C​P​​Group​ ​បាន​គ្រប់គ្រង​ 7 ​Eleven​, ​Ma​kro ​Cash​ ​និង​ K​err​y​ ​ដឹកជញ្ជូន​ផង​ដែរ​។​ ​ដូចនេះ​ទោះបីជា​ C​P​ ​បាន​ផ្ដាច់មុខ​លើ​ទី​ផ្សារ​ណាមួយ​ក៏​មានច្បាប់​រឹត​បន្តឹង​និង​គ្រប់គ្រង​ពីលើ​ដែរ​។​

3. ​បំបែក​អំណាច​ទី​ផ្សារ​

​បំបែក​អំណាច​ទី​ផ្សារ​

​វិធានការ​មួយ​នេះ​គឺ​រដ្ឋាភិបាល​ជា​អ្នកជ្រៀតជ្រែក​ទាំងស្រុង​ ​និង​បំបែក​មិន​ឲ្យ​មានដំណើរ​ការ​លក់ផ្ដាច់មុខ​ទេ​បើសិនជា​រដ្ឋាភិបាល​សង្កេតឃើញ​ថា​ទី​ផ្សារ​ផ្ដាច់មុខ​នោះ​មាន​ភាព​ប៉ះពាល់​ខ្លាំង​ដល់​អ្នកប្រើប្រាស់​ ​និង​ដំណើរការ​សេដ្ឋកិច្ច​។​ ​ដូច​ករណី​រដ្ឋាភិបាល​ថៃ​បាន​សិក្សា​ថា​ ​បើ​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ណាមួយ​ក្តោប​ក្ដាប់​លើស​ពី​៧​៥​%​នៃ​ទី​ផ្សារ​សរុប​ ​នោះ​រដ្ឋាភិបាល​ថៃ​ត្រូវ​បំបែក​អំណាច​ទី​ផ្សារ​នោះ​ដើម្បី​ការពារ​អំណាច​របស់​អ្នកទិញ​។​

4. ​ចាត់វិធានការ​ដែល​មាន​ភាគ​ហ៊ុន​រដ្ឋ​

ចាត់វិធានការ​ដែល​មាន​ភាគ​ហ៊ុន​រដ្ឋ​

​ដើម្បីឲ្យ​ក្រុមហ៊ុន​ដែល​មាន​ទី​ផ្សារ​ផ្ដាច់មុខ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ត្រឹមត្រូវ​ ​រដ្ឋាភិបាល​ក៏​អា​ចចេញ​វិធាន​ការបែងចែក​និង​កំណត់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ឯកជន​ឲ្យ​ចូលគ្នា​ជាមួយ​រដ្ឋ​ ​ដែល​អាច​ជា​ ​៥​០​%​ឯកជន​ ​៥​០​%​រដ្ឋ​​ឬ​ ​៤​០​%​ឯកជន​ ​និង​ ​៦​០​%​រដ្ឋ​។​ ​ការកំណត់​បែប​នេះ​ នឺ​ង​ធ្វើឲ្យ​ក្រុមហ៊ុន​នោះ​ក្លាយ​ជា​កម្មសិទ្ធិ​រដ្ឋ​ ​និង​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ណាមួយ​ ​ទៅតាម​ភាគ​ហ៊ុន​ដែល​រដ្ឋ​មាន​។​

​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​មិនទាន់​មានការ​រឹត​បន្តឹង​ច្បាស់លាស់​ណាមួយ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ទី​ផ្សារ​ផ្ដាច់មុខ​នៅឡើយ​។​ ​នៅ​ឆ្នាំ​២​០​១​៧​ ​ខែ​មីនា​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ ​ដាក់​ឳ​សាន​វាទ​ជាថ្មី​ដល់​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ទៅលើ​ការឃោសនា​ប្រកួតប្រជែង​ ​ទៅលើ​តម្លៃ​សេវាកម្ម​របស់​ខ្លួន​ដោយ​ផ្ដល់​នូវ​ប្រូ​ម៉ូ​សិន​ច្រើនលើស​លប់​ ​ដែល​ធ្វើឲ្យខូច​តម្លៃ​ទី​ផ្សារ​ ​និង​បង្ក​ឲ្យ​មាន​ភាព​រ​ញ៉េ​រ​ញៃ​សម្រាប់​អ្នកប្រើប្រាស់​។​

​ខាងលើ​គឺជា​វិធានការ​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ក្នុង​ការ​គ្រប់គ្រង​ទី​ផ្សារ​ផ្ដាច់មុខ​ ​យ៉ាងណាមិញ​សម្រាប់​អ្នកប្រើប្រាស់​ ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​ផ្ដាច់មុខ​ ​គឺ​ការ​សម្រេច​ចិត្ត​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​ ​ឲ្យ​សមស្រប​និង​ដោយ​ការពិចារណា​។​ ​អ្នកប្រើប្រាស់​មិនគួរ​គិតតែពី​ប្រយោជន៍​ក្នុង​ពេល​បច្ចុប្បន្ន​ ​ដោយ​គាំទ្រ​តែ​ក្រុមហ៊ុន​ឬ​អ្នក​លក់​ដែល​ផ្ដល់​អត្ថប្រយោជន៍​សន្ធឹកសន្ធាប់​ ​លក់​តម្លៃ​ទាប​ ​ឬ​ផ្ដល់​នូវ​ការ​ចំណេញ​ផ្សេងៗ​ក្នុងរយៈពេល​ខ្លី​ ​ប៉ុន្តែ​ក្នុងរយៈពេល​យូរ​បែរជា​ផ្ដល់​នូវ​ផល​ប៉ះពាល់​ទៅវិញ​

​សរុប​ជា​រួមការ​លុបបំបាត់​ទី​ផ្សារ​ផ្ដាច់មុខ​មិន​អាច​លុបបំបាត់​ទាំងស្រុង​បានទេ​ដូច្នេះ​ដំណោះស្រាយ​ដែល​អាច​អនុវត្ត​បាន​គឺ​ក្នុងនាម​ជា​អ្នកប្រើប្រាស់​យើង​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​ឲ្យត្រឹមត្រូវ​ ​ហើយ​ក្នុង​ករណី​មាន​ការផ្ដាច់មុខ​ណាមួយ​មិន​សមស្រប​គឺ​ត្រូវ​ប្រើ​វិធានការ​លើ​ការ​រឹត​បន្តឹង​ដើម្បី​អោយ​មាន​តុល្យភាព​នៅ​ក្នុង​គោលដៅ​សេដ្ឋកិច្ច​៕​

ពាក្យទាក់ទង: តែ​មួយទី​ផ្សារ​អ្នកផ្គត់ផ្គង់​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ធានា​រ៉ាប់រង​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

ធានារ៉ាប់រង​ជា​ផ្នែក​មួយ​សំខាន់នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist