Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

ទស្សនៈលុយកាក់ដែល​ឪពុក​ម្ដាយ​គួរតែបង្រៀន​កូន​ៗ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
130
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទស្សនៈលុយកាក់ដែល​ឪពុក​ម្ដាយ​គួរតែបង្រៀន​កូន​ៗ
FacebookTwitterLinkedinTelegramQR Code

​«​កុមារ​»​ ​គឺជា​សសរទ្រូង​ដ៏​សំខាន់​ទាំង​ក្នុង​គ្រួសារ​ ​និង​សង្គមជាតិ​នា​ពេល​អនាគត​។​ ​ដូចនេះ​ ​ក្នុងនាម​យើង​ជា​ឪពុក​ម្ដាយ​ ​ឬ​ចាស់​ព្រឹទ្ធាចារ្យ​ ​ចាំបាច់​គួរ​ប្រុងប្រយ័ត្ន​ទាំង​ពាក្យ​សម្ដី​ ​ឥរិយាបថ​ ​ទម្លាប់​រស់នៅ​ ​ទម្លាប់​ចាយវាយ​លុយកាក់​ ​និង​ផ្ដល់​ជា​ដំបូន្មាន​ ​ផ្នត់គំនិត​ល្អ​ៗ​ដល់​ពួកគាត់​។​ ​ខាងក្រោម​នេះ​ជា​ផ្នត់គំនិត​មួយ​ចំនួន​ ​ដែល​ឪពុក​ម្ដាយ​គ្រប់រូប​អាច​​​យកទៅ​ពិចារណា​និង​ណែនាំ​កូន​ៗ​បាន​។​

ការចាយវាយ​

ការចាយវាយ​​

«​លុយ​មិនមែន​ដុះ​លើ​ដើមឈើ​ – ​Money​ ​does​n’​t​ ​grow on​ ​tree​»​​

​ក្មេងៗ​អាច​នឹង​ស្ដាប់​មិនសូវ​យល់​នូវ​អ្វី​ដែល​យើង​ជា​មនុស្សចាស់​និយាយ​ ​តែ​គាត់​អាច​នឹង​មើលបំណាំ​យើង​ច្រើន​។​ ​យើង​អាច​ឧ​ស្សាហ៍​និយាយប្រាប់​គាត់​ជារឿយៗ​ថា​ ​«​លុយ​មិនមែន​ដុះ​លើ​ដើមឈើ​»​ ​តែ​លើស​ពី​នេះ​ ​យើង​ក៏​ត្រូវ​បង្ហាត់បង្ហាញ​ឱ្យ​គាត់​ឃើញ​ដែរ​។​ ​ជំនួស​ឱ្យ​ការ​ហុច​លុយ​ស្រេច​ៗ​ទៅ​ពួកគាត់​តាមដែល​គាត់​ទាមទារ​ ​ឪពុក​ម្ដាយ​អាច​កំណត់​ការចាយវាយ​របស់​ពួកគាត់​ជា​ប្រចាំថ្ងៃ​វិញ​ ​ក្នុង​ន័យ​បង្រៀន​គាត់​ពី​ច្បាប់​វិ​ន័យ​នៃ​ការចាយវាយ​។​ ​យើង​អាច​ឱ្យ​គាត់​បន្ថែម​តិចតួច​តាម​ក្រោយ​ជា​រង្វាន់​ ​តែ​គួរ​ប្ដូរ​ជា​ថ្នូរ​ជាមួយនឹង​ការងារ​បន្តិចបន្តួច​ដែរ​ដូចជា​ ឱ្យ​គាត់​រៀបចំ​បន្ទប់​ ​លាងចាន​ ​ឬ​អាន​សៀវភៅ​ ​ដើម្បី​ឱ្យ​គាត់​រៀន​យល់​ពី​ផល​លំបាក​នៃ​ការ​រកចំណូល​។​

​សូម្បីតែ​មហាសេដ្ឋី​ល្បី​ៗ​ដូចជា​លោក​ ​Bill​ ​Gate​s ​និង​លោក​ ​Warren​ ​Buffet​t​ ​ក៏​សម្រេច​ចិត្ត​មិន​ផ្ទេរ​ទ្រព្យ​របស់​ពួកគាត់​ ​ទៅ​កូន​ៗ​ទាំងអស់​នោះ​ឡើយ​ ​តែ​ឲ្យ​ត្រឹម​មួយ​ផ្នែក​តូច​នៃ​ទ្រព្យ​ទាំងអស់​ប៉ុណ្ណោះ​។​ ​ពួកគាត់​ចង់​ឱ្យ​កូន​ៗ​ចេះ​រៀន​រក​ប្រាក់ចំណូល​ ​និង​ដឹង​ពី​ជីវិត​ដែល​លំបាក​និង​ស្ត្រេ​ស​នៅ​ពិភព​ខាងក្រៅ​ ​ចៀស​ជាង​ពឹង​លើ​ប្រាក់​ឪពុក​ម្ដាយ​ទាំងស្រុង​។​


ការ​សន្សំ​

ការ​សន្សំ​

«​លុយ​មួយ​កាក់​ដែល​យើង​សន្សំ​ ​គឺជា​លុយ​មួយ​មួយ​កាក់​ដែល​យើង​រក​បាន​ – ​a​ ​penny​ ​save​d​ ​i​s ​a​ ​penny​ ​earn​e​d​»​ ​Ben​jam​in​ ​Frank​l​in​

​ការ​សន្សំ​គឺជា​ទម្លាប់​សំខាន់​មួយ​ដែល​ឪពុក​ម្ដាយ​គួរ​បង្រៀន​កូន​ៗ​ពី​វ័យក្មេង​។​ ​មេរៀន​ពី​ការ​សន្សំ​ ​មិនមែន​បង្រៀន​គាត់​ឱ្យ​ចេះតែ​សន្សំ​លុយកាក់​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ​តែ​ពួកគេ​នឹង​រៀន​ចេះ​ពី​ការ​ចេះ​កំណត់​គោលដៅ​និង​ភាព​អត់ធ្មត់​ដើម្បី​ ​សម្រេច​តាម​បំណង​របស់​គេ​ចង់បាន​។​
​ឧទាហរណ៍​ថា​ ​កូន​អ្នក​ចង់បាន​របស់​លេង​។​ ​ជំនួស​ឱ្យ​ការ​ទិញ​ឱ្យ​តាម​គាត់​ចង់​ ​អ្នក​អាច​បង្រៀន​គាត់​ឱ្យ​រៀន​សន្សំ​លុយ​ខ្លួនឯង​សិន​ ​ជាមួយ​លុ

កាក់​ដែល​អ្នក​ឱ្យ​គាត់​ជា​ប្រចាំថ្ងៃ​ឬ​ខែ​។​ ​គាត់​សន្សំ​តាម​លទ្ធភាព​បាន​ប៉ុណ្ណា​ ​សឹម​អ្នកជួយ​បង្គ្រប់​គាត់​បន្ថែម​តាម​ក្រោយ​។​
​អ្នក​អាច​បង្រៀន​គាត់​ឱ្យ​រៀន​សន្សំ​លុយ​ក្នុង​កូនជ្រូក​ ​ហើយ​ចាំ​ពេល​ពួកគេ​ធំ​បន្តិច​សឹម​បង្រៀន​ឱ្យ​ចេះ​ប្រើប្រាស់​កុង​ធនាគារ​សម្រាប់​ការ​សន្សំ​។​


​ការ​វិនិយោគ​

​ការ​វិនិយោគ​

​«​អ្នកមាន​ ​គឺជា​អ្នក​ពូកែ​វិនិយោគ​ ​មិនមែន​អ្នក​ពូកែ​ចាយ​លុយ​នោះ​ទេ​ – ​T​h​e​ ​rich​ ​are​ ​investor​s, ​not​ ​spend​e​rs​»​ S​t​eve​ S​i​e​bold​ ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​អ្នកនិពន្ធ​សៀរ​ភៅ “​How​ ​Rich​ ​People​ ​Think​.”

​គេ​ច្រើន​យល់​ច្រឡំ​ថា​ ​ការចាយវាយ​ច្រើន​ជា​សញ្ញា​បង្ហាញ​ថា​ជា​អ្នកមាន​។​ ​ប៉ុន្តែ​អ្នក​ដែល​មាន​ពិត​ ​ប្រាកដ​មិន​ផ្តោត​ទៅលើ​ចំណាយ​ទិញ​ស​ម្ភារៈ​អ្វី​ច្រើន​នោះ​ទេ​។​ ​អ្នកមាន​ពិតប្រាកដ​ជា​មនុស្ស​ដែល​ ​ពូកែ​ក្នុង​ការ​រកលុយ​ ​សម្បូរ​គំនិត​ ​វិនិយោគ​ ​និង​ខំ​ប្រឹងប្រែង​អត់ធ្មត់​ ​ចំណុច​នេះ​ហើយដែល​ឪពុក​ម្តាយ​គ្រប់រូប​គួរ​ពន្យល់​ណែនាំ​កូន​ៗ​កុំឲ្យ​ផ្តោត​តែ​លើ​ចំណាយ​ ​តែ​ត្រូវ​ចេះ​យក​លុយ​មក​បង្កើត​លុយ​ទើប​ធ្វើឲ្យ​ពួកគេ​កាន់តែ​ជោគជ័យ​នៅ​ពេល​ខាងមុខ​។​

​«​រីករាយ​ជាមួយនឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន​»​

​តម្រូវ​ការ​មនុស្សម្នាក់​ៗ​គ្មាន​ដែន​កំណត់​ ​ជាពិសេស​គឺ​នៅ​យុគ​សម័យនេះ​ ​ដែល​មាន​សម្ភារ​សម្បូរ​បែប​រាប់​តាំងពី​បច្ចេកវិទ្យា​ ​ទំនិញ​ ​សេវាកម្ម​ ​និង​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​។​ ​តែ​ការ​រត់​តាម​សម្ភារ​សម្បូរ​បែប​ឥត​ដែន​កំណត់​នេះ​មិន​អាច​ធានា​បាន​ក្ដី​សុខ​និង​ភាព​រីករាយ​ជា​រៀង​រហូត​នោះ​ទេ​។​ ​អ៊ីចឹង​! ​ការ​បង្រៀន​ពួកគាត់​ឱ្យ​ចេះ​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន​និង​បណ្ដុះ​ផ្នត់គំនិត​ពីក្មេង​ជា​ការណ៍​ប្រសើរ​ ​ចៀសវាង​ប្រៀបធៀប​ស្ថានភាព​ខ្លួនឯង​ទៅ​អ្នកដទៃ​ ​ជាពិសេស​ការចាយវាយ​សម្ភារ​និយម​នេះឯង​។​

​រៀង​ច្រើន​បន្តិច​ហើយ​ណា៎​! ​តែ​អេ​ដ​មីន​ជឿ​ថា​ ​ចំណុច​នៅ​ខាងលើ​ក៏​មិនទាន់​គ្រប់ជ្រុងជ្រោយ​អស់​នៅឡើយ​ទេ​។​ ​ទោះ​យ៉ាងណា​ អេ​ដ​មីន​សង្ឃឹម​ថា​ឪពុក​ម្ដាយ​ ​ពូ​មីង​ ​ឬ​បង​ៗ​អាច​​​យក​ចំណុច​ដែល​លើកឡើង​ខាងលើ​ទៅ​ពិចារណា​បាន​។​ ​លោក​ ​Warren​ ​Buffet​t​ ​ក៏​ធ្លាប់​និយាយ​បញ្ជាក់​ដែរ​ថា​ ​ការ​បង្រៀន​កូន​ឱ្យ​យល់​ដឹងរឿង​ពី​លុយកាក់​ ​«​គ្មាន​ពាក្យ​ថា​លឿន​ពេក​នោះ​ទេ​»​ ​ព្រោះ​ការ​បណ្តុះ​ទម្លាប់​ល្អ​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​កូន​ៗ​ ​ជា​កូនសោ​រ​មួយ​ដែល​ជួយ​ឲ្យ​ពួកគេ​កាន់តែ​ជោគជ័យ​នា​ពេល​អនាគត​៕​


​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
​១​. ​Warren​ ​Buffet​t​, ​Bill​ ​Gate​s ​have​ ​similar​ ​idea​s on ​how​ ​much​ ​money​ ​to​ ​leave​ ​kid​s (cnbc.​co​m​)
​២​. ​Warren​ ​Buffet​t​: ​T​h​e​ ​mistake​ ​parent​s ​make​ ​when​ ​teaching​ ​kid​s ​about​ ​money​ (cnbc.​co​m​)
​៣​. S​t​eve​ S​i​e​bold​: ​Money​ ​lesson​s ​t​h​e​ ​rich​ ​teach​ ​their​ ​kid​s (cnbc.​co​m​)

ពាក្យទាក់ទង: ទស្សនៈលុយកាក់បង្រៀន​កូន​ៗឪពុក​ម្ដាយ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

អត្ថបទបន្ទាប់
ការ​ជួញ​ដូរ Forex ចាត់​ទុក​ជា​ការ​លេង​ល្បែង​ដែរ​ឬ​ទេ?

ការ​ជួញ​ដូរ Forex ចាត់​ទុក​ជា​ការ​លេង​ល្បែង​ដែរ​ឬ​ទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist