Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

របប​សន្តិ​សុខ​សង្គម

ស្គាល់ប.ស.ស​ដែរ​ឬទេ?

ប៊ុត ពុទ្ធារីយ៍ (Buth Putheary) ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
2 years មុន
ប្រភេទ ចំណូលចំណាយ
បេឡាជាតិរបបសន្តិសុខសង្គម
251
ទស្សនា

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ឬ​ ​ហៅ​កាត់​ថា​ ​ប​.​ស​.​ស​ (​National​ ​Social Security​ ​Fund​ or NSS​F​) ​គឺជា​គ្រឹះស្ថានសាធារណ​:​រដ្ឋបាល​ ​មាន​ភារកិច្ច​ផ្ដល់​នូវ​សន្តិសុខ​សង្គម​ជា​មូលដ្ឋាន​ជូន​កម្មករ​និយោជិត​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិ​ស័​យ​ឯកជន​ ​ហើយ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២​០​០​៧​។​

​តែ​បើ​និយាយ​អោយ​ងាយ​យល់​ ​ប​.​ស​.​ស​គឺជា​គ្រឹះស្ថាន​របស់​រដ្ឋ​ដែល​ផ្ដោ​ត​លើ​ការ​ផ្ដល់​ធានា​រ៉ាប់រង​លើ​គ្រោះថ្នាក់​ការងារ​របស់​និយោជិត​។

បេឡាជាតិរបបសន្តិសុខសង្គម

• អ្នកដែល​ត្រូវ​ចុះឈ្មោះ​ជា​សមាជិក ប.ស.ស

​រាល់​សហគ្រាស​ ​និង​ ​គ្រឹះស្ថាន​ដែល​មាន​បុគ្គលិក​ចាប់ពី​៨​នាក់​ឡើង​ទៅ​ ​ដែល​ស្ថិតនៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ការងារ​មាន​កាតព្វកិច្ច​ត្រូវ​ចុះឈ្មោះ​ក្នុង​ប​.​ស​.​ស​ ​ក្នុងរយៈពេល​៤​៥​ថ្ងៃ​បន្ទាប់ពី​ចេញ​សេចក្តីប្រកាស​នា​ថ្ងៃ​ទី​០​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​០​៨​ ​ឬ​ ​ក្នុងរយៈពេល​៤​៥​ថ្ងៃ​សម្រាប់​គ្រឹះស្ថាន​ទើបនឹង​បើក​ថ្មី​។​ ​រីឯ​និយោជិត​ទាំងអស់​ត្រូវ​ចុះឈ្មោះ​ជា​សមាជិក​ប​.​ស​.​ស​ផង​ដែរ​តាមរយៈ​និយោជក​។

• អ្នកដែល​ត្រូវ​បង់​វិភាគទាន

​ដោយសារ​និយោជក​ជា​អ្នកផ្តល់​ការងារ​ដល់​និយោជិត​ ​នោះ​ហា​និ​ភ័យ​ការងារ​ក៏បាន​បង្កើត​ឡើង​ដែរ​។​ ​ហេតុនេះ​និយោជក​ត្រូវ​ទទួលបន្ទុក​គ្រោះថ្នាក់​ការងារ​ ​ហើយ​វិភាគទាន​ទាំងអស់​ដែល​ត្រូវ​បង់​អោយ​ប​.​ស​.​ស​ ​គឺជា​កាតព្វកិច្ច​របស់​និយោជក​។​ ​វិភាគទាន​នេះ​ដែរ​ ​គឺជា​អត្រា​ថេរ​ដែល​ត្រូវ​អនុវត្ត​លើ​គ្រប់​ក​ម្រិ​ត​ហា​និ​ភ័យ​ឬ​វិ​ស័​យ​ ​ដោយ​ត្រូវ​បង់​ ​០​.​៨​% ​នៃ​ប្រាក់ឈ្នួល​ប្រចាំខែ​របស់​និយោជិត​មុន​បង់ពន្ធ​ប្រាក់ខែ​។

• អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពេល​ក្លាយ​ជា​សមាជិក​ប.ស.ស

ក. ចំពោះ​របប​ថែទាំ​សុខភាព៖

​កម្មករ​និយោជិត​ត្រូវ​បាន​ផ្ដល់​សំណង​រ៉ាប់រង​លើ​ការ​ព្យាបាល​ឬ​ថែទាំ​សុខភាព​ ​លុះត្រាតែ​គាត់​បាន​ចូល​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​របស់​ប​.​ស​.​ស​តែប៉ុណ្ណោះ​។​ ​បើ​ខុស​ពី​នេះ​ ​កម្មករ​និយោជិត​នឹង​ត្រូវ​បង់ថ្លៃ​សេវា​ដោយខ្លួនឯង​។

ខ. ចំពោះ​របប​ហានិភ័យ​ការងារ៖

​កម្មករ​និយោជិត​អាច​ចូល​បាន​ទាំង​មន្ទីរពេទ្យ​ដៃគូ​ ​និង​មិនមែន​ជា​ដៃគូ​របស់​ប​.​ស​.​ស​ ​ដោយ​ឥត​គិតថ្លៃ​។​ ​ប​.​ស​.​ស​នឹង​ផ្តល់​សំណង​រ៉ាប់រង​ទៅលើ​ការ​ព្យាបាល​ដូចជា​ ​ការថែទាំ​ ​និង​ ​ព្យាបាល​មុខរបួស​ ​និង​ ​ការធ្វើដំណើរ​ ​ដល់​សមាជិក​ដែល​ជួប​បញ្ហា​ដោយសារ​គ្រោះថ្នាក់​ការងារ​ ​ឬ​ ​ជំងឺ​វិជ្ជាជីវៈ​។​

​បើ​ទោះបីជា​និយោជិត​ឈប់​ធ្វើការ​ជូន​គ្រឹះស្ថាន​ដែល​បាន​ចុះឈ្មោះ​ក្នុង​ប​.​ស​.​ស​ ​ក៏ដោយ​ ​ក៏​ពួកគេ​នៅតែ​មាន​សិទ្ធិ​អាចប​ន្ត​ប្រើ​សេវាកម្ម​និង​ប័ណ្ណ​ប​.​ស​.​ស​បាន​ដែរ​។​

​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​ថា​ ​ប​.​ស​.​ស​គឺជា​ធានា​រ៉ាប់រង​របស់​រដ្ឋ​ ​ដោយ​
​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​ពី​ប​.​ស​.​ស​ ​តែ​ក៏មាន​ក្រុមហ៊ុន​ខ្លះទៀត​ក៏បាន​ជ្រើស​ប្រើប្រាស់​ធានា​រ៉ាប់រង​ឯកជន​ផង​ដែរ​ ​អាស្រ័យ​ទៅតាម​លក្ខខណ្ឌ​និង​គោលដៅ​ដែល​ចង់បាន​ពី​សេវា​ធានា​រ៉ាប់រង​សម្រាប់​ក្រុមហ៊ុន​ខ្លួន​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​លក្ខខណ្ឌ​ផ្សេងៗ​នឹង​ត្រូវ​បាន​អនុវត្ត​៕​

​ខាងលើ​នេះ​គ្រាន់តែ​ជា​ចំណុច​គោល​ខ្លះ​ៗ​ប៉ុណ្ណោះ​ដែល​កាក់​សេន​យកមក​ចែករំលែក​ដល់​មិត្ត​អ្នកអាន​អោយ​បាន​ដឹង​ទាំងអស់គ្នា​។​ ​តែ​សម្រាប់​ព័ត៍​មាន​កាន់តែ​ច្បាស់​ ​អាច​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ

បេឡាជាតិ​របប​សន្តិសុខ​សង្គម -​ ប.ស.ស ឬ http://www.nssf.gov.kh/default/

Click here to read more about: គួរគិតពីអ្វីខ្លះ​ដើម្បី​បើក​ដំណើរ​ការ​អាជីវកម្ម​មួយ​ឱ្យ​ស្រប​ច្បាប់?

ពាក្យទាក់ទង: បេឡាជាតិរបបសន្តិសុខសង្គម

អត្ថបទទាក់ទង

ណាត់ជួបគ្នាអស់ត្រឹម ៧មុឺនរៀល​
ចំណូលចំណាយ

Date​ម្ដង​អស់​ម្នាក់​ត្រឹម ៧មុឺនរៀល​

July 22, 2022
ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី
ចំណូលចំណាយ

ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី

July 22, 2022
​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​៧​០​០​០​រៀល​
ចំណូលចំណាយ

​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​ ៧​០​០​០​រៀល​

July 13, 2022
អត្ថបទបន្ទាប់
គួរប្រើក្រេឌីតកាតឬទេ?

គួរប្រើក្រេឌីត​កាត​ឬ​ទេ?

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
August 8, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។