Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

Passive ឬ Active​ ​Invest​in​g ខុសគ្នាយ៉ាងណា?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
279
ទស្សនា
FacebookTwitterLinkedinTelegramQR Code
Passive ឬ Active​ ​Invest​in​g ខុសគ្នាយ៉ាងណា?
FacebookTwitterLinkedinTelegramQR Code

​ការ​វិនិយោគ​គឺជា​សកម្មភាព​នៃ​ការ​ទិញ​នូវ​ប្រភេទ​មូល​ប័ត្រ​ផ្សេងៗ​ ​និង​អចល​ន​ទ្រព្យ​ជាដើម​ ​ដើម្បី​អាច​ទទួល​បាន​នូវ​ផល​ចំណេញ​ត្រឡប់មកវិញ​ក្នុង​ពេលវេលា​ណាមួយ​។​ ​ដើម្បី​អាច​វិនិយោគ​បាន​ ​គឺ​ទាមទារ​ឱ្យ​យើង​មាន​នូវ​ចំណេះ​ដឹង​ ​និង​វិធី​សា​ស្រ្ដ​នានា​នៃ​ការ​វិនិយោគ​នោះ​ ​ដែល​ថ្ងៃនេះ​ ​យើង​នឹង​ស្វែងយល់​ពី​ប្រភេទ​នៃ​ការ​វិនិយោគ​ចំនួន​ពីរ​។​ ​ការ​វិនិយោគ​សកម្ម​ (​Active​ ​Invest​in​g​) ​ជា​សកម្មភាព​ដែល​វិនិ​យោគិន​ទិញ​លក់​ ​ឬ​ជួញ​ដូរ​នៅ​ក្នុង​ទី​ផ្សារ​ជាប្រចាំ​ ​រីឯ​ការ​វិនិយោគ​អកម្ម​ (​Passive​ ​Invest​in​g​) ​ជា​សកម្មភាព​ដែល​វិនិ​យោគិន​ទិញ​លក់​ ​ឬ​ជួញ​ដូរ​នៅ​ក្នុង​ទី​ផ្សារ​ដែរ​ ​ប៉ុន្ដែ​មិនសូវ​មាន​សកម្មភាព​ញឹកញាប់​នោះ​ទេ​។​

​កត្តា​ ​៥​ ​យ៉ាង​ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​ការ​វិនិយោគ​សកម្ម​ ​និង​ការ​វិនិយោគ​អកម្ម​នេះ​៖​

1. ​រយៈពេល​នៃ​ការ​វិនិយោគ​៖​

រយៈពេល​នៃ​ការ​វិនិយោគ​៖​

​ការ​វិនិយោគ​អកម្ម​ ​គឺ​វិនិ​យោគិន​ទិញ​ ​និង​រក្សាទុក​ (​buy​ ​and​ ​hold​) ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​នៅ​ក្នុងរយៈពេល​វែង​។​ ​ឧទាហរណ៍​ វិនិ​យោគិន​ទិញ​ភាគ​ហ៊ុន​ ​និង​រក្សាទុក​ក្នុងរយៈពេល​វែង​ ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ ​ឬ​ភាគ​លាភ​របស់​ក្រុមហ៊ុន​ ​តាមរយៈ​ការ​ឡើងថ្លៃ​នៃ​ភាគ​ហ៊ុន​ដែល​បាន​ទិញ​នោះ​។​ ​ចំពោះ​ការ​វិនិយោគ​សកម្ម​ វិនិ​យោគិន​ផ្ដោ​ត​ទៅលើ​ការ​វិនិយោគ​ក្នុងរយៈពេល​ខ្លី​ ​ពោល​គឺ​ពួកគេ​អាច​ទទួល​បាន​ប្រាក់​ចំ​នេ​ញ​នៃ​ការ​ប្រែប្រួល​តម្លៃ​នៅ​ក្នុង​ទី​ផ្សារ​ក្នុង​ពេល​ដ៏​ខ្លី​នោះ​។​


2. ​ផល​ចំណេញ​ ​កំហាត​ ​និង​ហា​និ​ភ័យ​៖

​ផល​ចំណេញ​ ​កំហាត​ ​និង​ហា​និ​ភ័យ​៖​ការ​វិនិយោគ​អកម្ម​អាច​ទទួល​បានផល​ចំណេញ​ខ្ពស់​ ​ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​វិនិយោគ​ត្រូវ​។​ ​ប៉ុន្ដែ​ ​ប្រសិនបើ​មានការ​ប្រែប្រួល​ថ្លៃ​ក្នុងរយៈពេល​វែង​ ​នោះ​វាក៏​នាំ​ឱ្យ​កើតមាន​នូវ​ហា​និ​ភ័យ​ផង​ដែរ​ ​ដូចនេះ​ដើម្បី​បញ្ចៀស​នូវ​ហា​និ​ភ័យ​នេះ​ វិនិ​យោគិន​ប្រភេទ​នេះ​គួរ​ជ្រើសរើស​វិធី​ពិពិធ​កម្មផល​ប​ត្រ​ ​រីឯ​ការ​វិនិយោគ​សកម្ម​ ​ទទួល​បានការ​ចំណេញ​ខ្ពស់​នៅពេលដែល​តម្លៃ​ទី​ផ្សារ​កើន​ក្នុងរយៈពេល​ខ្លី​ ​ប៉ុន្ដែ​ក៏មាន​ហា​និ​ភ័យ​ខ្ពស់​ ​ប្រសិនបើ​មានការ​ធ្វេសប្រហែស​ ​ឬ​គិតខុស​មួយ​ពេល​។​


3. ​ការ​ចំណាយ​ផ្សេងៗ​៖

ការ​ចំណាយ​ផ្សេងៗ​​ ​ការ​វិនិយោគ​អកម្ម​ ​មិន​ទាមទារ​ឱ្យ​មានការ​ចំណាយ​ច្រើនដង​លើ​ឈ្មួញ​ជើងសារ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​នោះ​ទេ​ ​ព្រោះថា​វិនិ​យោគិន​បែប​អកម្ម​នេះ​មិនសូវ​មាន​សកម្មភាព​ច្រើន​ក្នុង​ទី​ផ្សារ​។​ ​រីឯ​ការ​វិនិយោគ​សកម្ម​ ​ទាមទារ​ឱ្យ​មាន​ការចាយវាយ​លើ​ថ្លៃ​ប្រតិបត្តិការ​នានា​ ​ដូចជា​ចំណាយ​លើ​ឈ្មួញ​ជើងសារ​ជាដើម​ ​ដោយសារ​វិនិ​យោគិន​ត្រូវ​ធ្វើសកម្មភាព​ប្រតិបត្តិការ​នៅ​លើ​ទី​ផ្សារ​ជា​ញឹកញាប់​។​


4. ​ភាព​បត់បែន​ក្នុង​ការ​វិនិយោគ​៖​ ​

ការ​វិនិយោគ​អកម្ម​ ​មិនសូវ​មាន​ភាព​បត់បែនច្រើន​នោះ​ទេ​ ​ដោយសារ​ការ​ទិញ​និង​លក់​ផ្អែកលើ​ការ​ប្រែប្រួល​ថ្លៃ​ក្នុងរយៈពេល​វែង​មួយ​ ​ខណៈ​ពេល​ដែល​ការ​វិនិយោគ​សកម្ម​ ​តម្រូវ​ឱ្យ​មាន​ភាព​បត់បែន​ខ្ពស់​ ​ដោយ​វិនិ​យោគិន​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​ដើម្បី​ទទួល​បានផល​ចំណេញ​ក្នុងរយៈពេល​ខ្លី​ ​ដូចជា​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស​ (​FORE​X) ​ដែល​វិនិ​យោគិន​ត្រូវ​សម្រេច​ចិត្ត​ទិញ​និង​លក់​វិញ​ភ្លាម​ៗ​ទៅ​ការ​តាម​ឡើងចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ​នោះ​។​


5. ​តម្រូវ​ការ​ជំនាញ​៖​

តម្រូវ​ការ​ជំនាញ

​ការ​វិនិយោគ​អកម្ម​ វិនិ​យោគិន​អាច​នឹង​មិន​ទាមទារ​ពេលវេលា​ដិតដល់​ច្រើន​លើ​ជំនាញ​បច្ចេកទេស​ ​ដ្បិត​ថា​វិនិ​យោគិន​បែប​អកម្ម​នេះ​ក​ម្រ​នឹង​ចូល​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​ ​និង​មិនសូវ​តាមដាន​ពី​ស្ថានភាព​ទី​ផ្សារ​ជាប្រចាំ​ទេ​ ​ពួកគេ​តែងតែ​មាន​ឈ្មួញ​ជើងសារ​ ​ឬ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ជួយ​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​របស់​ពួកគេ​។​ ​រីឯ​ការ​វិនិយោគ​សកម្ម​ ​តម្រូវ​ឱ្យវិនិ​យោគិន​មាន​ជំនាញ​ក្នុង​ការ​វិភាគ​ពី​ទី​ផ្សារ​ ​តម្លៃ​ ​និង​ការ​វិភាគ​បច្ចេកទេស​ផ្សេងៗ​ទៀត​ ​ដើម្បី​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ក្នុងរយៈពេល​ខ្លី​ ​និង​ចៀស​ផុត​ពី​ហា​និ​ភ័យ​នានា​។​


​រួម​សេចក្ដី​មក​ ​ការ​វិនិយោគ​សកម្ម​ ​និង​ការ​វិនិយោគ​អកម្ម​គឺ​សុទ្ធតែ​ជា​វិធី​សា​ស្រ្ដ​ដ៏​ពេញ​និយម​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​វិនិយោគ​។​ ​ប្រសិនបើ​អ្នក​ចង់​សម្រេច​ចិត្ត​វិនិយោគ​ ​អ្នក​គួរ​ស្វែងយល់​ពី​វិធី​សា​ស្រ្ដ​ទាំងពីរ​នេះ​ឱ្យ​បាន​ស៊ី​ជម្រៅ​ ​ឬក៏​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ ​និង​ពិចារណា​លើ​សមត្ថភាព​ ​ក៏ដូចជា​ពេលវេលា​ផ្ទាល់ខ្លួន​ ​និង​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រឈម​នឹង​ហា​និ​ភ័យ​នានា​ជាមុន​សិន​ ​ដើម្បី​ឱ្យ​សម្រេច​ចិត្ត​វិនិយោគ​ដោយ​ត្រឹមត្រូវ​។

ពាក្យទាក់ទង: Active​ ​Invest​in​gPassive investing
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៥ ថ្ងៃមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

វិនិយោគ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៤ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
១ month

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

វិនិយោគ
១ month

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

អត្ថបទបន្ទាប់
លុយ និង កូវីដ១៩

លុយ និង កូវីដ១៩

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist