Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

យកឈ្នះ​ភាព​ភ័យខ្លាច​ពេល​វិនិយោគលើកដំបូង

២ ឆ្នាំមុន
1 នាទីក្នុងការអាន
63
ទស្សនា
FacebookTwitterLinkedinTelegramQR Code
យកឈ្នះ​ភាព​ភ័យខ្លាច​ពេល​វិនិយោគលើកដំបូង
FacebookTwitterLinkedinTelegramQR Code

​កន្លងមក​ ​«​កាក់​សេន​»​ ​បាន​និយាយ​ច្រើន​មក​ហើយ​ទាក់ទិន​នឹង​ការ​វិនិយោគ​។​ ​ប៉ុន្តែ​មកដល់​ថ្ងៃនេះ​ ​បាន​វិនិយោគ​អ្វីខ្លះ​ដែ​រហើយ​? (​ចាំ​ ​comment​ ​ប្រាប់​អេ​ដ​មីន​ផង​!)
​រីឯ​អ្នក​មិនទាន់​វិនិយោគ​ ​ហេតុ​អី​ទៅ​? ​មិនទាន់​មាន​លុយ​ច្រើន​ ​ចាំ​មាន​គ្រប់​សិន​ ​ខ្លាច​ខាត​ ​ខ្លាច​គេ​បោកប្រាស់​… ​ខ្លាច​នេះ​ ​ខ្លាច​នោះ​! ​ចុះ​ធ្វើ​ម៉េច​ទើប​អាច​​​យកឈ្នះ​ភាព​ភ័យខ្លាច​ទាំងនេះ​បាន​?
​ថ្ងៃនេះ​ ​យើង​នឹង​លើក​ពី​ហេតុផល​នៃ​ភាព​ភ័យខ្លាច​ទាំងនោះ​ ​ជាមួយនឹង​ដំណោះស្រាយ​មួយ​ចំនួន​ចំពោះ​អ្នក​ដែល​មិន​ហ៊ាន​វិនិយោគ​ដំបូង​។​
​តើ​មានអី​ខ្លះ​? ​សូម​អាន​បន្ថែម​លើ​រូប​នីមួយៗ​ខាងក្រោម​!

ខ្លាចគេបោក

ខ្លាចគេបោក

​រឿងរ៉ាវ​ស្នេហា​ខ្លះ​ត្រូវ​គេ​បោកប្រាស់​ច្រើនដង​ ​នៅតែ​ហ៊ាន​មាន​ទៀត​។​ ​ចុះ​ការ​វិនិយោគ​ ​មិនទាន់​សាកល្បង​ផង​ ​ខ្លាច​គេ​បោក​ទៅ​ហើយ​? ​ឈប់​ៗ​! អេ​ដ​មីន​មិនមែន​លើកទឹកចិត្ត​ឱ្យ​អ្នក​ពេញចិត្ត​ទ្រាំទ្រ​ជាមួយ​ការបោកប្រាស់​នោះ​ឡើយ​។​ ​ប៉ុន្តែ​ដើម្បី​ចៀស​ផុត​ពី​ការបោកប្រាស់​នានា​ទៀត​ ​វា​ទាមទារ​ឱ្យ​អ្នក​ស្វ័យ​សិក្សា​ ​ស្រាវជ្រាវ​ ​ស្វែងរក​ដំបូន្មាន​ ​និង​សាកសួរ​ពិភាក្សា​ជាមួយ​អ្នកមាន​ជំនាញ​ច្បាស់លាស់​។​

​ឧទាហរណ៍​ថា​ ​អ្នក​ចង់​វិនិយោគ​លើ​ភាគ​ហ៊ុន​។​ ​អ៊ីចឹង​ ​អ្នក​អាច​ចាប់ផ្ដើម​ជាមួយ​ការ​វិនិយោគ​ក្នុងស្រុក​ជាមុន​សិន​ ​តាមរយៈ​ភ្នាក់ងារ​ឬ​ទី​ផ្សារ​គួរ​ឱ្យ​ទុកចិត្ត​ ​តួយ៉ាងដូចជា​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX)​។​ ​បន្ទាប់ពី​រាង​ជ្រាប​ពី​ការ​វិនិយោគ​ភាគ​ហ៊ុន​ហើយ​ ​សឹម​ឈាន​ជំហាន​បន្ទាប់​ទៅក្រៅ​ស្រុក​ ​ដ្បិត​ថា​ទំនាក់ទំនង​ក្នុងស្រុក​វា​មាន​ភាព​ងាយស្រួល​ជាង​ចំពោះ​អ្នក​ទើប​ចាប់ផ្ដើម​ដំបូង​ ​ដោយ​អ្នក​អាច​ស្រាយ​ច​ម្ងល់​ផ្សេងៗ​ទាន់ពេល​វេលា​ជាមួយ​អ្នកជំនាញ​ ​ដែល​អាច​ពន្យល់​ក្បោះ​ក្បាល​ជូន​អ្នក​បាន​។​


មិនទាន់មាន​លុយ​ច្រើន

មិនទាន់មាន​លុយ​ច្រើន

​អ្នក​ចង់​ចាប់ផ្ដើម​វិនិយោគ​មួយ​ចំនួន​តែង​គិតថា​ ​ការ​វិនិយោគ​តម្រូវ​ឱ្យ​មាន​លុយ​ច្រើន​ទើប​អាច​វិនិយោគ​បាន​ ​ឬ​ការ​វិនិយោគ​សក្តិ​សម​សម្រាប់​តែ​អ្នកមាន​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ជាក់ស្ដែង​មិន​ដូច្នោះ​ទេ​។​ ​សម្រាប់​អ្នក​ចាប់ផ្ដើម​វិនិយោគ​ដំបូង​ ​មាន​ទុន​វិនិយោគ​ត្រឹម​តិចតួច​ ​ក៏​អាច​ប្រឡូក​ក្នុង​ការ​វិនិយោគ​បាន​ដែរ​។​ ​តួយ៉ាង​ ​ការ​វិនិយោគ​ក្នុង​ភាគ​ហ៊ុន​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ​ដែល​តម្លៃ​ជា​ធ​ម្យ​ម​របស់​ភាគ​ហ៊ុន​ក្នុងស្រុក​តិច​ជាង​ 4,000 ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ហ៊ុន​ ​ហើយ​អ្នក​អាច​ទិញ​តែ​ក្នុង​ចំនួន​អប្បបរមា​ដែលគេ​កំណត់​ក៏បាន​។​


​ខ្លាច​ខាតបង់​

​ខ្លាច​ខាតបង់​

​នរណា​ៗ​ក៏​ខ្លាច​ខាតបង់​ ​ព្រោះ​លុយ​គឺ​ពិបាក​រក​។​ ​ប្រសិនបើ​យកទៅ​វិនិយោគ​លើកដំបូង​ ​ហើយ​ជួបប្រទះ​នូវ​ហា​និ​ភ័យ​ដែល​មិនបាន​ត្រៀម​ទុក​ទៀត​នោះ​ ​វា​នឹង​ក្លាយ​ជា​បទពិសោធន៍​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ហ៊ាន​សាក​ម្ដងទៀត​។​

​ជា​ការពិត​ ​ការ​វិនិយោគ​តែង​មាន​ហា​និ​ភ័យ​ ​ប៉ុន្ដែ​វា​អាស្រ័យ​ថា​តើ​អ្នក​បាន​ត្រៀម​ខ្លួន​ទទួលយក​ហា​និ​ភ័យ​ ​ឬ​ក៏មាន​វិធី​ណាខ្លះ​ដើម្បី​ចៀស​ផុត​ពី​ ​ឬ​កាត់បន្ថយ​ក​ម្រិ​ត​ហា​និ​ភ័យ​ទាំងនោះ​បាន​។​
​វិធី​មួយ​ដែល​អាច​ជួយ​ទប់​ស្កាត់​ ​ឬ​កាត់បន្ថយ​កំហាត​បង់​ធំធេង​នោះ​គឺ​ ​ការ​ធ្វើ​ពិពិធ​កម្មផល​ប​ត្រ​ ​ឬ​ ​diversify​ ​investment​ ​port​folio​។​ ​ពោល​គឺ​ ​មិន​ផ្ដោ​ត​លើ​ការ​វិនិយោគ​តែមួយ​ទាំងស្រុង​ ​ឬ​ “​Don​’​t​ ​put​ ​all​ ​egg​s ​in​ ​one​ ​basket​”​។​

​បន្ថែម​ពីនេះទៅ​ទៀត​ ​ទោះ​បទពិសោធន៍​ពី​ការ​វិនិយោគ​នេះ​មាន​លទ្ធផល​យ៉ាងណាក៏ដោយ​ ​សូម​ទទួលយក​វា​ ​និង​ចាត់​ទូក​ជា​មេរៀន​សម្រាប់​ការ​វិនិយោគ​លើកក្រោយ​។


​រ​ញ៉េ​រ​ញ៉ៃ និងស្មុគ​ស្មាញ​

​រ​ញ៉េ​រ​ញ៉ៃ និងស្មុគ​ស្មាញ​

​ពិតជា​ត្រឹមត្រូវ​! ​ការ​វិនិយោគ​អាច​នឹង​មាន​ភាព​ស្មុគ​ស្មាញ​ ​រ​ញ៉េ​រ​ញ៉ៃ​ច្រើន​សម្រាប់​អ្នក​វិនិយោគ​ដំបូង​។​ ​ប៉ុន្តែ​អ្វី​ក៏ដោយ​ ​តែងតែ​មាន​ភាព​ស្មុគ​ស្មាញ​របស់​វា​ ​រួម​ទាំង​ការ​រកស៊ី​ ​ការងារ​ ​ឬ​ការរៀនសូត្រ​ជាដើម​។​

​ភាព​ស្មុគ​ស្មាញ​ទាំងនេះ​រមែង​កើតមាន​ពេល​យើង​ចាប់ផ្ដើម​ធ្វើ​វា​ដំបូង​មែនពិត​។​ ​ប៉ុន្តែ​វា​នឹង​មិន​ស្មុគ​ស្មាញ​រហូត​ទេ​។​ ​នៅពេលដែល​អ្នក​ថ្នឹក​នឹង​វា​ទៅ​ ​ភាព​ស្មុគ​ស្មាញ​នោះ​នឹង​រំសាយ​បន្តិច​ម្ដងៗ​វិញ​ជាមិនខាន​។​

​ឧបមា​ថា​ ​អ្នក​ចង់​វិនិយោគ​លើ​ភាគ​ហ៊ុន​ដដែល​ ​ប៉ុន្តែ​អ្នក​មិន​ដឹង​ចាប់ផ្ដើម​ពី​ចំណុច​ណា​។​ ​ជាដំបូង​ ​អ្នក​គួរ​ចាប់ផ្ដើម​សិក្សាស្រាវជ្រាវ​ពី​ព័ត៌មាន​តាមរយៈ​គេហទំព័រ​ផ្សារ​ហ៊ុន​កម្ពុជា​ ​ឬ​ស្វែងយល់​តាម​អត្ថបទ​របស់​កាក់​សេន​ពីមុន​អំពី​វិ​ស​័​យ​ភាគ​ហ៊ុន​នេះ​ ​ឬ​ស្វែងរក​ការពិភាក្សា​ជាមួយ​ ​Broker​ ​ដែល​មានការ​យល់​ដឹង​ច្បាស់លាស់​អំពី​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​ង​ ​និង​មាន​ ​l​i​sting​ ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​នេះ​តែម្ដង​។​


សារផ្ដាំផ្ញើ

សារផ្ដាំផ្ញើ

ភាពភ័យខ្លាចដូចដែលបានរៀបរាប់ខាងលើនេះគឺជាឧបសគ្គដែលអាចរារាំងយើងមិនអាចសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ។ ជាក់ស្ដែង មិនថាតែការវិនិយោគទេ មុនចាប់ផ្ដើមធ្វើអ្វីមួយដែលថ្មី យើងច្រើនតែមានភាពភ័យខ្លាចមួយចំនួនដែលក្លាយទៅជាឧបសគ្គរារាំងការសម្រេចបានគោលដៅរបស់ខ្លួន។ ផ្ទុយទៅវិញ ភាពភ័យខ្លាចទាំងនេះនឹងលែងជាបញ្ហាទៀតទេ ដរាបណាអ្នកបានព្យាយាមខិតខំស្វែងរកនូវដំណោះស្រាយដើម្បីជំនះវា នោះអ្នកនឹងអាចសម្រេចបាននូវក្ដីប្រាថ្នារបស់អ្នក។

បន្ទាប់ពីអានហើយ តើអ្នកទាំងអស់គ្នាមានភាពភ័យខ្លាចអ្វីខ្លះ? ជួយ Comment ប្រាប់អេដមីនឱ្យបានដឹងផង!

ពាក្យទាក់ទង: ​វិនិយោគលើកដំបូង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
អតិផរណា​​ Inflation

អតិផរណា​​ Inflation

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist