Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, សន្សំ

ភាពខុសគ្នារវាងតម្រូវ​ការ និង​ចំណង់​ ​

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
1.2k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ភាពខុសគ្នារវាងតម្រូវ​ការ និង​ចំណង់​ ​
FacebookTwitterLinkedinTelegramQR Code

​យើង​តែងតែ​ឧ​ស្សាហ៍​និយាយ​ថា​ “​ខ្ញុំ​ចង់​ទិញ​របស់​នេះ​, ​ត្រូវការ​ទិញ​របស់​នោះ​” ​អី​ជាដើម​ ​ប៉ុន្តែ​យើង​នៅ​មិនទាន់​បែង​ចែង​ដាច់​នៅឡើយ​ថា​ ​មួយ​ណា​ត្រូវការ​ ​មួយ​ណា​គ្រាន់តែ​ចង់បាន​។​ ​ចុះឡើង​ៗ​ទិញ​ទាំងអស់​ ​ដែល​ជា​បញ្ហា​ប៉ះពាល់​ដល់​បញ្ហា​លុយកាក់​របស់​អ្នក​ទាំងអស់គ្នា​។​

ភាពខុសគ្នារវាងតម្រូវ​ការ និង​ចំណង់​ ​

​ដូច្នេះ​ដើម្បីកុំឲ្យ​បញ្ហា​បែប​ហ្នឹង​កើតមាន​ទៀត​ ​យើង​គួរតែ​មក​សិក្សា​ទាំងអស់គ្នា​រវាង​ ​ចំណង់​ ​និង​តម្រូវ​ការដែល​ចាំបាច់​ ចៀ​ង​វាង​ចេះតែ​យល់​ច្រឡំ​ ​ភ្លេច​ៗ​ខ្លួន​ ​ចាយ​អស់​លុយ​អស់​ទៀត​។​

តើ​តម្រូវ​ការ​ (​NEEDS​) ​ជា​អ្វី​?

តើ​តម្រូវ​ការ​ (​NEEDS​) ​ជា​អ្វី​?

​តម្រូវ​ការ​(​NEEDS​) ​សំដៅ​ទៅដល់​តម្រូវ​ការដែល​ចាំបាច់​ដែល​យើង​មិន​អាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ ​រួម​មាន​មាន​ដូចជា​ ​ស្បៀងអាហារ​ ​ទី​ជម្រក​ ​និង​ស​ម្លៀ​ក​បំពាក់​។​ ​សម្រាប់​នា​ពេល​បច្ចុប្បន្ន​ ​យើង​ឃើញ​ថា​ ​ក្រៅពី​តម្រូវ​ការដែល​បាន​រៀបរាប់​ខាងលើ​ ​យើង​ម្នាក់ៗ​ក៏មាន​តម្រូវ​ការចាំបាច់​បន្ថែម​ទៀត​នោះ​គឺ​ ​ចំណេះ​ដឹង​ ​អនាម័យ​ផ្ទាល់ខ្លួន​ ​និង​ការថែទាំ​សុខភាព​ជាដើម​។​


តើ​ចំណង់​ (​WANT​S) ​ជា​អ្វី​?

តើ​ចំណង់​ (​WANT​S) ​ជា​អ្វី​?

​ចំណង់​ (​WANT​S) ​សំដៅ​លើ​ទៅលើ​ការ​ចង់បាន​របស់​មួយ​ចំនួន​មក​បំពេញចិត្ត​ ​ឬ​និយាយ​ឱ្យ​ងាយស្រួល​យល់​ ​ទោះបីជា​គ្មាន​វា​ ​ក៏​មិន​មាន​បញ្ហា​ដល់​ការរស់នៅ​របស់យើង​នោះ​ឡើយ​។​


តើ​តម្រូវ​ការ​ (​NEEDS​) ​និង​ ​ចំណង់​ (​WANT​S) ​ខុសគ្នា​ដូចម្តេច​ខ្លះ​?

តើ​តម្រូវ​ការ​ (​NEEDS​) ​និង​ ​ចំណង់​ (​WANT​S) ​ខុសគ្នា​ដូចម្តេច​ខ្លះ​?

​ជាទូទៅ​ ​តម្រូវ​ការ​ ​និង​ចំណង់​ ​អាច​វិភាគ​ ​ឬ​បែងចែក​ឱ្យ​ដាច់​ ​វា​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​តម្រូវ​ការចាំបាច់​របស់​បុគ្គល​ម្នាក់ៗ​ដែរ​ ​ដ្បិត​ថា​ការរស់នៅ​ ​ស្ថានភាព​ជីវិត​របស់​មនុស្សម្នាក់​ៗ​ពុំ​មាន​លក្ខណៈ​ដូចគ្នា​នោះ​ឡើយ​។​ ​យើង​អាច​និយាយ​ម្យ៉ាង​វិញ​មួយទៀត​បាន​ថា​ ​ចំណង់​និង​តម្រូវ​ការ​ ​គឺ​ខុសគ្នា​សំខាន់​ត្រង់ថា​ ​មួយ​ខ្វះ​បាន​ ​ឯ​មួយទៀត​ខ្វះ​មិនបាន​នោះ​ឡើយ​។​

‣ ​ឥឡូវ​យើង​នឹង​លើករឿង​មួយ​មក​បកស្រាយ​របស់​និស្សិត​កាក់​ ​និង​សេន​។​

​ឧទាហរណ៍​ថា​ ​កាក់​ ​គឺជា​កូន​ដែល​គ្រួសារ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​មួយ​។​ ​កាក់​បាន​ចាប់​យក​ជំនាញ​ ​ស្ថាបត្យកម្ម​ ​ដោយ​លោក​​​មាន​តម្រូវ​ការ​ទិញ​កុំព្យូទ័រ​ល្អ​មួយ​ដែល​មាន​តម្លៃ​ ​៨​លាន​រៀល​ ​ដើម្បី​រៀន​ពី​ការ​គូស​ប្លង់​ ​និង​អាច​ដំឡើង​(​install​)​កម្មវិធី​ធំ​ៗ​បាន​។​ ​រីឯ​សេន​ក៏​ជា​កូន​ដែល​មានគ្រួសារ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ដូចគ្នា​ ​ប៉ុន្តែ​គាត់​កំពុង​សិក្សា​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​។​ ​ដូចនេះ​ ​តម្រូវ​ការ​កុំព្យូទ័រ​របស់​គាត់​ ​អាច​ត្រឹមតែ​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​សម​ល្មម​មួយ​ ​ដើម្បី​សិក្សាស្រាវជ្រាវ​ការងារ​ពីសា​លា​ ​ដែល​កុំព្យូទ័រ​នោះ​ត្រឹម​មាន​តម្លៃ​ ​៤​លាន​រៀល​ក៏​គ្រប់គ្រាន់​។​

​ប៉ុន្តែ​ករណី​ថា​ ​សេន​ ​មាន​ចំណង់​ចង់បាន​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​រូបរាងស្អាត​ ​និង​ជា​ប្រ៊ែ​ន​ដែល​គាត់​ស្រឡាញ់​ ​គាត់​បាន​បន្ថែម​ ​៤​លាន​រៀល​ទៀត​ ​ដើម្បី​ទិញ​កុំព្យូទ័រ​នោះ​។​ ​អញ្ចឹង​! ​៤​លាន​រៀល​បន្ថែម​នេះ​ ​គឺជា​ចំណង់​របស់​លោក​ ​រីឯ​តម្រូវ​ចំណាយ​ចាំបាច់​ត្រឹមតែ​ ​៤​លាន​រៀល​ដំបូង​ប៉ុណ្ណោះ​។​

​សូម​ចងចាំ​ថា​ ​តម្រូវ​ការ​ ​និង​ចំណង់​របស់​បុគ្គល​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗគ្នា​ ​អាស្រ័យ​លើ​ស្ថានភាព​រស់នៅ​។​ ​ជួនកាល​វា​អាច​ជា​ចំណង់​របស់យើង​តម្រូវ​ការ​គេ​ ​ឬ​វា​ជា​ចំណង់​គេ​ ​តែ​តម្រូវ​ការ​របស់យើង​វិញ​។​


​គន្លឹះ​៖​ ​មុននឹង​ទិញ​អ្វី​ម្យ៉ាង​ ​សូម​សួរ​សំណួរ​ខ្លួនឯង​ពីរ​សំណួរ​នេះ​៖​

​១​. ​តើ​នឹង​មានរឿង​អ្វី​កើតឡើង​ ​ប្រសិនបើ​ខ្ញុំ​មិន​ទិញ​វា​ឥឡូវនេះ​?
​២​. ​តើ​នឹង​មានរឿង​អ្វី​កើតឡើង​ ​ប្រសិនបើ​ខ្ញុំ​ទិញ​ទំនិញ​ ​version​ ​ដែល​ទាប​ជាង​នេះ​?

​តាមពិត​ទៅ​ ​ការ​លើកឡើង​ពី​ចំណង់​ ​និង​តម្រូវ​ការ​នេះ​ ​ពុំបាន​បង្អាក់​អ្នក​ទាំងអស់គ្នា​ឱ្យ​បញ្ឈប់​ការ​ទិញ​អីវ៉ាន់​ដែល​ខ្លួន​ស្រឡាញ់​នោះ​ឡើយ​ ​គ្រាន់តែ​ជា​ការ​ក្រើន​រម្លឹក​ ​និង​បែកចែក​ឱ្យ​ដាច់​រវាង​រឿង​ទាំងពីរ​នេះ​ ​ចៀសវាង​ប៉ះពាល់​ដល់​បញ្ហា​ហិរញ្ញវត្ថុ​របស់​អ្នក​តែប៉ុណ្ណោះ​៕​

ពាក្យទាក់ទង: ​ចំណង់​ ​តម្រូវ​ការភាពខុសគ្នា
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ពន្ធនិងច្បាប់ សន្សំ
២ ខែមុន

ប្រាក់សោធននិវត្តន៍ ឬ ប្រាក់រឺត្រែត ធ្វើម៉េចអាចទទួលបានវា?

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

អត្ថបទបន្ទាប់
លុយ​ដែលចាយ​នៅសល់គួរ​យកទៅ​ធ្វើ​អី​ទើបចំណេញ?

លុយ​ដែលចាយ​នៅសល់គួរ​យកទៅ​ធ្វើ​អី​ទើបចំណេញ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist