Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ចេញ​រកស៊ី​ដំបូង​ទាំង​បាតដៃ​ទទេ ​គួរ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដូចម្ដេច​ខ្លះ​ ​?

១១ ខែមុន
1 នាទីក្នុងការអាន
69
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ចេញ​រកស៊ី​ដំបូង​ទាំង​បាតដៃ​ទទេ ​គួរ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដូចម្ដេច​ខ្លះ​ ​?
FacebookTwitterLinkedinTelegramQR Code

​គួរ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដូចម្ដេច​ខ្លះ​ ​ពេល​ចេញ​រកស៊ី​ដំបូង​ទាំង​បាតដៃ​ទទេ​ស្អាត​??

ចេញ​រកស៊ី​ដំបូង​ទាំង​បាតដៃ​ទទេ ​គួរ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដូចម្ដេច​ខ្លះ​ ​?

១ ​របររកស៊ី​អាច​ជោគជ័យ​ ​តែ​ក៏​អាច​បរាជ័យ​

ធម្មតា​ ​ការ​រកស៊ី​តែង​មាន​ចំណេញ​ ​មាន​ខាត​។​ ​ចេញ​រកស៊ី​ដំបូង​ ​យើង​តែង​រំពឹង​ថា​នឹង​ទទួល​បាន​ជោគជ័យ​ ​ចំណេញ​បាន​ច្រើន​ ​តែ​យើង​ក៏​គួរ​ត្រៀម​ចិត្ត​ទទួលយក​ការ​បរាជ័យ​ដែរ​ ​ប្រសិន​វា​កើតឡើង​។​ ​ស្រប​ពេល​អ្នក​កំពុង​ ​ប្រឹងប្រែង​ជ​ម្រុ​ញ​ឲ្យ​អាជីវកម្ម​របស់​អ្នក​បាន​ជោគជ័យ​ ​អ្នក​ក៏​គួរ​ត្រៀម​ដំណោះស្រាយ​ ​ឬ​វិធានការ​សម្រាប់​ស្រោចស្រង់​អាជីវកម្ម​មកវិញ​ដូចគ្នា​។​

២ ​ចេញ​រកស៊ី​អាច​ត្រូវ​​​ជាប់​ជំពាក់បំណុលគេ​

អាជីវកម្ម​មួយ​ក​កើតមក​បាន​ដោយសារតែ​មាន​ដើមទុន​ខ្លួនឯង​។​ ​តែ​អ្នករក​ស៊ី​ឆ្លាតវៃ​ ​ចេះ​ខ្ចូី​លុយ​ពី​ធនាគារ​យកមក​បង្វិល​ទុន​រកស៊ី​ឲ្យ​កាន់តែ​ងាយស្រួល​ ​ឬ​ដើម្បី​ពង្រីក​អាជីវកម្ម​ ​ឬ​ដោះស្រាយបញ្ហា​នានា​ក្នុង​ដំណើរការ​អាជីវកម្ម​។​ ​កាលណា​អ្នកមាន​បំណុល​ ​អ្នកមាន​កាតព្វកិច្ច​សង​ម្ចាស់បំណុល​រៀងរាល់​ពេលកំណត់​ណាមួយ​ ​ក្នុង​ចំនួន​កំណត់​មួយ​។​

Read more about: ខ្ចីលុយ​ពី​ធនាគារ​មក​រកស៊ី​ល្អឬទេ?

៣ ​ក្លាយ​ជា​មា្ចស់​អាជីវកម្ម​ ​មាន​ទំនួល​ខុសត្រូវ​ជាង​មុន​

ក្លាយ​ជា​មា្ចស់​អាជីវកម្ម​ ​មាន​ទំនួល​ខុសត្រូវ​ជាង​មុន​ចេញរកស៊ី

ជា​ម្ចាស់​អាជីវកម្ម​ម្នាក់​ ​ក៏​មានន័យ​ថា​ជា​អ្នកដឹកនាំ​ម្នាក់​ដែរ​ ​ដោយ​ត្រូវ​គ្រប់គ្រង​ដំណើរការ​អាជីវកម្ម​ឲ្យ​ដើរទៅ​មុន​បាន​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​។​ ​ជា​អាជីវករ​ម្នាក់​ ​មិន​ត្រឹមតែ​មាន​ទំនួល​ខុសត្រូវ​លើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​ ​អ្នក​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ដូចជា​ចំពោះ​ផលិតផល​ឬ​សេវាកម្ម​របស់​ខ្លួន​ឲ្យ​អតិថិជន​ ​និង​មើលការខុសត្រូវ​លើ​បុគ្គលិក​។​ល​។​

៤ ​ត្រូវ​ប្រឈមមុខនឹង​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​

ក្នុង​ទី​ផ្សារ​សេរី​ ​ការប្រកួតប្រជែង​ជា​រឿង​ធម្មតា​សម្រាប់​អាជីវកម្ម​។​ ​អ្នក​គួរ​ត្រៀម​ផែនការ​ជាស្រេច​សម្រាប់​ការប្រកួតប្រជែង​គ្រប់រូប​ភាព​ទាំងអស់​ ​ដូចជា​គោលការណ៍​រក្សា​និង​បង្កើន​គុណភាព​ផលិតផល​ ​ពង្រឹង​សេវាកម្ម​ ​និង​ការ​ផ្សព្វផ្សាយ​អាជីវកម្ម​ឲ្យ​កាន់តែ​មានប្រសិទ្ធិភាព​។​

Click here to read more: Top Ten Problems Faced by Business

៥ ​មិន​មាន​ពេលវេលា​ផ្ទាល់ខ្លួន​ដូចមុន​

​ចេញរកស៊ីមិន​មាន​ពេលវេលា​ផ្ទាល់ខ្លួន

ពេល​មាន​របររកស៊ី​ផ្ទាល់ខ្លួន​ ​អ្នក​លែង​សូវ​មាន​ពេលទំនេរ​ផ្ទាល់ខ្លួន​ដូចមុន​ហើយ​ ​ព្រោះ​ត្រូវ​ចំណាយ​ពេល​ច្រើន​ ​ឬ​សឹងតែ​ទាំងអស់​ ​លើ​អាជីវកម្ម​ដើម្បីឲ្យ​វា​ដំណើរការ​ទៅ​បាន​រលូន​។​ ​ពេល​រៀបចំ​មុន​បើក​ដំណើរការ​ ​អ្នក​មានការងារ​ច្រើន​រួច​ទៅ​ហើយ​ ​តែ​ពេល​ចាប់ផ្ដើម​ដំណើរការ​ ​អ្នក​នឹង​កាន់តែ​មមាញឹក​ជាង​មុន​ទៅទៀត​។​

​លើ​លោក​នេះ​ ​គ្មានអ្វី​ស្រួល​ ​ឬ​បាន​មក​ដោយ​ងាយ​ៗ​នោះ​ទេ​។​ ​ចាប់​ផ្ដើមពីបាតដៃទទេ​ ​វា​ទាមទារ​ឲ្យ​យើង​ខិតខំ​ប្រឹងប្រែង​ ​តស៊ូ​ ​និង​មិន​បោះបង់​។​ ​អ្នក​អាច​ទទួល​បាន​ផ្លែផ្កា​ជា​ទីគាប់ចិត្ត​ ​តែ​ក៏​អាច​ខក​បំណង​ដោយ​ប្រការ​ណាមួយ​ដែល​យើង​មើលមិនឃើញ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​អ្នក​គប្បី​ត្រៀម​ខ្លួន​ជាមុន​ដោយ​សិក្សា​និង​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់​ដើម្បី​ទំនុក​បម្រុង​ជា​កិច្ច​នាំ​ផ្លូវ​របស់​ខ្លួន​ពី​ចំណុច​សូន្យ​ឲ្យ​ឆ្ពោះទៅ​មុខ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: រកស៊ី​ដំបូង​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ចូលចិត្តជីវិត Enjoy តែកុំភ្លេចថា...

ចូលចិត្តជីវិត Enjoy តែកុំភ្លេចថា...

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist