Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

​កំពុង​ធ្វើការ​សុខ​ៗ​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ក៏មិនសូវ​បារម្ភ

១២ ខែមុន
1 នាទីក្នុងការអាន
43
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​កំពុង​ធ្វើការ​សុខ​ៗ​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ក៏មិនសូវ​បារម្ភ
FacebookTwitterLinkedinTelegramQR Code

​កំពុង​ធ្វើការ​សុខ​ៗ​ ​គ្មាន​នរណា​ចង់​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​នោះ​ទេ​ ​ព្រោះ​យើង​ត្រូវ​បាត់បង់​ការងារ​ ​តួនាទី​ ​មុខតំណែង​ ​ជាពិសេស​គឺ​ប្រឈម​បាត់​បង​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​។​ ​ប៉ុន្តែ​ដូច​ពាក្យចាស់​បាន​ពោលថា​ “​ការពារ​ប្រសើរ​ជាង​ព្យាបាល​”​។​ ​បើសិនជា​យើង​បាន​ត្រៀម​ចំណុច​មួយ​ចំនួន​នេះ​ទុកមុន​ ​ទោះបី​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ភ្លាម​ៗ​ ​នោះ​យើង​នឹង​មិនសូវ​បារម្ភ​ ​និង​ពិបាក​ក្នុង​ការ​ប្រឈម​មុខជា​មួយ​បញ្ហា​មួយ​នេះ​ទេ​។​ 😉
​អ៊ីចឹង​ ​យើង​ទៅ​មើល​ទាំង​អ្នក​គ្នា​ថា​តើ​យើង​គួរ​ត្រៀម​ទុក​នូវ​ចំណុច​អ្វីខ្លះ​?

​កំពុង​ធ្វើការ​សុខ​ៗ​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ក៏មិនសូវ​បារម្ភ

​ត្រៀម​ ​Emergency Fund​

​កំឡុង​ពេល​កំពុង​ធ្វើការ​ ​យើង​អាច​ត្រៀម​ប្រាក់សន្សំ​សម្រាប់​ពេល​អាសន្ន​ ​ឬ​ពេល​មាន​បញ្ហា​ភា្ល​ម​ៗ​ដែល​យើង​មិន​អាច​ដឹងមុន​។​ ​យើង​គួ​រដាក់​ប្រាក់សន្សំ​ប្រហាក់ប្រហែល​ ​ឬ​អាច​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​ទូទៅ​ក្នុងរយៈពេល​៣​ខែ​ ​ទៅ​៦​ខែ​។​ ​ដូច្នេះ​ ​យើង​អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​ការងារ​ថ្មី​ ​និង​អាច​​​យក​ប្រាក់​ទាំងនោះ​មក​ប្រើប្រាស់​ដោះ​ទ័ល​មួយ​ពេល​សិន​។​

​សន្សំ​ចំណេះ​ដឹង​ ​សមត្ថភាព​ ​និង​បទពិសោធន៍​

​មិនថា​កន្លែង​ការងារ​ណា​ទេ​ ​សុទ្ធតែ​ត្រូវការ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ ​និង​ចំណេះ​ដឹង​ខ្ពស់​មក​ធ្វើការ​។​ ​ហេតុនេះ​ហើយ​ ​បើ​យើង​បាន​សន្សំ​ចំណេះ​ដឹង​ ​បទពិសោធន៍​ការងារ​ឱ្យ​បាន​ច្រើន​ ​ទោះបី​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ភ្លាម​ៗ​ ​យើង​នៅតែ​អាច​​​យក​ជំនាញ​និង​ចំណេះ​ដឹង​ទាំងប៉ុន្មាន​ទៅ​ប្រើប្រាស់​នៅកន្លែង​ការងារ​ថ្មី​។​ ​បន្ថែម​ពី​នេះ​ ​យើង​ក៏​គួរ​ហ្វឹកហាត់​លើ​ជំនាញ​ទន់​បន្ថែម​ទៀត​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការស្វែងរក​ការងារ​ថ្មី​ដូចជា​ ​ជំនាញ​ទំនាក់ទំនង​ ​ឬ​ជំនាញ​ដោះស្រាយបញ្ហា​ជាដើម​។​

​បង្កើន​បណ្ដាញ​ទំនាក់ទំនង​

​បណ្តាញ​ទំនាក់ទំនង​មាន​សារៈសំខាន់​មិនគួរ​ឱ្យ​ជឿ​ក្នុង​អំឡុង​ពេល​ស្វែងរក​ការងារ​ថ្មី​។​ ​ពួកគាត់​អាច​ណែនាំ​យើង​ពី​កន្លែង​ការងារ​ថ្មីៗ​ ​ឬ​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ការងារ​ ​ក៏ដូចជា​ណែនាំ​ ​និង​និយាយ​ពី​លក្ខណៈ​ល្អ​ៗ​របស់យើង​ទៅកាន់​ក្រុមហ៊ុន​ឬ​កន្លែង​ការងារ​ថ្មី​ទាំងនោះ​។​

​រៀបចំ​និង​ ​update​ ​ប្រវត្តិរូបសង្ខេប​ (C​V​)

​ការ​កែតម្រូវ​ចំណុច​ខ្វះខាត​ ​ឬ​បន្ថែម​លក្ខណៈ​ថ្មីៗ​របស់​ខ្លួន​ក្នុង​ C​V​ ​ដូចជា​បទពិសោធន៍​ការងារ​ ​ជំនាញ​ ​និង​ទេពកោសល្យ​ថ្មីៗ​ដែល​យើង​មាន​ ​អាច​ជា​ជំនួយ​នៅពេលដែល​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ ​ដោយ​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ដាក់ពាក្យ​ការងារ​ថ្មី​ភ្លាម​ៗ​។​

រៀន​ត្រៀម​ចិត្ត​សម្រាប់​ការណ៍​មិនបាន​រំពឹង​ទុក​

​ការ​ត្រៀម​ចិត្ត​ទុកជាមុន​ ​នឹង​សម្រួល​ដល់​អ្នក​ ​កាលណាបើ​យើង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​មែន​ ​យើង​មិនសូវ​ពិបាកចិត្ត​ ​ឬ​ពិបាក​សម្រប​ខ្លួន​តាម​ស្ថាន​ការ​។​ ​ផ្ទុយទៅវិញ​ ​បើសិនជា​យើង​មិនបាន​ត្រៀម​ចិត្ត​ទុក​ទេ​ ​ហើយ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​មួយរំពេច​ ​នោះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ពិបាក​ទទួលយក​ ​ដ្បិត​ថា​វា​ដូចជា​ឆាប់រហ័ស​ពេក​។​
​ដូច្នេះ​ ​ការ​ត្រៀម​ខ្លួន​ទុកជាមុន​ពិតជា​មានប្រយោជន៍​ ​ដើម្បី​សម្រួល​ផល​ពិបាក​ប្រសិនបើ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ដោយ​មិនបាន​ព្រាងទុក​មុន​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ​បញ្ឈប់​ពី​ការងារ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
របបត្រូវស្តុក​ទំនិញ​ទុក​ច្រើនប្រឈម​នឹង​ការ​ខាតបង់​អ្វីខ្លះ?

របបត្រូវស្តុក​ទំនិញ​ទុក​ច្រើនប្រឈម​នឹង​ការ​ខាតបង់​អ្វីខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist