Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

មុនអាយុ៣០ គួរធ្វើអ្វីខ្លះដើម្បីមានហិរញ្ញវត្ថុផ្ទាល់ខ្លួនល្អ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
585
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មុនអាយុ៣០គួរធ្វើអ្វីខ្លះដើម្បីមានហិរញ្ញវត្ថុផ្ទាល់ខ្លួនល្អ?
FacebookTwitterLinkedinTelegramQR Code

​តើ​អ្នក​បាន​ធ្វើ​ខួបកំណើត​អាយុ​២​៩​ឆ្នាំ​ហើយ​ឬនៅ​? ​បើ​បាន​ធ្វើ​ហើយ​ ​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​? ​យល់ថា​ពេលវេលា​ដើរទៅ​មុខ​លឿន​ណាស់​មែនទេ​? ​មិនទាន់​បាន​អី​ផង​ ​អាយុ​ជិត​ចូល​ក្បាល​បី​ទៅ​ហើយ​។​ ​ក្រឡេក​ក្រោយ​ពិនិត្យមើល​ឡើងវិញ​ ​ដូចជា​មិន​មាន​សេសសល់​អ្វី​ជាដុំកំភួន​សោះ​។​

​ដើម្បី​ឱ្យ​អ្នក​អាច​អបអរ​ខួបកំណើត​ទី​៣​០​ឆ្នាំ​ដោយ​រីករាយ​ ​និង​មោទនភាព​ ​អ្នក​គួរ​ចាប់ផ្ដើម​យកចិត្តទុកដាក់​លើ​ចំណុច​មួយ​ចំនួន​ខាងក្រោម​នេះ​៖​

​១​. ​បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​ល្អ​ៗ​

បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​ល្អ​ៗ​

​ជា​រឿង​មួយ​ល្អ​ដែល​អ្នក​ចាប់ផ្ដើម​បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​ល្អ​ៗ​នៅចន្លោះ​អាយុ​២​០​-​៣​០​ឆ្នាំ​។​ ​ទម្លាប់​ទាំងនេះ​ ​អាច​ជា​ការ​រៀបចំផែនការ​ថវិកា​ប្រចាំខែ​ ​ការ​តាមដាន​ចំណាយ​ប្រចាំខែ​ទៀងទាត់​ ​ទម្លាប់​សន្សំ​ ​ប្រាក់​សម្រាប់​ចូលនិវត្តន៍​ ​និង​សម្រាប់​គ្រាអាសន្ន​ ​ទម្លាប់​បង់ថ្លៃ​វិក្ក​យ​ប័ត្រ​ទឹក​ភ្លើង​ ​និង​សេវា​ផ្សេងៗ​ទាន់ពេល​វេលា​ ​ទម្លាប់​អាន​សៀវភៅ​អំពី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​ល​។​ ​ទម្លាប់​ហិរញ្ញវត្ថុ​ល្អ​ ​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់យើង​ ​ពេល​ដែល​យើង​ឈាន​ចូល​ដល់​ដំណាក់កាល​មាន​ទំនាក់ទំនង​គូស្រករ​ ​មានកូន​ ​ឬ​ត្រូវ​ការផ្លាស់ប្ដូរ​ការងារ​។​


២​. ​សាង​អាជីព​មួយ​រឹង​មាំ​

សាង​អាជីព​មួយ​រឹង​មាំ​

​នៅចន្លោះ​វ័យ​នេះ​ ​គ្នាយើង​ខ្លះ​បាន​ចាប់ផ្ដើម​ការងារ​ដំបូង​របស់​ខ្លួន​ ​ហើយ​អ្នកខ្លះ​ទៀត​អាច​នឹង​ប្ដូរ​ទៅ​ការងារ​ទី​២​ ​ឬ​ទី​៣​។​ ​នេះ​ជា​ពេលវេលា​ដ៏​សំខាន់​ដែល​អ្នក​អាច​​​រកមើល​ការងារ​មួយ​ដែល​ត្រូវនឹង​ចំណង់ចំណូលចិត្ត​ ​និង​អត្តចរិត​របស់​ខ្លួន​។​ ​ទន្ទឹម​នឹង​នេះ​ ​បើ​ការងារ​ដែល​អ្នកចូលចិត្ត​ផ្ដល់​ចំណូល​ខ្ពស់​ផង​ ​កាន់តែ​ប្រសើរ​។​ ​ពេល​រក​ឃើញ​ហើយ​ ​អ្នក​ត្រូវ​ប្រើ​ពេលវេលា​នេះ​ធ្វើការ​បណ្ដើរ​ ​និង​ពង្រឹង​ជំនាញ​ដែល​ការងារ​នេះ​ត្រូវការ​ក្នុង​ពេល​ទន្ទឹមគ្នា​។​ ​

អ្នក​ក៏​អាច​ប្រើ​ពេលវេលា​នេះ​ដើម្បី​ស្គាល់​ ​និង​កសាង​ទំនាក់ទំនង​ ​ជាមួយ​បុគ្គល​ពាក់ព័ន្ធ​សំខាន់​ៗ​ក្នុង​វិ​ស័​យ​ការងារ​របស់​អ្នកផង​ដែរ​។​ ​នៅចន្លោះ​វ័យ​នេះ​ ​អ្នកមាន​សេរីភាព​ច្រើន​ផ្នែក​ទាំង​ពេលវេលា​ ​និង​សុខភាព​ ​ក្នុង​ការធ្វើដំណើរ​ ​និង​មាន​ពេលវេលា​អាច​កែកុន​ ​ឬ​ចាប់ផ្ដើម​ឡើងវិញ​បាន​ក្នុង​ករណី​ដែល​អ្នករក​មិនទាន់​ឃើញ​ការងារ​ដែល​ត្រូវនឹង​អ្នក​។​ ​ដើម្បី​ឱ្យ​ក្លាយ​ជា​បុគ្គលិក​ម្នាក់​ដ៏​សំខាន់​ ​អ្នក​ក៏​អាច​ចាប់ផ្ដើម​រៀន​ជំនាញ​ថ្មីៗ​ ​ឬ​ភាសាបរទេស​បន្ថែម​ដែល​ពាក់ព័ន្ធ​នឹង​ ​ការងារ​របស់​អ្នកផង​។​


​៣​. ​រៀបចំផែនការ​ចូលនិវត្តន៍​

រៀបចំផែនការ​ចូលនិវត្តន៍​

​នៅ​អាយុ​ជាង​ម្ភៃ​ទេ​ ​ហេតុ​អី​ត្រូវ​គិតដល់​រឿង​ចូលនិវត្តន៍​នៅ​អាយុ​៦​០​នោះ​? ​យើង​សាក​គិតលេខ​ជាមួយគ្នា​ ​បើ​យើង​សន្សំ​២​៥​ដុល្លារ​រាល់​ខែ​ ​ក្នុង​គណនី​សន្សំ​សម្រាប់​ចូលនិវត្តន៍​ ​ដោយ​មិន​ប៉ះពាល់​លុយ​នោះ​ទាល់តែសោះ​ ​ចាប់ផ្ដើម​ពី​អាយុ​២​៥​ឆ្នាំ​ ​នៅ​ថ្ងៃកំណើត​វ័យ​៦​០​ឆ្នាំ​របស់​អ្នក​ ​អ្នក​ក៏​សន្សំ​បាន​ប្រាក់​ ​១​០​,​៥​០​០​ដុល្លារ​ដែរ​ ​ដោយ​មិនទាន់​រាប់បញ្ចូល​ការប្រាក់​ដែល​អ្នកទទួល​បាន​ពី​គណនី​សន្សំ​នោះ​នៅឡើយ​ទេ​។​ ​ត្បិតថា​ ​មើល​មួយភ្លែត​ ​ចំនួន​នេះ​អាច​មិនសូវ​ជាច្រើន​ប៉ុន្មាន​ ​ប៉ុន្តែ​នៅ​វ័យ​ចូលនិវត្តន៍​ ​កញ្ចប់​សន្សំ​មួយ​នេះ​នឹង​ជួយ​ ​សម្រាល​បន្ទុក​ចំណាយ​របស់​អ្នក​បាន​យ៉ាង​ច្រើន​។​


​៤​. ​សន្សំ​សម្រាប់​ការ​បង់​ ​Down Payment​ ​នៃ​ក​ម្ចី​ទិញ​ផ្ទះ​

សន្សំ​សម្រាប់​ការ​បង់​ ​Down Payment​ ​នៃ​ក​ម្ចី​ទិញ​ផ្ទះ​

​ថ្វីត្បិត​ថា​ផ្ទះ​ជា​ទ្រព្យ​បំណុល​ (​ចំណាយ​លើ​ពន្ធ​ ​ថ្លៃ​ថែទាំ​ ​ជួសជុល​។​ល​។​) ​អាច​មាន​ផ្ទះ​មួយ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​មុន​ឈាន​ចូល​អាយុ​៤​០​ឆ្នាំ​ ​ជា​កម្លាំង​ ​និង​សេរីភាព​ផ្លូវចិត្ត​មួយ​ប្រៀប​ដូចជា​អ្នក​បាន​ផ្ដល់​រង្វាន់​ធំ​មួយ​ឱ្យ​ខ្លួនឯង​ ​និង​គ្រួសារ​ដូច្នោះ​ដែរ​។​ ​ចាត់ទុកថា​ ​ការ​ខិតខំ​ប្រឹងប្រែង​ក្រោក​ពីព្រលឹម​ ​ចូលគេង​យប់ជ្រៅ​ជាច្រើន​ឆ្នាំ​កន្លងមក​ ​បាន​ហុច​ផល​ជាដុំកំភួន​មួយ​ឱ្យ​អ្នក​ ​គឺ​ទី​ជម្រក​សមរម្យ​ ​និង​ស្រស់​ស្អាត​មួយ​ដែល​អ្នក​ពេញចិត្ត​។​ ​បន្ថែម​លើ​នេះ​ ​បើ​អ្នក​មិនទាន់​ចាំបាច់​ត្រូវ​រើ​ទៅ​នៅផ្ទះ​ថ្មី​ទេ​ ​អ្នក​ក៏​អាច​ដាក់​ផ្ទះ​នោះ​ជួល​ដើម្បី​បាន​ចំណូល​បន្ថែម​ផង​ដែរ​។​


​៥​. ​សាកល្បង​បង្កើន​ប្រភព​ចំណូល​

សាកល្បង​បង្កើន​ប្រភព​ចំណូល​

​ឆ្លៀតពេល​អ្នក​នៅ​មាន​ពេល​ ​មានកម្លាំង​កាយ​ ​កម្លាំង​ប្រាជ្ញា​ ​អ្នក​គួរ​ចាប់ផ្ដើម​ស្វែងរក​ប្រភព​ចំណូល​បន្ថែម​ ​លើ​ប្រភព​ចំណូល​គោល​ដែល​អ្នកទទួល​បាន​ពី​ប្រាក់ខែ​។​ ​ការងារ​ក្រៅ​ម៉ោង​បែប​ឯករាជ្យ​ (​free​lance​) ​ដូច​​ជា​ការ​បក​ប្រែភាសា​ ​សរសេរ​អត្ថបទ​ ​បង្កើត​ ​និង​រចនា​គេហទំព័រ​។​ល​។​ ​សុទ្ធតែ​ជា​ការងារ​ដែល​អ្នក​អាច​ធ្វើ​បាន​។​ ​

ក្រៅពី​នេះ​ ​ការ​វិនិយោគ​ក្នុង​រូបភាព​ផ្សេងៗ​ ​និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដោយខ្លួនឯង​ ​ក៏​ជា​ប្រភព​ចំណូល​បន្ថែម​ដែរ​។​ ​ត្បិតថា​លំបាក​ ​ហើយ​អ្នក​អាច​នឹង​ត្រូវ​ដួល​ហើយ​ងើប​ជាច្រើន​ដង​ ​ការ​ចាប់ផ្ដើម​ ​វិនិយោគ​ ​និង​បង្កើត​អាជីវកម្ម​នៅ​វ័យក្មេង​នឹង​ផ្ដល់​មូលដ្ឋាន​ ​និង​បទពិសោធន៍​រឹង​មាំ​ឱ្យ​អ្នក​។​ ​ល្មម​ដល់ពេល​ដែល​អ្នកមាន​ទុន​និង​បទពិសោធន៍​រកស៊ី​រឹង​មាំ​ហើយ​ ​អ្នក​អាច​មាន​អាជីវកម្ម​ល្អ​មួយ​ ​ហើយ​ធ្វើជា​ថៅកែ​ដោយខ្លួនឯង​តែម្ដង​។​


​៦​. ​វិនិយោគ​លើ​ខ្លួនឯង​

វិនិយោគ​លើ​ខ្លួនឯង​

“​វិនិយោគ​លើ​ខ្លួនឯង​” ​ក្នុង​អត្ថបទ​នេះ​ ​យើង​ចង់​ផ្ដោ​ត​ទាំង​លើ​ចំណេះ​ដឹង​ ​ជំនាញ​ ​និង​សុខភាព​។​ ​ទាន់ពេល​ដែល​សមត្ថភាព​ខួរក្បាល​របស់​អ្នក​នៅ​រឹង​មាំ​ ​ជាជាង​ទុក​ពេលទំនេរ​ ​អ្នក​អាច​ចុះឈ្មោះ​រៀន​វគ្គ​ដែល​ស្រប​នឹង​ការងារ​របស់​អ្នក​ (​អាច​ជា​វគ្គ​ខ្លី​ ​ថ្នាក់​បរិញ្ញា​ប័ត្រ​ ​អនុ​បណ្ឌិត​ ​បណ្ឌិត​)​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នក​ក៏​គួរ​ ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ ​ដោយធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ ​ឆ្លៀតពេល​ដើរលេង​លំហែ​រ​ ​និង​ប្រុងប្រយ័ត្ន​ចំពោះ​របប​អាហារ​របស់​អ្នកផង​ដែរ​។​


​៧​. ​ទិញ​សេវា​ធានា​រ៉ាប់រង​ដែល​ចាំបាច់​

ទិញ​សេវា​ធានា​រ៉ាប់រង​ដែល​ចាំបាច់​

​កាក់​សេន​ធ្លាប់​បាន​លើកឡើង​រួចមក​ហើយ​នូវ​ប្រភេទ​ប័ណ្ណធានារ៉ាប់រង​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម​៣​០​ឆ្នាំ​ ​ដែល​រួម​មាន​ធានា​រ៉ាប់រង​អាយុជីវិត​ ​ធានា​រ៉ាប់រង​សុខភាព​ ​ធានា​រ៉ាប់រង​លើ​យានយន្ដ​ ​និង​ធានា​រ៉ាប់រង​លើ​ទ្រព្យ​ស​ម្បតិ្ត​។​ ​ការ​ទិញ​ធានា​រ៉ាប់រង​ដែល​សមស្រប​សម្រាប់​ស្ថានភាព​របស់​អ្នក​ ​នឹង​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ ​និង​គ្រួសារ​អ្នក​នៅ​គ្រា​ដែល​អ្នក​ត្រូវ​ការចាំបាច់​។​

​អាស្រ័យ​ស្ថានភាព​រស់នៅ​ ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ ​ចំណង់ចំណូលចិត្ត​ ​និង​ផែនការ​អនាគត​ ​អ្នក​អាច​នឹង​រៀបចំ​ជីវិត​នៅមុន​វ័យ​៣​០​ឆ្នាំ​ខុសៗគ្នា​។​ ​យ៉ាងណាមិញ​ ​មិនថា​អ្នក​រៀបចំ​បែប​ណា​ក៏ដោយ​ ​នេះ​ជា​ចន្លោះ​ពេល​ដែល​ត្រូវការ​អ្នក​ដាក់​កម្លាំង​កាយ​ ​កម្លាំងចិត្ត​ច្រើន​បំផុត​ ​ព្រោះ​វា​នឹង​កំណត់​ស្ថានភាព​រស់នៅ​របស់​អ្នក​នៅ​ដំណាក់កាល​បន្ទាប់​៕​ ​

ពាក្យទាក់ទង: featuredមុនអាយុ៣០ហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជាអ្វី?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

អត្ថបទបន្ទាប់
នៅរៀនគួរវិនិយោគទៅលើអ្វី?

នៅរៀនគួរវិនិយោគទៅលើអ្វី?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist