Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

៧ ខែមុន
1 នាទីក្នុងការអាន
53
ទស្សនា
FacebookTwitterLinkedinTelegramQR Code
FacebookTwitterLinkedinTelegramQR Code

​មិនថា​ជា​ការងារ​ ​ឬ​រកស៊ី​ ​គេ​តែងតែ​និយាយ​ថា​ ​ទាល់តែ​មាន​បទពិសោធន៍​ពីមុន​មក​ទើប​អាច​ធ្វើការងារ​ទាំងនោះ​បាន​ល្អ​។​ ​ចុះបើ​មិនធ្លាប់​មាន​បទពិសោធន៍​សោះ​ ​ហើយ​ចង់បើ​ក​ហាង​កាហ្វេ​មួយ​ ​អាច​បើក​បាន​អត់​?

​ចម្លើយ​គឺ​ ​ទោះបីជា​គ្មាន​បទពិសោធន៍​ ​ក៏​មិនមែន​បានន័យ​ថា​យើង​គ្មាន​លទ្ធភាព​ ​និង​សមត្ថភាព​បើក​ដែរ​ ​ក្ដី​សង្ឃឹម​ ​និង​ការ​ស្រឡាញ់​អាជីវកម្ម​កាហ្វេ​របស់​អ្នក​គួរតែ​ភ្ជាប់​ជាមួយ​ចំណុច​៤​ខាងក្រោម​៖​

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

១ ​ការ​តាំងចិត្ត​ ​និង​ភាព​អត់ធ្មត់​

គ្មាន​ការ​រកស៊ី​ណា​ដែល​បើក​ភ្លាម​ ​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ត្រឹម​មួយ​ប៉ព្រិ​ច​ភ្នែក​នោះ​ទេ​។​ ​គ្រប់យ៉ាង​កើត​ចេញពី​ការ​ខំ​ប្រឹងប្រែង​ ​កា​របើក​ហាង​កាហ្វេ​ក៏​ដូចគ្នា​ ​ត្រូវ​ប្រើ​ពេលវេលា​យូរ​ល្មម​ទម្រាំ​មាន​អ្នក​ស្គាល់​ ​ចាប់អារម្មណ៍​ ​រហូត​ក្លាយ​ជា​ម៉ូយ​ប្រចាំ​ហាង​។​ ​ហេតុនេះ​ ​ភាព​ជោគជ័យ​ទាមទារ​ឱ្យ​អ្នកមាន​ការ​តាំងចិត្ត​ ​និង​អត់ធ្មត់​ខ្ពស់​។​

២ ​ចាប់ផ្ដើម​ពី​ខ្នាត​តូច​ទៅ​មធ្យម​

យើង​អាច​ចាប់ផ្ដើម​ពី​ខ្នាត​តូច​ទៅ​មធ្យម​ ​រួច​វិវឌ្ឍ​ន៍​ទៅ​ខ្នាត​ធំ​ ​មិនមែន​ដៃឆៅ​ ​ចិត្តសឿង​ ​បើក​ដំបូង​ហួសពី​សមត្ថភាព​ដែល​អាច​គ្រប់គ្រង​បានទេ​។​ ​បើក​ពី​ខ្នាត​តូច​ ​ដើម្បី​យក​បទពិសោធន៍​ចាត់ចែង​គ្រប់គ្រង​ហាង​ ​ផ្នែក​សេវាកម្ម​ ​តិចនិក​ឆុងកាហ្វេ​តាម​ស្តង់​ដា​ ​ពេល​អាជីវកម្ម​មាន​លំនឹង​ហើយ​ ​ចាំ​ពង្រីក​អាជីវកម្ម​ឲ្យ​ធំ​ ​ឬ​បើក​ជា​ហាង​សាខា​ក៏បាន​។​

៣ ​ស្វែងយល់​ពី​ទី​ផ្សារ​ហាង​កាហ្វេ​ឱ្យ​បាន​ច្បាស់​

​ការ​ស្វែងយល់​ពី​ទី​ផ្សារ​ហាង​កាហ្វេ​ ​ជាពិសេស​ប្រភេទ​ទី​ផ្សារ​ (​market​ ​segment​) ឱ្យ​បាន​ស៊ី​ជម្រៅ​ ​ជា​រឿង​ចាំបាច់​ដែល​មិន​អាច​រំលង​បាន​ ​ដើម្បី​សិក្សា​ពី​រសជាតិ​នៃ​កាហ្វេ​ ​ស្គាល់​ពី​អតិថិជន​គោលដៅ​ ​ការកំណត់​ថ្លៃ​លក់​ ​ឥរិយាបថ​អ្នកទិញ​ ​និង​ស្គាល់​ពី​ដៃគូ​ប្រកួតប្រជែង​ ​ពិសេស​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​របស់​ពួកគេ​ឲ្យ​កាន់តែ​ច្បាស់​។​ ​យើង​អាច​តាមដាន​ពី​ការ​ពេញ​និយម​នៃ​កាហ្វេ​លើ​បណ្ដាញ​សង្គម​ ​ឬ​អាន​សៀវភៅ​ទាក់ទង​នឹង​កា​របើក​អាជីវកម្ម​កាហ្វេ​ផង​ដែរ​។​

៤ ​ប្រឹក្សា​ជាមួយ​ដៃគូ​អាជីវកម្ម​ដែល​មាន​ទំនួល​ខុសត្រូវ​

បើក​ដំបូង​មានរឿង​ដែល​ត្រូវ​ដឹង​ដូចជា​ការ​ត្រៀម​ខ្លួន​ ​ការ​ទប់​ស្កាត់​បញ្ហា​ ​និង​ហា​និ​ភ័យ​ជាដើម​ ​ដូច្នេះ​ ​យើង​គួរតែ​ជ្រើសរើស​ដៃគូ​អាជីវកម្ម​ដែល​មាន​ជំនាញ​ជីវៈ​ច្បាស់លាស់​ទាក់ទង​នឹង​វិ​ស​័​យ​កាហ្វេ​ ​ថែមទាំង​ជា​អ្នក​ប្រឹក្សា​គំនិត​អាជីវកម្ម​ ​និង​គន្លឹះ​ស្រាយ​បញ្ហា​ដែល​អាច​កើតមាន​។​ ​បន្ថែម​ពី​នេះ​ ​ក៏​ជា​អ្នកផ្គត់ផ្គង់​គ្រាប់​កាហ្វេ​ ​និង​ស​ម្ភារៈ​ផ្សេងៗ​មានគុណ​ភាព​ល្អ​ ​គួបផ្សំ​មានការ​បណ្ដុះបណ្ដាល​អ្នក​ឆុងកាហ្វេ​ (B​arista​) ​ផង​ដែរ​។​

​ពិត​ណាស់​ ​បើក​អាជីវកម្ម​កាហ្វេ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ​ត្រូវការ​ចំណេះ​ដឹង​ ​ការ​តាំងចិត្ត​ខ្ពស់​ ​ភាព​ស៊ី​ជម្រៅ​ក្នុង​ទី​ផ្សារ​ហាង​កាហ្វេ​ ​និង​ដៃគូ​អាជីវកម្ម​កាហ្វេ​ដែល​អាច​ជឿជាក់​ដូចជា​ក្រុមហ៊ុន​ ​Gourmet​ ​Beverage​ ​Solution​s​។​ ​ក្នុង​កាលៈទេសៈ​ខ្លះ​ ​ប្រសិនបើ​អ្នក​គ្មាន​បទពិសោធន៍​ ​វា​មិនមែន​ជា​ឧបសគ្គ​រារាំង​ទាំងស្រុង​នោះ​ទេ​។​ ​យើង​ត្រូវ​រិះរក​មធ្យោបាយ​នានា​ ​ដែល​អាច​ប៉ះប៉ូវ​នឹង​ភាព​គ្មាន​បទពិសោធន៍​ ​ទើប​ធ្វើ​ឱ្យ​អាជីវកម្ម​លេច​ជា​រូបរាង​ ​និង​មាន​គ្រឹះ​រឹង​មាំ​។​

​បន្ទាប់ពី​បាន​អាន​អត្ថបទ​នេះ​រួចហើយ​ ​ប្រិយ​មិត្ត​អាច​​​រក​ចម្លើយ​ឃើញ​ឬនៅ​ថា​ ​គួរបើ​ក​ហាង​កាហ្វេ​អត់​?

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​កាក់​សេន​ ​និង​សហការ​ដោយ​ ​G​BS – ​Gourmet​ ​Beverage​ ​Solution​s


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ពាក្យទាក់ទង: បើក​ហាង​កាហ្វេ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist