Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

Passive Income ចំណូល​អកម្ម

តើអ្នកមានចំណូលអកម្មឬទេ?

Peng Tihyutheareasey ដោយ Peng Tihyutheareasey
2 years មុន
ប្រភេទ ចំណូលចំណាយ
Passive Income
672
ទស្សនា

​ចំណូល​អកម្ម​ខុស​ពី​ចំណូល​សកម្ម​។​ ​ចំណូល​សកម្ម​គឺ​ចំណូល​ដែល​យើង​ទទួល​បាន​មកពី​ការ​បំ​ពេញការ​ងារ​ ​សេវាកម្ម​ ​ឬ​កម្លាំង​ពលកម្ម​ដើម្បី​ដោះ​ដូរ​មកវិញ​នូវ​ប្រាក់ឈ្នួល​ ​ឬ​ប្រាក់ខែ​ ​ឬ​បើ​ចំពោះ​អ្នករក​ស៊ី​ ​គឺ​ចំណូល​ពី​មុខរបរ​គោល​របស់​ពួកគេ​។​ ​រីឯ​ចំណូល​អកម្ម​ ​មិន​ទាមទារ​ឱ្យ​អ្នក​ខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​ឬ​ពលកម្ម​ ​ឬ​ចូលរួម​បំពេញ​សកម្មភាព​យ៉ាងសកម្ម​ទេ​។

Passive Income

ប្រភេទ​ចំណូល​អកម្​មមាន​ដូច​ជា ចំណូល​បាន​ពី៖

  • ​កា​រជួល​អចល​ន​ទ្រព្យ​៖​ ​ឧ.​ ​ជួលផ្ទះ​ ​ដីធ្លី​ ​សំណង់​អាគារ​ ​។​ល​។​
  • ​ការប្រាក់​ពី​គណនី​សន្សំ​៖​ ​ការប្រាក់​ដែល​ទទួល​បាន​ពី​ប្រាក់​បញ្ញើ​របស់​អ្នក​នៅ​ធនាគារ​។​
  • ផល​ចំណេញ​ពី​ភាគ​ហ៊ុន​៖​ ​ភាគ​ហ៊ុន​ដែល​អ្នក​បាន​វិនិយោគ​លើ​អាជីវកម្ម​ណាមួយ​ ​តែ​មិនបាន​ចូលរួម​សកម្មភាព​ដ៏​សកម្ម​។​
  • ​ទី​ផ្សារ​ភាគ​ហ៊ុន​ ​៖​ ​ផល​ចំណេញ​ពី​ភាគ​ហ៊ុន​ដែល​អ្នក​បាន​ទិញ​ក្នុង​ទី​ផ្សារ​មូលបត្រ​ ​ប៉ុន្តែ​ប្រភព​ចំណូល​នេះ​ហាក់​មាន​ហា​និ​ភ័យ​បន្តិច​ ​ហើយ​ទាមទារ​ការយល់​ដឹង​ពី​វា​ស៊ី​ជម្រៅ​។​
  • ​រកស៊ី​ចង​ការប្រាក់​ ​៖​ ​ចំណូល​ពី​ “​ការប្រាក់​” ​លើ​ប្រាក់​ក​ម្ចី​ដែល​អ្នកផ្ដល់​ទៅកាន់​ក្រុម​បុគ្គល​ ​ឬ​ដៃគូ​ជំនួញ​ណាមួយ​។​ ​យ៉ាងណាមិញ​ ​ប្រភេទ​ចំណូល​នេះ​ ​ហាក់​មាន​ហា​និ​ភ័យ​ខ្ពស់​ដែរ​ ​ដ្បិត​ថា​វា​មិន​តម្រូវ​កា​រដាក់​ទ្រព្យ​បញ្ចាំ​ ​ឬ​មាន​លិខិត​ស្នាម​អ្វី​ច្បាស់លាស់​ទេ​ ​នោះ​បើ​កូនបំណុល​គេច​វេ​ស​មិនព្រម​សង​មកវិញ​ ​អ្នក​នឹង​ខាតបង់​ខ្ពស់​។​
  • ការ​ផ្សព្វផ្សាយ​ ​៖​ ​ចំណូល​ដែល​ទទួល​បាន​ពី​កា​រដាក់​បង្ហាញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​ឬ​ផ្ទាំង​ប៉ាន់​ណូ​ជាដើម​។​ ​ឧ.​ ​រ៉ឺម៉ក​កង់​បី​ ​ដែល​មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ពី​ខាងក្រោយ​ ​ឬ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​នៅ​តាម​ផ្ទះ​ ​ឬ​អាគារ​ផ្សេងៗ​។​
  • ​ដាក់​លក់​សៀវភៅ​អន​ឡា​ញ​ (On​line​ ​E​-​book​) ​៖​ ​ចំណូល​ដែល​អ្នកទទួល​បាន​ពី​ការ​សរសេរ​សម្រាយ​ងាយ​ៗ​ទៅលើ​សៀវភៅ​នោះ​ ​ឬ​បង្កើត​ជា​សៀវភៅ​សំឡេង​ (​Audio​ ​Book​) ​ដើម្បី​បង្ហោះ​លក់​។​ ​គន្លឹះ​៖​ ​អ្នក​អាច​បង្កើត​ប្រធាន​បទ​ថ្មីៗ​ ​ដោយ​លើកយក​បកស្រាយ​ជា​សំឡេង​ ​និង​បង្ហោះ​ក្នុង​ ​P​o​d​cast​ ​ឬ​Goo​g​l​e​ ​p​o​d​cast​។​ ​អ្នក​នឹង​ទទួល​បាន​ប្រាក់ចំណូល​នេះ​ ​តាមរយៈ​ការ​ ​Subscribe​ ​Sponsor​ & ​advertise​។​ល​។​ ​យ៉ាងណាមិញ​ ​គួរ​សិក្សា​ស៊ី​ជម្រៅ​បន្ថែម​ ​លើ​ប្រភព​ចំណូល​ពី​ ​P​o​d​cast​ ​។​
  • ​ប​ង្កេី​ត​ទី​ផ្សារ​ត​គ្នា​ (​Affiliate​ ​Marketing​) ​៖​ ​ម្ចាស់​គេហទំព័រ​(​Web​site​ ​Owner​), ​អ្នក​សរសេរ​ ​ប្លក់​(B​log​g​e​r) ​ឬ​អ្នក​ប្រ​ម៉ូត​(​Influence​r) ​អាច​បង្កើត​ចំណូល​អកម្ម​តាម​ការ​ប្រ​ម៉ូត​ផលិតផល​ ​ដោយ​ប្រើ​លីង​(​Link​)​តភ្ជាប់​ជាមួយនឹង​គណនី​ ​ឬ​គេហទំព័រ​របស់​ពួកគេ​ជាមួយនឹង​ផលិតផល​។​ ​ដូចគ្នា​ដែរ​ ​អ្នក​អាច​ទទួល​បាន​ប្រាក់​ក​ម្រៃ​ជើងសារ​លុះត្រាតែ​ “​មានការ​ចុច​ទៅលើ​លីង​ ​ហើយ​បញ្ជា​រ​ទិញ​” ​ទៅលើ​ផលិតផល​មួយ​នោះ​។​
  • ​​បញ្ជាទិញ​អីវ៉ាន់​ (​Drop​shipping​) ​៖​ ​ប្រាក់ចំណូល​ដែល​អ្នកទទួល​បាន​ពី​ការ​ក​ម្ម៉ង់​អីវ៉ាន់​អន​ឡា​ញ​។​ ​សម្រាប់​ប្រភព​ចំណូល​នេះ​ ​អ្នក​ពុំ​ចាំបាច់​មាន​អីវ៉ាន់​ផ្ទាល់ខ្លួន​នោះ​ឡើយ​ ​ដោយ​អ្នកមាន​តួនាទី​ជា​អ្នក​សម្របសម្រួល​ ​ទិញដូរ​អីវ៉ាន់​ឱ្យ​គេ​ ​រីឯ​ប្រាក់ចំណេញ​ ​វា​អាស្រ័យ​លើ​តម្លៃ​ដែល​អ្នក​ដាក់​លក់​ ​និង​ទិញ​ចូល​។​

​ប្រាក់ចំណូល​អកម្ម​ដ្បិត​ថា​ ​វា​មិន​ទារ​ឱ្យ​អ្នកធ្វើការ​សកម្ម​ក៏​ពិតមែន​ ​តែ​អ្នក​ក៏​ត្រូវតែ​មាន​គំនិតច្នៃប្រឌិត​ ​ដើម្បី​បង្កើត​ចំណូល​បន្ថែម​ដោយ​មិន​ប្រើ​សកម្មភាព​ផ្ទាល់ខ្លួន​ច្រើន​។​ ​កាក់​សេន​ក៏​សូម​លើកទឹកចិត្ត​អ្នក​ព្យាយាម​បង្កើត​ប្រភព​ចំណូល​ឱ្យ​បាន​ច្រើន​ ​ទាំង​អកម្ម​ ​និង​សកម្ម​ ​ដើម្បី​ជា​ស្ពាន​ឈាន​ទៅដល់​ការ​សម្រេច​បាន​នូវ​សេរីភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​៕

Click here to read more about: 20 passive income ideas to help you make money in 2022

ពាក្យទាក់ទង: Passive Incomeចំណូលអកម្ម

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
ពន្ធកាត់ទុក

ពន្ធ​កាត់​ទុក

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Peng Tihyutheareasey
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Peng Tihyutheareasey
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Peng Tihyutheareasey
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Peng Tihyutheareasey
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Peng Tihyutheareasey
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។