Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ចំនុច​អ្នក​គួរ​ធ្វើ​មុន​ទិញ​អីវ៉ាន់​អនឡាញ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
234
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ចំនុច​អ្នក​គួរ​ធ្វើ​មុន​ទិញ​អីវ៉ាន់​អនឡាញ
FacebookTwitterLinkedinTelegramQR Code

​កាលពីមុន​មាន​កូ​វី​ដ​ ​យើង​ធ្លាប់តែ​ដើរ​ផ្សារ​ប្រជ្រៀតគ្នា​ដោយ​ឥត​ភ័យ​ព្រួយ​ ​ទិញ​អីវ៉ាន់​តថ្លៃ​ ​ចេញពី​តូប​មួយ​ទៅ​តូប​មួយ​ទម្រាំ​រក​របស់​ខ្លួន​ចង់បាន​ ​រហូតដល់​ពេលខ្លះ​ឈ្លោះ​ជាមួយ​អ្នក​លក់​នៅ​ផ្សារ​រហូតដល់​បែកផ្សែង​ក៏មាន​។​

​ដល់​ឥឡូវ​ ​ស្រប​ពេល​ដែល​កូ​វី​ដ​កំពុង​វាយលុក​ផង​ ​ព្រមទាំង​បច្ចេកវិទ្យា​ជឿនលឿន​ផង​ ​សឹងតែ​គ្រប់គ្នា​ក៏មាន​ ​smart​ ​phone​នៅនឹង​ដៃ​ ​ទើប​ការ​ទិញ​អីវ៉ាន់​អន​ឡា​ញ​ ​ហាក់​កំពុង​ត្រូវប៉ាន់​ ​និង​ជា​ទំនោរ​មួយ​នា​ពេលនេះ​ ​ដោយមាន​ភាព​ងាយស្រួល​ ​មិន​ហត់​ចិត្ត​ ​មិន​ចាំបាច់​តម្រង់​ជួរ​ ​មិន​ក្ដៅ​។​ ​ប៉ុន្តែ​បើ​អ្នក​គិត​ចង់​ទិញ​អីវ៉ាន់​អន​ឡា​ញ​ ​ដាច់ខាត​គួរ​គិត​ធ្វើ​រឿង​ទាំងនេះ​សិន​៖​

​១​. ​ពិនិត្យមើល​ថា​ហាងទំនិញ​អន​ឡា​ញ​នោះ​មាន​ទីតាំង​ច្បាស់លាស់​ដែរ​ឬទេ​

ពិនិត្យមើល​ថា​ហាងទំនិញ​អន​ឡា​ញ​នោះ​មាន​ទីតាំង​ច្បាស់លាស់​ដែរ​ឬទេ​

​រឿង​ដំបូង​ដែល​អ្នក​គួរ​ធ្វើ​មុននឹង​ទិញ​ទំនិញ​នានា​ពី​ហាង​អន​ឡា​ញ​នោះ​ ​គឺ​ត្រូវ​ពិនិត្យ​ថា​ទំនិញ​អន​ឡា​ញ​នោះ​ ​មាន​ទី​តាំងហាង​ច្បាស់លាស់​ដែរ​ឬទេ​ ​ឬ​ប្រសិនបើ​គាត់​គ្រាន់តែ​ជា​អ្នក​លក់​អន​ឡា​ញ​ ​គ្មាន​ទីតាំង​នោះ​ ​អ្នក​គួរតែ​ច​ចារ​ពី​តម្លៃ​ ​ការធានា​ ​និង​បង់​ប្រាក់​មុន​ឱ្យ​ហើយ​។​ ​ជា​ធម្មតា​ ​ប្រសិនបើ​អ្នក​នៅ​ទីតាំង​ឆ្ងាយ​ (​អីវ៉ាន់​ត្រូវ​ផ្ញើ​ទៅតាម​ខេត្ត​) ​អ្នក​ត្រូវ​តម្រូវ​ឱ្យ​បង់​មុន​ ​ដូចនេះ​អ្នក​ត្រូវ​ប្រាកដប្រជា​ថា​ ​ទំនិញ​នោះ​អាច​ផ្លាស់ប្ដូរ​បាន​ ​ប្រសិនបើ​មិន​ដូច​ក្នុង​រូប​ជាដើម​។​

​២​. ​អាន​ការ​វាយ​តម្លៃ​ (​Review​) ​មុន​ទិញ​ទំនិញ​

អាន​ការ​វាយ​តម្លៃ​ (​Review​) ​មុន​ទិញ​ទំនិញ​

​មុននឹង​អ្នកទិញ​ទំនិញ​ ​អ្នក​គួរតែ​មើល​ការ​បញ្ចេញមតិ​(​Comment​) ​និង​ការ​វាយ​តម្លៃ​(​Review​ ​ឬ​ ​Feed​back​ ​នៅ​លើ​ផេ​ក​) ​ដើម្បី​ទទួល​បាន​ព័ត៌មាន​សំខាន់​អំពី​ទំនិញ​ ​និង​ភាព​ដែល​គួរ​អោយ​ទុកចិត្ត​របស់​ហាងទំនិញ​។​ ​លើស​ពីនេះទៅ​ទៀត​ ​វា​បង្ហាញ​អំពី​មតិ​យោបល់​នានា​របស់​អតិថិជន​ដែល​ធ្លាប់​ទិញ​ ​ដែល​អាច​ធ្វើ​អោយ​អ្នកធ្វើការ​សម្រេច​ចិត្ត​កាន់តែ​ប្រសើរ​ថា​គួរ​ ​ឬ​មិនគួរ​មិន​ទិញ​ទំនិញ​នោះ​។​ ​ការ​អាន​ការ​បញ្ចេញមតិ​(​Comment​) ​និង​ការ​វាយ​តម្លៃ​(​Review​ ​ឬ​ ​Feed​back​) ​របស់​អតិថិជន​គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ពិនិត្យមើល​ ​គុណភាព​ទំនិញ​ដែល​អាច​មាន​ភាព​ផ្ទុយគ្នាស្រឡះ​ពី​សំណេរ​របស់​អ្នក​លក់​។​

​៣​. ​សួរនាំ​បញ្ជាក់​ពី​ទំហំ​និង​គុណភាព​

សួរនាំ​បញ្ជាក់​ពី​ទំហំ​និង​គុណភាព​

​ទោះបីជា​អ្នកដឹង​ពី​ទំហំ​ស្តង់​ដារ​ ​អ្នក​គួរតែ​បញ្ជាក់​បន្ថែម​ទៅលើ​ទំហំ​ស​ម្លៀ​ក​បំពាក់​ឬ​ស្បែកជើង​ ​ដែល​អ្នក​ចង់​ទិញ​ដើម្បី​ចៀសវាង​ភាព​រ​ញ៉េ​រ​ញ៉ៃ​នៅ​ពេល​អ្នក​ចង់​ប្តូរ​ទំនិញ​។​ ​ស​ម្លៀ​ក​បំពាក់​ឬ​ស្បែកជើង​អាច​មាន​ទំហំ​ខុសគ្នា​ពី​ម៉ាក​មួយ​ទៅ​ម៉ាក​មួយទៀត​។​ ​អ្នក​ក៏​គួរតែ​សួរ​បញ្ជាក់​បន្ថែម​ទៅលើ​គុណភាព​របស់​មុខ​ទំនិញ​ដើម្បី​ចៀសវាង​ការ​ទទួល​បាន​ផលិតផល​ក្លែង​កា្ល​យ​ក្នុង​តម្លៃ​ស្មើនឹង​ផលិតផល​សុទ្ធ​។​

​៤​. ​ពិនិត្យ​តម្លៃ​ទំនិញ​នោះ​អោយ​បាន​ច្រើន​ហាង​

ពិនិត្យ​តម្លៃ​ទំនិញ​នោះ​អោយ​បាន​ច្រើន​ហាង​

​វា​ជា​អត្ថប្រយោជន៍​មួយ​ក្នុងចំណោម​អត្ថប្រយោជន៍​ធំបំផុត​នៃ​ការ​ទិញ​ទំនិញ​តាម​អន​ឡា​ញ​ ​ដែល​អ្នក​អាច​ប្រៀបធៀប​តម្លៃ​នៃ​ទំនិញ​ ​តាម​ហាង​ផ្សេងៗ​គ្នា​ដើម្បី​ទទួល​បាន​តម្លៃ​ដ៏​សមរម្យ​មួយ​។​ ​ការពិនិត្យ​តម្លៃ​ ​ឬ​សួរ​តម្លៃ​ច្រើន​ហាង​អន​ឡា​ញ​ ​ជួយ​អោយ​អ្នក​ចំណេញ​ថវិកា​បាន​មួយ​ចំនួន​។​ ​ម៉្យាងវិញទៀត​ ​អ្នក​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​នានា​ដូចជា​ ​ការ​មិន​យក​ថ្លៃ​ដឹកជញ្ជូន​ ​ទទួល​បានការ​ថែម​មុខ​ទំនិញ​ ​ប្រសិនបើ​អ្នកស្រាវជ្រាវ​អំពី​ទំនិញ​នោះ​បាន​ច្រើន​ហាង​។​

​៥​. ​ទទួល​ទំនិញ​នៅកន្លែង​សាធារណៈ​រឺ​កន្លែង​ដែល​មាន​សុវត្ថិភាព​

​ទទួល​ទំនិញ​នៅកន្លែង​សាធារណៈ​រឺ​កន្លែង​ដែល​មាន​សុវត្ថិភាព​

​នៅ​ពេល​ទទួល​ទំនិញ​អ្នក​គួរ​ទៅ​យក​វា​នៅកន្លែង​សាធារណៈ​ ​ហៅ​មិត្តភក្តិ​អ្នក​ទៅ​ទទួល​ដើម្បី​មាន​ជាគ្នា​។​ ​ការ​ទទួល​ទំនិញ​នៅកន្លែង​ស្ងាត់​ ​អ្នក​អាច​នឹង​រងគ្រោះ​ដោយសារ​បទឧក្រិដ្ឋ​នានា​ដែល​បង្កឡើង​ដោយ​អ្នក​ដឹកទំនិញ​មានចិត្ត​ទុច្ចរិត​។​ ​អ្នក​អាច​​​រក​ជំនួយ​បាន​ភ្លាម​ៗ​ប្រសិនបើ​មាន​បញ្ហា​មិន​ល្អ​កើតមានឡើង​ ​ម៉្យាងទៀត​វាក​៏​ជា​វិធីសាស្ត្រ​ដែល​ល្អ​ដើម្បី​ចៀសវាង​ពី​ការ​ស្គាល់ផ្ទះ​របស់​អ្នក​ដោយ​ជន​ដែល​មានគំនិត​មិន​ល្អ​ផង​ដែរ​។​

​យ៉ាងណាមិញ​ ​យើង​ឃើញ​ថា​នា​ពេលថ្មីៗនេះ​ ​ជំងឺ​កូ​វី​ឌ​ហាក់​មាន​កំណើន​ឡើង​សាជាថ្មី​ ​ដោយ​ផ្ដល់​ទុក្ខ​ព្រួយ​ដល់​អ្នក​ ​ហើយ​អ្នក​ក៏​ត្រូវតែ​ប្រកាន់​ភ្ជាប់​អនាម័យ​ជាប្រចាំ​ជាដើម​។​ ​ដូចនេះ​ប្រសិនបើ​អ្នកទិញ​អីវ៉ាន់​អន​ឡា​ញ​ ​អ្នក​គួរ​ជ្រើសរើស​ការ​បង់លុយ​តាម​កុង​ធនាគារ​ (​Cash​less​) ​ឬ​អ្នក​គួរ​រាប់​ចំនួន​លុយ​នោះ​ឱ្យ​គ្រប់​ ​ដោយ​មិន​ចាំបាច់​មាន​លុយ​អាប់​ត្រឡប់មកវិញ​ ​ព្រោះ​អ្នកដឹង​ទេ​ថា​ ​លុយ​ជា​វត្ថុ​ដែល​កង្វក់​ជាងគេ​ ​ដែល​មេរោគ​អាច​តោង​ជាប់​ក្នុងរយៈពេល​ពី​ ​១​៤​ថ្ងៃ​ ​ដល់​២​៨​ថ្ងៃ​ឯណោះ​៕

ពាក្យទាក់ទង: ចំនុចទិញអីវ៉ាន់អនឡាញអ្នកគួរធ្វើ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
១ day

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៦ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ
ចំណូលចំណាយ
៧ ខែមុន

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ

អត្ថបទបន្ទាប់
នៅ​ក្មេង​ហេតុ​អ្វី​ត្រូវ​មាន​ធា​នា​រ៉ាប់​រង​អាយុជីវិត

នៅ​ក្មេង​ហេតុ​អ្វី​ត្រូវ​មាន​ធា​នា​រ៉ាប់​រង​អាយុជីវិត

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist